Home ព័ត៌មានអន្តរជាតិ ធ្លាប់ឆ្ងល់អត់! ហេតុអ្វីលិខិតឆ្លងដែនសិង្ហបុរីមានឥទ្ធិពលជាងគេនៅលើពិភពលោក?

ធ្លាប់ឆ្ងល់អត់! ហេតុអ្វីលិខិតឆ្លងដែនសិង្ហបុរីមានឥទ្ធិពលជាងគេនៅលើពិភពលោក?

76
0

លិខិតឆ្លងដែន ឬហៅថា Passports គឺជាឯកសារដ៏សំខាន់មួយសម្រាប់អ្នកទេសចរដែលធ្វើដំណើរទៅក្រៅប្រទេស ខណៈវាក៏ជាឯកសារផ្លូវការដែលចេញដោយរដ្ឋាភិបាលផ្ទាល់ផងដែរ។ ដូច្នេះក្នុងចំណោម ១៩៥ ប្រទេសជុំវិញពិភពលោក លិខិតឆ្លងដែនរបស់ប្រទេសសិង្ហបុរីគឺមានឥទ្ធិពលជាងគេ ពោលគឺអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ប្រទេសនិងដែនដីដទៃទៀត ដោយពុំចាំបាច់តម្រូវឱ្យមានការស្នើសុំទិដ្ឋាការជាមុន ឬមិនត្រូវការទិដ្ឋាការតែម្តង មានន័យថា លោកអ្នកគ្រាន់តែមានលិខិតឆ្លងដែនសិង្ហបុរីតែមួយ គឺអាចឆ្លងដែនទៅប្រទេសនានាចំនួន ១៩៥ យ៉ាងមានសេរីភាពបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSMHyrF4_8__bWB9GGK7tkoGbeKmXcG_CJCQIpUxwjxO_VbDfBTvFek08O5A1A7JXjkmTiZ6HbP040nWro4tfw0VXZky0y8YjInTQ2e9-Te3gZkA0Fgsawi2mjjEdeatfNlua7S_TwX-KY2UWsP62wQhTpftIdBU-IYYDSyvGjzGDoPBne8BJODnh3zZ1F/s1000/image_2025-01-10_15-08-28%20(2).png
មូហេតុដែលលិខិតឆ្លងដែនរបស់ប្រទេសនេះមានឥទ្ធិពលជាងគេនៅលើពិភពលោកគឺដោយសារទំនាក់ទំនងការទូតល្អជាមួយបណ្តាប្រទេសផ្សេងៗ ការចូលរួមយ៉ាងសកម្មក្នុងអង្គការអន្តរជាតិ សេដ្ឋកិច្ចរឹងមាំ សុវត្ថិភាព និងស្ថិរភាព គឺជាហេតុផលដែលលិខិតឆ្លងរបស់ប្រទេសសិង្ហបុរីមានឥទ្ធិពលខ្លាំងបំផុតនៅឆ្នាំ ២០២៥។ ជាការពិតណាស់ ទំនាក់ទំនងការទូតគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងចំណាត់ថ្នាក់លិខិតឆ្លងដែន។ សិង្ហបុរីជាប្រទេសមួយដែលមានទំនាក់ទំនងល្អគ្រប់ប្រទេសតែម្តង ដែលនេះបានធ្វើឱ្យលិខិតឆ្លងដែនរបស់ប្រទេសសិង្ហបុរីមានភាពរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg42iXhVtD9GRGThyphenhyphenu2YHIhmUZJP-PVQbwv8Bmd5kV5aFu_G_2n_OEHchh3s2-U2xwVPskcTBCVYeuGXergpT9gKkT-lU3IEjE1RivfBRBETlthxEl3CT5XCr3D3Xd8Y8aJMPWZYd1C5lFF43Srf6bQjkqqaRS9vJPLfD5r_M81TcKKzRwuA8V1atyVA0iX/s1216/image_2025-01-10_15-08-28.png

លើសពីនេះសិង្ហបុរីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងអង្គការអន្តរជាតិ ដោយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីផងដែរ។ ទំនាក់ទំនងការទូតទាំងនេះនាំឱ្យមានកិច្ចព្រមព្រៀងទិដ្ឋាការទៅវិញទៅមក ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ប្រជាជនសិង្ហបុរីក្នុងការធ្វើដំណើរជុំវិញពិភពលោក។ យោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងឆ្នាំ ២០២៤ បានឈានដល់ ៤% ជិត ៤ ដងខ្ពស់ជាង ១.១% ក្នុងឆ្នាំ ២០២៣។ ដូច្នេះមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំក៏ជាកត្តាសំខាន់ក្នុងការបង្កើតភាពរឹងមាំនៃលិខិតឆ្លងដែនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYdOoo1PJpwgutfVoqEaBGKEGKeyIRBeHEvuS45Yd7o6MmyQodDY8RrV88JAbjDqo8TlboEzUAWMWvaIrikALmWurEKrqxgIXNsby9ojgvUicF_SjTNHiCnse2hr-wUeowSr9cAfSpNoyIO9FolzOdeqEr1UJAz3KU6yppRPcP1MaAChMvwRvY7VH4yX34/s1080/image_2025-01-10_15-08-29.png

ទន្ទឹមនឹងនេះប្រទេសនេះក៏ត្រូវបានគេទទួលស្គាល់ថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដ៏សំខាន់មួយដែលមាន GDP ខ្ពស់ក្នុងមនុស្សម្នាក់។ ស្ថិរភាពសេដ្ឋកិច្ចជួយសិង្ហបុរីកសាងទំនុកចិត្តក្នុងប្រទេសផ្សេងទៀត ដោយធ្វើឱ្យពួកគេមានឆន្ទៈក្នុងការផ្តល់សិទ្ធិចូលប្រើប្រាស់ដោយគ្មានទិដ្ឋាការដល់ពលរដ្ឋសិង្ហបុរី។ លើសពីនេះ លិខិតឆ្លងដែនសិង្ហបុរីក៏រួមបញ្ចូលមុខងារសុវត្ថិភាពកម្រិតខ្ពស់ដូចជាទិន្នន័យជីវមាត្រ និងបច្ចេកវិទ្យាអ៊ិនគ្រីបទៀតផង ដែលភាពជឿនលឿនទាំងនេះការពារការក្លែងបន្លំលិខិតឆ្លងដែន និងការប្រើប្រាស់ខុសច្បាប់ ដោយធានានូវសុវត្ថិភាព និងភាពជឿជាក់នៃលិខិតឆ្លងដែនសិង្ហបុរី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyR-GlMObO3-JWzzV5hYTXPThYNHOMDWEWkFRdVHA6yL7e9w26E0XVzv2deXLl3jeAm3a70njw222J_TIjxdTzfwA9QSJkLamVTVg6_NrPQkar3weDz6Dbq4M8A-fNpQOJyRu7Gt2LDvXwSqmKLY-kOgCGoxexMTY-A0i61k49h8LXzbRW788q2HQOrljX/s1536/image_2025-01-10_15-08-30.png