Home ព័ត៌មានអន្តរជាតិ មហាជនកោតសរសើរបុរសពិការជើងម្ខាងអាចឡើងដល់កំពូលភ្នំទឹកកកដោយជោគជ័យ

មហាជនកោតសរសើរបុរសពិការជើងម្ខាងអាចឡើងដល់កំពូលភ្នំទឹកកកដោយជោគជ័យ

45
0

ប្រទេសចិន ៖ វីដេអូបុរសពិការជើងម្ខាងម្នាក់ប្រើប្រាស់ឈើច្រត់ឡើងទៅលើកំពូលភ្នំទឹកកក ថៃណា កម្ពស់៥,២០០ម៉ែត្រ នៅខេត្តស៊ីឈួន ប្រទេសចិន បានក្លាយជារូបភាពមួយផ្តល់កម្លាំងចិត្តដល់មនុស្សជាច្រើននាក់ និងសរសើរបុរសនេះថា គឺជាអ្នកចម្បាំងក្នុងជីវិតពិត ។ បុរសពិការជើងម្ខាងមានក្តីសុបិនលើសពីនេះ គឺចង់ឡើងដល់កំពូលភ្នំអេវឺរេសដ៏ខ្ពស់បំផុតលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR_WUK3Fh1zn-g0f_ihqUr7ry8R1xKdVemMJSxlN2o7iFynaZzU-MJ1xlk9n01SaoLdXquAOtx7jZADz6-4dlX5O99P3aIuK4tQWhfgDsR4zAg6iLD-ZaZmLySkyFgWR4xlLOQ-QMhLNmVhh-fbfhFUfWhyphenhyphenz9ZBiNT0dfiqXjsA-gPIA9kri5QsnOwnbif/s910/photo_2025-01-13_08-44-31%20(2).jpg
បុរសពិការជើងរូបនេះឈ្មោះ វាំងហុយ មានស្រុកកំណើតនៅខេត្តហឺប៉ី ហើយដោយសារកើតជំងឺធ្ងន់ធ្ងរ ទើបធ្វើឱ្យលោកបាត់បង់ជើងខាងស្តាំ ។ បើទោះជាត្រូវឆ្លងកាត់ពេលវេលាដ៏លំបាកក្តី ប៉ុន្តែលោកមានសំណាងល្អបានជួបមនុស្សចិត្តល្អ និងជួយសង្គ្រោះរហូតមក ហើយជួយឱ្យលោកអាចឆ្លងកាត់ពេលដ៏លំបាកក្នុងជីវិត ។ កាលពីឆ្នាំ២០២៣ លោកបានមើលវីដេអូអ្នកឡើងភ្នំជាច្រើននាក់ ហើយធ្វើឱ្យលោកចង់ឡើងភ្នំដូចពួកគេដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_01cOK2Pha-ZH_5qO2AAXMZ9yiwLzKe0YMVldCu6ajs0znXL3PEck01NDVqfrmwy2_HdmHkFS1SbGu_bpFcb_RemguO0_NMe-_sseYwPBmbZz3VE1hVfqDzPy1GjrGTm0Jj-jXTIVc9OGX3qFs4toJzZ52u0UBpJyPGPcXWMv-p4Dzti-pdEA9hVgbhn5/s1280/photo_2025-01-13_08-44-31.jpg
ការឡើងភ្នំទឹកកក ថៃណា គឺជាភារកិច្ចពិបាកបំផុតក្នុងជីវិតរបស់លោក វាំងហុយ ដោយសារភ្នំនេះមានកម្ពស់ខ្ពស់ ហើយផ្លូវឡើងក៏ពិបាក ។ ហេតុនេះ លោកចាំបាច់ត្រូវប្រើប្រាស់ឈើច្រត់សម្រាប់ឡើងឱ្យដល់កំពូលភ្នំ និងលោតទៅខាងមុខ ហើយការឡើងភ្នំនេះខុសប្លែកពីកំពូលភ្នំដែលលោកធ្លាប់ឡើងកន្លងមក ។ ភ្នំនេះគ្មានជណ្តើរទេ គឺមានតែថ្មរដិបរដុបគ្របដណ្តប់ទៅដោយផ្ទាំងទឹកកកប៉ុណ្ណោះ ហើយធ្វើឱ្យលោកពិបាកមើលឃើញផ្លូវឡើងភ្នំយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLS5o9ac7Y523pyBFEBUv1D25i7KV6NwU5Qsmui_YDYOpb_HXJxGr8nrJ-oNboWf_Vh25PvBnVq69xqM7y2d5YCBVDtHkCqHPsDPOVUbaztHMCAcqy2dBfYtO7iUkqAoZXG5ugVmqLxSK9ogBK52tdsl31MO8g13WyyOVwMqkxgMOek2ZbVg1dYl0Oya_c/s1269/photo_2025-01-13_08-44-32%20(2).jpg
លោកប្រើប្រាស់ឈើច្រត់យ៉ាងប្រុងប្រយ័ត្ន បើពុំដូច្នោះទេ លោកអាចនឹងរអិលជើងដួល ។ នៅទីបំផុត លោកក៏បានឡើងដល់កំពូលភ្នំទឹកកក ថៃណា ដោយជោគជ័យ និងចំណាយពេលអស់ជាង ៣ម៉ោង ។ តាំងពីចាប់ផ្តើមឡើងលើកំពូលភ្នំ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២៥) លោកបានឡើងលើកំពូលភ្នំ ចំនួនជាង៣០ ដោយចំណាយពេលសរុបស្មើជាង១ឆ្នាំ ហើយគោលដៅនាថ្ងៃខាងមុខ គឺលោកចង់ឡើងលើកំពូលភ្នំអេវឺរេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizi4yWULKiL5P0cPuxfO7S3rO_N09ZF5DZbGNdTngoywIG59RWXH0B7WLMp3un2zdsADAh2gSqFz1XtT1LCudA3GE6IdBpqrb71lzGIBZu1yFYvv89N1HCuXZM_x5C5ghGFBvmi3oQSi6JfqdqLOkBegkojGBudTGUSYfnmPKTASnQtCawlHMcNoEin3QZ/s856/photo_2025-01-13_08-44-32.jpg
បើទោះជាលោក វាំងហុយ បាត់បង់ជើងស្តាំម្ខាង ប៉ុន្តែវាពុំបានធ្វើឱ្យលោកចុះចាញ់ក្នុងជីវិតឡើយ ផ្ទុយទៅវិញ លោកបានពុះពារឡើងដល់កំពូលភ្នំជាច្រើនកន្លែងដោយជោគជ័យ ។ វាជាគំរូមួយសម្រាប់មនុស្សជាច្រើនទៀតឱ្យចេះតស៊ូព្យាយាមក្នុងជីវិត ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ៕