មហាវិថីសម្ដេចតេជោហ៊ុនសែន ឬគេស្គាល់ជាទូទៅថា ផ្លូវ៦០ម៉ែត្រ ជាផ្លូវមួយមានលក្ខណៈធំទូលាយ ដែលអាចធ្វើចរាចរណ៍ទៅមកបានឆាប់រហ័ស ក៏ប៉ុន្តែផ្លូវនេះមិនមានរណាំងពុះចែកទ្រូងផ្លូវនោះទេ ដែលអាចងាយបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។.png)
ជុំវិញបញ្ហានេះ កាលពីឆ្នាំ២០១៧ នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវ៦០ម៉ែត្រនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា៖” ផ្លូវមួយនេះ ជាផ្លូវដែលធំជាងគេ អាចអនុញ្ញាតឱ្យចុះយន្តហោះបាន ពេលមានអាសន្នអ្វីមួយកើតឡើង ដូច្នេះមិនតម្រូវឱ្យមានរណាំងពុះចែកទ្រូងផ្លូវនេះទេ។
មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រ បាន ចាប់ផ្តើមការសាងសង់កាលពីខែ មិនា ឆ្នាំ ២០១១ ដោយក្រុមហ៊ុន ING Co., Ltd និង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។
គួរបញ្ជាក់ថា មហាវិថីនេះ ជាផ្លូវសំខាន់តភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ហើយភ្ជាប់ជាមួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល៕










