Home ព័ត៌មានអន្តរជាតិ ពលរដ្ឋហុងកុងមានចំណូលតិចត្អូញត្អែរពីការរស់នៅបន្ទប់តូចចង្អៀត និងប្រើប្រាស់បន្ទប់ទឹករួមគ្នា

ពលរដ្ឋហុងកុងមានចំណូលតិចត្អូញត្អែរពីការរស់នៅបន្ទប់តូចចង្អៀត និងប្រើប្រាស់បន្ទប់ទឹករួមគ្នា

137
0

ទីក្រុងហុងកុង ៖ ពលរដ្ឋហុងកុងជាង២សែននាក់ នៅតែរស់នៅយ៉ាងលំបាក ដោយសារតម្លៃលំនៅឋាន និងបន្ទប់ស្នាក់នៅកើនឡើងខ្ពស់ក្នុងចំណោមប្រទេសមានតម្លៃលំនៅឋានខ្ពស់លើពិភពលោក ។ អ្នកមានប្រាក់ចំណូលតិចបានជួលបន្ទប់មានទំហំធំជាងគ្រែសម្រាកបន្តិច គ្មានបង្អួច ហើយ៤គ្រួសារត្រូវប្រើប្រាស់បន្ទប់ទឹក និងផ្ទះបាយរួមគ្នា ខណៈបន្ទប់ជួលខ្លះទៀត មានបន្ទប់ទឹកតែ១ប៉ុណ្ណោះ សម្រាប់ប្រើប្រាស់២០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOKInkDKzM9JePyEoUg6VF236cpIXPMXx0hDBlZC4wxPF3o9qBwMfmaRKr8EM5XLB5J8yU8XiBb5ykkg_MQZx1Rxg0W1xQagpsf7TMSAV80ZiAmN-N8rN_JN-Dr4LV99EKO_2aEYkuq3AoOjQjimc8vcuEzjU8wjtADa1za9X5ufM4pdIwBHi9pMz3eDf7/s1436/image_2025-01-10_15-28-30%20(2).png
នារីម្នាក់ប្រាប់ថា រយៈពេល៣ឆ្នាំមកនេះ នាងបានរស់នៅក្នុងបន្ទប់ដ៏តូចចង្អៀត ។ នាងគ្មានអ្វីក្រៅពីការចងចាំដ៏ឈឺចាប់ពេលរស់នៅក្នុងជីវិតបែបនេះ ពីព្រោះនាងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃផ្ទះជួលល្អជាងនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-IWm7ZPoZvkWUDw3BGoN-0G9yk8E-KJDcB2J_4ruoSaryWIZflHPIHVrRnUPu4ZV8A0D9wPP1IWRM0NfaLtGZCuTq0MaWDXyQ9yM2XjqlV3aTCFZEQ2rJiK6FLXzwEgt_m1HL2iJQDXKKm_EzcSEkaG5XSJnzyhs9zuJXeVmZ9FczQkVh5MH2skhreoWm/s700/image_2025-01-10_15-28-30.png

ពលរដ្ឋហុងកុងជាង២សែននាក់ បានរស់នៅក្នុងបន្ទប់ធំជាងគ្រែសម្រាកបន្តិច ដោយទ្រាំធុំក្លិនស្អុយ និងមានសត្វល្អិតចម្លងមេរោគក្នុងរដូវក្តៅ ។ ក្រៅពីនេះ ដោយសារគ្មានម៉ាស៊ីនបញ្ចេញខ្យល់ បានធ្វើឱ្យអ្នកជួលបន្ទប់តូចៗត្រូវបើកទ្វារបន្ទប់គ្រប់ពេលវេលា ហើយធ្វើឱ្យការរស់នៅគ្មានភាពផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sdVplXvmRrhzUX3CO5I6-nj1-GlqIAJtytoC9CjP-bX4oaDmNhTkRseO9X7LezcWUBdCTy8DXOeemxHAZvsmEsZJ_jMWUMz_aSyQft6JTs5soTtbR8ZJLzhj9KxlJV2sL4UKqphRkorWea9xNA4x7m2gdaD_VYCogHNdz0mUgCaG7YMZxnEIna5K2JOV/s1000/photo_2025-01-10_15-20-08.jpg

ទីក្រុងហុងកុងមានគោលដៅលុបបំបាត់ការជួលបន្ទប់ស្នាក់នៅទាំងអស់នៅត្រឹមឆ្នាំ២០៤៩ ដែលកំណត់ដោយមន្ត្រីជាន់ខ្ពស់នៅទីក្រុងប៉េកាំង ដោយសារឃើញពលរដ្ឋហុងកុងពិបាករស់នៅខ្លាំងពេក ។ វាជាមូលហេតុធ្វើឱ្យបញ្ហាក្នុងសង្គមកើនឡើង ហើយបង្កឱ្យមានការប្រមូលផ្តុំគ្នាតវ៉ាយ៉ាងធំ កាលពីឆ្នាំ២០១៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZSFFMgALD5vKTGIICeXinhJ4r8p3AqjQ0otMrKqSSpC4R4I5ANuZ2KACninMD88uJbN6TFen9so_TBe6AZuVh3D5qVgQFdsbcHqWDMYZJ0VtX6sG40bcVgWToSOb-uBheubi_b7LT8rX5tLRIbmKiEzrgj8Sb_cYc02AbjBObvUBsSrjUGi40MiDgW9AQ/s800/photo_2025-01-10_15-20-09%20(2).jpg

រដ្ឋាភិបាលចិនបានព្យាយាមដោះស្រាយបញ្ហាខ្វះខាតទីលំនៅរបស់ពលរដ្ឋ តាមរយៈការបង្កើនលំនៅឋាន ចំនួន៣០ម៉ឺន ៨ពាន់ខ្នង ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៥ ។ SoCO ជាអង្គការពុំស្វែងរកប្រាក់ចំណេញនៅហុងកុងឱ្យដឹងថា កាលពីឆ្នាំ២០២២ ហុងកុងមានផ្ទះល្វែងបែងចែកជាបន្ទប់តូចៗសម្រាប់ជួល ប្រមាណ១១ម៉ឺនកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisljSWBKKaG8H52d6hvAFEsqo6nKq-7nb_XAHsvd3DpJyfjLule8ujJzpgcCBpAfJ-fGvBD-rkIUr6D1z2rbVKsi6M1GevEKT5jWvS9fbVY1DNAhlec-bUzis0EN40Q3MNDXwMlxc7Mg7JDzb0yO4qApSpGN18LGpf4WDjVvMiujkAr5ugoWGrIQkiHEJ_/s1200/photo_2025-01-10_15-20-09.jpg
ចំណែក Oxfam ជាអង្គការពុំស្វែងរកប្រាក់ចំណេញនៅអង់គ្លេសបញ្ជាក់ថា ហុងកុងមានពលរដ្ឋប្រមាណ ៧លាន ៥សែននាក់ ក្នុងនោះពលរដ្ឋ ១លាន ៤សែននាក់ បានរស់នៅក្នុងភាពក្រីក្រ ។ រីឯចំនួនលំនៅឋានអ្នកក្រ បានកើនឡើងដល់ ៦១ម៉ឺន ៩ពាន់ខ្នង ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ៕