Home Blog Page 639

អ្នកនាង យុគ ចិន្តា ទូន្មានកូនរបស់ខ្លួនបើចង់ជោគជ័យឱ្យយកចំណេះវិជ្ជាជាត្រីមុខមិនមែនជាសម្ផស្ស

0

ពិធីការិនីដ៏មានឈ្មោះបោះសំឡេងសម្រាប់ប្រទេសកម្ពុជាអ្នកនាង យុគ ចិន្តា បានផ្តល់បទសម្ភាសន៍យ៉ាងកម្រនៅក្នុងកម្មវិធីអ្នកនាង ពេជ្រ សិរីរ័ត្ន ដោយបានរៀបរាប់រឿងជាច្រើនទាំងជីវិតឯកជននិងអាជីពសិល្បៈរបស់ខ្លួន។ យុទ្ធសាស្រ្តចិញ្ចឹមកូនរបស់ពិធីការិនីរូបនេះមហាជនចាប់អារម្មណ៍ខ្លាំងព្រោះបានទូន្មានកូនឱ្យយកចំណេះវិជ្ជាជាត្រីមុខមិនមែនយកសម្ផស្សជាអាទិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZew9waLXOY_m6CgqgEeehgEasSkS3g_mOPDx51qrmRY03v_rwz4LNWw9_pY2rf0JR45NwyDq__kSJyXZky7jiOgbnb0Yda17yK8jEtfmHHyBmIeh5SHWPMgqh21lwOyxmnfUnLA2kqvTZjvJW87FGPqKmVGMxiCni0LR9xEshw2fShq54883N7JFbqhVx/s960/image_2025-01-24_14-45-11.png
ថ្លែងក្នុងកម្មវិធី សខ្មៅ ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២៣ មករា អ្នកនាង យុគ ចិន្តា បាននិយាយថាកាលពីកូនរបស់អ្នកនាងនៅតូចពុំសូវបានជួបកូនទេព្រោះតែរវល់ការងារ ប៉ុន្តែបានប្រាប់ខ្លួនថានៅពេលកូនបងអាយុ១៥ឆ្នាំអ្នកនាងត្រូវលះបង់ការងារទាំងអស់យកពេលមកនៅជាមួយកូនធ្វើជាមិត្តភក្តិ ធ្វើជាទីប្រឹក្សា ធ្វើគ្រប់បែបយ៉ាងឱ្យគាត់។ ពិធីការិនីឆ្នើមរូបនេះបានបន្ថែមទៀតថានៅពេលនៅជាមួយគ្នា(កូន) អ្នកនាងតែងតែនិយាយរឿងខ្លួនឯងឱ្យកូនស្តាប់ពីការតស៊ូពីក្មេង ធ្វើអ្វីខ្លះ ប្រឡូកការងារសិល្បៈទម្រាំខ្លួនល្បីឆ្លងកាត់អ្វីខ្លះ ជុំខ្លួនអ្នកណាឱ្យតម្លៃអ្នកណាមិនឱ្យតម្លៃតែងតែនិយាយពីមួយជំនាន់ទៅមួយជំនាន់ឱ្យកូនស្តាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNKKITkF-UeCYHKftk1GtkqiD9kvFOZanuoJrboTlAWZM9zhCiSPeYJk0ma_oHR-MFZGg-zvCbYvIf5QKozueQm9mFyezxJ4avgCMDEXFZOs9tdyr5IUNWSGUrLxK_Ezzu5uK8N936Uj4Ztnff_wVbGn6jNC-34_7I-6yb_FAwOZSo6l7bI1KejMn9lFw5/s960/image_2025-01-24_14-45-02%20(3).png
អ្នកនាង យុគ ចិន្តា បាននិយាយទូន្មានកូនទៀតថានៅសម័យកូនបើចង់ធ្វើអ្វីមួយដែលទទួលរូបភាពជោគជ័យគឺចំណេះវិជ្ជាមិនមែនសម្ផស្សមិនមែនដូចជាជំនាន់ម៉ាក់តម្រិះវិជ្ជាល្មមៗគេយកទៅសិនព្រោះមិនសូវមានធនធានមនុស្សឱ្យតែបានស្អាត ប៉ុន្តែជំនាន់កូនអត់អាចយករូបភាពស្អាតបានទេគឺតម្រិះវិជ្ជាហើយសមត្ថភាពត្រូវបានឱ្យបានច្រើនជំនាញអ្វីដែលកូនត្រូវរៀន។ អ្នកនាងបានបន្តទៀតថា ខ្លួនបានយកកូនដើរតាមគ្រប់កន្លែងផ្សេងៗទៅតាមចំណង់ចំណូលចិត្តនិងនិយាយពន្យល់គ្រប់រឿងទៅកាន់កូនរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqangKHvjWKtrqq28e9yeIbdaO_vOCZkXDnjkKlFVvE66uFgQCV0AYzqFvI4b6h5r3Y2mAd5hp21fJpZpwRrZ6l6whvnH9Yga9qe7AJjQwqxIw3_qkY4pxwfX8TYB4Lo8ncfYe5g9Yr0UISgXeqfYqcFy1Vs2-AESwk9Fmi0g5rGaYLl-9137ulgd5ecH8/s2048/image_2025-01-24_14-45-05.png

ពិធីការិនីជើងចាស់រូបនេះបានបញ្ជាក់ទៀតថាចំពោះការបើកសិទ្ធិសេរីភាពឱ្យកូនគឺឱ្យកូនយល់ពីសង្គម ការបិទសេរីភាពរបស់កូនគឺបានន័យថាការបិទហ្នឹងដោយសារតែយើងមិនចេះមានវីធីក្នុងការគ្រប់គ្រងទាំងការបើកឬក៏ការបិទ។ អ្នកនាង ចិន្តា ថាការបើកគឺយើងត្រូវផ្តល់ឱកាសឱ្យក្មេងស្គាល់ពីសង្គមបច្ចុប្បន្នហើយយើងដើរជាមួយគាត់បង្រៀនគាត់គ្រប់បែបយ៉ាងទាំងអស់ឱ្យគាត់ស្គាល់។ អ្នកនាង យុគ ចិន្តា ថាចំពោះការបិទវិញហាក់បីដូចជាមិនឱ្យក្មេងស្គាល់ពីសង្គមឧទាហរណ៍មួយរឿងអ្វីមួយកើតឡើងតើគាត់ត្រូវដោះស្រាយបែបមិចបើគាត់អត់ដែលបានឆ្លងកាត់ហើយកូនស្រីរបស់អ្នកនាង អ្នកនាងបង្រៀនគ្រប់រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-8odM3hTXDyrRPLAG6IqIqiWubHbiYrSKRUxPGcMbpQQthXnb21XQLrLAFTXX-_rb-RHXfEkhMpxAZzDoFfEfa6g6mWWHtprUm9gsXD2Kp2c6buQ_ySA19XDpKF9uu0-o594FpF9Buozo9qXyjiYvuALsIg77EHYZKl8eZsJ9GhSt8Vy9fJrC_sp63zCR/s960/image_2025-01-24_14-45-02.png

ការចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមកូនរបស់អ្នកនាង យុគ ចិន្តា មានទស្សនិកជនជាច្រើនបង្ហាញការពេញចិត្តជាច្រើនអ្នកមួយចំនួនថែមទាំងមានបំណងចង់អប់រំប្រដៅកូនដូចជាពិធីការិនីឆ្នើមរូបនេះ៕

ភ្ញៀវទេសចរចិនជាច្រើននាក់បានសម្តែងការព្រួយបារម្ភពេលទៅលេងប្រទេសថៃ!

0

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ភ្ញៀវទេសចរចិនជាច្រើននាក់ ដែលគ្រោងនឹងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ បានបង្ហាញក្តីបារម្ភនៅលើបណ្តាញសង្គមថា តើពួកគេអាចទៅលេង “ទឹកដីនៃប្រាសាទមាស” ដោយសុវត្ថិភាពដែរឬទេ? ខណៈតារាចិនដូចជា Wang Xing និង Yang Zeqi សុទ្ធតែធ្លាប់បាត់ខ្លួននៅក្នុងប្រទេសថៃ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ទោះបីតារាទាំងនេះត្រូវបានរកឃើញវិញក៏ដោយ ក៏ភ្ញៀវទេសចរចិននៅតែស្ទាក់ស្ទើក្នុងការធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយគិតថាប្រទេសថៃហាក់មិនមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyC5icTnOSuSlOmjhBBOFXjM7Ri-A5zxSqsz-gvqmTZnKX3O2fqMOpQw9C58dY1AGFdirN8onhhi085aWmq6MLISBiO9d68t7dEFwjvDSMEvJo9S5aIuGMVQPcqiGvbJfdbVRXceKdvcYEQ3M0OmUMtLa_srSGj_vHJ_L5DveTAdoMGlNzdnr7WlVa0PVb/s1280/photo_2025-01-27_10-45-54.jpg

កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ តារាសម្តែងចិន Wang Xing អាយុ ៣១ ឆ្នាំត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុងខេត្ត Tak ភាគខាងជើងប្រទេសថៃជាប់ព្រំដែនមីយ៉ាន់ម៉ា នៅពេលលោកហោះពីចិនដើម្បីទៅសម្តែងរឿងក្នុងប្រទេសថៃ។ បន្ទាប់ពីបាត់ខ្លួនរយៈពេល ៤-៥ ថ្ងៃ នៅថ្ងៃទី៨ ខែមករា លោកក៏ត្រូវបានគេរកឃើញវិញក្នុងសភាពស្គមរ៉ាំរ៉ៃ មុខមាត់ស្លេកស្លាំង និងកោរសក់ ត្រូវបានគេសន្និដ្ឋានថា លោកទំនងជាជនរងគ្រោះនៃការជួញដូរមនុស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9I7nB-5PfmcuXPDMpOS8SOMV_84MrQ9QTfW6Sn9r_0ObHMdrQVEaUp5EqtQRyo1-pV36eBgJyYnQBv5C5Se9rwampc2_rLsxtp6CGfxBdrYG1_Ho4YSkvtFlrzPG0Def7dvZ3S3qiGe6O1eUcRvsYYH5uX9irZOaimC9aSzFKRAl1VczjD9BasC-Vsy0t/s800/photo_2025-01-27_10-45-55.jpg

រីឯតារាម៉ូដែលចិនម្នាក់ទៀតឈ្មោះ Yang Zeqi អាយុ ២៥ ឆ្នាំ ក៏បានបាត់ខ្លួនជិតមួយខែនៅប្រទេសថៃផងដែរ ប៉ុន្តែត្រូវបានរកឃើញវិញនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥។ តារាម៉ូដែលជនជាតិចិនរូបនេះបានបាត់ខ្លួនតាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ មកម្លេះ នៅពេលលោកត្រូវបានគេល្បួងទៅប្រទេសថៃដើម្បីថតរឿងមួយ ដោយគេសន្យាថានឹងផ្តល់ប្រាក់ឱ្យលោករហូតដល់ ១ ម៉ឺនដុល្លារសម្រាប់ការងារ ១០ ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDvRCRA-Qpi4m-i1aQDHNFnI0hkONzrOUhmMX3YQzrXYTz3jyo3vzXq5ycs5cU-_XDOKAKP4bO3CN1dsuZB13I2bogGvMztmSZb5kh2pjiOkwwiOA5Rdm3apnqnR3lSyCexpvFP23WDTeI63rSSdD1IFUjLRgK6aei9vU5RN6_54cjWMvJciMjEFtSX0xg/s1020/photo_2025-01-27_10-45-56.jpg
ទោះជាយ៉ាងណាតារាសម្តែងប្រុសទាំងពីរនេះបច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញដោយសុវត្ថិភាពហើយ។ យោងតាមក្រសួងសន្តិសុខជាតិចិនបាននិយាយថា ក្រៅពីតារាសម្តែងទាំងពីរនេះ ភ្ញៀវទេសចរចិនជាច្រើននាក់ក៏ត្រូវបានជួយសង្គ្រោះពីក្រុមជួញដូរមនុស្សនៅប្រទេសថៃថ្មីៗនេះផងដែរ។ បច្ចុប្បន្នក្រសួងសន្តិសុខជាតិ ប៉ូលិសចិន និងថៃបានរួមគ្នាចាប់ខ្លួនជនសង្ស័យចំនួន ១២ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពជួញដូរនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJU1LWBBg7FijvgbL_fBgqG4cHGkuOCpbcxn5K_514lMnnsDkEaxNU5Iqihb0CD3XmrOLv0hHeVw33aeGNMt5F4CFyhwQe7kimaRH3xCHK6SN7y2hcSBovN5_-wIpgRtVyoWJ1vULgzRfrqQeVz65JnU82g8Eci8S9_HN_daOG3xLEXJql8zbafkBdGUL7/s1200/photo_2025-01-27_10-45-57.jpg

ទោះបីជាមានរឿងនេះបានកើតឡើងក្នុងប្រទេសថៃក៏ដោយ ប្រទេសថៃបានសន្យាថានឹងធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់រូប ខណៈសព្វថ្ងៃនេះក្រសួងសន្តិសុខជាតិរបស់ប្រទេសចិន និងប្រទេសថៃបានចាប់ដៃគ្នា ដោយសន្យាបន្ត «បង្ក្រាបយ៉ាងខ្លាំង» នូវទម្រង់ឧក្រិដ្ឋកម្មនេះ ដោយផ្តល់អាទិភាពដល់ការការពារកេរ្តិ៍ឈ្មោះជាតិ៕

ដងកាំបិត គម្រោងអភិវឌ្ឍន៍ទំនប់ដ៏ធំមហិមានៅស្ទឹងសែន

0

គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត នៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ សម្រេចការសាងសងបានប្រមាណជា៤៨ភាគរយ ដោយគ្រោងបញ្ចប់ការសាសង់នៅឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXm6jKTbF5jGiv3d8HLy54QatxJHV7t2L5zxPmZtBrtEGHcx4cBEBGJiQaxAbmKMYvfuPb4rUFFSg5KC9Zi9wmURh556-4G2FzrfXBQSmZivZsw07ckbym1DL8Al1ul09ad1uhrIQ6TFJCCM7hI2Qu2as54pkzbGttHWMTrxPy_GeanjHVvPBLp5JgAcqO/s900/image_2025-01-27_09-36-26%20(2).png

គម្រោងអភិវឌ្ឍន៍អាងទឹកនេះ ត្រូវប្រើរយៈពេល៤៨ខែ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2qTTBdtke3bUrLB7_697B2sdptBAdRnswz6uRj71g5IcSjOMYjhGeSmbde_PMKqlLD7TkR2-ydoLDDVLWShwperT4fCRBIXeVNNtMmez8oWStUvNgK6UPW6Pi8l2AlHD8YSas6xkxGvYK8DN3EHdRjDpAM_B_sZqfQWC-kPzPQVnQfds_6I0b2bD1k2LE/s1201/image_2025-01-27_09-36-26%20(3).png

នៅក្នុងគម្រោងនេះ មានការសាងសង់ខ្នងទំនប់សរុបប្រវែង ២ ៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXLpf3Delt2BqqtfWBmmr4St1gSuRuJDq5IkLzBwKyLKKccI50tgX9Kcn0jLN2nJg86Ggj2Qs1zbsllYUbrSBL_x24ZSnTknYVoWwkeX-AIdtBTxwXn2TVGeYvhGQiEQViYu3gml9j6VcdDhbixOTstnlwPKmuQUt299i7hlKukMzgfoZwDb3Pk_RFo-Bi/s1201/image_2025-01-27_09-36-28.png

ក្រោយសាងស់រួច ទំនប់នេះនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdQJkB_WQ5lUBXWPsl5cqRYSJe-CUirwuJ3dbSjmf9eQ5MeFrlujZGMeym2GARiATAwFTQvpIWWuZvl67_JUSTU_sC_949XCFSObV0_Aro6p8jRqS6CZDLWX_wW1mtvpbVccG7fpqPysW4ewjy3WDkolc2SY1pRsuE7LsBa_uKIB2y8-kJbKgnnVLB5Gf/s1201/image_2025-01-27_09-36-29.png

គួរបញ្ជាក់ថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOjS2a4qqTuZ7zi_K23kXKGm8Vp9iMJ1qUybv2sg_OQC3Ngw1TmHqVn6PvaPTkvmLW_9dTgCxcjFpWQ3mfxJV003zkBbXZrdwnNXtRgvub8hmyNoM_aB3-DSZM6oi1FbR4Y3MPj1neHc1tyCFaxiYKtQQ3SKvkr1cleXEpyiTjRbWHNT2yvH3qdu3AuP_j/s1201/image_2025-01-27_09-36-31%20(2).png

 

បរិមាណខ្យល់ពុលកើនឡើងខ្លាំងធ្វើឱ្យយន្តហោះជាច្រើនគ្រឿងពិបាកចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដនមឿង

0

ប្រទេសថៃ ៖ ស្ថានការណ៍ខ្យល់ពុល PM 2.5 នៅប្រទេសថៃបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ដែលបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ និងសេដ្ឋកិច្ច ហើយប៉ះពាល់សូម្បីតែការធ្វើដំណើរតាមយន្តហោះ ។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៅទីក្រុងបាងកក រាយការណ៍ថា ភាគល្អិតធូលីមានទំហំតូចបំផុត PM 2.5 បានកើនឡើងខ្លាំងដល់កម្រិតពណ៌ក្រហម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrPVq29r1Nghl_5x_szQElgexEwShrbEugDm7ioWlwKwjxFJdGy0gUp_7Z4h0p_Dxy9MuTChaIsGs3DR9v68ZNU3G6raiB0bZ6UkMSnJeK5xmoGmtIViQkp8gdzpVFyLSxWJUg__MUtU8OpvsvJ16gXjH10iUN6nvN7os1TFamOgoF6LQnc7ljWziYQS_9/s1100/image_2025-01-27_10-24-27.png
រដ្ឋាភិបាលថៃបានកំណត់វិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហាខ្យល់ពុលនៅលើបរិយាកាស ដូចជា ៖ ស្នើក្រុមហ៊ុននានាអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ (Work from Home), ជិះរថភ្លើងអាកាស និងរថយន្តក្រុងពុំគិតថ្លៃ, បង្កើតទឹកភ្លៀងសិប្បនិម្មិត, រឹតបន្តឹងការដ្ឋានសំណង់ និងស្ទាក់ចាក់រថយន្តបញ្ចេញផ្សែងខ្មៅបើកបរក្នុងទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLxu8YVsjr11_uRr1Sbh4GKh2G7Wse3D0nFjYhzrlTwT2eWpsZF5t2HZtauysa53ONuyktljOQrbBUBEdEFYyVwyPlBJ4y5d6Xj_Kl2ZSUWblOALReU2pBXGsyl9nc2rU9DlRjw76fzdC0eAprjnmqMhq6WwOK_r-SxZKVK1bZAqn4FX3TVEEvwZtKz5dW/s844/image_2025-01-27_10-24-28%20(2).png

គេហទំព័ររបស់អាកាសយានិកប្រទេសថៃបានបង្ហាញរូបភាពការចុះអ័ព្ទលាយឡំជាមួយខ្យល់ពុល PM 2.5 មានសភាពក្រាស់គួរឱ្យភ្ញាក់ផ្អើល ដែលជាឧបសគ្គក្នុងការចុះចតយន្តហោះជាច្រើនគ្រឿងនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដនមឿង ។ ស្ថានការណ៍នេះធ្វើឱ្យយន្តហោះមួយចំនួនប្តូរទិសដៅទៅចុះចតនៅអាកាសយានដ្ឋានផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGn1iyCpf4YVCorfw2a1hyFSCFmR-wjpJoRcDey-tvaqfQWFu7twYGu7_BP-0H027bTm4TsIuImlFBIX9yP77CnOS3obTNVpHyzSsE2iJHewfyWZ0DMCrnpP5DaRlFy6GSdRHFQZYXQS8svzd7XCNdiZX08BZVoQdB_Ab7os1YBmRQNuhoi-bZXqazi7U/s1024/image_2025-01-27_10-24-28%20(3).png

កាលព្រឹកពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រមួយរបស់អាកាសយានិកថៃបានបង្ហោះរូបភាពខ្យល់ពុលនៅអាកាសយានដ្ឋាន និងសរសេរថា ជួបបញ្ហាតាំងព្រលឹមនៅអាកាយានដ្ឋានសុវណ្ណភូមិ ដោយសារអាកាសយានិកមើលពុំឃើញកន្លែងចុះចត ហើយត្រូវចុះចតតាម Low Visibility ។ យន្តហោះណាដែលពុំទទួលការអនុញ្ញាតឱ្យចុះចតតាម Low Visibility ឬអាកាសយានិកពុំបានហ្វឹកហាត់ការចុះចតទេនោះ គឺពុំអាចចុះចតបានទេ ហើយត្រូវចុះចតទៅអាកាសយានដ្ឋានផ្សេង ។ រីឯអាកាសយានដ្ឋានដនមឿង ក៏មានស្ថានភាពបែបនេះដែរ យន្តហោះមួយចំនួនពុំអាចចុះចតបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbJOKXz2fodEeYL1hqmeErSiitime08zg0JN8XrObc8GriFkrCTY_JAT1RCfv6I813U8L9OTmA8MWlp7dmTMR03V15Kwjf61eBMHyBUG6j_cPV2ivGoESiXL0vSMj94x8T1tKaH0UmVtmPVsF5lJAOpg7x4C2Gf9Xj6_MNU6XFRckjKS8sIRareP6xgvAv/s1500/image_2025-01-27_10-24-28.png

ដោយឡែក អភិបាលក្រុងបាងកកបានណែនាំឱ្យពលរដ្ឋអនុវត្តតាមវិធានការ៥ចំណុច ដើម្បីការពារសុខភាពក្នុងពេលប្រទេសថៃមានបញ្ហាខ្យល់ពុលខ្លាំង ដូចជា ៖
១-ត្រួតពិនិត្យកម្រិតខ្យល់ពុលជានិច្ចមុនពេលចេញពីផ្ទះ
២-ពាក់ម៉ាស់ការពារ
៣-បិទទ្វារ-បង្អួចផ្ទះឱ្យជិត និងសម្អាតធូលីជាញឹកញាប់
៤-ចៀសវាងធ្វើអ្វីមួយនៅកណ្តាលថ្ងៃ និងកាត់បន្ថយការដុតសំរាម
៥-ត្រួតពិនិត្យរថយន្តដើម្បីកាត់បន្ថយខ្យល់ពុលដោយសារផ្សែងរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo8bLvtIYXGIOx9I3BIF5FE2Kmlxx6yidF3xr4yd1O2Z5Y4AAc0GxI1eqiFBiMO3Bgz2fnBJG06rbL3d2_s45qZwOIJ4NhW1iHa0cJPASkXVVSirpImZXmy9zLARD1EQXTkQUseS9jnGx9owVi9oA1ntvmbJ80a1CXzqIehsGapn6wC2uPh1bpXJFu7wSJ/s1200/image_2025-01-27_10-24-29.png

IQAir ជាគេហទំព័រស្វីសវាយតម្លៃគុណភាពខ្យល់រាយការណ៍ថា ខ្យល់ពុល PM 2.5 គឺជាភាគល្អិតមានទំហំតូចបំផុត ហើយវានឹងចូលក្នុងសួត និងចរន្តឈាមតាមរយៈការដកដង្ហើម និងបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា ៖ កើតជំងឺមហារីក ៕

អ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលជាខ្លាំង! ខណៈទ្វីបមួយក្នុងពិភពលោកកំពុងបំបែកខ្លួនជាពីរ តើអាចនឹងមានទ្វីបថ្មីមួយទៀតនាពេលអនាគតដែរឬទេ?

0

យើងដឹងហើយថា នៅលើពិភពលោកយើងនេះមានទ្វីបសរុបទាំងអស់ចំនួន ៧ ក្នុងនោះមានទ្វីបអឺរ៉ុប, អាស៊ី, អាហ្វ្រិក, អង់តាក់ទិច, ទ្វីបអូស្រ្តាលី និងទ្វីបអាមេរិកខាងជើង រួមទាំងទ្វីបអាមេរិកខាងត្បូង។ ទោះជាយ៉ាងណានៅថ្ងៃអនាគតអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា ទ្វីបនៅលើពិភពលោកយើងនេះទំនងនឹងមាន ៨ ដោយសារបច្ចុប្បន្នមានទ្វីបមួយកំពុងបំបែកខ្លួនជាពីរក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដែលទ្វីបនោះគឺជាទ្វីបអាហ្វ្រិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikrwjQAeB6btrO0B_T5gzqmVEiJA51GTbD_d3iezdCQgYZ9c6rpK99TcpMts6E_xcNLSTBfqIoaAkzNRiGN3e4u0tIpQbdpEGvL3sZf17lLA-LBAABYdxZMPiMuri_9A0bXNKr4mEVjDS-ZUVk135Be1SIfinrbRxr-5Uxgyz6n2VNJZ3m83dlgsXvND2I/s1560/image_2025-01-27_09-31-19%20(2).png

ទ្វីបអាហ្វ្រិកត្រូវបានគេសង្កេតឃើញថាមានស្នាមប្រេះប្រវែង ៥៦ គីឡូម៉ែត្រនៅវាលខ្សាច់អេត្យូពី ហើយកំពុងពង្រីកក្នុងអត្រាប្រហែល ១.២៧ សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ ស្នាមប្រេះនេះត្រូវបានរកឃើញនៅឆ្នាំ ២០០៥ ហើយបច្ចុប្បន្នវាបានពង្រីកខ្លួនធំទៅៗ ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជឿថា ផែនដីអាចនឹងបង្កើតទ្វីបមួយទៀត នៅពេលទ្វីបអាហ្រ្វិកត្រូវបានបំបែកជាពាក់កណ្តាលដោយការប្រេះឆាដ៏ធំមួយ ដែលកំពុងតែកើនឡើងលឿនបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcspNnVyfQWNCxttTJPLPyyzIio7lA49dvxhQhxUOuA69xsLI9gIuOP59RjZlIVj66brc2B-HMLIoaZRoR1JPsD448_jbjGtDIoRc3QNskB8iah1l5S6CSjGFB_QfXJz-frnfa2SXRf95EK184QJmyNN2JA86pSSBMN1u0SSvcNLIGrnunsAKOmvBWGmu6/s1024/image_2025-01-27_09-31-19.png

ភាពប្រេះឆាបានលាតសន្ធឹងពាសពេញប្រទេសសូម៉ាលី កេនយ៉ា តង់ហ្សានី និងពាក់កណ្តាលនៃប្រទេសអេត្យូពី ដែលអ្នកជំនាញជាច្រើនជឿជាក់ថានឹងក្លាយជាទ្វីបថ្មីមួយហៅថា “ទ្វីប Nubian”។ យោងតាមលោក Ken Macdonald សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Santa Barbara បានចែករំលែកថា ទ្វីប Nubian អាចកើតឡើងក្នុងរយៈពេល ១ ទៅ ៥ លានឆ្នាំខាងមុដោយអាចមានមហាសមុទ្រថ្មីមួយទៀតកើតឡើង ហើយទំនងជាជ្រៅដូចមហាសមុទ្រអាត្លង់ទិកដែរ។ ដូច្នេះនៅថ្ងៃអនាគតពិភពលោកយើងនេះទំនងនឹងមានទ្វីបចំនួន ៨ ក៏ដូចជាមានមហាសមុទ្រចំនួន ៦ ខណៈបច្ចុប្បន្នផែនដីមានទ្វីបត្រឹមតែ ៧ និងមហាសមុទ្រធំៗមាន ៥ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjShxSx2JtvpuWRzqxRtjwQyabVe9cKoFqdjJPzLdKqY4DTY3iojmk6zibvxKhGSFUf-Q_7zTEadERUDh9eYhUuWJLtkoT0RfzaSuOONcTVcwqxsozQpP4csChF4pyZpsmUFDIg5CMInpRqw6hR3pICrMbj4uxn-qrfW3io1JGtTPrxtmrnYfv51i56VNMN/s4865/image_2025-01-27_09-31-20.png

គួរបញ្ជាក់ដែរថា ការបំបែកទ្វីបនេះមានប្រភពចេញពីប្រព័ន្ធប្រេះស្រាំអាហ្រ្វិកខាងកើត ដែលជាការប្រេះឆាប្រវែង ៣,២១៨ គីឡូម៉ែត្រ បានកើតឡើងតាំងពី ២២ លានឆ្នាំមុន។ តំបន់នេះក៏ជាកន្លែងនៃបន្ទះប្លាកែតពីរ គឺសូម៉ាលី និងនូប៊ី ដែលកំពុងរំកិលដាច់ពីគ្នាផងដែរ ហើយសំបកផែនដី និងផ្នែកខាងលើនៃអាវធំដែលបង្កើតជា lithosphere ក៏ត្រូវបានបែងចែកទៅជាបន្ទះ tectonic ផ្សេងៗគ្នាទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqiemj1_22kHtENz5qb48rK30nhEBn1Tc5YAROJZqRaOj7AbyyZjMiaVIe2jNDM43fTpb-h5aLgcDJhdpnPFUhbW5g8utQ-pD_PdFKeelqNGHxBO0hInhyphenhyphenFPNNX6v4-pKl2qpF02d8RFFLnVUCBvRXApSpQo6Vk9dBdh903EIIxwcZYiJjDM3hkKCciwte/s1280/image_2025-01-27_09-31-28.png

ហេតុនេះស្នាមប្រេះក៏បានលេចឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកេនយ៉ាក្នុងឆ្នាំ ២០១៨ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងអ្នកស្រុកមួយចំនួនរាយការណ៍ថាមានអារម្មណ៍ថាដីញ័រខ្លាំងនៅពេលនោះ។ ក្រុមអ្នកស្រាវជ្រាវបានព្រមានថា “ស្នាមប្រេះ” បែបនេះនឹងបន្តកើតមានឥតឈប់ឈរ ខណៈដែលផ្នែកទាំងពីរដាច់ដោយឡែកពីគ្នា ជាមួយម៉ាដាហ្គាស្ការក៏បំបែកទៅជាកោះពីរដាច់ដោយឡែកពីគ្នាផងដែរ៕

«ភ្នំប្រុស-ភ្នំស្រី» រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលមិនគួររំលងពេលទៅដល់ខេត្តកំពង់ចាម

0

«ភ្នំប្រុស-ភ្នំស្រី» ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលមានរឿងរ៉ាវជាច្រើនជាប់ទាក់ទងជាមួយរឿងព្រេងបុរាណខ្មែរគឺ “រឿងភ្នំប្រុសភ្នំស្រី”។ រឿងនេះនិយាយអំពីការចូលស្ដីដណ្តឹងរវាងបុរស និងស្ត្រី។ កាលពីមុនស្ត្រីយើងគឺជាអ្នកដណ្តឹងបុរសយកមកធ្វើជាស្វាមី ប៉ុន្តែក្រោយមកបុរសក៏ជាអ្នកដណ្តឹងស្ត្រីយកមកធ្វើជាភរិយាមុនវិញ ដោយសារការចាញ់ល្បិចរបស់ស្ត្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcOEIAhese3nDSrC0SCmqGwWoITBIHtx5Wq0tNjuJhVIEbcQJ5_jx3ZVu13pLmgAWSINlaVj02WdUpZ0YOqJMYlSqXnmjOv2lZ8I-vi1y5m5cWqgBYtsdGL_UwxEODBsx3z1ecmLLgiRaDMFx_zohslEXdIllSJsxyos3qYr1_JSU0Fha2RxMR05tlg5kU/s960/470171853_122134728002383750_2096425874647483411_n.jpg
តាមរយៈរឿងព្រេងបុរាណខ្មែរដ៏គួរចាប់អារម្មណ៍នេះបានធ្វើឱ្យភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនមានបំណងចង់ទៅកម្សាន្តនៅទីនោះផ្ទាល់តែម្តង។ ដូច្នេះបច្ចុប្បន្នតំបន់រមណីយដ្ឋាន «ភ្នំប្រុស-ភ្នំស្រី» គឺបានក្លាយជាទីកម្សាន្តដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដោយសារនៅទីនោះជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ដែលមានភ្នំពីរជាប់គ្នា ខណៈភ្នំប្រុសមានកម្ពស់ ៣០ ម៉ែត្រ ទាបជាងភ្នំស្រីដែលមានកម្ពស់ ៥០ ម៉ែត្រ។ ភ្នំទាំងពីរនេះគឺមានទេសភាពស្អាតខ្លាំងណាស់ ដោយមានដើមឈើធំៗ និងសម្បូរទៅដោយសត្វស្វាទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-6r7q_7m5ETEWlOEbEbWNfiwKZkd1yA4B_jYxWBGOnuQJ3pxG4X69AD0UfmfQpEs5na6bH0rFvI7XihQkyeX0VjpQV8ewbnzxe_ImGxc56cgzJWJyHqKtpW3sRP_QTsRjGfdBLCwkaX-_csohMXVa20pXgGDqmGIRyPqt-Vc7YY9hxmoVtM_2SW-19y23/s960/470176844_122134728098383750_5030227787582993306_n.jpg
នៅលើភ្នំប្រុសមានវត្តមួយឈ្មោះថា “វត្តសុវណ្ណគិរីរតនៈភ្នំប្រុស” ហើយនៅខាងឆ្វេងដៃមានភ្នំមួយទៀត ត្រូវបានគេស្គាល់ថាជាភ្នំស្រី។ នៅលើកំពូលភ្នំស្រី មានទីតាំងតូចល្មម ដែលយើងអាចមើលឃើញទេសភាពដ៏ស្រស់បំព្រងនៃខេត្តកំពង់ចាម។ យោងតាមរឿងព្រេងនិទាន ភ្នំនេះស្ដីពីសម័យដែលស្ត្រីត្រូវទៅដណ្ដឹងបុរសមុន ក៏កើតកង្វល់ជំនុំគ្នាបបួលប្រុសៗភ្នាល់លើកភ្នំ ដោយត្រូវលើកដីរហូតដល់ផ្កាយព្រឹករះទើបឈប់សម្រាក បើនរណាចាញ់ត្រូវចូលដណ្ដឹងគេមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqy6U85r4F82ZFbi1-DubkXED-MJYu4ccKPoPPdWEIOdhEbnUX2PcYsGvLP5hlAT_8C9uZoJMOu2UaQ4ABuiQsmXl8UhhYAEiKZdmhEQx2TpQr7LrcntD0TeUR1oRJIUkZqjRQix3UOB8U9GJdoG3mFkBMYM2ZKzuePJH7kZUegzo-H3-lDjzPBHV0yabW/s960/470213486_122134728128383750_7611922861902928112_n.jpg

ពេលរាត្រីនោះពួកស្រីៗមានប្រាជ្ញា ក្រោយជញ្ជូនដីអស់មួយរយៈ ក៏នាំគ្នាបង្ហូតគោមមួយតូចយ៉ាងខ្ពស់នៅជ្រុងឦសាន។ រីឯពួកប្រុសៗក្រឡេកមើលទៅឃើញគោមនោះស្មានថាផ្កាយព្រឹករះ ក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិទ្រាលក់អស់ទៅ។ ចំណែកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះមែនទែនទើបឈប់។ ដល់មាន់រងាវ ប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹកមែនទែនទើបតែរះ ក៏ដឹងខ្លួនថាចាញ់ប្រាជ្ញាស្រីៗ ហើយក្រឡេកមើលទៅភ្នំស្រីមានទំហំធំ និងខ្ពស់ជាងរបស់ខ្លួន។ តាំងពីពេលនោះមក ប្រុសៗក៏ត្រូវចូលដណ្ដឹងស្រីៗធ្វើជាភរិយាមុនដល់សព្វថ្ងៃនេះឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj46vWr7yPBJd8p2F_gkBmdZGis3yrQYxdqUouSsfOGaQD4Cyf0dWOcbsvv_tay97eXY3xFb0RjK7Gt9u42SjX6B7u6vBzycqLn4b7hOTAIs9UNFQ2A72CWOg_Vafztt2HT11ACRGNOdbonolMSbOeuTeeL4vUYjd2sHu-nRoVmvIDIb2iaCJzP3GtS1Op7/s960/470221728_122134728080383750_2164465813550852442_n.jpg

ជាមួយ Trump ស្មោះតាមមិនទាន់ទេ! លោក Trump ប្រាប់ថាពុំចង់ដំឡើងពន្ធទំនិញនាំចូលពីប្រទេសចិន ដូចការឃោសនាបោះឆ្នោតឡើយ

0

សហរដ្ឋមេរិក ៖ កាលពីពេលរកសំឡេងឆ្នោតកន្លងមក លោក Donald Trump បានសន្យាជាមួយពលរដ្ឋជាច្រើនលើកថា លោកនឹងដំឡើងពន្ធទំនិញចិនខ្ពស់ ពីព្រោះចិនជាគូប្រជែងផ្នែកសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាមេរិក ។ ប៉ុន្តែពេលក្លាយជាប្រធានាធិបតីអាមេរិក លោកបាននិយាយទៅកាន់ស្ថានីយទូរទស្សន៍មួយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា លោកពុំចង់ដំឡើងពន្ធទំនិញចិនទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw3XDWMfSV-5T_SBwYbyiEfONyQc2lcpgtSRA2lwtSlqHdU1K2lxlyZL5IyvWoyN__PGg4mYqc6sVizaMPBkcEt1Eot291zOLtGXtwwfsb0GzxUUHPRzlYbVoCkmn3j42GGmeOZur5-UBu7GuElZx0KFrGMFHqtVkbemtKZXS6MqnKo2JCJGw9ce95_HJE/s800/image_2025-01-27_08-23-46.png
ពេលស្ថានីយទូរទស្សន៍ Fox News សួរថា តើលោកអាចធ្វើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ និងពាណិជ្ជកម្មដែរឬទេ? លោក Trump ឆ្លើយថា ៖ «ខ្ញុំធ្វើបាន ពីព្រោះយើងមានអ្វីម្យ៉ាងដែលពួកគេត្រូវការ ។ យើងមានអំណាចលើសចិនយ៉ាងខ្លាំង គឺការដំឡើងពន្ធទំនិញដែលចិនពុំចង់បាន ប៉ុន្តែខ្ញុំពុំចង់ដំឡើងពន្ធទំនិញចិនទេ» ។ មហាជនចាត់ទុកថា ការលើកឡើងបែបនេះ គឺលោកបានផ្លាស់ប្តូរគំនិតខុសពីពេលរកសំឡេងឆ្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi77fh3Wuuy82SoUG2bil1iD6k1MKcqHQppdRZblvRQ68nJW3z7Z8HNSGxdv-MPJb95zk2Hs1JPNxOw10Nc9r-_5yWHHQpw-mJjU0ZkKnJ3g8D1h4SGA3iYsLGIn2E-6htHMU-2Qu87bR-rNaIeRR1JuusWEZ378tqxbNjTypGzPmJi8zZ4cK_LQn7QK0GP/s1200/image_2025-01-27_08-23-46%20(2).png

លោក Trump បន្តថា លោកមានទំនាក់ទំនងយ៉ាងល្អជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺដូចនឹងមិត្តភក្តិម្នាក់ កាលពីមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ លោកក៏បានប្រាប់ពីមូលហេតុដែលលោកត្រូវដំឡើងពន្ធទំនិញចិនថា ចិនបានទទួលប្រាក់យ៉ាងច្រើនពីអាមេរិក ហើយចិនយកប្រាក់នេះទៅជួយខាងកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUgkH0EkIS-2T5lrtjcytTv9UugMhH8JsxzhyphenhyphenX0RyBok37SbBe7iMbCTxliVddKFOi5Jf0s6P_BhV9ImACvmqyEIMpg3434IkFkjZPwRDDU5c3siF-BUYET1IjiDt85UjfjaW2keyHR-PUi1ku_JOHkseDZZI6jO3CguU4MVPkabWubBQUmAyxN0mAwaV6/s1200/image_2025-01-27_08-23-45.png

ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា កន្លងមក លោក Trump ថ្លែងថា អាមេរិកសម្រេចដំឡើងពន្ធទំនិញចិន ស្មើ១០% ចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ ខណៈពេលរកសំឡេងឆ្នោត លោកសន្យាថា នឹងដំឡើងពន្ធទំនិញចិន រហូតដល់៦០% ។ ការដំឡើងពន្ធទំនិញចិន ១០% ដោយសារថ្នាំញៀនហ្វេនតានីល (Fentanyl) ជាច្រើនត្រូវបានបញ្ជូនពីចិនមកអាមេរិក តាមរយៈម៉ិកស៊ិក និងកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgutmBGZRQd3flcoknrtKko0uQ4UgwZBtUhi4Dp59yuckluLjCi8F0hyrntyl0w2lptDxL7cytvpCtB9pFcAHcd-Hj8VuiuZ5cFwpgvkQ4ikuwPm3dXuCjIdWzu9aQxD-RzxrzShFCU4OOD7Ru_g3R_S3eI8JSJHk7kQSsIT6swb2rsljFIzYh0F3OYyd-s/s2048/image_2025-01-27_08-23-46%20(3).png

មន្ត្រីចិនបានអំពាវនាវឱ្យអាមេរិកដោះស្រាយបញ្ហាជម្លោះជាមួយចិន តាមរយៈការចរចាពិភាក្សាគ្នា ។ លោកស្រី Mao Ning មន្ត្រីនាំពាក្យក្រសួងការបរទេសចិនសង្កត់ធ្ងន់ថា កិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺជាផលប្រយោជន៍រួម គ្មានប្រទេសណាឈ្នះសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមពន្ធទេ ពីព្រោះសង្គ្រាមធ្វើឱ្យបាត់បង់ផលប្រយោជន៍ចិន និងអាមេរិក ក៏ដូចជាពិភពលោក ។ រីឯឱនភាពពាណិជ្ជកម្ម ដែលជាប្រធានបទសំខាន់ក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺចិនពុំស្វែងរកប្រាក់ចំណេញពីឱនភាពពាណិជ្ជកម្មទេ ប៉ុន្តែចិនអាចសហការលើផ្នែកជាច្រើនជាមួយអាមេរិក ៕

ក្រៅពីទន្លេមេគង្គនិងទន្លេសាប! ប្រទេសទាំង ៦ នេះ ក៏បានលេចនូវបាតុភូតទឹកពណ៌ខុសគ្នាដែរ

0

នៅរាជធានីភ្នំពេញយើង ខ្សែទឹកទន្លេទាំងពីរ ទន្លេមេគង្គ និងទន្លេសាប បានរំលេចចេញជាពីរពណ៌ផ្សេងគ្នា និងមិនរលាយចូលគ្នា ដែលបានបង្កើតជាផ្ទាំងទស្សនីយភាព ក៏ដូចជាទិដ្ឋភាពដ៏ប្លែក បាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន។

យ៉ាងណា ទិដ្ឋភាពបែបនេះមិនមែនកើតមានតែនៅប្រទេសកម្ពុជាមួយទេ តែក៏មានកើតឡើងនៅប្រទេសមួយចំនួនជុំវិញពិភពលោកផងដែរ ដែលទន្លេមានពណ៌ខុសគ្នា និងមិនអាចរលាយចូលគ្នាបាន ក្នុងនោះគឺរួមមាន៖
១ ទន្លេ Rio Negro និង Solimoes (ប្រទេសប្រស៊ីល)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjChmCTyDUZ2ud-jj4ayML_KOZUnFvL2_Wv66jTSKrVHJQ8H40_egeL2zt5OB0oxCPdzPgjD3iN5qmpj4tslnEChaqlS90CfjDSiP6Kiw_PwOyiHqgi0jvNm9M3WE-lApq8Wsz2_PCCvnk4MSxCNXMUD4lYwVT-WHsTvV6c27yrx2f1tseGOAY2_yK3x9O3/s640/image_2025-01-25_15-51-18.png
២ ទន្លេ Thompson និង Fraser (ប្រទេសកាណាដា)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkFeSluQNnor05weVSTrVCsSQbgHUbNr5cCNqzoETUNabXkGZdGX7YjinMOmk2TSw5LnPtmaZ3U2qSjp7upAHmU5tFXrnh-D1jFQvSXCgzg0U9NqF-JXnZESEk026d1GUCFihQwPRWE13Ry1VGyJYHUOgS5fKuJMjiVlBWIH_3cDiM6178s-LORl4CL_iJ/s1080/image_2025-01-25_15-51-18%20(2).png
៣ ទន្លេ Bhagirathi និង Alaknanda (ប្រទេសឥណ្ឌា)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIeJsFCGJgUTLeB-CfXauceAjBOTtAMcNF51UMhIL8rOE__C73otPs9ZV9FUiJhcRoYf7tK6Eu3EjpIWrLcMNimAI9cZmdWLsQG3UcmtDU8gAJsgE24A7Sx3vc8sGYmUpkpX6RS6LJEK2nxAhp91LmXqEURmFD4fQaMyQk9LHsx4FnsSp9ICB_rcg0ekRd/s1346/image_2025-01-25_15-51-19.png
៤ ទន្លេ Danube និង Inn (ប្រទេសអាល្លឺម៉ង់)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY3hx73L6iuJpQqxIwsYSCx1kqHeovJ2_e2g4ofpkfHsiyA2dgk8YEE5txyuoMT7CkKVzCVUT8R2Sz1O2HXPiNTMfQbB00x63e02uNdwFYHZFbLK6jwOmeWzY0P4SXXnlNA5lZ5ENQLyz79w8GVI-VIzCbU4fgs9YJX35IdzRYTMaJL8A5HR4s10sHLvJM/s1600/image_2025-01-25_15-51-21.png
៥ទន្លេ Rhone និង Arve (ប្រទេសស្វីស)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLgLHsseDMbJjcziXtaAbGdXcbTr5VbaQ5fIi696TrJ5lEa2Vhqd3uQn85TQm6_YSgzcwwBABqPhKOcCS70m2CV9Uwk1aj_83kOPg_phRJWWJzQkBwK2b075AMz8hYZUJUAXh3q8ky213AScp5Iuh57vdWzVfsYqQPn5tw073y1O7Z3mMDMlahd2ENqWd-/s960/image_2025-01-25_15-51-22.png
៦ ទន្លេ Green និង Colorado (សហរដ្ឋអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlj2wVIWFpZCCXncK7EKIrXReipzw9fWu8gfVUZdANXl_yZVCSx-WeqEXa8jjzdajF0RMKjC2n4IqZLohXcBxoee7V91zh8rlLT6mpee34atehdBlnU7_6t4b6Sp-IfQbj0BPkum7HSQ3gthDs2mL2Nqedw9WVtHYFtDqoh0hR_H7b6N54fSKzig87T5EF/s2048/image_2025-01-25_15-51-23.png

បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានឱ្យដឹងថា ទឹកទន្លេ គឺមានធាតុផ្សំ និងមានសារធាតុរលាយខុសៗគ្នា ។ មូលហេតុ ដែលទឹកទន្លេមិនរលាយចូលគ្នានេះ គឺបណ្តាលមកពី : ទឹកទន្លេមានសីតុណ្ហភាពមិនស្មើគ្នា, ដង់ស៊ីតេនៃទន្លេទាំងពីរខុសគ្នា, ទឹកទន្លេមានលំហូរបញ្ច្រាសទិសគ្នា និងល្បឿនលំហូរទឹកមានលក្ខណៈលឿន ឬយឺតជាងគ្នា៕

ដំណោះស្រាយជោគជ័យ កាត់បន្ថយខ្យល់ពុល (PM 2.5) របស់ប្រទេសចិន ដែលពិភពលោកអាចអនុវត្តបានតាមវិធីខាងក្រោមនេះ

0

ប្រទេសចិន ៖ តើរដ្ឋាភិបាលចិនធ្វើដូចម្តេចទើបអាចកាត់បន្ថយខ្យល់ពុល (PM 2.5) លើបរិយាកាសបានយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី រហូតធ្វើឱ្យពលរដ្ឋមានអាយុវែងជាងមុន? កាលពីជាង១០ឆ្នាំមុន ចិនមានបញ្ហាខ្យល់ពុលលើបរិយាកាសយ៉ាងខ្លាំង ដោយសាររោងចក្រឧស្សាហកម្ម និងសកម្មភាពសេដ្ឋកិច្ច ដែលខ្យល់ពុលបានសម្លា.ប់ ពលរដ្ឋចិនជាង១លាននាក់ក្នុង១ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqp2PGZfgnxe4Fo8Em-owSj2faSutzRyH1bAULb69AiTuYm3HS5d1dJ1mK1TmSOKYfFlD7SKqhrlKTE9Gs4MsWkPYmwELdGVd8jxrg7ZcNXl2WzrYg6CrN-_2vCMpgqBEg4z29X4iTYic3LIWUoNB9mUw1lTXeC5fPKeHPgj7pizK-NprrXyc6fhlFXc2/s1486/image_2025-01-25_15-46-07.png
រដ្ឋាភិបាលចិនបានព្យាយាមដោះស្រាយបញ្ហាខ្យល់ពុល និងសំណូមពរឱ្យស្ថានទូតបរទេសនានាឈប់ផ្សព្វផ្សាយព័ត៌មានខ្យល់ពុលនៅចិន ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងកាលពីឆ្នាំ២០១៤ ថា ទីក្រុងប៉េកាំងមានខ្យល់ពុលខ្លាំង ហើយរដ្ឋាភិបាលចិនក៏ចាត់វិធានការនៅតំបន់មានខ្យល់ពុលខ្លាំងមុនគេ ដូចជា ៖ ទីក្រុងប៉េកាំង, ធៀនជីង, ហឺប៉ី និងមាត់ទន្លេជូជៀង ដោយហាមឃាត់ការសាងសង់រោងចក្រថ្មី ឬបិទរោងចក្រចាស់ៗគ្មានស្តង់ដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTT0p-25iCiUllN-uShvnBeiIFxCkUnYPkjRKRfUCXVZZiIdFq5JQXLZM5Obn3hwPTCdUK0iDmF8Lcbg2RfuuYtKnRFTGepzylNwzPzGN3ex5gKPxY-ptegl095QSTX6dnVNRPcDJH5ljNNAWG5qPj9w6kFaI-jMjqrf29Nn8nWXCQs5iBYKFQyb0yUe9M/s2048/image_2025-01-25_15-46-08.png

ក្រៅពីនេះ នៅទីក្រុងធំៗ ដូចជា ៖ សៀងហៃ, ស៊ិនជិន និងក្វាងចូវ រដ្ឋាភិបាលចិនបានគ្រប់គ្រងចំនួនរថយន្តបើកបរតាមផ្លូវ និងចាប់ផ្តើមយករថយន្តក្រុងអគ្គិសនីមកប្រើប្រាស់ក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ព្រមទាំងចេញច្បាប់លើកកម្ពស់រថយន្តអគ្គិសនី ។ បន្ទាប់មក ចិនក៏កាត់បន្ថយការផលិតដែក និងលោហៈ ក៏ដូចជាបិទអណ្តូងរ៉ែជាច្រើនកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfB1QimOfSk4B43Pt5ak6qFMatm07F5cNsWqzv0AM9x8S8PaQXSco52c-N4O1WYgMHALzKyJBgU27CkbzKlSyM8oQx_cQv3hLLguN5Mhtl-pYCeZT4BJVpeJqoRUEAbi72wp7_JI_oHicW8tts0tqMxglb1PpERVq_uPF2gWTiJ6q1BUmtWOpLJvANsG8/s1440/image_2025-01-25_15-46-09.png
វិធានការសំខាន់មួយទៀតដើម្បីកម្ចាត់ខ្យល់ពុល គឺការអនុវត្តគម្រោងដាំកូនឈើ និងការពារព្រៃឈើ «Great Green Wall» ដោយចិនដាំកូនឈើរហូតដល់ ៣ម៉ឺន ៥ពាន់លានដើម នៅខេត្តចំនួន១២ និងចំណាយប្រាក់អស់១សែនលានដុល្លារអាមេរិក ។ វិធានការកម្ចាត់ខ្យល់ពុល កាលពីខែកញ្ញា ឆ្នាំ២០១៣ បានក្លាយជាវិធានការលើកកម្ពស់បរិស្ថានមានប្រសិទ្ធភាពបំផុតរបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRclC9QPGvq6BPkyCw43n1NXIe5BCS8sq8sXwIduQYANfCnIwrAtLG8P69nb8lgkTkqAocsSOKZe6iR6ywt8rwpw5-y42X76OPD2W-uyL6iwQ_nn8Vuxr-za5i8rWgRzwZHRBnz_Sm6pJvDrhMwgxIBdi984ONYX0r7xBUa23hIpVovSSZk3rGEpv2IDZy/s1008/image_2025-01-25_15-46-10%20(2).png

នៅឆ្នាំ២០១៧ ខ្យល់ពុលនៅទីក្រុងប៉េកាំង បានធ្លាក់ចុះ៣៣% រីឯខ្យល់ពុលនៅមាត់ទន្លេជូជៀង ធ្លាក់ចុះ១៥% បើធៀបនឹងឆ្នាំ២០១៣ ។ នៅឆ្នាំ២០១៨ ចិនក៏អនុវត្តវិធានការបន្ទាប់ គឺកម្ចាត់ខ្យល់ពុលនៅទូទាំងប្រទេស ដោយកំណត់គោលដៅកាត់បន្ថយខ្យល់ពុលរហូតដល់១៨% នៅគ្រប់ខេត្តទាំងអស់ ព្រមទាំងកម្ចាត់ឧស្ម័នពុលផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNELBU1hIYwuXaKPWUVUiWidmh-suqtK36hq0_hhOWaC56BADZ00G_lg8yMfm951iHkOz8EhipK_rUnWe5ep4hNVX_NddSx_o4evdW7HjzlzyFXl2qFwm8f-6aGxj0MnlIaChqUsZvxmAyvGv_xzs4x3UNPwKFTCwNgmVaOtY2x_TJGxfrou2ibQHwZ7nw/s1024/image_2025-01-25_15-46-10.png

នៅដើមឆ្នាំ២០២០ ទីក្រុងធំៗរបស់ចិនមានអាកាសធាតុល្អជាងមុនច្រើន ដែលមូលហេតុមួយផ្នែក គឺដោយជំងឺកូវីដឆ្លងរាតត្បាតធ្វើឱ្យការដំណើរការរោងចក្រឧស្សាហកម្ម និងសកម្មភាពសេដ្ឋកិច្ចបិទទ្វារ ។ ក្រោយផុតរដូវកាលកូវីដ បរិមាណខ្យល់ពុលបានកើនឡើងវិញតាមការរំពឹងទុក ប៉ុន្តែមានបរិមាណតិច បើធៀបនឹងឆ្នាំមុនៗ ។ ការស្រាវជ្រាវបញ្ជាក់ថា ការព្យាយាមកម្ចាត់ខ្យល់ពុលរបស់ចិនបានធ្វើឱ្យពលរដ្ឋមានសុខភាពល្អ និងអាយុវែងជាងមុន ជាមធ្យមស្មើជាង២ឆ្នាំ ៕

ឃុនឆាងឃុនផែន ចេតីយបុរាណ លើទឹកដីនៃខេត្តកោះកុង!

0

រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ចេតិយឃុនឆាងឃុនផែន ដែលមានទីតំាងស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយត្រឹមតែជាង៦៥០ម៉ែត្រប៉ុណ្ណោះ ពីស្ពានកោះកុង ដែលភ្ជាប់ដៃសមុទ្រពីខាងកើត មកកាន់ត្រើយខាងលិចនៃក្រុងខេមរភូមិន្ទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Iaazdp6OmfeJanpKiK3EnYd1hyphenhyphenBuoOqLUXScbapoaWewjXNT2GD26fWy68izqglSUoBUB_QTDYeKNCzcvi7qDOSTcTNdXfDFMmdhGbnDLy6Zw2FZGTS9LPw4F16JmovgTpn9jUPTbogObdUsXc32qACVg1Lwuh59mQndq5aIz_Z3e4sU_89Sp-lmS2jn/s970/image_2025-01-25_15-39-00%20(2).png

ចេតិយនេះ មានកម្ពស់ជាង៤ម៉ែត្រ ស្ថិតលើផែថ្មប៉ប្រះទឹក មិនត្រឹមតែជាបូជនីយដ្ឋាននៃអ្នកក្នុងខេត្តប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលភ្ញៀវទេសចរនៅតាមបណ្តាខេត្តផ្សេងៗ ចង់ដឹង និងចង់ស្គាល់ ជាពិសេសទៅបន់ស្រន់ នៅពេលបានធ្វើដំណើរឆ្លងកាត់ខេត្តកោះកុង។ នៅទីនោះ គឺរំលេចដោយទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាល អមជាមួយនឹងផ្ទៃទឹក និងមានស្ពានបេតុងមួយខ្សែអូសកាត់ទឹកសមុទ្រ សម្រាប់ចម្លងភ្ញៀវទេសចរ ទៅទស្សនាចេតិយបុរាណនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLlLdQORWSeGhWeRQQ5DEEcEXz4G1UrOS6_I_NluoeUVZWVH8WFHjSeSUA_GWyrXtk2H_sVppSkzKO2saTIh0aglqTl7RuOTog2ixkxrVSabQASbFD5Zs_ZFBk1_xvBcqXRhULWP9ad5eIvHHO9F2l1RNIcA3fD03TD-mCIH2tQy7etocdHDl3qM0JAYff/s1024/image_2025-01-25_15-39-00.png

ប្រជាជនខ្មែរមានជំនឿថា ចេតីយឃុនឆាង ឃុនផែន គឺជាទីសក្ការៈបូជាដ៏ស័ក្តិសិទ្ធបំផុត និងតែងសម្រេចតាមបំណងប្រាថ្នា រាល់ពេលមកបន់ស្រន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBpHinqh76H5x1DNd8HtL4ldLAG0gSpNo0u3xe53CQei0TeOzbedbXCQEJMVbJV6iD2uD-lqKMQ5fLqxRGclVMH3pZpUncUAP-MX_V6fVHF23rUXQFNmoUdxtbLjCMlN5GXyp-fhN7u4WlprYjmVbQ-MUFn6RapkHvObZb2zz70EbAgKbKND9H2e153RqR/s1600/image_2025-01-25_15-39-01.png

សូមបញ្ជាក់ថា ចេតិយឃុនឆាងឃុនផែន មានប្រវត្តិជាប់ទាក់ទិននឹងរឿងព្រេងមួយដែលតំណាលពីស្នេហារបស់កំលោះ២នាក់ ឈ្មោះឃុនឆាង ឃុនផែន តាមស្រឡាញ់នារីម្នាក់ឈ្មោះភឹម ហើយស្នេហាត្រីកោណមួយនេះ បានធ្វើឱ្យនារីឈ្មោះភឹមបាត់បង់ជីវិត បន្ទាប់មកឃុនឆាងក៏បានសាងសង់ចេតិយបញ្ចុះសពនាងភឹមនៅត្រើយខាងលិច ដើម្បីបញ្ជាក់ពីសេចក្ដីស្រលាញ់ ហើយឃុនឆាងក៏បានយកទង់ព្រលឹងនាង ដោតនៅត្រើយខាងកើត ដើម្បីឱ្យនាងឆាប់បានចាប់ ជាតិជាថ្មី ។ ក្រោយមកនៅទីនោះ ក៏បានជាប់ឈ្មោះថាភូមិដងទង់ ចំណែកត្រើយខាងលិចកន្លែងដែលបញ្ចុះសពនាងភឹម ត្រូវបានជាប់ឈ្មោះថា ជាភូមិចេតិយរហូតដល់សព្វថ្ងៃនេះ ៕