Home ព័ត៌មានអន្តរជាតិ ពិតទេ! អ្នកវិទ្យាសាស្រ្តថាទឹកដោះសត្វកន្លាតប្រភេទនេះមានគុណប្រយោជន៍លើសទឹកដោះគោដល់ទៅ៤ដង

ពិតទេ! អ្នកវិទ្យាសាស្រ្តថាទឹកដោះសត្វកន្លាតប្រភេទនេះមានគុណប្រយោជន៍លើសទឹកដោះគោដល់ទៅ៤ដង

120
0

សត្វកន្លាត គឺជាសត្វដែលមនុស្សគ្រប់គ្នាស្គាល់ថាជាសត្វល្អិតចង្រៃ ព្រោះតែវាគ្មានអនាម័យនិងតែងនាំមកនូវមេរោគចូលផ្ទះនោះ ប៉ុន្តែបែរជាសត្វកន្លាតមួយប្រភេទ ដែលទឹកដោះរបស់វាមានអាហាររូបត្ថម្ភលើសលប់មិនគួរអោយជឿទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPFwUpgTGREx9JwmR1yReYiczQCI0GxQxgnpQRJLdsCPUW4MDlvZ1JJAqRi73AjAob_j7aHJ0_6dHTNUaML8UWzt_zv8-WLmV0RVl-Wn6M7725kfABvkSLh47PdNvLea16fnhdWohptrPKgejKF_aFJK5WCNQSEs2RUBpk2gqzPUvB4FLPNBI26LC1xTn_/s1200/image_2025-03-13_10-37-28.png

កាលពីឆ្នាំ២០១៦ អ្នកវិទ្យាសាស្រ្តបានសិក្សាឃើញថា សារជាតិចិញ្ចឹមដែលមាននៅក្នុងទឹកដោះសត្វកន្លាតមួយប្រភេទដែលមានឈ្មោះថា Pacific Beetle Cockroach គឺមានលើសទឹកដោះសត្វគោដែលមនុស្សនិយមទទួលទានរហូតដល់ទៅ៤ដង។ គេរកឃើញថានៅក្នុងទឹកដោះសត្វកន្លាតមានសារជាតិអាមីណូ-អាស៊ីតទាំង៩ ដែលល្អសម្រាប់ការលូតលាស់, មានប្រូតេអ៊ីនគ្រីស្តាល់ដែលផ្ដល់នូវថាមពល, និងមានប្រូតេអ៊ីនសំខាន់ៗទូទៅលើសទឹកដោះគោធម្មតា៤ដង ព្រមទាំងមានកាឡូរី និងជាតិខ្លាញ់ខ្ពស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiseHNStNTU8lamqEQQ3uP2jSvs0kbsFSNdSF_TRqCmKyVuxdO39nsy7A1PksCloqv1_eyQ2KHhG_onx4PtE0XXrIGq9uM-7l8OLbMN_hgf8ZJzJw1Lm0vtCoAVupLHbdHDwh3mx2bmrmW6z9_X710q6c3ayGJ-oqpHk_lhh4eA6AcMIxlIt8n_i9JILt8/s900/photo_2025-03-10_14-43-21.jpg

សូមបញ្ជាក់ថាសត្វកន្លាតប្រភេទ Pacific Beetle Cockroach នេះគឺខុសពីសត្វកន្លាតប្រភេទទូទៅ ដោយសារពួកវាមិនបង្ករកំណើតតាមរយៈការទម្លាក់ពងនោះទេ ពោលគឺវាបង្កើតកូនចេញមកតែម្ដង។ ចំពោះការរកឃើញថាទឹកដោះរបស់វាមានគុណប្រយោជន៍បែបនេះ គឺតាមរយៈការធ្វើ X-Ray Crystallography ដែលជាបច្ចេកវិទ្យាសិក្សាសម្រាប់សិក្សាពីអាតូម និងម៉ូលេគុលរបស់ធាតុដែលមាទំហំតូចៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJLELcXqFLd3gy2QRB72XMFgM_TAlbMVqb6zpi5020AZvzFWshXTpC9PMG-CO_S1ng1mjQ_K7Y7bhY_-c_YfV-uIMr2JyNnmV2N9vW1qP1aZICXckFXFCWcDO6DyNkV719_6YjPt59uQQPeG3bm8k3igZxo5XD2voYzUIQZ5oSF3O78sJHpWOOdwjnd7CA/s1000/photo_2025-03-10_14-43-20.jpg
បើទោះបីជាការរកឃើញថាទឹកដោះសត្វកន្លាតនេះមានអត្ថប្រយោជន៍ និងផ្ដល់សារជាតិចិញ្ចឹមលើសទឹកដោះគោក្ដី ប៉ុន្តែក៏នៅមានហេតុផលមួយចំនួនដែលគេមិនអាចយកវាមកដាក់លក់នៅលើទីផ្សារបានដូចជា៖ ទី១ បរិមាណដែលសត្វកន្លាតអាចផលិតបានគឹមិនអាចបំពេញតម្រូវការរបស់មនុស្សនោះទេ, ទី២ បញ្ហាផ្លូវចិត្ត មនុស្សជាច្រើននឹងចង់ផឹកវាឡើយទោះបីវាមានគុណសម្បត្តិយ៉ាងណាក៏ដោយ​ ព្រោះវាបានមកពីសត្វកន្លាត, ទី៣ ការអាឡែកហ្ស៊ី ដោយសារវាផលិតមកពីសត្វល្អិតដូច្នេះមនុស្សមួយចំនួនអាចនឹងមានប្រតិកម្មបន្ទាប់ពីផឹកវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEtbTh0uuzIHHyD0DCsTO9wwKZvNn93R5sU_M6_ZTb8a_a3SE-A2pvJtFN9gtYy2p0BiYB4e7YKd1xUMyuSsKNS8QoaK3nmOJL0JjeSWQQUz_cFqr-PwSGF9Qw_xu1EMCn4Ewh_69b2C99rjqo8wpFMSxUqTP6Khkfw_1QmfQxNQzB67EUHmxZx1UurD1P/s800/photo_2025-03-10_14-43-21%20(2).jpg

សរុបសេចក្ដីមក យើងឃើញថាទោះបីជាទឹកដោះសត្វកន្លាតមានអត្ថប្រយោជន៍ច្រើនជាងទឹកដោះគោក្ដី ប៉ុន្តែទឹកដោះគោនៅតែជាជម្រើសល្អ និងងាយស្រួលរកបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែចុះប្រសិនបើអ្នកវិទ្យាសាស្រ្តអាចរកវិធីផលិតវាបានច្រើន និងអាចមានលក់នៅលើទីផ្សារនោះ តើអ្នកនឹងសាកល្បងញ៉ាំវាដែរ រឺទេ?