Home ព័ត៌មានអន្តរជាតិ លើកលែងថ្លៃ Re-Entry របស់ថៃចំពោះពលករខ្មែរ ឡាវ មីយ៉ាន់ម៉ា នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ

លើកលែងថ្លៃ Re-Entry របស់ថៃចំពោះពលករខ្មែរ ឡាវ មីយ៉ាន់ម៉ា នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ

59
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ផីផាត់ រ៉ាឆាគិចប្រាកាន (Phipat Ratchakitprakarn) បានប្រកាសដំណឹងល្អសម្រាប់ពលករ ៣សញ្ជាតិ រួមមាន ៖ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើការនៅប្រទេសថៃ ថា កិច្ចប្រជុំគណៈកម្មការគោលនយោបាយគ្រប់គ្រងការងារពលករបរទេស បានសម្រេចអនុញ្ញាតឱ្យពលករ ៣សញ្ជាតិ អាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ដោយពុំចំណាយប្រាក់ថ្លៃ Re-Entry Permit (ឬថ្លៃសុំការអនុញ្ញាតត្រឡប់មកប្រទេសថៃវិញ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb7KLaf6nFQsudGWIrSRrIgI_CqBd7wUL81PQroVgXL4P-jvG6bcb6QQXYdtkT8LxzABfcwDjlbWq5N8BvoEdPWDQPpgjSzWoWikTyU-hA22z_QOYwWNtoFh_nVCbaaUEcPImtA2_2_i8AVoHVCDwQjUF6EcjSFYUEfkq2fmiE2JrwXbbS8YlxuL9F3aMG/s1200/photo_2025-03-12_10-23-38.jpg

សេចក្តីសម្រេចក្នុងកិច្ចប្រជុំនេះ គឺជាការគាំទ្រទំនាក់ទំនងផ្នែកការងាររវាងថៃ និងប្រទេសជិតខាង ព្រមទាំងជួយកាត់បន្ថយការចំណាយប្រាក់របស់ពលរដ្ឋបរទេសដែលធ្វើការនៅថៃ ដែលពួកគេត្រូវធ្វើដំណើរទៅលេងក្រុមគ្រួសារ និងចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ ។ ក្រសួងការងារថៃបញ្ជាក់ថា ពលករបរទេស គឺជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចថៃ ការលើកលែងថ្លៃ Re-Entry នេះ គឺជាការគោរពសិទ្ធិ និងផ្តល់អត្ថប្រយោជន៍ដល់ពលករបរទេស ដើម្បីឱ្យពួកគេត្រឡប់មកធ្វើការនៅថៃវិញជាមួយកម្លាំងចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWkska5nQV3eLBPj5982uy206LI8t73Xy432whrq_moVX0V_3UvCdco63fij-IUrG0O0UiIQ-TYoTvqLG-oaQcH9EtNF_noVvNSSDbblvlPH825yCE8d3mlgvFwx7kti7mZHFw9Itae6yAyUUWLWuzEB8WBoM_VcqrznM8Z5Q4GzqVz_e4ohkKJV23ZcPg/s800/photo_2025-03-12_10-23-39%20(2).jpg

ពេលវេលាដែលពលករ ៣សញ្ជាតិ អាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើត ដោយពុំចំណាយប្រាក់ថ្លៃធ្វើ Re-Entry គឺចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមចំណុចលម្អិតដូចខាងក្រោម ៖

-ពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមានលិខិតអនុញ្ញាតការងារត្រឹមត្រូវ នឹងអាចធ្វើដំណើរចាកចេញ និងត្រឡប់មកថៃវិញ ដោយពុំចាំបាច់ស្នើសុំ Re-Entry Permit
-រយៈពេលដែលក្រសួងការងារថៃលើកលែងថ្លៃ Re-Entry គឺចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
-បើពលករបរទេសធ្វើដំណើរត្រឡប់មកថៃវិញ ក្រោយថ្ងៃទី១៥ ខែឧសភា ពួកគេនឹងពុំទទួលការលើកលែងថ្លៃ Re-Entry ទេ ហើយត្រូវស្នើសុំការអនុញ្ញាតចូលថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0gVSa66KtTj9sMkFjpdzKj6yAuh7wwtiXlhyphenhyphenb-N9edVNwhvVAhoArRA-uMsnZot3Afrcr4LrEPgsnr8DKJNi3Mgr_ySu7vXZmWThgFcGTTE3HeUcpnGmOoEiNx1QTAsrYmSh3EVUHyeNUo_h8KyfCPJwJ946LKnhTEEgyuPA1VLNglQlCpSZIaYjX9-vc/s800/photo_2025-03-12_10-23-39%20(3).jpg

ចំណែកលោក ស៊ុមឆាយ មរកតស្រ៊ីវ៉ាន់ មន្ត្រីនាយកដ្ឋានស្វែងរកការងារនៃក្រសួងការងារថៃផ្តាំផ្ញើថា សូមពលករត្រឡប់មកថៃវិញតាមពេលកំណត់ គឺមុនថ្ងៃទី១៥ ខែឧសភា ដើម្បីឱ្យពលករទទួលបានសិទ្ធិត្រឹមត្រូវ ។ នាយកដ្ឋានស្វែងរកការងារនឹងប្រកាសពីរយៈពេលលើកលែងថ្លៃ Re-Entry ឱ្យពលករទាំងអស់ជ្រាប និងត្រឡប់មកថៃទាន់ពេលវេលា ដើម្បីកុំឱ្យប៉ះពាល់ការងាររបស់ពលករនៅថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr2zFWRRLqJrK9Ixasy4wSYktrLRlq3PT0w7xWoH0fMSzjQzFSk2U81JmXV9l3QSTrYdZqLT75mv62zwsFASBDn95mnTeHqFuQZz_oEx8jKU9uOYX71iI1SxIW0E61SRAUGuaddwRFXwcSju44vt9rxi3I0GsDhd4rwRKvfqWpOZ_waL3IgvcW3dzkLKWl/s1000/photo_2025-03-12_10-23-39%20(4).jpg

យើងចង់ឱ្យពលករគ្រប់រូបទទួលបានឱកាសល្អៗ ដោយត្រឡប់ទៅប្រទេសកំណើតជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ និងត្រឡប់មកធ្វើការនៅថៃតាមពេលកំណត់ ។ សូមឱ្យគ្រប់គ្នាតាមដានព័ត៌មាន ឬការប្រកាសរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តតាមលក្ខខណ្ឌត្រឹមត្រូវ ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុមឆាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzeMLxi7uuVeZkF-NIeFn4NVvZCK2PBbYibGesaTg5aKUsu30Zko6KDsnyxhUy7_wb9DXx3ddl5AqzLQVYanrTji8rEPNbqQtYJRPh664ly37JMWqa4FQMny30drwduU1fvKVTv6eYgaIyFRbTdl0k1W-wTBmYXp6T3AkJSa-Mrb7iTO7h17wLD59MTQAd/s800/photo_2025-03-12_10-23-39.jpg

គួរបញ្ជាក់ថា ពលករបរទេសដែលទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ហើយពេលចង់ធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញ គឺពលករត្រូវទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍ថៃ (ឬភាសាថៃហៅថា ត ម៉) ដើម្បីស្នើសុំ Re-Entry Permit ដោយពលករត្រូវបង់ប្រាក់ថ្លៃ Re-Entry ក្នុងម្នាក់ ចំនួន១ពាន់បាត (ឬជាង៣០ដុល្លារ) សម្រាប់ការឆ្លងដែន ១លើក ។ Re-Entry គឺជាការសុំអនុញ្ញាតត្រឡប់មកប្រទេសថៃវិញ ឬរក្សាសិទ្ធិទិដ្ឋាការ បើពលករពុំបានធ្វើ Re-Entry ទេ ពួកគេនឹងអស់សិទ្ធិធ្វើការនៅថៃ ៕