អតីតបេក្ខភាព Top5 Master Chef រដូវកាលទី៣ លោកសុធារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអំឡុងពេលលោកទៅកម្សាន្តនៅប្រទេសជប៉ុន និងបានជួលនារីជប៉ុនម្នាក់ធ្វើជាមិត្តស្រីរបស់លោកមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwm6059mdY8RkTO9StQ7I5_iXX1ga_6bayFocyCIj_s2x9haL-VXmchgF2kiCf7sgTnYXqdGLYGbRrgItEOa4qa_Ye7PV8PM3Bs6mEVVr_kvBpxqtFjtx_bhiNEPxYAekwJQg35hAcIM6G6jHrgtPjRRBWYGe7eD2h8S_xSH_ap7ScGcEUcJCLAYtGyJvs/s1280/photo_2025-03-12_13-14-26.jpg

ផ្ដើមក្បាលដំបូងនៃវីដែអូដែលលោកបានបង្ហោះកាលពីថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២៥នេះ លោកបាននិយាយថា លោកមកជប៉ុនលើកនេះដើម្បីជួបសង្សារបស់លោក ដែលការនិយាយបែបនេះបានធ្វើអោយមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ព្រោះតាំងពីដើមមកមិនដែលដឹងថាលោកមានទំនាក់ទំនងស្នេហានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWPIIign104CT2jHfGmQV5G26hgj1wHy9sfMm9NRoDiOPEVTLWxV3I4_tnBor-h5AUCOJajdiegGVwM0Iy-WYOPB0tD2uwMW2JFXQ6SyywK0652gTnhmM43x3N9jUGwnzS-eXF9GvXKZVTBfWwVoPxic1ccNhMeBVuRUEYrh5iyYq0-1VRc1f-2yTIW0A5/s1280/photo_2025-03-12_13-14-27.jpg

នៅក្នុងវីដេអូដដែលសុធារិទ្ធបានបន្តថា លោកបានជួបមិត្តស្រីរបស់លោកនៅក្នុង Appណាត់ជួបមួយ ហើយនាងមានឈ្មោះថា Erica ដែលតាមពិតទៅលោក និងមិត្តស្រីលោកមិនដែលស្គាល់គ្នាពីមុនមកនោះទេ ហើយការណាត់ជួបរបស់អ្នកទាំង២នេះ គឺដោយសារលោកបានជ្រើសរើសសេវាកកម្មជួលមិត្តស្រី ១ថ្ងៃតាមរយៈApp ណាត់ជួបប៉ុណ្ណោះ។ អ្នកគាំទ្រហាក់មានការចម្លែកចិត្តបន្តិចក្រោយពីបានដឹង ក៏ដោយសារតែពីមុនមកមិនដែលដឹងថាមានសេវាកម្មបែបនេះទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjybHeJ8sROrV8Nz5ZtTgLPQAhQfdI4beyDY7MypP_WfDl-ERXX1n_2qeTbWOQdkK_YCY2U7L-7ng3a6FkZuGpStXRCKtDPhmMI-_KKfj2zDYGAicPS7DepccuN2fzqI4Hsuv6xyA1oSJCnF1CYQhc5EbKNczVyOSYVP5UUXWUY1sQMpe-y1QSDUyniUH_a/s1280/photo_2025-03-12_13-14-28.jpg

អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ គឺក្នុងវីដេអូណាត់ជួបជាមួយមិត្តស្រី ១ ថ្ងៃនោះដែរ លោក សុធារិទ្ធ គ្រាន់តែជូននាងទៅញ៉ាំអាហារ ដើរលេងកម្សាន្ត ជាពិសេសលោកក៏បានចែករំលែកនូវការនិយាយភាសាខ្មែរដល់ Erica ថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYMEZLxQvglVbdJKDcOnkTTIvJwN7T2SlI5_3yRsKDq0sdfBZu5eYEbDqKmQrqNAUABoF13TtAywlHWS6P_WBAtXRui3JhtADWsesyHi5EKGBfc-BGSDwXaf0_08OShtuiwQS1Jqxvzr7SMIlAc_0O88mWx1cRLTbbMQQBr_BEdAp0z31Qdk3BmrKNQic7/s1280/photo_2025-03-12_13-14-30.jpg

លោក សុធារិទ្ធ បានបញ្ជាក់ថា ការជួលមិត្តស្រីជប៉ុន ១ ថ្ងៃនេះ លោកត្រូវចំណាយថ្លៃឈ្នួល ១២០ ដុល្លារ ប៉ុន្តែរាល់ការចំណាយផ្សេងៗ រួមទាំងការសុំថតវីដេអូរបស់នាង គឺលោកជាអ្នកចំណាយដោយខ្លួនឯងបន្ថែមពីលើដូចគ្នា​ និងបន្ទាប់ពីនោះអ្នកទាំង២បានចែកផ្លូវគ្នាត្រឡប់មកវិញធម្មតា៕