ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង ជី ដេវិត បានចេញបទចម្រៀង Diss Track ចំនួនពីរបទកាលពីខែកុម្ភៈ កន្លងមកថ្មីៗនេះបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈរឿងនេះហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មួយរយៈមកហើយក្រោយពី វណ្ណដា មិនបានចេញបទ Diss Track តបតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdvFxIqaGcvO6AHabHkLaC5Nbj1-QrablTeaFNAVl8mygKvf3P96jXpB6th9jzAnaG9ogtzKd_jPjqbRg8glf8TDKdg5ngJnSgwySiDo8meDWfnNxM2SNW-DM1_TEe9Dvyu8V8yfPQB1oAAxP6g6eUl1XBJJTmBSiXwapM8mPDoHwP1aEBdjZSzOhgiIJT/s960/460955839_26768384362809828_3504517704399994561_n.jpg

ទោះបីជាយ៉ាងនេះក្តីរូបភាពមួយសន្លឹកនិងសំណេររបស់ ជី ដេវិត ដែលទើបនឹងបង្ហោះត្រូវរងនូវមតិវែកញែក ក្នុងនោះក៏មានគណនីបណ្តាញសង្គមមួយចំនួនអះអាងថាក៏ជាហ្វេនរបស់ ជី ដេវិត ដូចគ្នាប៉ុន្តែការបង្ហោះឌឺដងផ្លែផ្ការបស់លោកទៅកាន់ វណ្ណដា បែបនេះពួកគេមិនគាំទ្រនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnJd5VLA_0qzSqUzy4fVEWcGvj11GxeoLYIzx5tD0RMPm8RWLI5pJR4JkkNyQwOhZqnRWD0uTVhWJ4QPr5a9YougJ4CRUiWv8QaagffawpCJ6wAfZqRb4BS8DdlMgVbVHdrsb_BRk_gF5omOIRseG43Flq0Vx6ToJv37EYj2WwFHnibcwQ4rzVeai7omVp/s2048/484343734_28693852946929617_8861236321895055192_n.jpg

នៅយប់ថ្ងៃទី១២ មីនា នៅលើគណនីហ្វេកប៊ុក Ngoun Chan Davith បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងខ្លឹមសារថា «សម្រាប់ជួលចេញ Event គ្រប់ប្រភេទចេញបានបងប្អូន រៀបរួច down pipe full system»។ រូបភាពដែលតារាចម្រៀងរូបនេះបង្ហោះគឺជាឡានសេរីទំនើប Lamborghini ហើយបានបិតឡានជារូបភាពចេញពីចម្រៀង Diss Track វណ្ណដា ក្នុងឆ្នាំ២០២២ មានចំណងជើងថា «ចុម អាអូនអត់ដេក» នៅមុខឡានតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ-xvIcpz-fV6TZ5I7sHHhzalE8mMRxzYdRWdv5gtLFxx-p0cMaNAggxayCtOxiJeI1vsyAAJXswEe-CeONsxe3AIVAhaW0nXQ1IW_4RxBH89zYkRtx8PyL3n5Y_WXqGe1KfAtGWKwfzL34QZWL7AtflEMRWGQ7Fl_WVjvjYL-WZxvwzRVlVfamFF2Dj_-/s2048/476232280_28329527843362131_5944593563688338904_n.jpg

រូបភាពនិងខ្លឹមសារខាងលើរបស់ ជី ដេវិត នេះបានបង្កឱ្យមានមតិវែកញែកជាច្រើនដោយអ្នកគាំទ្រមួយចំនួនបានខម្មិនសួរតម្លៃមានបំណងជួល ខណៈអ្នកមួយចំនួនមិនគាំទ្រឱ្យ ជី ដេវិត បង្ហោះឌឺដងគេបែបនេះនោះទេ។

គណនី Jin Suha បានខម្មិនថា «ខ្ញុំសង្ឃឹមថាបងបានអានខំមិនរបស់ខ្ញុំ:ខ្ញុំដឹងថាបងបានសិក្សា សួរគេសួរឯងអស់ហើយ ទើបយកឡាននេះទៅបិទ ទៅលេងបែបនេះ។ តែក្នុងនាមជាfanបងម្នាក់ ដែលគោរពស្រលាញ់បងពីបេះដូង ពីចិត្ត ខ្ញុំហាក់ដូចជាមានអារម្មណ៍ថា មិនសមរម្យ នៅកន្លែងណាមួយ! ការពិតទៅ គេបានធ្វើបាបយើង គេមានចេតនា ឲ្យយើងអន្តររាយវាជាបាបដ៏ធ្ងន់របស់គេ គេវាជាមនុស្សអាក្រក់បាត់ទៅហើយ។បើអាច បើគេខាំយើងមុន ចាំយើងតបវិញ តែបើគេមិនទាន់បានប៉ះពាល់អ្វីដល់យើងទេ យើងនៅរក្សាជំហរ ជាសុភាពបុរសប្រកាន់សច្ចៈធម៌បន្តទៀតណាបង។ ពីខ្ញុំFanផ្កាប់មុខរបស់បង ដែលចាំការពារបងពីក្រោយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinRjw5laW7ozM4pdnSYNC1jfzFO86qRHsjdRkOofAnqg1TbET5I6k6Wn_v4U9tenYr7eAoehHz2cxBv9DtFPmQ3C8R2jIsdPzUFEkTZTuRW8iC3JwJddUtmJZqzFX4KwjgfGLU2ERTODkRbBO1A_gKB0W1ylzkM4kLHGencj16U2_wrS80X_Rmhx5ZsuzC/s2048/472756149_28001977656117153_6936161080771685148_n.jpg
គណនីផ្សេងទៀតបានខម្មិនថា «ខ្ញុំហ្វេនGD ដែរតែគាត់ឌឺគេចឹងអត់ល្អទេ , ក្នុងនាមខ្ញុំជា Fanបងម្នាក់តាំងពីដើមមកខ្ញុំនៅខាងបងជានិច្ច សូមតែម្យ៉ាងទេបើគេមិនប៉ះយើងកុំទៅប៉ះគេ ស្នើសុំបងកុំបិទឡានពីមុខបែបនិងអីកុំឱ្យគេមើលមកមិនសមហើយគេថាយើងចង់ឌឺដងគេមុន…រួមទាំងការខម្មិនពីសាធារណជនជាច្រើនទៀត»៕