Home ព័ត៌មានអន្តរជាតិ ដំណឹងល្អ ! ក្រុមអ្នកវិទ្យាសាស្រ្តរួមគ្នាបង្កើត Robot តូចល្អិតកម្ចាត់កោសិកាមហារីកបាននាពេលអនាគត

ដំណឹងល្អ ! ក្រុមអ្នកវិទ្យាសាស្រ្តរួមគ្នាបង្កើត Robot តូចល្អិតកម្ចាត់កោសិកាមហារីកបាននាពេលអនាគត

56
0

បច្ចេកវិទ្យាកាន់តែទំនើបកាន់តែជួយមនុស្សបានច្រើន ថ្មីៗនេះអ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្តមកពីប្រទេសជាច្រើនបានរកឃើញរបកគំហើញថ្មីមួយដែលជាRobot មានទំហំតូច ប៉ុន្តែមានសមត្ថភាពខ្លាំង ដោយវាអាចកម្ចាត់កោសិកាមហារីកចេញពីខ្លួនមនុស្សបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge1GA4Lk-x7yY1Ty42nAt0Xm4Msmw8ufHcEL2CW3OWbRiDSX0GzM_H-veeSJ7WD9op17nuhrtQSB1WZTu5QlDVk7-Bs0yOJMDOnPsHcQwG6X_zp-E0tGVQpxYSMAcfZa5C_bFYZckhRPajCfWKe1sIGJtJobGMd-KvoY58Zat5h-tVyhy_bSDwf-Zle-vD/s896/photo_2025-03-12_09-58-48.jpg

Robot នេះមានឈ្មោះថា Microscopic Robot រឺ Nanobots មានទំហំត្រឹមតែ 1nm (ណាណូម៉ែត្រ) តែប៉ុណ្ណោះ ដែលទំហំនេះគឺតូចជាងកោសិកាគ្រាប់ឈាមរបស់មនុស្សទៅទៀត។ ក្រុមវិទ្យាសាស្រ្តប្រទេសបារាំង អង់គ្លេស អេស្ប៉ាញ ស្កត់ឡេន សហរដ្ឋអាមេរិក ព្រមទាំងចិនបានរួមគ្នាសិក្សា និងបង្កើតវាឡើងមកដើម្បីទៅប្រឆាំងនឹងកោសិកាមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXzFXXe_OaP2cj7d7Xficu0C0gpxf03wAwetjJINLtQRmqPfvBLMjy8W_GxBJXXOS3jUhzSIRqYsGh-unvKryVeKZ80Qfpf2xzohiukQz632JqobBaCM4ILdOXr64KH8vzC3CatFZ0pbd6vDirNxC2H6PpA_6siqds1YMkh8bYYDJVlS2NXJfgphqNnNEk/s1280/photo_2025-03-12_09-58-46.jpg

អ្នកជំនាញនិយាយថាការសិក្សាលើRobotនេះប្រើប្រាស់ពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ១៩៩០ជាង ក្រោយមកក៏មានការចូលរួមសហការស្រាវជ្រាវបន្ថែមពីប្រទេសជាច្រើនទៀត ហើយប្រទេសបារាំងបានប្រកាសជាផ្លូវការនូវគម្រោងផលិតRobotនេះនៅឆ្នាំ២០១១ បន្ទាប់មកវាត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ដោយបណ្ដារប្រទេសនៅអឺរ៉ុប និងចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Yjw7_0LUsWdAN_pZQTDMlgrsckD4KFmRxB2huWnQ82spud_1Y-tTjN3IulAtKDx3OPQPf-ZffIJjo7QVpDS4mMy-jN0MgWaj2Zrx4TO2KsB4X1lUB8zxtVaQVHdDAoaIPnJr-aQjUUbYMRd0-OetwnpukmjmPYgGp9bamNjXqA8BBj39O2yR5aKC3YS7/s800/photo_2025-03-12_09-58-43.jpg

ការបង្កើតនៃRobotនេះមាន២ប្រភេទ ដោយប្រភេទទី១ វាធ្វើការតាមរយៈការបញ្ជារ និងទី២ តាមរយៈស្វ័យដំណើរការ (ប្រើប្រាស់សារធាតុគីមីក្នុងការស្វែងរកនិងបំផ្លាញកោសិកាមហារីកដោយខ្លួនឯង)។ នៅពេលផលិតវាឡើងមក អ្នកវិទ្យាសាស្រ្តបានដាក់សាកល្បងវានៅក្នុងខ្លួនរបស់សត្វដែលមានដុំសាច់មហារី ហើយទទួលបានការព្យាបាលដោយជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqDr8dnGN-OIuGErDPPgDPF3RBxdDriCmb7Aa3aVH6E62BQ0M2xqEa0lCtEKH8dpzqwi35p9ZCD50POuRC0i2MvTqDFdxB5BT-BM7ctChAqMGArtd2cTji7s5gdyo_a0uWOtxCyYPPml00iekeSvYXO1BEeedVABboBeoyenRj8ekNLvQxtre_ZRnIuczR/s690/photo_2025-03-12_09-58-49.jpg

នៅប្រទេសបារាំងកាលពីឆ្នាំ២០១៨គេធ្លាប់សាកល្បងវាលើមនុស្សរួចមកហើយ ជាលទ្ធផលគេឃើញថាមានសង្ឃឹមក្នុងការព្យាបាល ប៉ុន្តែមិនទាន់បានទាំងស្រុងនៅឡើយ ព្រោះវាអាស្រ័យតាមប្រភេទ និងដំណាក់កាលនៃជំងឺ។ ដោយឡែកកាលពីថ្មីៗនេះគេហទំព័រព័ត៌មានល្បីរបស់អង់គ្លេស The Time បានបង្ហាញថាបច្ចុប្បន្នគេកំពុងសិក្សាពីសក្តានុពល និងសុវត្ថិភាពក្នុងការប្រើប្រាស់វាបន្ថែមទៀតដើម្បីអាចដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងវិស័យសុខាភិបាលនាអនាគតប្រហែល១០ឆ្នាំខាងមុខទៀត៕