មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំសិក្សាបឋម គម្រោងសាងសង់បណ្ដាញរថភ្លើងក្រោមដីឬម៉េត្រូ(Metro )នៅរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwnNOAacyMDRayFL31kFBiry8wpx3U6jSCWOADOuEmfSf00fv_XNMN-mIFrZY8pLXh4P30GPb0HYKlutHbjblBI47Lk0rfLyj8ITPB0z2v7VzTE1mzSF2pj3N4PbuOES-msP9CWZ6ho1uQ8Oy0458Zq6LLfbQS9j58jIZHS8Cp4P1PhyMF2F6AcBDy8alm/s1200/image_2025-03-12_16-10-49%20(2).png

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព នៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការ ទីប្រឹក្សា និងភាគីពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg54caF-kUE6y8dpIP5TerIUc_VmCnnQxrWEY5aoLvtUGHI1URGq_GycUGBIDDXBM7L3upcHUwGJvSMfl3I9SHy5nvaZFhl_eWiYfm_lcGVY1efWJ3cBLbOuIXSm5O76eIvs9V5UIxtI0J9QjyYSxX8dopS9lzPRk3b6drnvbZd9URJwrd_k1zIRjJSekUd/s1200/image_2025-03-12_16-10-49%20(3).png

ក្រោយកិច្ចប្រជុំ ភាគីពាក់ព័ន្ធទាំងអស់ក៏នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តាញផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ, ស្ថានីយរថភ្លើង, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិតេជោ និងតំបន់អភិវឌ្ឍទីក្រុងរណបថ្មីៗ ដើម្បីកំណត់ខ្សែផ្លូវ អាទិភាព សម្រាប់សិក្សាលទ្ធភាព ក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcDGd2qFN-AFbv-Z7QbOr2CzfE0p3KbUtcUh_I6Q1U7_1FV0VnRS-XBV_DCDOAU-FO5I8jVqfxwJtxkJY4VHlltaBpzwmhMW9rwrDZn0ZjoAaVQJXWLucNSdK8AiaU6jtoLUVEfM43mVLsbT9g5WuKqiHnBAzFzH1bxG6_418XQmxyxtjW0yDMWoBEOV-b/s900/image_2025-03-12_16-10-49.png

បើតាមក្រសួងសាធារណការបញ្ជាក់ថា ការសិក្សានេះគ្រាន់តែជាការសិក្សាលើការដឹកជញ្ជូនសាធារណៈក្នុងក្រុងភ្នំពេញមួយបែបទៀត ដើម្បីបំពេញបន្ថែមលើការសិក្សាការដឹកជញ្ជូនសាធារណៈ៕