Home ព័ត៌មានអន្តរជាតិ បុរសឥណ្ឌាមានរោមលើមុខបានជាប់ Guinness World Records នៅឆ្នាំ២០២៥

បុរសឥណ្ឌាមានរោមលើមុខបានជាប់ Guinness World Records នៅឆ្នាំ២០២៥

89
0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Guinness World Records បានចាត់ចំណាត់ថ្នាក់យុវជនឥណ្ឌាម្នាក់ឈ្មោះ Lalit Patidar អាយុ១៨ឆ្នាំ ជាមនុស្សដុះរោមលើផ្ទៃមុខច្រើនបំផុតលើពិភពលោក នៅឆ្នាំ២០២៥ ។ យុវជនរូបនេះមានជំងឺម្យ៉ាងហៅថា ជំងឺឆ្កែចចក (Werewolf Syndrome) ឬហៅតាមវេជ្ជសាស្ត្រថា (Hypertrichosis) ដែលបណ្តាលឱ្យដុះរោមយ៉ាងក្រាស់លើផ្ទៃមុខ និងរាងកាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzIQNtgTpIBaU8x63GWKrJJa7_TxxiP9aFikbXkg4oYSCZElDZUF_VWmVG0FhR_z7R00peav7MkblOylILYYfsAsVk1iMuk5JVb1sCKetvAHwxYn3prg7nBSvC88vLeo5L0ofDXBdXJz2kTR9RHmlCOE6qjs9Zd4lmL_QFNDKXP2lqtGeVHxAZ5NZkC6Y4/s1573/image_2025-03-13_08-36-01.png
តាំងពីអាយុ៦ឆ្នាំ រហូតមកដល់បច្ចុប្បន្ន យុវជន Patidar បានដុះរោមវែងៗជាច្រើនរហូតដល់៥សង់ទីម៉ែត្រ នៅលើផ្ទៃមុខ ដៃ និងរាងកាយ ។ តាមស្ថិតិវេជ្ជសាស្ត្របញ្ជាក់ថា Hypertrichosis គឺជាជំងឺពាក់ព័ន្ធនឹងហ្សែន ដែលកើតលើមនុស្សត្រឹមតែ៥០នាក់ប៉ុណ្ណោះ ហើយជំងឺនេះពុំទាន់មានថ្នាំព្យាបាលទេ ។ ហេតុនេះ អ្នកជំងឺត្រូវថែទាំសុខភាពខ្លួនឯង ដោយការកោររោម កាត់សក់ ឬកម្ចាត់រោមរបស់ខ្លួនតាមវិធីផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir6OEbwbTpG9Hy8t69BqPrJ3DFWEa9HxZcdOdBgSaSriclTY7uMpidhcPZMtvsuV1M7N9II6AJcT2roEGZtaIt9a0BLI05L5bVqzze9NaTuosli_BQPwJwFTOwnSU_faqbGmPCRseIBBD6HQqj95rpehmCkPBEdKwoYlbdvN1ryic-Vx2iO2SXQIpETYSQ/s800/photo_2025-03-12_09-17-06%20(2).jpg
ការដុះរោមពេញផ្ទៃមុខ និងរាងកាយបានធ្វើឱ្យលោក Patidar មានរូបរាងលេចធ្លោ និងខុសប្លែកពីយុវជនដទៃយ៉ាងខ្លាំងតាំងពីក្មេងមក ។ លោកត្រូវអត់ធ្មត់នឹងការសើចចំអកពីមិត្តភក្តិក្នុងថ្នាក់រៀន ឬយុវជនផ្សេងទៀតថា លោកជាសត្វស្មា ដោយសារផ្ទៃមុខរបស់លោកដុះរោមពេញទាំងអស់ ខណៈមិត្តភក្តិខ្លះទៀតខ្លាចលោកទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBzinaUVdy40Xvf9Zq1pfWx6j-K-TlHDObdnXd7Y9GgPkb9-9Ic-n8WAjinWAFoBsaWg8g84FQ_fz4Lkqw63b6l8fhWIfOp_UFNQlpANDU8sLjveKbuHhaJkJEsim4AyOWzk0EXNjrD052zunwOxLaAb8S2jrnZtwKTSpcGImOqwa5MZZzyH_UpJjsB9LG/s739/photo_2025-03-12_09-17-06.jpg

ក្រោយពេល Guinness World Records ចាត់ចំណាត់ថ្នាក់លោកជាមនុស្សដុះរោមលើផ្ទៃមុខច្រើនបំផុតលើពិភពលោក លោក Patidar ត្រេកអរយ៉ាងខ្លាំងរហូតដល់និយាយលែងចេញ ដែលបានជាប់ចំណាត់ថ្នាក់ជាមនុស្សរោមវែងជាងគេលើពិភពលោក ។ លោកថា ៖ «បច្ចុប្បន្ន ពុំសូវមានអ្នកណាធ្វើមិនល្អដាក់ខ្ញុំទេ មនុស្សភាគច្រើនល្អជាមួយខ្ញុំណាស់ ។ កាលពីខ្ញុំចូលរៀនដំបូង ក្មេងៗដែលឃើញខ្ញុំ ពួកគេភ័យខ្លាច ប៉ុន្តែពេលស្គាល់ខ្ញុំកាន់តែច្បាស់ ពួកគេក៏រាប់អានខ្ញុំដូចមិត្តភក្តិផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjkq2nPGmDdaljgEJHTuBWDimE9qIzpbO4Uq4oY4natA9vezSxF8ef9UexlATsSZSA_vPpGrJ9WwREXtRlKb26mDn13jgDMGjSfz7ZntZSU5_tXiCzmsuvPH31RUvgSqVtZQOMj_liCeoAKeq2CmXo8uX6GCJ0GGFq9aoiTsHqmQiWbPILHKdCWBTIbKW4/s1200/photo_2025-03-12_09-17-05.jpg

មនុស្សជាច្រើនបានណែនាំឱ្យលោកកម្ចាត់រោមលើផ្ទៃមុខ និងរាងកាយចេញ ប៉ុន្តែលោកពុំបានធ្វើតាមការណែនាំទាំងនេះទេ ។ លោកចូលចិត្តរូបរាងបែបនេះ ហើយក៏ពុំចង់កោររោមចេញដែរ ។ គ្រូពេទ្យពុំអាចបញ្ជាក់ច្បាស់ថា តើជំងឺ Hypertrichosis កើតឡើងដោយសារអ្វី? ប៉ុន្តែអ្នកកើតជំងឺនេះតាំងពីកំណើត គ្រូពេទ្យសន្និដ្ឋានថា វាបណ្តាលមកពីហ្សែនដំណើរការខុសប្រក្រតី ទើបបណ្តាលឱ្យរាងកាយដុះរោមខុសធម្មតា ហើយអ្នកកើតជំងឺ Hypertrichosis ធ្លាប់មានសមាជិកគ្រួសារផ្សេងទៀតកើតជំងឺនេះដែរ ៕