Home Blog Page 638

Samsung Galaxy S25 Series សម្ពោធជាផ្លូវការហើយជាមួយនឹងពហុមុខងារ AI ជំនាន់ថ្មីដំបូងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា!

0

(ភ្នំពេញ) ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥៖ ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងជំនួយការយល់ចិត្តមិត្ត AI ដែលបំពាក់លើកំពូលស្មាតហ្វូន Samsung Galaxy S25 Series!! ហើយទីបំផុត បច្ចេកវិទ្យា AI ជំនាន់ថ្មីដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពោធជាផ្លូវការ ហើយ!!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpoSx-yU0w8tdO8YY6vh09jSryx9aF4AWaBc1RQMSwl3rYrmvW-oorX78F_Ou8xohmAEbFWH9pbxDmtJ6FiBKugZNXjtPm1QxozFV6tWcWO3CjIOdolnHSZ48NYbnjQGU8Kjjxrxg5JsOAyiW31A3KdjUPDBJuWSG-BrhAs8wfPkm4DGUCuHepjICbf-dF/s1280/IMG_20250127_133741_967.jpg

 

ស្រប​ពេលនៃការដាក់សម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន សាមសុង ក៏បានអញ្ជើញតំណាងចែកចាយតូចធំ ទាំងថ្មី ទាំងចាស់ ជាពិសេសបងៗ Content Creators ល្បីៗជាច្រើនរូបផងដែរដើម្បីចូលរួមទស្សនា ក៏ដូចជាកាន់ផ្ទាល់ និងតេសផ្ទាល់នូវកំពូលបច្ចេកវិទ្យា AI ជំនាន់ថ្មីបំផុតរបស់សាមសុង ដែលធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvlIIXW5xfmHn56AFMny4NAhZN7rAl_moK0kyED7VwUrTcki8ggJufUhD4OB3ASaDvLXT6eLOQaeLYwrU9NsBgbapGiSLBDcCKDGu3DvIySDihmmd0vESB2VZxYWYHrRQJoYkALK6NFxZoLHkmVGN35f3bVfze1qayEhnS2fUvsQB5iOojwXmI2vUDK5BD/s1280/IMG_20250127_133742_028.jpg
 

លោក Hyung Geun Lee អគ្គនាយក សាខាក្រុមហ៊ុនថៃសាមសុងប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញនូវចំណាប់អារម្មណ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងចែកចាយទាំងអស់ ដែលតែងតែស្រលាញ់គាំទ្រ និងជឿទុកចិត្តមកលើក្រុមហ៊ុន សាមសុង រហូតមកដល់ពេលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQz_W6OCjoVpIN-IoWutPYezq5QCQmQCfuag4zAZ5_AdF7TgGwsC-VwSgxJzQkZP0c1Nxb7SmsWJnlENn9nWbnqRc6-tNVtuDMqK5OpwbrDVFOR_nrnfz_qZhAcjIqAAz6S1wWHNp446MkxD5YlAF0iqP-fTacUg8ljIDEeUdFSbSjX1acCfmys4qWeGZ6/s1280/IMG_20250127_133742_546.jpg
 

លោកក៏បានបន្ថែមទៀតថា “ក្នុងថ្ងៃនេះ ជាថ្ងៃដ៏រំភើបបំផុត និងជាថ្ងៃអបអរដល់ការដាក់សម្ពោធជា ផ្លូវការនូវកំពូលស្មាតហ្វូនសាមសុង Galaxy S25 Series ដែលអតិថិជនជាច្រើនកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសា ហើយលើកនេះកាន់តែអស្ចារ្យ ដោយក្រុមហ៊ុន សាមសុង បានធ្វើការកែលម្អកាន់តែប្រសើរជាងមុនលើកំពូលមុខងារ AI។ យើងជឿជាក់ថា ពហុមុខងារ AI ជំនាន់ថ្មីនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានអារម្មណ៍ថា ដូចមានមិត្តស្និទ្ធស្នាល ដៃគូយល់ចិត្តដ៏ឆ្លាតវៃបំផុតនៅជិតខ្លួនគ្រប់ពេល” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNEXLaE68uFMMva_PqC4j2pvblIvY_9emFyq7Fhyf6WT5O-JCRDHDvXhoppKHdGTZbgU6dYH9W2i-ZCoMKO9hZbLbIk1LEnVoL-4MVopiJbWuoOGGNV1ft5Wz0XOqfjXZ-81rrtTC2XpnRoGP5jzqB9O1iWxYWEe0v9XrIeirKedEIza7zOMJ7n55Z-1Qi/s1280/IMG_20250127_133751_785.jpg

 

 

ទូរសព្ទនេះមានមុខងារ AI ពិសេសៗដូចជា៖

  1. Cross App Action (Gemini): ជាមុខងារមួយដែលអាចប្រើប្រាស់ដោយសំឡេងដើម្បីបញ្ជាទៅ កាន់ App ផ្សេងៗបាន។
  2. Audio Eraser: គឺជាមុខងារកាត់សំឡេងរំខានដែលមាននៅក្នុងវីដេអូ ដូចជាសំឡេង Background ចម្រៀង ឬ ខ្យល់ដែលយើងមិនចង់ឱ្យមាននៅក្នុងវីដេអូ។
  3. Auto Trim: គឺជាមុខងារជួយកាត់តវីដេអូដោយ Auto នូវចំណុចណាដែលមើលទៅមិនចាំបាច់ឱ្យ មានក្នុងវីដេអូ។
  4. កាមេរ៉ា: ថតរូបភាព Ultra-Wide Len បានយ៉ាងច្បាស់ជាមួយនឹងទំហំកាមេរ៉ារហូតដល់ 50MP ជាមួយមុខងារ Nightography Video ដែលជួយបង្កើនសមត្ថភាពក្នុងការថតវីដេអូពេលរាត្រីឱ្យ កាន់តែប្រសើរជាងមុន ផ្តល់ពណ៌ ពន្លឺ និងកាត់បន្ថយសំឡេងរំខាន ឬ Noise បានល្អជាងមុនទៀតផង។
  5. កាមេរ៉ាមុខ 12MP: ថត​​រូប​បានច្បាស់ស្អាត រស់រវើក ទោះបីជាស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយជាមួយមុខងារ Natural Portrait ដែលបង្កើនគុណភាពនៃការថត Selfie ឱ្យកាន់តែប្រសើរជាងមុន និងអាចថត Portrait ដោយកាត់ជាយ Background បានយ៉ាងល្អឥតខ្ចោះ។
  6. អេក្រង់: បំពាក់អេក្រង់កាន់តែធំជាងមុនរហូតដល់ 6.9 អ៊ិញ លើ Galaxy S25 Ultra
  7. Chipset: បំពាក់ដោយ Chipset ជំនាន់ថ្មីដំបូងគេបង្អស់ Qualcomm’s Snapdragon 8 Elite 3nm for Galaxy ជាមួយការអាប់ដេត NPU40%, CPU30%, GPU30% ដែលជួយកាត់បន្ថយកម្ដៅបានរហូតដល់ 20%។
  8. មុខងារ Knox Security: រក្សាទុក និងការពារទិន្នន័យផ្ទាល់ខ្លួនដោយសុវត្ថិភាពក្នុង Knox Vault និងការពារពីការ Hack បានល្អទៀតផង។
  9. One UI7: អាចធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការបានរហូតដល់ទៅ 7 ជំនាន់។
  10. AI Select: អាចធ្វើការជ្រើសរើសយកសកម្មភាពណាមួយដើម្បីបង្កើត និងចែករំលែកជារូបភាព GIF ហើយរក្សាទុកបានយ៉ាងងាយស្រួល។
  11. Design: មានរូបរាងស្អាត និងស្តើងជាងមុនរហូតដល់ 15%
  12. https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUkG73iVXvkgUBU1f1jKJ53Nc1pBqqCUpLyibUYYzG7Q5J0vutiHPhog6nYTi7YpXZlCWkR24fjD8-EvzZpVEERch9wqAS4uXXDrSqf255giCaqKDqdGb88mk7_i9cDuRJJpR9VRaLJhyphenhyphendVNErVAVbHG3coIq-OKpYdqY45UPcGhGVcAxbnPYeCQmrdDth/s1280/IMG_20250127_133752_022.jpg

លើសពីនេះ ក្រុមហ៊ុន សាមសុង ក៏កាន់តែយល់ចិត្តអតិថិជនថែមទៀតជាមួយនឹងការផ្ដល់ជូនប្រូម៉ូសិនដ៏រំភើបដែលរាល់ការដាក់ Pre-Order សាមសុង Galaxy S25 Series ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 13 កុម្ភៈ ឆ្នាំ 2025 នឹងទទួលបានការថែមជូនដូចជា៖

 

សម្រាប់ Galaxy S25 | Galaxy S25 Plus | Galaxy S25 Ultra

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

– ថែមជូន Galaxy Tab A9 Wi-Fi 1គ្រឿងភ្លាមៗ

– ការធានាលើអេក្រង់រយៈពេល 1ឆ្នាំពេញ

– ទទួលបានស៊ីមសែលកាតលេខពិសេសរបស់ Cellcardhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbIU8FjISs6pisTddixsphHwbidhN-AtQeVY0TDmH3i34KnnDcneWyWHgSrf7_TROCWAlMea2sgsLGqmVzP-uF8p0Xj7babKAjUFkYM7g8WwgqTS39lIwIwVnI50j5LxL7C5xWo_6h2GBxYUbi0pVjR6ATvTTTC4hnUxvetRHRu7Xsr1BHHQ_EvnE6Tz54/s1280/IMG_20250127_133752_102.jpg

 

ហើយអ្វីដែលមិនអាចរំលងបាននោះគឺ គុណ​សម្បតិ្តរបស់​កំពូលស្មាតហ្វូនសាមសុង Galaxy S25 Series ហ្នឹងតែម្ដង៖

 

*សម្រាប់ Galaxy S25 Ultra

– អេក្រង់លាតធំជាងមុន៖ ទំហំ 6.9 អ៊ិញ Refresh Rat 1-120Hz

– ការពារដោយកញ្ចក់ដ៏រឹងមាំ Dynamic AMOLED 2X Display

– ដំណើរការល្បឿនលឿន៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite for Galaxy 3nm

– កាមេរ៉ាច្បាស់លម្អិតឥតខ្ចោះ៖

  1. កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 200MP Wide, 50MP Ultra-Wide, 10MP telephoto (3x optical zoom), 50MP telephoto (5x optical zoom)
  2. កាមេរ៉ាមុខ 12MP ធ្វើឱ្យរាល់ការចាប់យករូបភាពបានច្បាស់ល្អ…ម៉ដ្ឋស្អាតគ្រប់ស្ថានភាពពន្លឺ

– ថាមពលថ្មខ្លាំង៖ រហូតដល់ 5000mAh ប្រើប្រាស់បានម៉ាអស់ចិត្ត និងសាកថ្មល្បឿនលឿន 45W

– ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Titanium silver, ពណ៌ Titanium Gray, ពណ៌ Titanium white silver និង ពណ៌ Titanium Black

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiinK0eZdCDQG92XvKK76bAdGoJu04MNaNcXLu8f1MKoF7ZH6r24WMSjrKkQd3TQLolRm7z_WE6KQUEAqqo3B6sUd3wOPR3ldaedORlqz9RjXjADOopGMSCltDjb-6-bGKuS7uwqkTWKiD1v4hKTEAHXshEFUXAEW9hfDX8pmOy2ebY3SPluMYAPwKOEBr/s1280/IMG_20250127_133752_307.jpg

*Galaxy S25 Plus

– អេក្រង់ធំ៖ ទំហំ 6.7 អ៊ិញ QHD+ Refresh Rat 1-120Hz

– បំពាក់ដោយកញ្ចក់ប្រភេទ Dynamic AMOLED 2X Display

– ប្រព័ន្ធដំណើរការខ្លាំង៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite for Galaxy 3nm

– បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP

– ថាមពលថ្មខ្លាំង៖ 4900mAh ប្រើប្រាស់បានយូរថ្ងៃ

– ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Navy, ពណ៌ Icy Blue, ពណ៌ Mint, និង ពណ៌ Shadow

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpqeRSwOnLKIK6UvJ26chpOUHCJhS1ljmVTxlnvX7ZKa41DUvpTRwKD8_RH-zAcjjGRdaBvW8fE9loIkUiz4Rs3ezQyipXkMRyHLlOg-FU2NDP_-Xn_hcdPkOWIrKeby0RsGw8xjUSTyzxUEzmSB4bata559mRnjkpZI_-LExIbzMeu7zHhVKE1mGO1kCq/s1280/IMG_20250127_133752_567.jpg

*Galaxy S25

– អេក្រង់លាតធំ៖ ទំហំ 6.2 អ៊ិញ FHD+ Refresh Rat 1-120Hz

– កញ្ចក់ការពារអេក្រង់ប្រភេទ Dynamic AMOLED 2X Display

– ដំណើរការលឿន៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite for Galaxy 3nm

– បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP

– ថាមពលថ្មធំ៖ 4000mAh ការកម្សាន្តម៉ាពេញចិត្តតែម្តង

– ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Navy, ពណ៌ Icy Blue, ពណ៌ Mint, និង ពណ៌ Shadowhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcjL85AsIQ9uIaj4M6-cUWg56_Nad2xC_AR2IEZA2CfdYB-g9BvlXMpx5Pj65Hsmaex3NaTlROJSCwBmnsrUqCvNastNk6NldSV_TfV-djudvvs6B9sCIJLMzuBcdffaxd3kdHny5TsMuRH12n_0y9BlLl7ojVeosOg8rYDqwpPqkXItg2JFqsxeCcZZNM/s1280/IMG_20250127_133752_625.jpg

 

ប្រញាប់រួសរាន់ដាក់ Pre-Order ឱ្យទាន់ណ៎ា! មិនងាយរកបានទេជាមួយកំពូលស្មាតហ្វូនដែលមាន ទាំងព្រមបែបនេះ មិនថាកម្លាំងម៉ាស៊ីន មុខងារដែលបំពាក់នៅលើស្មាតហ្វូន Galaxy S25 Series ពិសេស ពហុមុខងារ AI តែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSkI3bNB1KFIeFERckKtoAthDrqbr9poA_X2wge0zq41G_67nElAE8OaoY-_9k4hGZSvwmcKm6ETD3-qCp6lxfi30e5lsLBvk0oSU_aQl5p5AQm5-4tDGiedX0MlWn5Vq0rROiSYLbQuozBTaPHtjufHyfsI4elOPDIdfnZ04MqHXb8BMfjV09QsGf-a0V/s7008/RDY07147.jpg

 

បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញទូរសព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីជាសុវត្ថិភាពក្នុងការប្រើប្រាស់។

កុំភ្លេចបញ្ជាទិញទូរសព្ទដែល​មានប័ណ្ណធានាត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeZDt_jEz6W3QAFDjQhCmG5tJFq_kgSiiOJlALySLaAh-OAV6bAm84oosYiQa4-5RqjppPawZ5Q8zcbN9HTopdsq3c8Ocg1tMfn_6L5ThcSUd3jh7dFIG089D7c-Xg4PsWBrgo1wfJd_B9j56shVpghyAMnKzPLHwAil93AbPBB-adcH4RVA1gG2G88osc/s7008/RDY07816.jpg

 

 

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

ប្រេស៊ីលសុំការបកស្រាយពីអាមេរិកករណីបញ្ជូនពលរដ្ឋប្រេស៊ីលរស់នៅខុសច្បាប់ត្រឡប់មកវិញដោយប្រើទង្វើនេះ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា រដ្ឋាភិបាលប្រេស៊ីលបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរអាមេរិក ដែលបញ្ជូនពលរដ្ឋប្រេស៊ីលរស់នៅអាមេរិកខុសច្បាប់ត្រឡប់មកប្រទេសវិញ តាមយន្តហោះគ្មានម៉ាស៊ីនត្រជាក់ និងដាក់ខ្នោះ ដៃជើង។ លើសពីនេះ ពលរដ្ឋប្រេស៊ីលដែលអាមេរិកបញ្ជូនមកវិញ គឺពុំអនុញ្ញាតឱ្យផឹកទឹក ឬចូលបន្ទប់ទឹកលើយន្តហោះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijwz-HhenOb81mIkjCC5CfpyB7Z3nUPFh0PgDCFxD0i_EU0q3aJyRCHrChmoMJKmnpNp0rOEEQwbwnGyC85LdVa-O4cto7a8-q4QJ6Wc7AQDkMYa-ya1MfOexu3hdVcxRW1Go_JYoOLwAa4OqnztIrbvi_2oeoNwaBcq_Ti8SivCB5iEdG_KCrA4Yhb9Wq/s696/photo_2025-01-27_14-03-45%20(2).jpg
រដ្ឋាភិបាលប្រេស៊ីលហៅទង្វើនេះថា ជាការរំលោភសិទ្ធិជនអន្តោប្រវេសន៍ ដែលអាមេរិកបានបណ្តេញចេញពីទឹកដីរបស់ខ្លួន ។ ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ថា ក្រោយពីយន្តហោះអាមេរិកចុះចតនៅអាកាសយានដ្ឋានទីក្រុង Manaus ខេត្ត Amazonas ស្ថិតនៅភាគខាងជើងប្រទេសប្រេស៊ីស អាជ្ញាធរប្រេស៊ីលបានប្រាប់ឱ្យអាជ្ញាធរអាមេរិកដោះខ្នោះដៃចេញពីពលរដ្ឋប្រេស៊ីលជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4KuD5BvCrC0Qml5SPvOvyzCHChNmeM-q-5gYT8kgs2vq5zbHvSRL2colA0WhtZQHse1oC2Hei9sz6QClA8maAkf660KXSgfQD6juHpWLmPfqhoY5PgzoaClmRBrGbS6jJIukQLOPVjvbCY8PJOaFuUPR_-t4-256bnViKm7RLUNqb7BduKGkhFJ6qj_Z5/s2000/image_2025-01-27_14-09-11.png

លោក Ricardo Lewandowski រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រេស៊ីល បានជូនដំណឹងទៅប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva អំពីការល្មើសសិទ្ធិពលរដ្ឋប្រេស៊ីល ។ រីឯក្រសួងការបរទេសប្រេស៊ីលបានអំពាវនាវឱ្យមានការបកស្រាយពីអាមេរិកថា ហេតុអ្វីធ្វើបែបនេះដាក់ពលរដ្ឋប្រេស៊ីល ចំនួន៨៨នាក់ ដែលអាមេរិកបញ្ជូនពួកគេត្រឡប់មកប្រទេសវិញ កាលពីថ្ងៃទី២៤ ខែមករា កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEint4UInB0vxkC5s8CbUdlOiU2gVtKfNjLYgHrBkNge6hlN-AkNn-rC4FAJSZI49ulUWHXinniaCUhW2tjCPVI8AWDGf9pKu_9Ev0WzB1zjn9FLk3McTLcqfjZT9D0zP5i69lvgr0Lkh4VcH9_waAuknGGZg71HwS_EG_REGAKT0n0glSqkaRwCrCXfSvKl/s1600/image_2025-01-27_14-09-14.png

លោក Edgar da Silva Moura អាយុ៣១ឆ្នាំ អ្នកជំនាញបច្ចេកទេសកុំព្យូទ័រ គឺជាជនអន្តោប្រវេសន៍ម្នាក់ដែលត្រូវបានឃុំខ្លួននៅអាមេរិកជាង៧ខែ មុនពេលអាមេរិកបញ្ជូនមកប្រទេសវិញ និយាយថា ៖ «ពួកគេមិនឱ្យយើងផឹកទឹកលើយន្តហោះទេ យើងត្រូវដាក់ខ្នោះដៃជើង ហើយពួកគេហាមឃាត់យើងចូលបន្ទប់ទឹក ។ អាកាសធាតុក្តៅខ្លាំងណាស់ រហូតដល់អ្នកខ្លះខ្យល់គរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXpD1ZJPewmNIx72lYrgt8TSoGku_-Nbsp4wyJp9TJBoTZRHyCsXoPRR0JFvkrrXddThbS_8gsBpSQdRTbV0XZm1JbIOHN7TQAMex4rOREF-An4S2Qh36kWw30xkMsY2Y9aQnf_Yi1glmFaysmw_4jTQbKmmjZdvN665iyJPk_80GXmttD5qWQX3xfRztD/s696/photo_2025-01-27_14-03-45.jpg

ជនអន្តោប្រវេសន៍ប្រេស៊ីលម្នាក់ទៀត គឺលោក Luis Antonio Rodriguez Santos អាយុ២១ឆ្នាំ អ្នកនិពន្ធឯករាជ្យ បានរៀបរាប់ពីហេតុការណ៍ដូចសុបិនអាក្រក់ថា ៖ «រយៈពេល៤ម៉ោងលើយន្តហោះ ពួកគេពុំបើកម៉ាស៊ីនត្រជាក់ទេ ដោយសារមានបញ្ហាបច្ចេកទេស ។ អ្វីគ្រប់យ៉ាងផ្លាស់ប្តូរអស់ហើយពេលលោក Donald Trump ត្រឡប់មកកាន់តំណែងប្រធានាធិបតីអាមេរិក ពួកគេធ្វើដាក់ជនអន្តោប្រវេសន៍ដូចឧក្រិដ្ឋជន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRwsLEhV3oFgVH3Y9GSYT0iy8vhXJYjH34_96jhyphenhyphen1eUrqfm__SzJQHMdXVfPjttPtuIs8CKFRcHLGWYj-jMGHaIUrRc03rhVHyGYviPcg6iH7FBU5_2GQHQKeAuYGdAY5Gh1PgX04Gs0kem2ZjOmVc4haAXo-ITdako3wYm4rJ4EQDAmbx2kzDEr1YjYx6/s1200/image_2025-01-27_14-09-15.png
គួរបញ្ជាក់ថា លោក Donald Trump បានសន្យាពេលរកសំឡេងឆ្នោតថា លោកនឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីទឹកដីអាមេរិកឱ្យអស់បើលោកជាប់ឆ្នោតក្លាយជាប្រធានាធិបតី ពីព្រោះលោកយល់ថា អធិបតេយ្យភាពអាមេរិកកំពុងរងការវាយប្រហារពីជនអន្តោវេសន៍ខុសច្បាប់ ៕

ខួរក្បាលមនុស្សដែលទើបស្លា.ប់ ថ្មីៗ នៅតែដំណើរការ និងគិតពីរឿងរ៉ាវអតីតកាលក្នុងជីវិតបានទៀត តើលោកអ្នកយល់ស្របតាមការអះអាងនេះដែរឬទេ?

0

ក្រុមអ្នកជំនាញសរសៃប្រសាទបានរកឃើញទិន្នន័យដែលអាចជួយឱ្យយើងដឹងពីនាទីចុងក្រោយមុនពេលលាចាកលោករបស់មនុស្សថា តើមានអ្វីកើតឡើងក្នុងខួរក្បាលរបស់មនុស្សជិតស្លា.ប់? កាលពីឆ្នាំ២០២២ គេហទំព័រ Frontiers in Aging Neuroscience បានផ្សព្វផ្សាយពីលទ្ធផលការស្រាវជ្រាវមួយថា រលកខួរក្បាលរបស់មនុស្សទើបតែស្លា.ប់ នៅតែដំណើរការ ។ រីឯមនុស្សភាគច្រើនជឿថា មនុស្សស្លា.ប់ ថ្មីៗ ខួរក្បាលនឹងលែងដំណើរការ គឺពុំពិតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP4DB-eibKW3J3FsFWcEyzeJTSEqFwjhpUgBDsRY6-6zo1FpG3veGtggXewXGo6fOIHTzKgHPk2cv9mZEsE8iHZNA9vnkQ8Y3h9Bd51ualVlriuOl2AvDzW1YyF1bu4TddoRWGKb3mqlwSb_mlkbFn2icEGKDi2uPPB5aRd32cMF5P6sJP0lq2hXsp_n7p/s1200/image_2025-01-27_13-26-54%20(2).png

ក្រុមអ្នកជំនាញសរសៃប្រសាទនៅសាកលវិទ្យាល័យ Tartu ប្រទេសអេស្តូនី បានស្រាវជ្រាវស៊ីជម្រៅពីខួរក្បាលរបស់អ្នកជំងឺឆ្កួតជ្រូកម្នាក់ ដោយពួកគេប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យរលកខួរក្បាល ព្រមទាំងព្យាយាមត្រួតពិនិត្យសញ្ញាប្រកាច់របស់អ្នកជំងឺ ។ បើទោះជាទទួលការព្យាបាលយ៉ាងដិតដល់ក្តី ប៉ុន្តែអ្នកជំងឺរូបនេះបានស្លាប់បាត់បង់ជីវិតដោយសារគាំងបេះដូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXq18lBObeYz6axHZKwM7HRF5bzy9XIAjl1pqZ1XZ302WvABI6SlssZZaJFUc8wP_3Yel2jTuZLp-vTX7rWrd7aOWoc3KXW9wQyaTLtqNZ0IwPjO3nvyYAYDhIe7yJiVrcprCP8O2Ac28SWEkGZ0GYw4Ssf_srUHvGhYrFITShL2IY4Lu6GFUBr5ELLiFg/s674/image_2025-01-27_13-26-54.png
ពួកគេនៅតែត្រួតពិនិត្យខួរក្បាលរបស់អ្នកជំងឺបន្តទៀត ដែលជាការស្រាវជ្រាវលើកដំបូង ។ អ្នកស្រាវជ្រាវនិយាយថា យើងបានវាស់សកម្មភាពខួរក្បាល ចំនួន៩០០វិនាទី ពេលអ្នកជំងឺជិតផុតដង្ហើម ហើយយើងកំណត់គោលដៅថា តើមានអ្វីកើតឡើងក្នុងរយៈពេល ៣០វិនាទីមុន និងក្រោយពេលបេះដូងឈប់លោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8gSxedrwWLoi5Bm7jzmX1NK152inFiYj_bK_3rW1BCDi-aPJcwclSlVnpqN1nxQ3lZA76hwGavvG5FGzHyO7CXJBUEZY0QoJkLCHB-LONeWh8uJnJIwCo8Vd7hK3sDw8E7Ywoh-aaYhkMaKN3VcrmzEeadWRmyw10JtUgjg3WJupIANKWcNHQqaoxuotH/s1200/image_2025-01-27_13-26-55.png

លទ្ធផលការស្រាវជ្រាវបង្ហាញថា រយៈពេលមុន និងក្រោយពេលបេះដូងឈប់លោត គឺរលកខួរក្បាលផ្លាស់ប្តូរ ហើយរលកខួរក្បាលរបស់អ្នកជំងឺដែលទើបផុតដង្ហើម មានលក្ខណៈស្រដៀងគ្នានឹងរលកខួរក្បាលដែលកើតឡើងពេលយើងដេកសុបិន គិតពីការចងចាំរឿងរ៉ាវអតីតកាល ឬដូចអង្គុយសមាធិ ។ ពេលជិតផុតដង្ហើម អ្នកជំងឺធ្ងន់តែងតែនឹកឃើញដល់ជីវិតកាលពីអតីតកាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr63PjbniPt3sFyDWVBigep2dmxFoyeDtmuXjEOjnJDpYRRxf5QuHXnR92TVdzb_PNbK7JbDD_MYMJQsqmTLslJjhD7AbntGeX9cccQH_LAsWbLlXimwQVB207B__2_Suw2MzHzEPUUjz9CMHbfZFeto8CH4cu4Kt1LtfztFblKmiY4U45ejvGH0k0PoAE/s1920/image_2025-01-27_13-26-56.png

រលកខួរក្បាលពាក់ព័ន្ធនឹងការរំលឹកឡើងវិញនូវការចងចាំពីអតីតកាល គឺអាចធ្វើឱ្យខួរក្បាលគិតដល់ហេតុការណ៍សំខាន់ៗក្នុងជីវិតជាលើកចុងក្រោយ ។ អ្វីដែលយើងអាចរៀនសូត្រពីការស្រាវជ្រាវនេះ គឺបើទោះជាមនុស្សជាទីស្រឡាញ់របស់យើងបិទភ្នែក និងត្រៀមលាចាកលោក ជារៀងរហូតគ្មានថ្ងៃវិលត្រឡប់ ប៉ុន្តែខួរក្បាលរបស់ពួកគេអាចកំពុងគិតពីរឿងរ៉ាវល្អៗក្នុងជីវិតម្តងហើយម្តងទៀត ៕

មនុស្ស ៦ ប្រភេទនេះហាមកោសខ្យល់ដាច់ខាត បើមិនចង់មានគ្រោះ.ថ្នាក់ដល់ជី.វិត!

0

ការកោសខ្យល់គឺជាវិធីសាស្ត្រដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅបណ្តាប្រទេសជិតខាងនានាក្នុងតំបន់អាស៊ី។ ការកោសខ្យល់អាចព្យាបាលអាការៈខ្យល់គរ ផ្ដាសាយ ឈឺក្បាល និងចុកចាប់ផ្សេងៗ ខណៈមនុស្សភាគច្រើនយល់ថាពួកគេមានអារម្មណ៍ធូរស្រាល បន្ទាប់ពីកោសខ្យល់រួច ដោយអ្នកខ្លះទៀតក៏យល់ថាការកោសខ្យល់ជាវិធីដែលងាយស្រួល និងមិនចាំបាច់ចំណាយលុយច្រើននោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ការកោសខ្យល់ក៏មានគ្រោះ.ថ្នាក់ខ្លាំងដែរ ចំពោះកុមារ មនុស្សវ័យកណ្ដាល ឬមនុស្សចាស់ ហើយមនុស្ស ៥ ប្រភេទដូចខាងក្រោមនេះមិនត្រូវបានណែនាំឱ្យកោសខ្យល់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg08h2r14Eh2_M7NaZ2MhApvm26ntdzfL-4LtJAlpMKPvJ20LHpgLxNxiH4rzNa98Ve9UFU8CTG10A6Cg6v9jT5ru3hV4oz7g8LrB9FYZOlSGw8eL1SR_FYodrIcQm7FAjBYEYu03eVfzhraBIGdYNSJUvBDEAaQuaTkJq81ZZ3D88rOC97FdpmIQsZnRDc/s600/image_2025-01-27_13-25-23%20(2).png

១.កុមារ៖ ជាការពិតណាស់ ការកោសខ្យល់ទៅលើរាង្គកាយរបស់កុមារគឺមានផលអវិជ្ជមានជាច្រើន ដោយសារស្បែកកុមារទន់ណាស់ ងាយឆ្លងនូវបាក់តេរីផ្សេងៗបានយ៉ាងងាយ ម្យ៉ាងទៀតចលនាឈាមរបស់កុមារក៏ងាយរងនូវសម្ពាធយ៉ាងខ្លាំងនៅពេលកុមារទទួលរងនូវការកោសខ្យល់ផងដែរ។

២.ស្ត្រីមានផ្ទៃពោះ៖ ត្រូវចាំថាក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនត្រូវកោសខ្យល់ឱ្យមនុស្សមានផ្ទៃពោះដែរ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរាងកាយយ៉ាងធ្ងន់ធ្ងរបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinrlr6ig_3X-HYnzG8PmFzrZ1GZDnc_ozyY5nCe3gRUjaT4LS1vMElDpIChwHB3I1CIEWK0y2jzXqwJv1aqcoCU6oUuSfS47YMCkAWmSPtM0-qxxs88vP3ykgRDJgojWdLXFx8Eaf9SpCMtWE1zTvwx1RqGUW_usSKxVBy_BVqxxGhqxtKfJizY9PiNUXS/s1000/image_2025-01-27_13-25-23.png
៣.មនុស្សមានជំងឺបេះដូង៖ អ្នកដែលមានជំងឺបេះដូង គឺត្រូវហាមដាច់ខាតក្នុងការកោសខ្យល់។ នេះបើយោងតាមការសិក្សាបានឱ្យដឹងថា ចលនា និងចង្វាក់បេះដូងនឹងបង្ករឱ្យមានការរលាក ហើយការកោសខ្យល់ខ្លាំងៗនឹងធ្វើឱ្យមានការវាយប្រហារដល់បេះដូង ជាហេតុបណ្តាលឱ្យពិការ ឬបាត់បង់ជីវិត។

៤.មនុស្សមានសម្ពាធឈាមខ្ពស់៖ ពេលសម្ពាធឈាមឡើងខ្ពស់ គឺមានន័យថាសរសៃឈាមរីកធំ នៅពេលធ្វើការកោសខ្យល់អាចធ្វើអ្នកជំងឺវៀចមុខវៀចមាត់ និងងងឹតភ្នែកជាដើម។ ដូច្នេះនៅពេលមានសម្ពាធឈាមឡើងខ្ពស់ អ្នកជំងឺមិនត្រូវបានណែនាំឱ្យកោសខ្យល់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK3nCZQqTJwrs7cm9jjMSwFZAW_4YxGkh7UZBRz-DoD4Ex02imyxaL00jKc5os3zKHuuGfbqj3-8l9bUbgZw9oVKfuOBZyGPCi2k7jmByt61wOoHblUy8R7633_Ywz4Kd-NvjrlqMUEoyWEsYM21EHQFsnwW7SLbOLgTlABaF3YcjB8Oes4wrS_4lYMIl0/s750/image_2025-01-27_13-25-24%20(2).png

៥.អ្នកមានជំងឺស្បែក ឬរោគសើស្បែក៖ នេះក៏ជាបញ្ហាធំផងដែរ ព្រោះពេលអ្នកមានបញ្ហានៅលើស្បែក ហើយអ្នកនៅតែធ្វើការកោសខ្យល់ទៀត នោះអ្នកនឹងប្រឈមមុខជាមួយបញ្ហាអាឡែហ្ស៊ីស្បែក ក៏ដូចជាងាយឆ្លងមេរោគលឿនបំផុត។

៦.អ្នកដែលឈឺកញ្ចឹងក និងស្មា៖ ការឈឺកញ្ចឹងក និងស្មាអាចបង្ករឡើងដោយសារតែការគេងដោយប្រើខ្នើយកើយខ្ពស់ពេក ឬការគេងដែលមានឥរិយាបថមិនត្រឹមត្រូវ នោះធ្វើឱ្យសរសៃឈាមឡើងដុំ និងកកស្ទះ ដូចនេះការកោសខ្យល់អាចបង្កឱ្យមានការហូរឈាមនៅក្រោមស្បែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5GJR9bObj-rrW2ROp1cFMmowJXbcuGqN9dMn9MZFEiLBanbeSf8xeSQFKOoRa4tPZGFRxFCh0xN_Q_5Bqrk7Xj90-ldIJ_zU0jCHjEQEjQ-wKPRPo_gxrV9_KATGQu_Xkh5ov6ngCyvnvTWbsHVDgcI3l-W7-a9O5WqgIbMY6RoALLP_v6egya55hIgF0/s750/image_2025-01-27_13-25-24.png

មកស្គាល់កោះដាច់ស្រយាលបំផុតក្នុងលោកដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ

0

កោះ Svalbard ក្នុងប្រទេសន័រវេសគឺជាកោះមួយដែលដាច់ស្រយាលបំផុតក្នុងពិភពលោក ប៉ុន្តែបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដោយសារនៅទីនេះមានទេសភាពស្អាតខ្លាំងណាស់ ជាមួយពន្លឺ Aurora នាកណ្តាលអាធ្រាតដ៏ទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1FJTEbCehmH7OgHrQyh8mTi69AL0LAsntxRNEfz2NUVYJ-zGKiXvhz0jfKa_ZtizVct4CNjzjYk7Db8yhZE1LBfpIQBhNJxYi_T8yySZu0W02U8Wl8BfMLgoKghsFjbEGOCfgdt2g02gjUkNCmTBB5GCADL5nW-Xb2PBVs3f0HDA1fTnISZix-Xg7-O_w/s1300/image_2025-01-27_13-19-43%20(2).png

កោះ Svalbard ដែលមានទីតាំងនៅពាក់កណ្តាលផ្លូវរវាងឆ្នេរសមុទ្រខាងជើងរបស់ប្រទេសន័រវេស និងប៉ូលខាងជើង គឺជាកន្លែងរស់នៅអចិន្ត្រៃយ៍របស់ប្រជាជន ២,៥០០ នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXID4pU19rrTTuLfiXZM7EjH0zEC9Ulhkbz1MD3e9tOI-WV-i0YjuTu_hBhWI9INhrcZ-C27Zuzmco7ymapTqB1kULqlIrlHIP0-D_WD3vs3_Ja2tQfISmefXchyphenhyphenOe4hPMXHWq1atF3QPvVoklq79w9vESCTxs_YvhDKcZScJeKID2nlZ_zZMyZR-hJcm7/s1320/image_2025-01-27_13-19-43.png
ប្រជាជនដែលរស់នៅទីនេះគឺចម្រុះជាតិសាសន៍មកពី ៥០ ប្រទេសដែលធ្វើការភាគច្រើនក្នុងវិស័យដូចជា ការស្រាវជ្រាវវិទ្យាសាស្ត្រ និងទេសចរណ៍តាមរដូវកាល។ នៅទីនេះមានទេសភាពធម្មជាតិដ៏ស្ងប់ស្ងាត់ និងសន្តិភាព ក៏ដូចជាមានធនធានដ៏សម្បូរបែបជាច្រើន ដូចជាត្រី ឧស្ម័ន និងរ៉ែ ដែលបច្ចុប្បន្នកន្លែងនេះគឺជាសក្ខីភាពនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ សម្រាប់អ្នកទេសចរ នេះគឺជាគោលដៅផ្សងព្រេងដ៏អស្ចារ្យបំផុតមួយក្នុងបញ្ជីដែលនាំអ្នកនូវបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL1i5QFrvk79nStmBkp1UiZcE73bfdQVXgXX44wc0Fll8-bxel5T1urAsrDllCngFivlYn7Xwi4KrarmyrVcqzqtRVYr4WX_jTUfANiELofWeQvP37n4iThM-Xo5a8F6NA6s7Lkgkc5BGhkNgn5OTDm2AoXY9WuR9KTmZGKJjYBCgnKEb1begwjoWmx0Dj/s2048/image_2025-01-27_13-19-44.png

ជារៀងរាល់ឆ្នាំភ្ញៀវទេសចរបានមកទីនេះដើម្បីកម្សាន្តអារម្មណ៍ រួមទាំងសម្រាកលំហែកាយ ស្ទូចត្រីលើទឹកកក ទស្សនាពន្លឺ Aurora នាកណ្តាលអាធ្រាត រួមទាំងអាចទស្សនាសត្វខ្លាឃ្មុំប៉ូល ឬកញ្ជ្រោងដើរតាមដងផ្លូវក្នុងតំបន់ទៀតផង។ ទោះជាយ៉ាងណា កោះ Svalbard ក៏មានគ្រោះថ្នាក់ផងដែរ ប្រសិនបើភ្ញៀវថ្មីថ្មោងមិនទាន់ស្គាល់ទិសដៅទាំងនេះច្បាស់ អាចមានការវង្វេង ឬត្រូវសត្វព្រៃវាយប្រហារ និងរងនូវអាកាសធាតុត្រជាក់ខ្លាំង ព្រោះនៅទីនេះជាកន្លែងផ្សងព្រេង មិនមានហ្គាយណែនាំផ្លូវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrfD4KzrUeUbozbWzOB1AQMG1E6cYyQGpw_olDDM5bLe-0lEqSsJYWWNzbxG2Ajsvreyjg5W9Zry8JV9N4pc4hjKj7vh4A36x7QK8H3vw6Z0ci0s_kFiGDbC4iWAFgZRGdQH8xzHd6PyuP8hwRtYFEdw7jfUnIOmEoNjPGNKBvXq1eOSDtw6AivZXinzOI/s1200/image_2025-01-27_13-19-47%20(2).png

ទោះបីកោះ Svalbard មានទីតាំងនៅឆ្ងាយដាច់ស្រយាលជាងគេ និងមានហានិភ័យតិចតួចក៏ដោយ ក៏តំបន់នេះមានអ្វីៗគ្រប់យ៉ាងដូចនៅទីក្រុងទំនើបដែររួមមាន៖ មន្ទីពេទ្យ សាលារៀន ព្រលានយន្តហោះ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដែលអាចធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្តក្នុងការធ្វើដំណើរ ក៏ដូចជាអាចទទួលបានភាពសប្បាយរីករាយនៅទីនេះបានដោយសុវត្ថិភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidKsFqo01NieT2Cjb05PtwhXv41jGyzb6NkRWAB7dYcFw_jUKUkomlzBL4c39UtR5wYxpxutcBl6v2k7YcXU5CvlqXl052m5TPdvHKyQaZUL1gKI_Eb2387o82nyM1vjtB03kI_XNif_WzjqAd_gl0gQlsEPC3Bve_p0_At7c1h7v2NB3OJqb5hExTH3J0/s1020/image_2025-01-27_13-19-47.png

អ្នកនាង យុគ ចិន្តា ទូន្មានកូនរបស់ខ្លួនបើចង់ជោគជ័យឱ្យយកចំណេះវិជ្ជាជាត្រីមុខមិនមែនជាសម្ផស្ស

0

ពិធីការិនីដ៏មានឈ្មោះបោះសំឡេងសម្រាប់ប្រទេសកម្ពុជាអ្នកនាង យុគ ចិន្តា បានផ្តល់បទសម្ភាសន៍យ៉ាងកម្រនៅក្នុងកម្មវិធីអ្នកនាង ពេជ្រ សិរីរ័ត្ន ដោយបានរៀបរាប់រឿងជាច្រើនទាំងជីវិតឯកជននិងអាជីពសិល្បៈរបស់ខ្លួន។ យុទ្ធសាស្រ្តចិញ្ចឹមកូនរបស់ពិធីការិនីរូបនេះមហាជនចាប់អារម្មណ៍ខ្លាំងព្រោះបានទូន្មានកូនឱ្យយកចំណេះវិជ្ជាជាត្រីមុខមិនមែនយកសម្ផស្សជាអាទិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZew9waLXOY_m6CgqgEeehgEasSkS3g_mOPDx51qrmRY03v_rwz4LNWw9_pY2rf0JR45NwyDq__kSJyXZky7jiOgbnb0Yda17yK8jEtfmHHyBmIeh5SHWPMgqh21lwOyxmnfUnLA2kqvTZjvJW87FGPqKmVGMxiCni0LR9xEshw2fShq54883N7JFbqhVx/s960/image_2025-01-24_14-45-11.png
ថ្លែងក្នុងកម្មវិធី សខ្មៅ ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២៣ មករា អ្នកនាង យុគ ចិន្តា បាននិយាយថាកាលពីកូនរបស់អ្នកនាងនៅតូចពុំសូវបានជួបកូនទេព្រោះតែរវល់ការងារ ប៉ុន្តែបានប្រាប់ខ្លួនថានៅពេលកូនបងអាយុ១៥ឆ្នាំអ្នកនាងត្រូវលះបង់ការងារទាំងអស់យកពេលមកនៅជាមួយកូនធ្វើជាមិត្តភក្តិ ធ្វើជាទីប្រឹក្សា ធ្វើគ្រប់បែបយ៉ាងឱ្យគាត់។ ពិធីការិនីឆ្នើមរូបនេះបានបន្ថែមទៀតថានៅពេលនៅជាមួយគ្នា(កូន) អ្នកនាងតែងតែនិយាយរឿងខ្លួនឯងឱ្យកូនស្តាប់ពីការតស៊ូពីក្មេង ធ្វើអ្វីខ្លះ ប្រឡូកការងារសិល្បៈទម្រាំខ្លួនល្បីឆ្លងកាត់អ្វីខ្លះ ជុំខ្លួនអ្នកណាឱ្យតម្លៃអ្នកណាមិនឱ្យតម្លៃតែងតែនិយាយពីមួយជំនាន់ទៅមួយជំនាន់ឱ្យកូនស្តាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNKKITkF-UeCYHKftk1GtkqiD9kvFOZanuoJrboTlAWZM9zhCiSPeYJk0ma_oHR-MFZGg-zvCbYvIf5QKozueQm9mFyezxJ4avgCMDEXFZOs9tdyr5IUNWSGUrLxK_Ezzu5uK8N936Uj4Ztnff_wVbGn6jNC-34_7I-6yb_FAwOZSo6l7bI1KejMn9lFw5/s960/image_2025-01-24_14-45-02%20(3).png
អ្នកនាង យុគ ចិន្តា បាននិយាយទូន្មានកូនទៀតថានៅសម័យកូនបើចង់ធ្វើអ្វីមួយដែលទទួលរូបភាពជោគជ័យគឺចំណេះវិជ្ជាមិនមែនសម្ផស្សមិនមែនដូចជាជំនាន់ម៉ាក់តម្រិះវិជ្ជាល្មមៗគេយកទៅសិនព្រោះមិនសូវមានធនធានមនុស្សឱ្យតែបានស្អាត ប៉ុន្តែជំនាន់កូនអត់អាចយករូបភាពស្អាតបានទេគឺតម្រិះវិជ្ជាហើយសមត្ថភាពត្រូវបានឱ្យបានច្រើនជំនាញអ្វីដែលកូនត្រូវរៀន។ អ្នកនាងបានបន្តទៀតថា ខ្លួនបានយកកូនដើរតាមគ្រប់កន្លែងផ្សេងៗទៅតាមចំណង់ចំណូលចិត្តនិងនិយាយពន្យល់គ្រប់រឿងទៅកាន់កូនរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqangKHvjWKtrqq28e9yeIbdaO_vOCZkXDnjkKlFVvE66uFgQCV0AYzqFvI4b6h5r3Y2mAd5hp21fJpZpwRrZ6l6whvnH9Yga9qe7AJjQwqxIw3_qkY4pxwfX8TYB4Lo8ncfYe5g9Yr0UISgXeqfYqcFy1Vs2-AESwk9Fmi0g5rGaYLl-9137ulgd5ecH8/s2048/image_2025-01-24_14-45-05.png

ពិធីការិនីជើងចាស់រូបនេះបានបញ្ជាក់ទៀតថាចំពោះការបើកសិទ្ធិសេរីភាពឱ្យកូនគឺឱ្យកូនយល់ពីសង្គម ការបិទសេរីភាពរបស់កូនគឺបានន័យថាការបិទហ្នឹងដោយសារតែយើងមិនចេះមានវីធីក្នុងការគ្រប់គ្រងទាំងការបើកឬក៏ការបិទ។ អ្នកនាង ចិន្តា ថាការបើកគឺយើងត្រូវផ្តល់ឱកាសឱ្យក្មេងស្គាល់ពីសង្គមបច្ចុប្បន្នហើយយើងដើរជាមួយគាត់បង្រៀនគាត់គ្រប់បែបយ៉ាងទាំងអស់ឱ្យគាត់ស្គាល់។ អ្នកនាង យុគ ចិន្តា ថាចំពោះការបិទវិញហាក់បីដូចជាមិនឱ្យក្មេងស្គាល់ពីសង្គមឧទាហរណ៍មួយរឿងអ្វីមួយកើតឡើងតើគាត់ត្រូវដោះស្រាយបែបមិចបើគាត់អត់ដែលបានឆ្លងកាត់ហើយកូនស្រីរបស់អ្នកនាង អ្នកនាងបង្រៀនគ្រប់រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-8odM3hTXDyrRPLAG6IqIqiWubHbiYrSKRUxPGcMbpQQthXnb21XQLrLAFTXX-_rb-RHXfEkhMpxAZzDoFfEfa6g6mWWHtprUm9gsXD2Kp2c6buQ_ySA19XDpKF9uu0-o594FpF9Buozo9qXyjiYvuALsIg77EHYZKl8eZsJ9GhSt8Vy9fJrC_sp63zCR/s960/image_2025-01-24_14-45-02.png

ការចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមកូនរបស់អ្នកនាង យុគ ចិន្តា មានទស្សនិកជនជាច្រើនបង្ហាញការពេញចិត្តជាច្រើនអ្នកមួយចំនួនថែមទាំងមានបំណងចង់អប់រំប្រដៅកូនដូចជាពិធីការិនីឆ្នើមរូបនេះ៕

ភ្ញៀវទេសចរចិនជាច្រើននាក់បានសម្តែងការព្រួយបារម្ភពេលទៅលេងប្រទេសថៃ!

0

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ភ្ញៀវទេសចរចិនជាច្រើននាក់ ដែលគ្រោងនឹងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ បានបង្ហាញក្តីបារម្ភនៅលើបណ្តាញសង្គមថា តើពួកគេអាចទៅលេង “ទឹកដីនៃប្រាសាទមាស” ដោយសុវត្ថិភាពដែរឬទេ? ខណៈតារាចិនដូចជា Wang Xing និង Yang Zeqi សុទ្ធតែធ្លាប់បាត់ខ្លួននៅក្នុងប្រទេសថៃ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ទោះបីតារាទាំងនេះត្រូវបានរកឃើញវិញក៏ដោយ ក៏ភ្ញៀវទេសចរចិននៅតែស្ទាក់ស្ទើក្នុងការធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយគិតថាប្រទេសថៃហាក់មិនមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyC5icTnOSuSlOmjhBBOFXjM7Ri-A5zxSqsz-gvqmTZnKX3O2fqMOpQw9C58dY1AGFdirN8onhhi085aWmq6MLISBiO9d68t7dEFwjvDSMEvJo9S5aIuGMVQPcqiGvbJfdbVRXceKdvcYEQ3M0OmUMtLa_srSGj_vHJ_L5DveTAdoMGlNzdnr7WlVa0PVb/s1280/photo_2025-01-27_10-45-54.jpg

កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ តារាសម្តែងចិន Wang Xing អាយុ ៣១ ឆ្នាំត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុងខេត្ត Tak ភាគខាងជើងប្រទេសថៃជាប់ព្រំដែនមីយ៉ាន់ម៉ា នៅពេលលោកហោះពីចិនដើម្បីទៅសម្តែងរឿងក្នុងប្រទេសថៃ។ បន្ទាប់ពីបាត់ខ្លួនរយៈពេល ៤-៥ ថ្ងៃ នៅថ្ងៃទី៨ ខែមករា លោកក៏ត្រូវបានគេរកឃើញវិញក្នុងសភាពស្គមរ៉ាំរ៉ៃ មុខមាត់ស្លេកស្លាំង និងកោរសក់ ត្រូវបានគេសន្និដ្ឋានថា លោកទំនងជាជនរងគ្រោះនៃការជួញដូរមនុស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9I7nB-5PfmcuXPDMpOS8SOMV_84MrQ9QTfW6Sn9r_0ObHMdrQVEaUp5EqtQRyo1-pV36eBgJyYnQBv5C5Se9rwampc2_rLsxtp6CGfxBdrYG1_Ho4YSkvtFlrzPG0Def7dvZ3S3qiGe6O1eUcRvsYYH5uX9irZOaimC9aSzFKRAl1VczjD9BasC-Vsy0t/s800/photo_2025-01-27_10-45-55.jpg

រីឯតារាម៉ូដែលចិនម្នាក់ទៀតឈ្មោះ Yang Zeqi អាយុ ២៥ ឆ្នាំ ក៏បានបាត់ខ្លួនជិតមួយខែនៅប្រទេសថៃផងដែរ ប៉ុន្តែត្រូវបានរកឃើញវិញនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥។ តារាម៉ូដែលជនជាតិចិនរូបនេះបានបាត់ខ្លួនតាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ មកម្លេះ នៅពេលលោកត្រូវបានគេល្បួងទៅប្រទេសថៃដើម្បីថតរឿងមួយ ដោយគេសន្យាថានឹងផ្តល់ប្រាក់ឱ្យលោករហូតដល់ ១ ម៉ឺនដុល្លារសម្រាប់ការងារ ១០ ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDvRCRA-Qpi4m-i1aQDHNFnI0hkONzrOUhmMX3YQzrXYTz3jyo3vzXq5ycs5cU-_XDOKAKP4bO3CN1dsuZB13I2bogGvMztmSZb5kh2pjiOkwwiOA5Rdm3apnqnR3lSyCexpvFP23WDTeI63rSSdD1IFUjLRgK6aei9vU5RN6_54cjWMvJciMjEFtSX0xg/s1020/photo_2025-01-27_10-45-56.jpg
ទោះជាយ៉ាងណាតារាសម្តែងប្រុសទាំងពីរនេះបច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញដោយសុវត្ថិភាពហើយ។ យោងតាមក្រសួងសន្តិសុខជាតិចិនបាននិយាយថា ក្រៅពីតារាសម្តែងទាំងពីរនេះ ភ្ញៀវទេសចរចិនជាច្រើននាក់ក៏ត្រូវបានជួយសង្គ្រោះពីក្រុមជួញដូរមនុស្សនៅប្រទេសថៃថ្មីៗនេះផងដែរ។ បច្ចុប្បន្នក្រសួងសន្តិសុខជាតិ ប៉ូលិសចិន និងថៃបានរួមគ្នាចាប់ខ្លួនជនសង្ស័យចំនួន ១២ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពជួញដូរនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJU1LWBBg7FijvgbL_fBgqG4cHGkuOCpbcxn5K_514lMnnsDkEaxNU5Iqihb0CD3XmrOLv0hHeVw33aeGNMt5F4CFyhwQe7kimaRH3xCHK6SN7y2hcSBovN5_-wIpgRtVyoWJ1vULgzRfrqQeVz65JnU82g8Eci8S9_HN_daOG3xLEXJql8zbafkBdGUL7/s1200/photo_2025-01-27_10-45-57.jpg

ទោះបីជាមានរឿងនេះបានកើតឡើងក្នុងប្រទេសថៃក៏ដោយ ប្រទេសថៃបានសន្យាថានឹងធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់រូប ខណៈសព្វថ្ងៃនេះក្រសួងសន្តិសុខជាតិរបស់ប្រទេសចិន និងប្រទេសថៃបានចាប់ដៃគ្នា ដោយសន្យាបន្ត «បង្ក្រាបយ៉ាងខ្លាំង» នូវទម្រង់ឧក្រិដ្ឋកម្មនេះ ដោយផ្តល់អាទិភាពដល់ការការពារកេរ្តិ៍ឈ្មោះជាតិ៕

ដងកាំបិត គម្រោងអភិវឌ្ឍន៍ទំនប់ដ៏ធំមហិមានៅស្ទឹងសែន

0

គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត នៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ សម្រេចការសាងសងបានប្រមាណជា៤៨ភាគរយ ដោយគ្រោងបញ្ចប់ការសាសង់នៅឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXm6jKTbF5jGiv3d8HLy54QatxJHV7t2L5zxPmZtBrtEGHcx4cBEBGJiQaxAbmKMYvfuPb4rUFFSg5KC9Zi9wmURh556-4G2FzrfXBQSmZivZsw07ckbym1DL8Al1ul09ad1uhrIQ6TFJCCM7hI2Qu2as54pkzbGttHWMTrxPy_GeanjHVvPBLp5JgAcqO/s900/image_2025-01-27_09-36-26%20(2).png

គម្រោងអភិវឌ្ឍន៍អាងទឹកនេះ ត្រូវប្រើរយៈពេល៤៨ខែ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2qTTBdtke3bUrLB7_697B2sdptBAdRnswz6uRj71g5IcSjOMYjhGeSmbde_PMKqlLD7TkR2-ydoLDDVLWShwperT4fCRBIXeVNNtMmez8oWStUvNgK6UPW6Pi8l2AlHD8YSas6xkxGvYK8DN3EHdRjDpAM_B_sZqfQWC-kPzPQVnQfds_6I0b2bD1k2LE/s1201/image_2025-01-27_09-36-26%20(3).png

នៅក្នុងគម្រោងនេះ មានការសាងសង់ខ្នងទំនប់សរុបប្រវែង ២ ៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXLpf3Delt2BqqtfWBmmr4St1gSuRuJDq5IkLzBwKyLKKccI50tgX9Kcn0jLN2nJg86Ggj2Qs1zbsllYUbrSBL_x24ZSnTknYVoWwkeX-AIdtBTxwXn2TVGeYvhGQiEQViYu3gml9j6VcdDhbixOTstnlwPKmuQUt299i7hlKukMzgfoZwDb3Pk_RFo-Bi/s1201/image_2025-01-27_09-36-28.png

ក្រោយសាងស់រួច ទំនប់នេះនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdQJkB_WQ5lUBXWPsl5cqRYSJe-CUirwuJ3dbSjmf9eQ5MeFrlujZGMeym2GARiATAwFTQvpIWWuZvl67_JUSTU_sC_949XCFSObV0_Aro6p8jRqS6CZDLWX_wW1mtvpbVccG7fpqPysW4ewjy3WDkolc2SY1pRsuE7LsBa_uKIB2y8-kJbKgnnVLB5Gf/s1201/image_2025-01-27_09-36-29.png

គួរបញ្ជាក់ថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOjS2a4qqTuZ7zi_K23kXKGm8Vp9iMJ1qUybv2sg_OQC3Ngw1TmHqVn6PvaPTkvmLW_9dTgCxcjFpWQ3mfxJV003zkBbXZrdwnNXtRgvub8hmyNoM_aB3-DSZM6oi1FbR4Y3MPj1neHc1tyCFaxiYKtQQ3SKvkr1cleXEpyiTjRbWHNT2yvH3qdu3AuP_j/s1201/image_2025-01-27_09-36-31%20(2).png

 

បរិមាណខ្យល់ពុលកើនឡើងខ្លាំងធ្វើឱ្យយន្តហោះជាច្រើនគ្រឿងពិបាកចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដនមឿង

0

ប្រទេសថៃ ៖ ស្ថានការណ៍ខ្យល់ពុល PM 2.5 នៅប្រទេសថៃបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ដែលបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ និងសេដ្ឋកិច្ច ហើយប៉ះពាល់សូម្បីតែការធ្វើដំណើរតាមយន្តហោះ ។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៅទីក្រុងបាងកក រាយការណ៍ថា ភាគល្អិតធូលីមានទំហំតូចបំផុត PM 2.5 បានកើនឡើងខ្លាំងដល់កម្រិតពណ៌ក្រហម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrPVq29r1Nghl_5x_szQElgexEwShrbEugDm7ioWlwKwjxFJdGy0gUp_7Z4h0p_Dxy9MuTChaIsGs3DR9v68ZNU3G6raiB0bZ6UkMSnJeK5xmoGmtIViQkp8gdzpVFyLSxWJUg__MUtU8OpvsvJ16gXjH10iUN6nvN7os1TFamOgoF6LQnc7ljWziYQS_9/s1100/image_2025-01-27_10-24-27.png
រដ្ឋាភិបាលថៃបានកំណត់វិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហាខ្យល់ពុលនៅលើបរិយាកាស ដូចជា ៖ ស្នើក្រុមហ៊ុននានាអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ (Work from Home), ជិះរថភ្លើងអាកាស និងរថយន្តក្រុងពុំគិតថ្លៃ, បង្កើតទឹកភ្លៀងសិប្បនិម្មិត, រឹតបន្តឹងការដ្ឋានសំណង់ និងស្ទាក់ចាក់រថយន្តបញ្ចេញផ្សែងខ្មៅបើកបរក្នុងទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLxu8YVsjr11_uRr1Sbh4GKh2G7Wse3D0nFjYhzrlTwT2eWpsZF5t2HZtauysa53ONuyktljOQrbBUBEdEFYyVwyPlBJ4y5d6Xj_Kl2ZSUWblOALReU2pBXGsyl9nc2rU9DlRjw76fzdC0eAprjnmqMhq6WwOK_r-SxZKVK1bZAqn4FX3TVEEvwZtKz5dW/s844/image_2025-01-27_10-24-28%20(2).png

គេហទំព័ររបស់អាកាសយានិកប្រទេសថៃបានបង្ហាញរូបភាពការចុះអ័ព្ទលាយឡំជាមួយខ្យល់ពុល PM 2.5 មានសភាពក្រាស់គួរឱ្យភ្ញាក់ផ្អើល ដែលជាឧបសគ្គក្នុងការចុះចតយន្តហោះជាច្រើនគ្រឿងនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដនមឿង ។ ស្ថានការណ៍នេះធ្វើឱ្យយន្តហោះមួយចំនួនប្តូរទិសដៅទៅចុះចតនៅអាកាសយានដ្ឋានផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGn1iyCpf4YVCorfw2a1hyFSCFmR-wjpJoRcDey-tvaqfQWFu7twYGu7_BP-0H027bTm4TsIuImlFBIX9yP77CnOS3obTNVpHyzSsE2iJHewfyWZ0DMCrnpP5DaRlFy6GSdRHFQZYXQS8svzd7XCNdiZX08BZVoQdB_Ab7os1YBmRQNuhoi-bZXqazi7U/s1024/image_2025-01-27_10-24-28%20(3).png

កាលព្រឹកពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រមួយរបស់អាកាសយានិកថៃបានបង្ហោះរូបភាពខ្យល់ពុលនៅអាកាសយានដ្ឋាន និងសរសេរថា ជួបបញ្ហាតាំងព្រលឹមនៅអាកាយានដ្ឋានសុវណ្ណភូមិ ដោយសារអាកាសយានិកមើលពុំឃើញកន្លែងចុះចត ហើយត្រូវចុះចតតាម Low Visibility ។ យន្តហោះណាដែលពុំទទួលការអនុញ្ញាតឱ្យចុះចតតាម Low Visibility ឬអាកាសយានិកពុំបានហ្វឹកហាត់ការចុះចតទេនោះ គឺពុំអាចចុះចតបានទេ ហើយត្រូវចុះចតទៅអាកាសយានដ្ឋានផ្សេង ។ រីឯអាកាសយានដ្ឋានដនមឿង ក៏មានស្ថានភាពបែបនេះដែរ យន្តហោះមួយចំនួនពុំអាចចុះចតបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbJOKXz2fodEeYL1hqmeErSiitime08zg0JN8XrObc8GriFkrCTY_JAT1RCfv6I813U8L9OTmA8MWlp7dmTMR03V15Kwjf61eBMHyBUG6j_cPV2ivGoESiXL0vSMj94x8T1tKaH0UmVtmPVsF5lJAOpg7x4C2Gf9Xj6_MNU6XFRckjKS8sIRareP6xgvAv/s1500/image_2025-01-27_10-24-28.png

ដោយឡែក អភិបាលក្រុងបាងកកបានណែនាំឱ្យពលរដ្ឋអនុវត្តតាមវិធានការ៥ចំណុច ដើម្បីការពារសុខភាពក្នុងពេលប្រទេសថៃមានបញ្ហាខ្យល់ពុលខ្លាំង ដូចជា ៖
១-ត្រួតពិនិត្យកម្រិតខ្យល់ពុលជានិច្ចមុនពេលចេញពីផ្ទះ
២-ពាក់ម៉ាស់ការពារ
៣-បិទទ្វារ-បង្អួចផ្ទះឱ្យជិត និងសម្អាតធូលីជាញឹកញាប់
៤-ចៀសវាងធ្វើអ្វីមួយនៅកណ្តាលថ្ងៃ និងកាត់បន្ថយការដុតសំរាម
៥-ត្រួតពិនិត្យរថយន្តដើម្បីកាត់បន្ថយខ្យល់ពុលដោយសារផ្សែងរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo8bLvtIYXGIOx9I3BIF5FE2Kmlxx6yidF3xr4yd1O2Z5Y4AAc0GxI1eqiFBiMO3Bgz2fnBJG06rbL3d2_s45qZwOIJ4NhW1iHa0cJPASkXVVSirpImZXmy9zLARD1EQXTkQUseS9jnGx9owVi9oA1ntvmbJ80a1CXzqIehsGapn6wC2uPh1bpXJFu7wSJ/s1200/image_2025-01-27_10-24-29.png

IQAir ជាគេហទំព័រស្វីសវាយតម្លៃគុណភាពខ្យល់រាយការណ៍ថា ខ្យល់ពុល PM 2.5 គឺជាភាគល្អិតមានទំហំតូចបំផុត ហើយវានឹងចូលក្នុងសួត និងចរន្តឈាមតាមរយៈការដកដង្ហើម និងបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា ៖ កើតជំងឺមហារីក ៕

អ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលជាខ្លាំង! ខណៈទ្វីបមួយក្នុងពិភពលោកកំពុងបំបែកខ្លួនជាពីរ តើអាចនឹងមានទ្វីបថ្មីមួយទៀតនាពេលអនាគតដែរឬទេ?

0

យើងដឹងហើយថា នៅលើពិភពលោកយើងនេះមានទ្វីបសរុបទាំងអស់ចំនួន ៧ ក្នុងនោះមានទ្វីបអឺរ៉ុប, អាស៊ី, អាហ្វ្រិក, អង់តាក់ទិច, ទ្វីបអូស្រ្តាលី និងទ្វីបអាមេរិកខាងជើង រួមទាំងទ្វីបអាមេរិកខាងត្បូង។ ទោះជាយ៉ាងណានៅថ្ងៃអនាគតអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា ទ្វីបនៅលើពិភពលោកយើងនេះទំនងនឹងមាន ៨ ដោយសារបច្ចុប្បន្នមានទ្វីបមួយកំពុងបំបែកខ្លួនជាពីរក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដែលទ្វីបនោះគឺជាទ្វីបអាហ្វ្រិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikrwjQAeB6btrO0B_T5gzqmVEiJA51GTbD_d3iezdCQgYZ9c6rpK99TcpMts6E_xcNLSTBfqIoaAkzNRiGN3e4u0tIpQbdpEGvL3sZf17lLA-LBAABYdxZMPiMuri_9A0bXNKr4mEVjDS-ZUVk135Be1SIfinrbRxr-5Uxgyz6n2VNJZ3m83dlgsXvND2I/s1560/image_2025-01-27_09-31-19%20(2).png

ទ្វីបអាហ្វ្រិកត្រូវបានគេសង្កេតឃើញថាមានស្នាមប្រេះប្រវែង ៥៦ គីឡូម៉ែត្រនៅវាលខ្សាច់អេត្យូពី ហើយកំពុងពង្រីកក្នុងអត្រាប្រហែល ១.២៧ សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ ស្នាមប្រេះនេះត្រូវបានរកឃើញនៅឆ្នាំ ២០០៥ ហើយបច្ចុប្បន្នវាបានពង្រីកខ្លួនធំទៅៗ ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជឿថា ផែនដីអាចនឹងបង្កើតទ្វីបមួយទៀត នៅពេលទ្វីបអាហ្រ្វិកត្រូវបានបំបែកជាពាក់កណ្តាលដោយការប្រេះឆាដ៏ធំមួយ ដែលកំពុងតែកើនឡើងលឿនបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcspNnVyfQWNCxttTJPLPyyzIio7lA49dvxhQhxUOuA69xsLI9gIuOP59RjZlIVj66brc2B-HMLIoaZRoR1JPsD448_jbjGtDIoRc3QNskB8iah1l5S6CSjGFB_QfXJz-frnfa2SXRf95EK184QJmyNN2JA86pSSBMN1u0SSvcNLIGrnunsAKOmvBWGmu6/s1024/image_2025-01-27_09-31-19.png

ភាពប្រេះឆាបានលាតសន្ធឹងពាសពេញប្រទេសសូម៉ាលី កេនយ៉ា តង់ហ្សានី និងពាក់កណ្តាលនៃប្រទេសអេត្យូពី ដែលអ្នកជំនាញជាច្រើនជឿជាក់ថានឹងក្លាយជាទ្វីបថ្មីមួយហៅថា “ទ្វីប Nubian”។ យោងតាមលោក Ken Macdonald សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Santa Barbara បានចែករំលែកថា ទ្វីប Nubian អាចកើតឡើងក្នុងរយៈពេល ១ ទៅ ៥ លានឆ្នាំខាងមុដោយអាចមានមហាសមុទ្រថ្មីមួយទៀតកើតឡើង ហើយទំនងជាជ្រៅដូចមហាសមុទ្រអាត្លង់ទិកដែរ។ ដូច្នេះនៅថ្ងៃអនាគតពិភពលោកយើងនេះទំនងនឹងមានទ្វីបចំនួន ៨ ក៏ដូចជាមានមហាសមុទ្រចំនួន ៦ ខណៈបច្ចុប្បន្នផែនដីមានទ្វីបត្រឹមតែ ៧ និងមហាសមុទ្រធំៗមាន ៥ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjShxSx2JtvpuWRzqxRtjwQyabVe9cKoFqdjJPzLdKqY4DTY3iojmk6zibvxKhGSFUf-Q_7zTEadERUDh9eYhUuWJLtkoT0RfzaSuOONcTVcwqxsozQpP4csChF4pyZpsmUFDIg5CMInpRqw6hR3pICrMbj4uxn-qrfW3io1JGtTPrxtmrnYfv51i56VNMN/s4865/image_2025-01-27_09-31-20.png

គួរបញ្ជាក់ដែរថា ការបំបែកទ្វីបនេះមានប្រភពចេញពីប្រព័ន្ធប្រេះស្រាំអាហ្រ្វិកខាងកើត ដែលជាការប្រេះឆាប្រវែង ៣,២១៨ គីឡូម៉ែត្រ បានកើតឡើងតាំងពី ២២ លានឆ្នាំមុន។ តំបន់នេះក៏ជាកន្លែងនៃបន្ទះប្លាកែតពីរ គឺសូម៉ាលី និងនូប៊ី ដែលកំពុងរំកិលដាច់ពីគ្នាផងដែរ ហើយសំបកផែនដី និងផ្នែកខាងលើនៃអាវធំដែលបង្កើតជា lithosphere ក៏ត្រូវបានបែងចែកទៅជាបន្ទះ tectonic ផ្សេងៗគ្នាទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqiemj1_22kHtENz5qb48rK30nhEBn1Tc5YAROJZqRaOj7AbyyZjMiaVIe2jNDM43fTpb-h5aLgcDJhdpnPFUhbW5g8utQ-pD_PdFKeelqNGHxBO0hInhyphenhyphenFPNNX6v4-pKl2qpF02d8RFFLnVUCBvRXApSpQo6Vk9dBdh903EIIxwcZYiJjDM3hkKCciwte/s1280/image_2025-01-27_09-31-28.png

ហេតុនេះស្នាមប្រេះក៏បានលេចឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកេនយ៉ាក្នុងឆ្នាំ ២០១៨ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងអ្នកស្រុកមួយចំនួនរាយការណ៍ថាមានអារម្មណ៍ថាដីញ័រខ្លាំងនៅពេលនោះ។ ក្រុមអ្នកស្រាវជ្រាវបានព្រមានថា “ស្នាមប្រេះ” បែបនេះនឹងបន្តកើតមានឥតឈប់ឈរ ខណៈដែលផ្នែកទាំងពីរដាច់ដោយឡែកពីគ្នា ជាមួយម៉ាដាហ្គាស្ការក៏បំបែកទៅជាកោះពីរដាច់ដោយឡែកពីគ្នាផងដែរ៕