Home Blog Page 637

Liu Yifei មានពាក្យចចាមអារ៉ាមស្នេហាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Huawei

0

ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា Liu Yifei អាយុ៣៧ឆ្នាំកំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Yu Chengdong អាយុ៥៥ឆ្នាំ ដែលជា CEO របស់ក្រុមហ៊ុន Huawei។ ពាក្យចចាមអារ៉ាមនេះបានចាប់ផ្តើមនៅពេលដែល Liu Yifei និង CEO រូបនេះ Follow គ្នាទៅវិញទៅមកនៅលើ Weibo កាលពីប៉ុន្មានថ្ងៃមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg34uORPOjvxYFUVdPA_pnA23klrU3-c10xwZMDZ7S7PE1fAU4Z8lSnJbNXaADFSEei4YDyUXKEXoCUkVUM72jZlURWnKRsUbownPKQdlT5kJPnWME7NbxDNX6INLhuf8MtisNsBM9g98aUJG6xCoy-qzFwxr6a7BeU-L52oPWMZcmWvy4Z-5d0-U5CKtU0/s1600/image_2025-03-13_11-37-18.png

អ្នកជំនួញដ៏ល្បីរូបនេះ ក៏បានចែករំលែកវីដេអូនៃរថយន្ត Huawei របស់ខ្លួនដែលតុបតែងដោយផ្កាកុលាបពណ៌លឿងជាច្រើន។ តាំងពីថតរឿង The Tale of Rose មក Liu Yifei តែងតែទាក់ទងជាមួយផ្កាកុលាបពណ៌លឿង ដូច្នេះហើយពាក្យចចាមអារ៉ាមបានលេចចេញមក។ ចំពេលមានពាក្យចចាមអារ៉ាមដែលកំពុងបង្កចលាចលក្នុងមតិសាធារណៈ អ្នកជំនួញ Yu Chengdong បានបញ្ជាក់ថាលោកមិនដែលជួប Liu Yifei ទេ។ សំខាន់ជាងនេះទៅទៀតប្រព័ន្ធផ្សព្វផ្សាយ Sohu ក៏បាននិយាយដែរថា CEO Huawei បានរៀបការជាយូរណាស់មកហើយ និងមានគ្រួសារដ៏មានសុភមង្គលខ្លាំងណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ7NxwgFxCciO5XbWVOlP2nrkUlr3uh5Pm_nCTLCX0UOcxHfNnCImmp38wizfccOs7d-txG4lrPbvBnKGMgMol9t7PBSDlPWsCukliCJoWLLJQ2CRtEHv4JcjDa5ySenk2zEvIWQMO8hJHcg3DO3iZ5K6L73RomFkoCtdkbJCblyALHbqG1J9O5TPLxnYN/s1530/image_2025-03-13_11-37-17%20(2).png
ទន្ទឹមនឹងនេះរូបភាពនៃរថយន្តរបស់លោកដែលត្រូវបានតុបតែងលម្អដោយផ្កាកុលាបពណ៌លឿងជាច្រើននៅជុំវិញគឺគ្រាន់តែជា «ឈុតខ្លីៗ» សម្រាប់ការសហការគ្នារវាងក្រុមហ៊ុន Huawei និង Liu Yifei ។ ដូច្នេះហើយ ព័ត៌មានដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ត្រូវបានបដិសេធទាំងស្រុង ខណៈក៏មិនមានព័ស្តុតាងជាក់ស្តែងណាមួយដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd-BfLRAHWiCaFoHy5VyPdOJVC8R-L5jGJ5b2z5XT60zMwKp9UNpb_zKOd6gvzfXKSS-zmBiPBNV6gyhSesS3wfH3URZONoedUQQjEpefI5d-z3ioZ_913dF0gYd1Wr9eyy2l7EiOb3JdtnaSlK1XFHDZ7hbsIuY1gJvfOksiNWM0aOPH9lXgSbFMMNX7E/s1241/image_2025-03-13_11-37-16%20(2).png

ក្នុងរយៈពេលកន្លះឆ្នាំមកនេះ Liu Yifei មានពាក្យចចាមអារ៉ាមស្នេហាជាច្រើន។ Liu Yifei ធ្លាប់ត្រូវបានគេសង្ស័យថាបានណាត់ជួប Li Xian Liu Jianan ហើយថ្មីៗនេះមានពាក្យចចាមអារ៉ាមជាមួយនឹង CEO Huawei ទៀត។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ស្តុតាងណាមួយបញ្ជាក់ពីជីវិតស្នេហារបស់ Liu Yifei នោះទេ ហើយនាងក៏មិនបានផ្តល់ការឆ្លើយតបជាផ្លូវការណាមួយដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikyB-f-oIZ5GoQ8mO6Gtsogx_RoEE0qbIvfUzpKicjpsPGHkV4Bzj3mT9aAqPUIBs0kBxYjRWkRURuXoD4-PBvsgZQmDsUtnSQmOOfTdGzmNXFpiRkYgQPhksaj2qZR8vbo4SXeQ_Uz4Wkd3UrcSbAvUSpxb_JAub2yhA5_6KzL83rqGxVYhSWy-zONQ4M/s1370/image_2025-03-13_11-37-17.png
គេដឹងថា Liu Yifei មានទំនាក់ទំនងស្នេហាជាសាធារណៈជាមួយតារាសម្ដែងកូរ៉េ Song Seung-heon ម្តងគត់ក្នុងឆ្នាំ២០១៥ ហើយបន្ទាប់ពីស្រលាញ់គ្នាជាង២ឆ្នាំពួកគេក៏បែកគ្នាទៅ។ ជិតដប់ឆ្នាំបានកន្លងផុតទៅហើយ Liu Yifei មិនបានបង្ហាញអ្វីអំពីជីវិតឯកជនរបស់នាងម្តងទៀតឡើយ។ ក្រៅពីផ្ដោតលើការងារ អ្នកគាំទ្រឃើញតែនាងដើរលេងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិហើយមិនមានណាត់ជាមួយនរណាម្នាក់បង្ហញជាផ្លូវការឡើយ៕

តារារ៉េប Doechii ជាប់ជា «ស្ត្រីឆ្នើមប្រចាំឆ្នាំ»

0

តារារ៉េបជនជាតិអាម៉េរិក Doechii អាយុ ២៧ ឆ្នាំត្រូវបាន Billboard ផ្តល់កិត្តិយសជា ស្ត្រីឆ្នើមប្រចាំឆ្នាំ (Woman of the Year) សម្រាប់ភាពច្នៃប្រឌិត និងទេពកោសល្យរបស់នាងនៅក្នុងវិស័យតន្ត្រី។ តារារ៉េបរូបនេះទើបមានការសហការជាមួយនឹង Jennie សមាជិក BLACKPINK ហើយទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJLiIeo60l7cJ04IG0cDNpS434_1HJEhKbW8yRoxrC-WQr-2VhGGLw-R7vHDf4oKQentwBRiQz3h1c3CUyCpIDaRZXfu29vCGG7UWCdrCQ5jiiCs_4X0ycyo0-gd5KgCNBXwfhA5rNvml6jzd7c25M9p74655v_0KmIZ64jDBaQXDVLFPWXl9z7YCo_ZUu/s1999/image_2025-03-12_11-47-15.png

Doechii នឹងទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ Women in Music នៅថ្ងៃទី២៩ ខែមីនា នៅរោងភាពយន្ត YouTube រដ្ឋ California។ នាងគឺជាតារាចម្រៀងរ៉េបទីពីរដែលសម្រេចបាននូវស្នាដៃនេះបន្ទាប់ពី Cardi B ក្នុងឆ្នាំ ២០២០។ កាលពីពីរឆ្នាំមុន នាងបានឈ្នះពានរង្វាន់ Rising Star ហើយបានក្លាយជាសិល្បករទី៣ ដែលបានឈានជើងពីពានរង្វាន់នោះទៅ Woman of the Year បន្ទាប់ពី Lady Gaga និង Ariana Grande ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSAXe2D1z0jjcU3uwFBWB3QcSjoGaAsW9kqpKzkCgLcLQnt7yJZqeV-1sTryPJm7SqFuFoSXvjGgdifeS1maX_lUXxXGjcals-QFH06Rkdw6-FTvfnh_Z2LUZtAF8ovf0BhKYCRs5S9EY_XKyTk2sY1LzlS7aCMBaufM2FHY9C9WqTNrYvAZ9b3iTT4e4D/s1020/image_2025-03-12_11-47-13.png

Doechii មានឈ្មោះពេញថា Jaylah Ji’mya Hickmon កើតក្នុងឆ្នាំ១៩៩៨ នៅ Tampa សហរដ្ឋអាម៉េរិក។ ឪពុកនិងពូរបស់នាងសុទ្ធតែជាអ្នករ៉េប។ កាលនៅក្មេង Doechii ចូលចិត្តសរសេរកំណាព្យ រៀនរាំរបាំបាឡេ រាំលេង សម្ដែង កាយសម្ព័ន្ធ និងលេងបាល់ទាត់។ នាងបានចាប់ផ្តើមអាជីពតន្ត្រីរបស់នាងជាមួយនឹងបទចម្រៀង Girls ដែលបានបង្ហោះនៅលើ SoundCloud ក្នុងឆ្នាំ ២០១៦ ។ បន្ទាប់ពីបានចេញផ្សាយ On the Places You’ll Go ក្នុងឆ្នាំ ២០២០ Doechii កាន់តែល្បីនៅលើ TikTok ។ មុននឹងក្លាយជាអ្នកសិល្បៈនាងបានប្រឹងប្រែងរកស៊ី ហើយត្រូវគេបណ្ដេញចេញពីការងារតែមិនបោះបង់ក្ដីស្រមៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjECDIz6hNHTpn_yJrlFw4oG8qL8IMXD5QX9f7xOqlcRM-EUJtgCUdMx_928nAbKBt310GH-4XVWbs7m20DlKw2QGzovpVphBC9wIyKo6UpbwF9HJwING8MtVzmaPkJwvgQ6EOhyphenhyphenfnMl5DqSA18h6Y_vyxeN_DxiEL8GHCJONNY3uMYdSrxy67xqJmaVRUi/s2048/image_2025-03-12_11-47-16.png
Doechii បានទទួលជោគជ័យមួយឆ្នាំជាមួយនឹងបទចម្រៀងក្នុងអាល់ប៊ុម Alligator Bites Never Heal ដែលត្រូវបានចេញផ្សាយនៅចុងខែសីហា ឆ្នាំ២០២៤ ហើយត្រូវបានបំផុសគំនិតដោយបទពិសោធន៍របស់នាង។ យោងតាមអ្នកវាយតម្លៃសរុបការទទួលបាន Woman of the Year គឺនាងទទួលបាន ៧៩/១០០ ពិន្ទុ។ Rolling Stone បានសរសើរ Doechii សម្រាប់ភាពប៉ិនប្រសប់របស់នាងក្នុងការរ៉េប ដែលមានឥទ្ធិពលដោយរចនាប័ទ្ម R&B ។ ទំនុកច្រៀងនៃបទចម្រៀងបង្ហាញពី Doechii នៅពេលដែលក្មេងស្រីព្យាយាមបង្កើតខ្លួនឯងនៅក្នុងឧស្សាហកម្មតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6nb7JZh0Xy8ixmV1R_9NWU9R7l5Ap6KYpJYsdEENerk54SR10h9HzBgKb6FK62rp7ZvSk5iKYdS4hXcvuUJ0lK4_B7PXRxsKK-WeDfJSCuhcOWjz5SehMpbfGhKaOjbvrZWjNptDl0U1SURdPLSpVtiPoinY6PWqbjOVrbBAQzPLbPyNYDbtO5PYrk2Zn/s1345/image_2025-03-12_11-47-24.png

នៅថ្ងៃទី ២ ខែកុម្ភៈ Doechii បានឈ្នះពានរង្វាន់ Grammy សម្រាប់អាល់ប៊ុមចម្រៀងល្អបំផុតជាមួយអាល់ប៊ុមរបស់នាងខាងលើនេះ។ នៅក្នុងពិធីប្រគល់ពានរង្វាន់ នាងបានសម្តែងបទចម្រៀងពីរបទហើយ Billboard បានអធិប្បាយថាជាការសម្តែងដ៏ល្អបំផុតនៃកម្មវិធី។ លើសពីនេះទៀត នាងបានទទួលការតែងតាំងសម្រាប់សិល្បករថ្មីល្អបំផុត និងការសម្តែងរ៉េបល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTOMNw4lrZ7cgSBWD7XLHEab4btEB5-wPhRQVqFh2jMjiEszCHmzbQBLswXgW2kyrEbVwEbF0oV-8t1Uk_jbI4WwSTf0T1GIvxTBKSsSrVNRnWLgYDICUl1svnpwCFAbc-JQRMIcx5yO_-NdzMO8uhexmUP1njy11HDCBXVFQauJ3R-m8ZHhzFMYgzV74S/s1999/image_2025-03-12_11-47-25.png

ថ្មីៗនេះ នាងបានធ្វើឱ្យអ្នកគាំទ្ររីករាយពេលនាងបានសហការក្នុងបទ ExtraL របស់តារាចម្រៀង Jennie ។ អ្នកគាំទ្របានបញ្ចេញមតិថាសំឡេងរបស់នាងសមនឹង Jennie ដែលធ្វើឱ្យបទចម្រៀងកាន់តែទាក់ទាញ។ Women in Music គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយ Billboard ។ ពានរង្វាន់ស្ត្រីឆ្នើមប្រចាំឆ្នាំត្រូវបានបង្ហាញជាលើកដំបូងក្នុងឆ្នាំ ២០០៧ ដើម្បីទទួលស្គាល់ការរួមចំណែក និងឥទ្ធិពលរបស់សិល្បការិនី។ Taylor Swift , Billie Eilish, Selena Gomez, Madonna, Olivia Rodrigo សុទ្ធតែទទួលបានកិត្តិយសនេះ៕

ដាក់ពន្ធ.នាគារតារា TikTok ដ៏ល្បីក្រោយពីនិយាយមើលងា.យ សាសនាគ្រិស្ត និងឱ្យព្រះយេស៊ូទៅកាត់សក់

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា នារីមូស្លីមម្នាក់ឈ្មោះ Ratu Thalisa គឺជាតារា TikTok ដ៏ល្បីល្បាញ ដែលមានអ្នកតាមដាន TikTok របស់នាង រហូតដល់៤៤ម៉ឺន២ពាន់នាក់ ត្រូវបានតុលាការឥណ្ឌូណេស៊ីកាត់ក្តីឱ្យជាប់ពន្ធ.នាគារជិត៣ឆ្នាំ ក្រោយពីគ្រិស្តសាសនិកជន ចោទប្រកាន់ថា នាងនិយាយប្រមា.ថ សាសនាគ្រិស្តក្នុងបណ្តាញសង្គម និងឱ្យព្រះយេស៊ូទៅកាក់សក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzlmDNAKGvjNYxz-IWOCDr5xmdHd4iXu9j3ttYP9tizTCFEoTitfDD0A3W7gnWjeisi0XX2AsfMp_WsgWihKaqvG0OZnuzOR_gElBxRpqsSvH1qp5Gm3JOaIis78Ro1CCvw-GxIUGbfco7jPoVPChF-jNDfz547mT28jxulMUA1SvIqT3B2sf06pAifpd3/s1200/photo_2025-03-12_14-58-15%20(2).jpg

តុលាការនៅខេត្តសុម៉ាត្រាខាងជើង បានកាត់ក្តីឱ្យស្ត្រីឈ្មោះ Thalisa ដែលទទួលការវះកាត់ប្តូរភេទ ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ១០ខែ ដោយសារនាងបានផ្សព្វផ្សាយពីការស្អប់ខ្ពើមសាសនាគ្រិស្តក្នុងបណ្តាញសង្គម ។ ប៉ុន្តែការកាត់ក្តីរបស់តុលាការបានធ្វើឱ្យមន្ត្រីសិទ្ធិមនុស្សអន្តរជាតិរិះគន់យ៉ាងខ្លាំងថា វាជាការរំលោភសិទ្ធិបញ្ចេញមតិក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxaNze-kisCk-P2RThye2bbKYJ-TN8S1yYCUJ8e5_VJRC1e1d_zaAvuF1y1EAR1Kb5YM_ysJERMDL3yKQWNEnhxJDzMhRQNyFUZIXYWaiuJNBH_HSHrVU0F61YPFoUUuP7vr-c0UGFy0FypSDANs4Z7EAlICHvlzcnZ36tM-tJurM4CncgyCBh8cBY-BIH/s1280/photo_2025-03-12_14-58-15%20(3).jpg

ការនិយាយរបស់ Thalisa ធ្វើឱ្យអ្នកគោរពគ្រិស្តសាសនាពុំយល់ស្រប និងចាត់ទុកថា នាងមើលងាយសាសនា ។ មុនពេលនាងត្រូវបានតុលាការកាត់ក្តីឱ្យជាប់ពន្ធនាគារ គឺមានគ្រិស្តសាសនិកជនមួយក្រុមដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ឱ្យចាត់វិធានការនាងតាមផ្លូវច្បាប់ពីបទប្រមាថសាសនា ។ ពីដំបូង តុលាការបានកាត់ក្តីឱ្យ Thalisa ជាប់ពន្ធនាគារត្រឹមតែ២ឆ្នាំ ក្រោយមក តុលាការក៏បានបន្ថែមទោស ១០ខែទៀត សរុបគឺ ២ឆ្នាំ ១០ខែ ។ តុលាការបានទុកពេលឱ្យនាង១សប្តាហ៍ ដើម្បីប្តឹងទៅតុលាការឧទ្ធរណ៍ ។ នេះបើតាមការលើកឡើងរបស់ចៅក្រម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2BsnGwvQrKxPvC-utQmOQ5ZE6tKyEN9V11tccfhktos01D_EMuGg-RWNuVMIq1QtWbJL_InqvBMNMxmzBimToER5kkvZuXG1DLjiNv65dNlKAowutfqWi1hFRuqVC1IJkHh15-AWfiyNzPEF-AuVJrDG33f6P8qH6Uu_mPMK3Hzn2oZOjZTBiJu0KtJAP/s636/photo_2025-03-12_14-58-15%20(4).jpg

ចំណែកមន្ត្រីសិទ្ធិមនុស្សអន្តរជាតិបានថ្កោលទោសការកាត់ក្តីរបស់តុលាការថា វាជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិរបស់ Thalisa ហើយពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីជួយអន្តរាគមន៍រឿងក្តីនេះ និងឱ្យតុលាការដោះលែង Thalisa ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsBm3_wjQOiAnZe2HdKnZjPwZzbYfDrn2Z6x7ZJp6qLk8XuzWEAczu6LhuxyecJ8ME3yT_-F9teF7AvQHSzZPl2bNOTXkbv21A_rPuXDA9wKUY-g3b-SRohixJwpnzIbiu53irHgRi0YjZz5yssGHsgzKixwwz6pITYJpE0eNbLE1g8jA5WNkq5MBHO-c4/s1062/photo_2025-03-12_14-58-15.jpg

ឥណ្ឌូណេស៊ីបានអនុវត្តច្បាប់គ្រប់គ្រងពលរដ្ឋប្រើប្រាស់បណ្តាញសង្គមតាំងពីឆ្នាំ២០០៨ ហើយច្បាប់នេះត្រូវបានកែសម្រួលនៅឆ្នាំ២០១៦ ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សអន្តរជាតិបង្ហាញក្តីបារម្ភថា វានឹងបណ្តាលឱ្យមានការតល្មើសសេរីភាពពលរដ្ឋក្នុងការបញ្ចេញមតិតាមបណ្តាញសង្គម ។ តាមទិន្នន័យរបស់អង្គការលើកលែងទោសអន្តរជាតិ គឺមានពលរដ្ឋឥណ្ឌូណេស៊ី ចំនួន៤២១នាក់ ត្រូវបានតុលាការកាត់ទោសដោយសារការបញ្ចេញមតិក្នុងបណ្តាញសង្គម ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ៕

ឈរនៅចំណុចជោគជ័យ ប៉ីប៉ី ឌី នឹករលឹកដល់ជីដូននិងម្តាយ

0

មិនសូវជាបង្ហាញពីមនោសញ្ចេតនាស៊ីជម្រៅនៅលើបណ្តាញសង្គមថៅកែវ័យក្មេងកំពុងសាងភាពជោគជ័យ ប៉ីប៉ី ឌី បានបង្ហាញការនឹករលឹករបស់ខ្លួនទៅកាន់ជីដូនដែលបានឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់។ លើសពីនេះ ប៉ីប៉ី ឌី ក៏បង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកម្តាយជាទីស្រលាញ់ដែលរស់នៅក្រៅស្រុកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_rDs4VL2_kEZ2TuEzR8QhltBoqUw21219SPszp0hLfAAiA9H3vgN_TbsVEZGhSFxJw_tu1CPcn-qfN4UigwnpoHNpkHgvZs6r8mMvaW3EsW3RZtqk1969cEo4QTbtE6YNYc4-XeYjSHONVxXe_GKLFGwXB5Ds6aImkeyiWqDr-DDOMMMM2xCb_Yg7gqNo/s1440/image_2025-03-13_13-41-29.png

នៅថ្ងៃទី១៣ មីនា ប៉ីប៉ី ឌី បានបង្ហោះរូបភាពមួយសន្លឹកនិងបានពោលទៅកាន់លោកយាយរបស់ខ្លួនថា «យាយ ចៅបានតស៊ូខំប្រឹង និងទទួលបានផលដូចដែលយាយចង់បានហើយ
ចៅជឿថា បើសិនជាយាយនៅ យាយប្រាកដជាមានមោទកភាពចំពោះចៅ។ ពីក្មេងកំព្រាឪពុក តែទទួលបានភាពកក់ក្តៅនិងការចិញ្ចឹមបីបាច់មើលថែពីយាយ យាយគឺជា យាយដែលល្អបំផុតក្នុងជីវិតនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6rFWbgqOichYARiG2K_EQIvx2dncqY-vP1PJZ2A445vr5Vo6puxIPd5RP_8w6EDiHKYWtyoOY1KfrXC68Rjia77gqZNEfnFdpLLN4PwWLJrBrMTY9S3arpV8Tkva-7ybRFLOVUyhHMfjdTojLsQZDldwgR3xeDD9dj7Dh1NHyqGEZBELq0qN54iSGwK03/s1440/image_2025-03-13_13-41-32.png
ជាមួយនឹងការនឹករលឹកទៅកាន់ជីដូន ប៉ីប៉ី ឌី ក៏បានបង្ហាញអារម្មណ៍ពិសេសចំពោះអ្នកម្តាយលោកមកដល់ថ្ងៃនេះបានដោយសារតែគំរូភាពរឹងមាំរបស់ម្តាយលោកទើបធ្វើឱ្យខំប្រឹងមកដល់ចំណុចនេះ។ ប៉ីប៉ី ឌី បានរៀបរាប់ថា «ស្អែកជាថ្ងៃដែលកូនអាចសម្រេចបំណងដ៏ធំបានហើយ កូនផ្តើមពីតូបកាហ្វេតូចមួយ តែស្អែកកូនមានហាងដ៏ធំមួយ នៅកន្លែងដែលកូនចាប់ផ្តើមដំបូង ទឹកដោះម្តាយថ្លៃ កូនមានកំណើត កូនអាចមកដល់ថ្ងៃនេះក៏ដោយសារមានម៉ាក់ជាគំរូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjplfa_ArqQSJbyPKUterxeEI80JxS8BUBYFyt2UBi6ZSK7lotlGfT73-LPV-zs0oG3YJ8_RNZdXXCHZMMrXcUkG5b1zkwD9uvCGf84PmV0lCxYqlDlFwC1XhQBpQMBZNZl4EtllzaK9iLosrf6NS3Aplj8YCIBpp4W4wkj1lz6oyRdGYkjDgOMvkS1dKva/s1440/image_2025-03-13_13-41-33.png

ប៉ីប៉ី ឌី បានបង្ហាញទៀតថាដោយសារតែឃើញពីភាពរឹងមាំ អង់អាច ការសម្រេចចិត្ត និងការតស៊ូរបស់ម្តាយជាពន្លឺបំភ្លឺផ្លូវទើបនាំឱ្យលោកមកដល់ចំណុចដែលខ្លួនកំពុងឈរសព្វថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLScfnXqdHLZS0cVme-Yj7kUQ-zwHJ_zLX1kkYUZHA-fnnS5A8E5heAa4F6w_MOud8cKyjfwsUgJQfEP7DZcpr2_PyGR6ksKM5CrGkB2BfcPtPtJcl_w8kdXnryqgBnWk5w0Ewt2kp_6YpFfh53k90qJZu-LJmiIR_tIhKdpy41ssi0oHhzc13L76ZXCCQ/s1319/image_2025-03-13_13-41-27.png

គួរបញ្ជាក់ផងដែរថា ប៉ីប៉ី ឌី កំពុងកាក់កបនឹងមុខជំនួញយ៉ាងខ្លាំងបានពង្រីកទីផ្សាររបស់ខ្លួនច្រើនកន្លែងនិងមានគម្រោងជាច្រើនទៀតក្នុងមុខរបររកស៊ីរបស់ខ្លួន៕

 

 

ជា ស្រីនា ធ្វើឱ្យហ្វេនៗព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តក្រោយស្ងាត់សកម្មភាពខុសពីធម្មតា

0

Influencer ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ជា ស្រីនា បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តបន្ទាប់ពីនាងស្ងាត់យូរលើសកម្មភាពនានាខុសពីសព្វមួយដង។ រឿងនេះបានកើតឡើងបន្ទាប់ពីវត្តមានរបស់នាងនៅក្នុងកម្មវិធីកម្សាន្តរបស់ស្វាមីគឺលោក ហេង វិសាល ហើយត្រូវរងនូវមតិរិះគន់ហាក់បីដូចនាងជាមនុស្សអាក្រក់ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oWcPBYUD2_jq0lSLhfMRNVEKD4tU5Q8G9ccL5uv1sHCr3kdn4LlTIL2LbI695DVkNh-bEMYgMy0Ixmp15mceI4sHHWHP14ePkCGIeBIEtOwb_NwXzgSWueFGbsQJ4YJegpFd7dU7Off8z6S_Cy00TZTG8l0CMa3neFwcU5xsNSbBv0M22U76XlPH6CCU/s2048/image_2025-03-13_11-25-46.png

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកម្មវិធី ទៅស្រុក របស់ក្រុម Veesa ទទួលរងនូវភាពចម្រូងចម្រាសមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៥ឆ្នាំចាប់តាំងពីបង្កើតកម្មវិធីកម្សាន្តនិងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក។ ទន្ទឹមនឹងរឿងនេះ ជា ស្រីនា និង Influencer សេងហ៊ួរ គឺទទួលរងនូវការវាយប្រហារពីមតិអ្នកលេងបណ្តាញសង្គមច្រើនជាងគេចំពោះសកម្មភាពនិងពាក្យសម្តីរបស់អ្នកទាំងពីរទៅកាន់ សុភារាជ និង ហ្វី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqrZE7pTZT5N8cqUniaUb0Mc4oapYP1k9mezEkQdDMfSQ_j06KS1O6Hpxvw5nqz5WXCOOImVDmBhGdtWLAmHpxIU1VDKa5EIShw9CUR6S15CMb8EYXG8Jy_CDxly3S6tBtsaZo1_cpAs7l1LCX8IkeiItHbZugrRR5Iw4dXj5Vtq0YS4Ba89Zg34seQTYS/s2048/image_2025-03-13_11-25-36.png

ក្នុងរឿងនេះ ហេង វិសាល បានចេញវីដេអូចំនួនពីរបញ្ជាក់ពីរឿងនេះគ្រាន់តែជាកម្មវិធីកម្សាន្ត ប៉ុន្តែក្រៅកម្មវិធីពួកគេស្រលាញ់គ្នាប្រៀបដូចជាបងប្អូន ណាមួយពួកគេស្និទ្ធស្នាលគ្នាខ្លាំងទើបបានលេងខ្លាំងៗបែបនេះ។ជាមួយនឹងការចេញបកស្រាយរបស់ ហេង វិសាល លោកក៏បានបញ្ជាក់ថា ស្រីនា ជាប្រពន្ធ និង សេង ហ៊ួរ មានអារម្មណ៍មិនល្អចំពោះរឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZVMyDQ0Zu7_sSHQk3x0ARm-NOGl5JWt6qtWbs3Bnrl5d-nxDQGmjLMEgXia5gQJcn58l169O_vePWehyphenhyphen6h6h6IzCPaKFWIqWK8uDNmi6sxg-6CKib7R4I53yKEF5mG2fK5SzB_GMP4IBl6Os19S6yJ3gbJrnVvp1vOgSQ1rFRYGRC2C4dELmsdhv6j5C/s2048/image_2025-03-13_11-25-53.png

ស្របពេលការចេញមកបញ្ជាក់របស់ ហេង វិសាល ងាកទៅកាន់ ជា ស្រីនា វិញចាប់តាំងពីផ្ទុះភាពចម្រូងចម្រាសមកនាងត្រូវបានហ្វេនៗកត់សម្គាល់ថាស្ងាត់សកម្មភាពនានាយូរខុសពីរាល់ដងទំនងរឿងនេះបានប៉ះទង្គិចផ្លូវចិត្តរបស់នាង។ ហេង វិសាល បាន Repost នៅលើបណ្តាញសង្គមទិកតុកពីគណនីមួយដែលចង់ឃើញការត្រឡប់របស់ ជា ស្រីនា មកកាន់បណ្តាញសង្គមវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIwIJdwuJneqFR0FpMoK2VSkzbzZCBUHQjGpahBnMRy5QaKUlxT0g55WTq-3L9i7u-KjuaWX0fAPM_dEI_bYr_xhLW5nnFLjaZY0k2gvzI02A88FUPExHuetzwR173obbUhnaOr3zzSiCKkJt6xLs7bphJvcUYVxFdknnoo6jzFgFyYvOgOSguadXtetTi/s2048/image_2025-03-13_11-25-34.png

ខ្លឹមសារដែល ហេង វិសាល បង្ហោះបន្តនោះ បានរៀបរាប់ថា «អ្នកទាំងអស់គ្នាឈប់cmtមិនល្អទៅSreyNeaទៀតទៅ ដឹងអត់ថាពាក្យសំដីអ្នកអាចធ្វើឱ្យគាត់បាក់ទឹកចិត្តបាន។ កុំតាមគ្នា គាត់មិនដែលទៅធ្វើអីអ្នកទេ គាត់ក៏ចង់បានជីវិតធម្មតាដូចគេឯងដែរ កុំ attack គាត់ តាំងពីដើមមកគាត់មិនដែលទៅធ្វើបាបអ្នកណា ហើយបំពុលសង្គមទេ។ គាត់ជាមនុស្សមានចិត្តល្អ ស្អាត ហើយឆ្លាតទៀត អ្វីដែលគាត់គិតគឺវិជ្ជមានទាំងអស់។ សូមកុំខមិនដោយមិនបានប្រើខួរទៅលើpostគាត់ ក្នុងនាមជាហ្វេនមិនចង់ឃើញគាត់ ស្ងាត់បែបនេះទេ។ សង្ឃឹមថាគាត់មិនអី ហើយមកធ្វើcontentវិញ។ តាំងពីថ្ងៃនោះមកគាត់មិន Update អីសោះ ខ្ញុំពិតជាបារម្ភណាស់ ឆាប់មកវិញណា គ្រប់យ៉ាងនឹងប្រសើរវាមិនមែនជាកំហុសអ្នកទេ កុំស្ងាត់យូរពេក ហ្វេនពិតប្រាកដនឹកណាស់។ I love you SreyNea»៕

Seo Ye Ji ហត់ចិត្តខ្លាំងរឿងអាស្រូវ Kim Soo Hyun ទាញនាងចូលពាក់ព័ន្ធចចាមអារ៉ាមស្នេហា

0

តារាស្រី Seo Ye Ji បាននិយាយថានាងថប់ដង្ហើមហត់ចិត្តខ្លាំងបន្ទាប់ពីរងការរិះគន់ថាមានទំនាក់ទំនងសម្ងាត់ជាមួយតារាសម្ដែង Kim Soo Hyun ហើយបានបញ្ចេញមតិរិះគន់នាង។ តារាស្រីរូបនេះក៏បានស្នើឱ្យបញ្ឈប់ការគិតបែបនេះទាញនាងចូលទៅពាក់ព័ន្ធជាមួយ Kim Soo Hyun។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh11LYpDeiArAOoxBVNeijqzEJViFxb1s-CqKQ_BCWhn50z5VHiCTvn5NbkVcm5t2zDZoh-Jwi3nIwZ6_YsUbEh9GMD7jzRz0_YCi2taaI_RqcxHXEaq9E-zxn7JzWW2RhLMJjyrUkM3XncjM1YNLZ4gxiff6IM_QGNGSr7novkUh6sFkhACjj1mPWFEbBQ/s917/image_2024-06-25_16-17-09.png

ស្ថានភាពពេលនេះ Kim Soo Hyun និងក្រុមហ៊ុនគ្រប់គ្រងរបស់ខ្លួនគឺ Gold Medalist គឺមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវយ៉ាងធ្ងន់ធ្ងរ។ ប្រភពជាច្រើនបាននិយាយថាក្រុមហ៊ុននេះតាមពិតគឺជា «កន្លែងជ្រើសរើសគូស្នេហ៍» សម្រាប់ Kim Soo Hyun ដែលតារាស្រីភាគច្រើនដែលចូលរួមក្រុមហ៊ុនមានទំនាក់ទំនងស្នេហាជាមួយលោក។ Gold Medalist ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ហើយគ្រប់គ្រងដោយ Lee Sa Rang ជាបងប្អូនជីដូនមួយរបស់ Kim Soo Hyun ដែលជាតារាសម្តែងសំខាន់នៅក្នុងក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglfxkio5Ybd4NOPHKgwdaqqJ_EctD-XCNvqQycK6PHPjGONqvOQdeeFtOk3SuBYGsXgmJ05pJlgWrBkqqFHlXT8v72E4e-9bW32PbsfucOwePX4NVk-fu8Pub6mewUH4zyQmMyerl2UN0wlCSlfVbNAkt8HP41o_phpNPqFdPTYGLMrL-SVZR4A2e3TIWx/s900/image_2024-06-25_16-17-10%20(2).png

ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះតារាស្រី Seo Ye Ji ដែលជាអតីតតារាក្នុងក្រុមហ៊ុននេះ បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ខណៈដែលមនុស្សជាច្រើនបានផ្សព្វផ្សាយព័ត៌មានថានាង «ជ្រៀតជ្រែកក្នុងទំនាក់ទំនងរវាង Kim Soo Hyun និង Kim Sae Ron»។ ដោយសារតែនៅពេលនោះ Soo Hyun ត្រូវបានគេសន្មត់ថាកំពុងណាត់ជួប Sae Ron ។ Seo Ye Ji ក៏មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយ Lee Sa Rang បន្ទាប់ពីបែកគ្នាជាមួយ Kim Soo Hyun ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6a6Jvz-JZG-nYoYkjlaHOFdIRTWeUKQ3wWdUKddPSu1sdw_7g-Sz_zHqM94bcenZQMR6ecp27EGuKfJm2vAEZHevyU9PJl9SiEtqAvGykKJ6vOnqK7F0WKU2ULjn6oVjr6NrqM4-MF35en3Mmvd_XAqdG-ZsxB5_d0nbm0NVuqn02dSp7gjOZ6ic3KM2y/s1000/image_2024-06-25_16-17-10.png

ក្នុងអត្ថបទមួយដែលបានបង្ហោះនៅថ្ងៃទី១៣ ខែមីនា Seo Ye Ji បានបដិសេធថាមិនមានទំនាក់ទំនងជាមួយ Kim Soo Hyun និង Lee Sa Rang ។ នាងបានសរសេរថា «សួស្តីមិត្តៗ ខ្ញុំក៏ជាមនុស្សដែរ ខ្ញុំពិតជាមានអារម្មណ៍ធ្ងន់ ថប់ដង្ហើម ពិបាកចិត្ត និងសោកសៅដោយសារពាក្យចចាមអារ៉ាម។ ខ្ញុំអត់ធ្មត់សរសេរហើយលុប។ ខ្ញុំសង្ឃឹមថាអ្វីៗនឹងឈប់នៅទីនេះ។ ថ្ងៃនេះខ្ញុំពិតជាបាក់ទឹកចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4S39JYLaX6rR6JpCWLROCuT-ssp_llI8wvAwyeNnSFFNOXK33t4LV8Ba0H6E2ljdHAWfmTP0sTDfFtZ7rQi7Ehn88v5WbPrgeFqIQDtRrFeVIV5F0CFUV8pmgeMVteEoKNIaSWmtiPsDpRnKK7R_7_sGIEcN1EZkJc2ygaNnHzZ4l76l_7yb9qiIB2y8F/s1354/image_2025-03-13_16-04-35.png

Seo Ye Ji និង Kim Sae Ron ធ្លាប់ស្ថិតនៅក្រោមក្រុមហ៊ុនគ្រប់គ្រងដូចគ្នា។ នៅពេលដែល Sae Ron បានទទួលមរណភាពក្នុងខែកុម្ភៈ Seo Ye Ji បានរំលឹកដល់នាងនៅលើបណ្តាញសង្គមផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWJCTObHre20RokEzKvAgQK73KMAmC4bxkErfK-tvBlRHBSJ78FO3n0IZy5Vj6iRkjsSt1m5omlTNMx3MO_pOW-OFNWsukFiyDFhECP8jXfKPcBDol68n6J2VJmehOpfyBkp5qzdTfg9oBNLePboJ4cGoLP6E06y0e3EYl4K0lMxykPsd4NVtKHchrQCyi/s1350/image_2025-03-13_16-04-36.png

Seo Ye Ji បានសម្តែងរួមគ្នាជាមួយ Kim Soo Hyun ក្នុងរឿង It’s Okay to Not Be Okay ក្នុងឆ្នាំ២០២0។ នៅពេលនោះ មានអ្នកសរសេរប្លុកមួយចំនួនបានបង្ហោះព័ត៌មាននៃការណាត់ជួបរបស់ពួកគេ ប៉ុន្តែរឿងនេះមិនបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងនោះទេ ដោយសារតែមិនមានរូបភាព ឬវីដេអូដើម្បីបញ្ជាក់៕

ទំនើបណាស់! ទូរស័ព្ទដៃថ្មីរបស់ចិនបំពាក់បន្ទះសូឡា បានចេញជារូបរាងហើយ

0

ប្រទេសចិន ៖ កាលពីដើមខែមីនា ឆ្នាំ២០២៥ Infinix គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃដ៏ល្បីរបស់ចិន បានបង្ហាញទូរស័ព្ទដៃថ្មីទំនើបបំផុតក្នុងកម្មវិធីបច្ចេកវិទ្យាពិភពលោក (Mobile World Congress 2025) នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដែលទូរស័ព្ទនេះបំពាក់បន្ទះសូឡានៅផ្នែកខាងក្រោយភ្ជាប់ជាមួយស្រោមទូរស័ព្ទសម្រាប់សាកថ្មពីពន្លឺព្រះអាទិត្យ ។ ទោះជាទូរស័ព្ទនេះពុំទាន់លក់លើទីផ្សារក្តី ប៉ុន្តែទូរស័ព្ទគំរូដែលក្រុមហ៊ុនយកមកបង្ហាញ គឺអាចទាញយកពន្លឺព្រះអាទិត្យមកប្រើប្រាស់បាន ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlkglMcaR2LxzcQlthtIHyW9tMuIh4UrATePHRVHKS4qX-FPfh03zOfB_clSW_TCjlrIZQiVe3WruDriBUcmHaOPHQ062blSMxRuOUbW8PxeKgsfXlZdAc-hUlPNrwZEB8f4PswtRUm9XnSHcawxwPjiULvUbpB0w8VM9N6dgDl_-T_6Jpf-J1Ci7cejkF/s1200/image_2025-03-14_08-25-09%20(2).png

ក្រុមហ៊ុន Infinix បានហៅបច្ចេកវិទ្យានេះថា SolarEnergy-Reserving ដែលមានប្រព័ន្ធ Maximum Power Point Tracking សម្រាប់គ្រប់គ្រងកម្លាំងអគ្គិសនីក្នុងទូរស័ព្ទដើម្បីឱ្យការប្រើប្រាស់មានប្រសិទ្ធភាព គឺពុំធ្វើឱ្យទូរស័ព្ទក្តៅខ្លាំងពេក ។ បច្ចុប្បន្ន ទូរស័ព្ទដ៏ទំនើបនេះអាចសាកថ្មពីពន្លឺព្រះអាទិត្យបានខ្ពស់បំផុត ស្មើនឹង២វ៉ាត់ ហើយក្រុមហ៊ុនរចនាវាឡើងសម្រាប់បំពេញថាមពលបម្រុងពេលទូរស័ព្ទអស់ថ្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFOiFMGaHkAzXZu_EiN2_BYZCj9sr5Sgs_npFY-s_TajE32RJEbWfxv9JLvQeDiDKBMnLzFrUp2Q6G_qfTrLcRTegsxbLfXxJh6zENMFxb-gAOiD8yCB6TxwzskOOc_YQK8QsnPlZHuXbP9bB4URUuc_ppGMIDrYXWIEVP7IgTVNN_uCvICCiaybIpXpYn/s1024/image_2025-03-14_08-25-09.png
ក្រៅពីទូរស័ព្ទបំពាក់បន្ទះសូឡានៅផ្នែកខាងក្រោយ ស្រោមទូរស័ព្ទដែលដំណើរការដោយពន្លីព្រះអាទិត្យ ក៏ជាបច្ចេកវិទ្យាលេចធ្លោផងដែរ ដែលស្រោមទូរស័ព្ទនេះនឹងភ្ជាប់ជាមួយទូរស័ព្ទតាមរយៈរន្ធតូចៗនៅចំហៀង ដើម្បីឱ្យទូរស័ព្ទទទួលបានថាមពលពីស្រោមទូរស័ព្ទ ។ គុណសម្បត្តិរបស់វា គឺអ្នកប្រើប្រាស់អាចផ្លាស់ប្តូរវាទៅជាស្រោមទូរស័ព្ទធម្មតាបាននៅពេលត្រូវការ ដូចជា ៖ ពេលយប់ ឬងាយស្រួលប្រើប្រាស់ពេលដាច់ភ្លើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBzjsXQtB7oj7HpYUX_XRraTDckGoizD_AkmiCK8DZpWlpfs1H6XbkBuhfKxVj-620Y_vmgXPBbDQXIHL9BxsvQvAol6QQsOkrjL2QxBYFQ7KfW8x3TfjpXanKNN6_don8qZb2gpHELAYZIfHZUXFRWbea68UIhloKbTHR7Vx_6wbLd_4o-k9UjwBiYaX7/s2000/image_2025-03-14_08-26-06.png
ក្រុមហ៊ុនបញ្ជាក់ថា បន្ទះសូឡាបំពាក់នៅផ្នែកខាងក្រោយទូរស័ព្ទ គឺស្រដៀងគ្នានឹងបន្ទះសូឡាដាក់នៅឆ្នេរសមុទ្រ ព្រមទាំងមានប្រព័ន្ធគ្រប់គ្រងពន្លឺព្រះអាទិត្យ ។ លើសពីនេះ អ្នកប្រើប្រាស់អាចដោះស្រោមទូរស័ព្ទដ៏ទំនើបចេញបាន ពេលមេឃងងឹត ឬគ្មានពន្លឺថ្ងៃ ។ បើទូរស័ព្ទសាកថ្មពីពន្លឺព្រះអាទិត្យបំពាក់បច្ចេកវិទ្យាកាន់តែទំនើប គឺអតិថិជនពុំចាំបាច់សាកថ្មទូរស័ព្ទដោយប្រើប្រាស់អគ្គិសនីទៀតទេនាថ្ងៃអនាគត ឱ្យតែមានពន្លឺថ្ងៃ គឺអាចសាកវាបានគ្រប់ទីកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIjdwjPZ9eJUlJ9k3HMhwPfCrn2PdcgIy2s0lB5CgNrjeSv_OHV9TBC0MkAL2oG-lQw2nUZXc3EnZHlWmHxmbCvB75Ay562gbsAWEG9u06XN3Lm-Qbm2Xt46tO8aUwkWTdFvl-Mlq7Xg-0Ato1yfRFM8a0vSzQoEzXM6tWzJoYZh4IhfwDn_QprIzyRupV/s1080/photo_2025-03-13_09-33-20.jpg
អ្វីដែលពិសេសនោះ បើអ្នកប្រើប្រាស់ដោះស្រោមរបស់វាចេញ គឺផ្ទាំងខាងក្រោយរបស់ទូរស័ព្ទនឹងប្តូរទៅជាពណ៌ផ្សេងៗដោយស្វ័យប្រវត្តិ ។ មហាជននឹងរង់ចាំមើលថា តើក្រុមហ៊ុននឹងលក់ទូរស័ព្ទទំនើបនេះនៅពេលណា ហើយវានឹងផ្លាស់ប្តូរពណ៌ផ្នែកខាងក្រោយយឺត ឬលឿនកម្រិតណា ៕

មើលបាន តែហាមប៉ះពាល់! បើប៉ះនំហើយត្រូវតែទិញ នេះគឺបម្រាម បើល្មើសនឹងពិន័យជាប្រាក់

0

ប្រទេសជប៉ុន ៖ ស្ត្រីជប៉ុនម្នាក់ត្រូវបានម្ចាស់ហាងនំប៉័ងទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួ.ន ក្រោយពីយកដៃច្របាច់នំប៉័ងរហូតដល់បែកខូចអស់ ហើយដើរចេញពីហាងវិញ ពុំព្រមទិញ ។ ស្ត្រីរូបនេះអះអាងថា ខ្លួនគ្រាន់តែយកដៃចាប់នំប៉័ងស្រាលៗប៉ុណ្ណោះ ដើម្បីឱ្យដឹងថា តើសាច់ខាងក្នុងរបស់នំប៉័ងហាប់ណែនឬអត់? ហើយខ្លួនគ្មានប្រាក់ទិញទេ ដោយសារគ្មានការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv9ZMRJqzry9LtZOqhdvJZEp0DOVFn8-h_1ecAHgOadagT5qLfbcWIQU8qRmF-Brygfh9Oq1Lsr6LJBnH7buYClOQ_8tYIzZb9x2nBUl49Tf-MThyiXTSu9_445yTQyDQKskwOgC_5yST6gtzfpuLcJ1jhj0XlJ7UcVf6Z1bFGGiklcpVd8N4D1LwULKb1/s696/photo_2025-03-13_15-04-58%20(2).jpg

សារព័ត៌មាន Straitstimes រាយការណ៍ថា អតិថិជនគួរតែប្រុងប្រយ័ត្នពេលទិញនំប៉័ងនៅប្រទេសជប៉ុន គឺកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ មានស្ត្រីម្នាក់ អាយុ៤០ឆ្នាំ បានយកដៃច្របាច់នំប៉័ងនៅហាងមួយកន្លែងឈ្មោះ Lawson នៅទីក្រុង Fukuoka ស្ថិតនៅភាគនិរតីប្រទេសជប៉ុន បន្ទាប់មក ស្ត្រីរូបនេះក៏ដើរចេញពីហាងវិញ និងពុំព្រមទិញនំប៉័ងដែលខ្លួនច្របាច់ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheA367SNKbQ2wa9CnjWTF4xoFJOJwkxHSoop1PKymEhtqsuqfpV_EqbHfAWy6ssPUHzMJOl28hP-6ejyJHrbF7iYleuwMO44Es1w_OPQVEGAkOCfiK6wmwtySKYfH9wN2FuRxfVPOVyEnC2H6mRGKV8d0RC3Iw6jItbS65-xXJ-1W597DE4eemt9GACImK/s696/photo_2025-03-13_15-04-58.jpg
ស្ត្រីខាងលើបានដើរចេញពីហាងចម្ងាយជាង១គីឡូម៉ែត្រ ម្ចាស់ហាងនំប៉័ងក៏បានដើរតាមទាន់អតិថិជន និងឃាត់ខ្លួន ។ បន្ទាប់មក ម្ចាស់ហាងបានសុំឱ្យអតិថិជនបង់ប្រាក់ថ្លៃនំប៉័ង ពីព្រោះអតិថិជនច្របាច់វារហូតដល់ខូចទ្រង់ទ្រាយ ប៉ុន្តែស្ត្រីខាងលើប្រកែកពុំព្រមបង់ប្រាក់ ទើបម្ចាស់ហាងទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យមកចាប់ខ្លួនតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi40ft7swSmMJwh5aWgc5rlr8tEvkVnZQNqSMUx50hMYxrgKH0hKiellXLgHCTgUm_cQHDCu_Je8rFIxuXh-PCFeziU361Ad3e4HhyddHXwBszdakAB5bL3it2iKfiHqXIPVbU9cHcNKFlAzZnW3d82B4j_BSNQGDdjPDSitMuD2SBh3z_skphe_wN-mQO8/s860/photo_2025-03-13_15-04-58%20(4).jpg

សារព័ត៌មានជប៉ុនរាយការណ៍ថា ស្ត្រីច្របាច់នំប៉័ងត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយសារបានយកដៃចាប់នំប៉័ងរោយល្ងខ្មៅ និងនំប៉័ងដាក់គ្រីម ចំនួន៤ដុំ ដែលមានតម្លៃ១៨០យេន (ឬជាង១ដុល្លារ) រហូតដល់ខូចនំប៉័ងអស់ ។ បើតាមម្ចាស់ហាងប្រាប់ថា នេះពុំមែនជាលើកទី១ទេ ដែលស្ត្រីរូបនេះច្របាច់នំប៉័ង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ABBCWnL-22qQPBznASN8CrriYO5MufBYHNHmpBeGXsNKe7nRrmPUrzS5vhM7j_iwA8U2tpDdooaeLn21wUxFe0qRRazs9nG6lWzDiI6WlHpt_yM02DYnhqV9xqtxTDpveQ_S_K9Q8H5wPYqIAesjy070NZd-sEEnIoX7I3lYaNRtm6PgbrhJdBlMHJbw/s696/photo_2025-03-13_15-04-58%20(3).jpg

ចំណែកស្ត្រីដែលច្របាច់នំប៉័ងពុំទទួលស្គាល់កំហុសរបស់ខ្លួនទេ និងប្រាប់ថា ដោយសារគ្មានការងារធ្វើ ទើបគ្មានប្រាក់ទិញនំប៉័ង ។ ខ្លួនគ្រាន់តែយកដៃចាប់នំប៉័ងស្រាលៗប៉ុណ្ណោះ ដើម្បីចង់ដឹងពីសាច់ខាងក្នុងរបស់នំប៉័ងហាប់ណែនឬអត់? ប៉ុន្តែសមត្ថកិច្ចប្រាប់ថា ស្ត្រីរូបនេះច្របាច់នំប៉័ងរហូតដល់ខូចទ្រង់ទ្រាយ ហើយហាងពុំអាចលក់នំប៉័ងបែបនេះទៅឱ្យអតិថិជនផ្សេងទេ ៕

បញ្ហាគ្រឿងញៀននៅកម្ពុជា ក្លាយជារឿងធំមកទល់បច្ចុប្បន្ន ព្រោះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់

0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ បើមិនដូច្នេះនឹងប្រឈមមុខនឹងច្បាប់។

ថ្លែងជុំវិញបញ្ហាគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា៖” បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ”។

បន្ថែមពីនេះ រដមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្នើអភិបាលស្រុកនៅពេលចុះមូលដ្ឋាន ត្រូវមានការផ្សព្វផ្សាយគ្រឿងញៀន យ៉ាងហោចណាស់ត្រូវឆ្លៀតពេល១០នាទី ដើម្បីអប់រំដល់ពលរដ្ឋមូលដ្ឋានឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។

បើយោងតាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការនៃគ្រឿងញៀនសកល ជាពិសេសពីតំបន់ត្រីកោណមាស៕

ដំណឹងល្អ! ឥណទានទិញទំនិញរួចចាំបង់លុយតាមក្រោយ “Buy Now Pay Later” របស់ធនាគារអេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ដៃគីនអ៊ែខុនឌីសិននីង (Daikin) ប្រកាសដំណើរការជាផ្លូវការហើយ

0

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងកម្មវិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក ស្តីពី ការប្រើប្រាស់សេវាឥណទាន BNPL សម្រាប់ទិញទំនិញ ឬសេវាកម្មប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារ នៅពេលក្រោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcFIWeGpuL5woPC1e7paP7pfotQe5w0MlM4Gd6e7c1HiAvimerbWKySZCA7__DoC4zrClVu_nsmsg2KKBrQgTvqTt_tfp0c2TP2RwoMMjK7iYlQgswzuabfWw5z-l9Q6EoVppaeRgqSPlcL-4gH-PMtsEoY_ex_gHW7RKrJM1YNnKkoAZ1hgogFkZWIRJM/s6126/TF251426.jpg

លោកស្រី សុខ សោភា គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “សេវាឥណទាន BNPL” នេះគឺជា កម្មវិធីឥណទាន ថ្មីសន្លាងបំផុតមិនធ្លាប់មាននៅកម្ពុជាយើង ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវជម្រើសហិរញ្ញវត្ថុអោយកាន់តែប្រសើរ អាចបត់បែនបាន ដោយអនុញ្ញាតឱ្យអតិថិជនទិញទំនិញ និងសេវាកម្ម តាមរយៈអេស៊ីស៊ូភើអេបបានភ្លាមៗ ដោយប្រព័ន្ធនឹងធ្វើការអនុម័តប្រាក់កម្ចីដោយស្វ័យប្រវត្តិ ហើយអតិថិជនអាចទទួលបានទំនិញភ្លាមៗ ដោយធ្វើការសងត្រឡប់មកធនាគារនៅពេលក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPQnOEQbEQ1ydhhDsuYAfwXReT_BQoCTSgkEl1CjELWtp5jBPV04pg_45Dq_C97sMLgcy1gos4lqPHob8APgi6KhPoW0vVVIwZG77_qhTszmpzeVTaMzE1JVyOSLdrIkHlkEuA4_hBVN85prqYWrib-WjA_xZPg2uCjhssyRNTo0_9ZZK80ValtnoppoGh/s8192/TF251468.jpg

អត្ថប្រយោជន៍ដែលគ្រប់ភាគីនឹងទទួលបានពី “សេវាឥណទាន BNPL” នេះគឺ
– អតិថិជនដែលប្រើសេវាឥណទាន BNPL នេះ នឹងមិនអស់ថ្លៃការប្រាក់ប្រចាំខែឡើយ
– ការអនុមត័កំចីលឿនរហ័សទាន់ចិត្ត តាមរយៈអេស៊ីស៊ូភើអេប
– រយៈពេលនៃការបង់ប្រាក់មានរយៈពេលយូរ រហូត១២ខែ តាមជម្រើសរបស់អតិថិជន និងមិនមានប្រាក់ពិន័យ ក្នុងករណីបានបង់ផ្តាច់មុនកាលកំណត់
– ចំណាយត្រឹម១% លើទំហំទឹកប្រាក់កំចី(លើប្រាក់ធានាកំចី)តែម្តងប៉ុណ្ណោះ
– ភាគីអ្នកលក់នឹងទទួលបានប្រាក់គ្រប់ចំនួនភ្លាមៗ តាមថ្លៃដែលលក់នៅលើទីផ្សារ ដោយទូទាត់តាមរយៈ អេស៊ីស៊ូភើអេប
– ទំហំសាច់ប្រាក់កម្ចីរហូតដល់៤លានរៀល រឺ១ពាន់ដុល្លារ
– អតិថិជនដែលអាចប្រើប្រាស់សេវាឥណទាន BNPLនេះ ត្រូវមានប្រតិបត្តិការលើ អេស៊ីស៊ូភើអេប រយៈពេលយ៉ាងតិច ៦ខែhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6FZWb3Jk-JWqg3aR9ciGiMIyfgy9vIHMynhPcsGBlC4MFlv85UG6m7n-Vh87YQJcNwgjz0Xu8qUnXgDdET3YGSuk2RVKdwLlKDfYbrLYlu3d3SIElHkya099TGrXClUckgmzTPFzWx7MpqhhzSFqefenh-NwpJgQAZXZhc8Z8-psnmhnEt7B2ixiAMu4i/s5958/TF251547.jpg

លោកស្រី សុខ សោភា គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានបន្ថែមទៀតថា បច្ចុប្បន្នអតិថជនដែលបានប្រើប្រាស់ អេស៊ីស៊ូភើអេប មានលើស៤លាននាក់ ហើយអ្នកដែលកំពុងប្រើជាប្រចាំ តាមរយៈ QR កូដ មានជាង ៥០០០០០នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj3tZf1jQ8Gg_aHLKV6ElAcPLiLVwLqezS8EK-vB9eMPl9yXtmu5QQ5YImmgTPyP9OvEqr5yDS3AQUTM4y3LYNBEsY9JHPVUt8cvzceHAYRITNC__itLZLiTG5I3vSS8njnJetQCKTzO1x_mNHbQJobGfMv4yVyQBS4T9CjZwFVZ8V9zjXnf6mS7Su59eL/s7489/TF251630.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtRjl-TYayjkASJQ9KDpEcsDKuqMEQydd7gEymQTU4iFWWy66ZtVQXeZ3UFzPQmo_CUOVLJCB5yxjAmNI508kKZs6J__EoQVettGHcMVC1iYHGvb1EyPM97pjpjcJfeW9V5x214dID-pzUDbypwtFKb110vTdajauFL8GJUq3QigNpti5Naq9jdrj2FNAW/s8192/TF251651.jpg