Home ព័ត៌មានអន្តរជាតិ ទំនើបណាស់! ទូរស័ព្ទដៃថ្មីរបស់ចិនបំពាក់បន្ទះសូឡា បានចេញជារូបរាងហើយ

ទំនើបណាស់! ទូរស័ព្ទដៃថ្មីរបស់ចិនបំពាក់បន្ទះសូឡា បានចេញជារូបរាងហើយ

59
0

ប្រទេសចិន ៖ កាលពីដើមខែមីនា ឆ្នាំ២០២៥ Infinix គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃដ៏ល្បីរបស់ចិន បានបង្ហាញទូរស័ព្ទដៃថ្មីទំនើបបំផុតក្នុងកម្មវិធីបច្ចេកវិទ្យាពិភពលោក (Mobile World Congress 2025) នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដែលទូរស័ព្ទនេះបំពាក់បន្ទះសូឡានៅផ្នែកខាងក្រោយភ្ជាប់ជាមួយស្រោមទូរស័ព្ទសម្រាប់សាកថ្មពីពន្លឺព្រះអាទិត្យ ។ ទោះជាទូរស័ព្ទនេះពុំទាន់លក់លើទីផ្សារក្តី ប៉ុន្តែទូរស័ព្ទគំរូដែលក្រុមហ៊ុនយកមកបង្ហាញ គឺអាចទាញយកពន្លឺព្រះអាទិត្យមកប្រើប្រាស់បាន ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlkglMcaR2LxzcQlthtIHyW9tMuIh4UrATePHRVHKS4qX-FPfh03zOfB_clSW_TCjlrIZQiVe3WruDriBUcmHaOPHQ062blSMxRuOUbW8PxeKgsfXlZdAc-hUlPNrwZEB8f4PswtRUm9XnSHcawxwPjiULvUbpB0w8VM9N6dgDl_-T_6Jpf-J1Ci7cejkF/s1200/image_2025-03-14_08-25-09%20(2).png

ក្រុមហ៊ុន Infinix បានហៅបច្ចេកវិទ្យានេះថា SolarEnergy-Reserving ដែលមានប្រព័ន្ធ Maximum Power Point Tracking សម្រាប់គ្រប់គ្រងកម្លាំងអគ្គិសនីក្នុងទូរស័ព្ទដើម្បីឱ្យការប្រើប្រាស់មានប្រសិទ្ធភាព គឺពុំធ្វើឱ្យទូរស័ព្ទក្តៅខ្លាំងពេក ។ បច្ចុប្បន្ន ទូរស័ព្ទដ៏ទំនើបនេះអាចសាកថ្មពីពន្លឺព្រះអាទិត្យបានខ្ពស់បំផុត ស្មើនឹង២វ៉ាត់ ហើយក្រុមហ៊ុនរចនាវាឡើងសម្រាប់បំពេញថាមពលបម្រុងពេលទូរស័ព្ទអស់ថ្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFOiFMGaHkAzXZu_EiN2_BYZCj9sr5Sgs_npFY-s_TajE32RJEbWfxv9JLvQeDiDKBMnLzFrUp2Q6G_qfTrLcRTegsxbLfXxJh6zENMFxb-gAOiD8yCB6TxwzskOOc_YQK8QsnPlZHuXbP9bB4URUuc_ppGMIDrYXWIEVP7IgTVNN_uCvICCiaybIpXpYn/s1024/image_2025-03-14_08-25-09.png
ក្រៅពីទូរស័ព្ទបំពាក់បន្ទះសូឡានៅផ្នែកខាងក្រោយ ស្រោមទូរស័ព្ទដែលដំណើរការដោយពន្លីព្រះអាទិត្យ ក៏ជាបច្ចេកវិទ្យាលេចធ្លោផងដែរ ដែលស្រោមទូរស័ព្ទនេះនឹងភ្ជាប់ជាមួយទូរស័ព្ទតាមរយៈរន្ធតូចៗនៅចំហៀង ដើម្បីឱ្យទូរស័ព្ទទទួលបានថាមពលពីស្រោមទូរស័ព្ទ ។ គុណសម្បត្តិរបស់វា គឺអ្នកប្រើប្រាស់អាចផ្លាស់ប្តូរវាទៅជាស្រោមទូរស័ព្ទធម្មតាបាននៅពេលត្រូវការ ដូចជា ៖ ពេលយប់ ឬងាយស្រួលប្រើប្រាស់ពេលដាច់ភ្លើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBzjsXQtB7oj7HpYUX_XRraTDckGoizD_AkmiCK8DZpWlpfs1H6XbkBuhfKxVj-620Y_vmgXPBbDQXIHL9BxsvQvAol6QQsOkrjL2QxBYFQ7KfW8x3TfjpXanKNN6_don8qZb2gpHELAYZIfHZUXFRWbea68UIhloKbTHR7Vx_6wbLd_4o-k9UjwBiYaX7/s2000/image_2025-03-14_08-26-06.png
ក្រុមហ៊ុនបញ្ជាក់ថា បន្ទះសូឡាបំពាក់នៅផ្នែកខាងក្រោយទូរស័ព្ទ គឺស្រដៀងគ្នានឹងបន្ទះសូឡាដាក់នៅឆ្នេរសមុទ្រ ព្រមទាំងមានប្រព័ន្ធគ្រប់គ្រងពន្លឺព្រះអាទិត្យ ។ លើសពីនេះ អ្នកប្រើប្រាស់អាចដោះស្រោមទូរស័ព្ទដ៏ទំនើបចេញបាន ពេលមេឃងងឹត ឬគ្មានពន្លឺថ្ងៃ ។ បើទូរស័ព្ទសាកថ្មពីពន្លឺព្រះអាទិត្យបំពាក់បច្ចេកវិទ្យាកាន់តែទំនើប គឺអតិថិជនពុំចាំបាច់សាកថ្មទូរស័ព្ទដោយប្រើប្រាស់អគ្គិសនីទៀតទេនាថ្ងៃអនាគត ឱ្យតែមានពន្លឺថ្ងៃ គឺអាចសាកវាបានគ្រប់ទីកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIjdwjPZ9eJUlJ9k3HMhwPfCrn2PdcgIy2s0lB5CgNrjeSv_OHV9TBC0MkAL2oG-lQw2nUZXc3EnZHlWmHxmbCvB75Ay562gbsAWEG9u06XN3Lm-Qbm2Xt46tO8aUwkWTdFvl-Mlq7Xg-0Ato1yfRFM8a0vSzQoEzXM6tWzJoYZh4IhfwDn_QprIzyRupV/s1080/photo_2025-03-13_09-33-20.jpg
អ្វីដែលពិសេសនោះ បើអ្នកប្រើប្រាស់ដោះស្រោមរបស់វាចេញ គឺផ្ទាំងខាងក្រោយរបស់ទូរស័ព្ទនឹងប្តូរទៅជាពណ៌ផ្សេងៗដោយស្វ័យប្រវត្តិ ។ មហាជននឹងរង់ចាំមើលថា តើក្រុមហ៊ុននឹងលក់ទូរស័ព្ទទំនើបនេះនៅពេលណា ហើយវានឹងផ្លាស់ប្តូរពណ៌ផ្នែកខាងក្រោយយឺត ឬលឿនកម្រិតណា ៕