គ្រូពេទ្យគ្មានព្រំដែន (Médecins Sans Frontières-MSF) និងសមាគមគ្រូពេទ្យអន្តរជាតិ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានចេញមុខថ្កោលទោ.សយ៉ាងខ្លាំងក្លាចំពោះកងទ័ពអ៊ីស្រាអែល ដែលវាយប្រ.ហារកំទេ.ចមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ បណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់ ថែមទាំងខូចខាតអគារ ឧបករណ៍វេជ្ជសាស្ត្រគ្មានសល់ ដោយបង្ខំឱ្យក្រុមគ្រូពេទ្យជម្លៀសអ្នកជំងឺជាច្រើនចេញពីបន្ទប់សង្គ្រោះបន្ទាន់ ។
គ្រូពេទ្យគ្មានព្រំដែន និងសមាគមគ្រូពេទ្យអន្តរជាតិ ចាត់ទុកសកម្មភាពការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអ៊ីស្រាអែលមកលើមន្ទីរពេទ្យ Jabal Amel ក្នុងទីក្រុង Tyre កាលពីថ្ងៃទី១ ខែមិថុនា គឺដូចគ្នានឹងការបំផ្លិ.ចបំផ្លា.ញនៅតំបន់ហ្គាហ្សា និងស្តីបន្ទោសជាការបរាជ័យយ៉ាងខ្លាំងផ្នែកការពារវេជ្ជសាស្ត្រ និងជនស៊ីវិលក្នុងអំឡុងពេលជម្លោះ ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់ចំនួន៤នាក់ និងរងរបួស១២៧នាក់ (រួមទាំងគ្រូពេទ្យ) ។
កម្លាំងផ្ទុះបានបំផ្លាញអគារសង្គ្រោះបន្ទាន់ (ICU) បន្ទប់ទារកទើបកើត បន្ទប់ពិសោធន៍ ដាច់ចរន្តអគ្គិសនី បំផ្លាញប្រព័ន្ធផ្តល់អុកស៊ីសែន និងឧបករណ៍វេជ្ជសាស្ត្រខូចខាតខ្ទេចខ្ទីគ្មានសល់ ក្នុងអំឡុងពេលគ្រូពេទ្យកំពុងតែជួយជីវិតអ្នកជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។.jpg)
សេចក្តីថ្លែងការណ៍របស់គ្រូពេទ្យគ្មានព្រំដែនបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារមកលើប្រទេសលីបង់ម្តងហើយម្តងទៀត ដែលធ្វើឱ្យជញ្ជាំងបន្ទប់វះកាត់អ្នកជំងឺខូចខាតយ៉ាងដំណំ ហើយបង្ខំឱ្យគ្រូពេទ្យប្រញាប់ជម្លៀសអ្នកជំងឺក្នុងបន្ទប់វះកាត់ទៅកាន់បន្ទប់ផ្សេងដើម្បីសុវត្ថិភាព ។ ក្រៅពីនេះ គ្រូពេទ្យគ្មានព្រំដែនបានអំពាវនាវឱ្យចាត់វិធានការបន្ទាន់ដើម្បីការពារជនស៊ីវិល គ្រូពេទ្យ និងជួយសង្គ្រោះអ្នកជំងឺ ។.jpg)
ផ្ទុយទៅវិញ កងទ័ពអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់ពីចេតនាវាយប្រហារលើមន្ទីរពេទ្យរបស់លីបង់ ដោយអះអាងថា ក្រុម Hezbollah បានប្រើប្រាស់រថយន្តពេទ្យ ក៏ដូចជាទីតាំងក្បែរមន្ទីរពេទ្យសម្រាប់ធ្វើជាកន្លែងលាក់ខ្លួន និងមូលដ្ឋានឈរជើង ប៉ុន្តែកងទ័ពអ៊ីស្រាអែលមិនបានបង្ហាញភស្តុតាងច្បាស់លាស់ពាក់ព័ន្ធនឹងការលាក់ខ្លួនរបស់ក្រុម Hezbollah ឡើយ ៕










