ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា Liu Yifei អាយុ៣៧ឆ្នាំកំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Yu Chengdong អាយុ៥៥ឆ្នាំ ដែលជា CEO របស់ក្រុមហ៊ុន Huawei។ ពាក្យចចាមអារ៉ាមនេះបានចាប់ផ្តើមនៅពេលដែល Liu Yifei និង CEO រូបនេះ Follow គ្នាទៅវិញទៅមកនៅលើ Weibo កាលពីប៉ុន្មានថ្ងៃមុន។
អ្នកជំនួញដ៏ល្បីរូបនេះ ក៏បានចែករំលែកវីដេអូនៃរថយន្ត Huawei របស់ខ្លួនដែលតុបតែងដោយផ្កាកុលាបពណ៌លឿងជាច្រើន។ តាំងពីថតរឿង The Tale of Rose មក Liu Yifei តែងតែទាក់ទងជាមួយផ្កាកុលាបពណ៌លឿង ដូច្នេះហើយពាក្យចចាមអារ៉ាមបានលេចចេញមក។ ចំពេលមានពាក្យចចាមអារ៉ាមដែលកំពុងបង្កចលាចលក្នុងមតិសាធារណៈ អ្នកជំនួញ Yu Chengdong បានបញ្ជាក់ថាលោកមិនដែលជួប Liu Yifei ទេ។ សំខាន់ជាងនេះទៅទៀតប្រព័ន្ធផ្សព្វផ្សាយ Sohu ក៏បាននិយាយដែរថា CEO Huawei បានរៀបការជាយូរណាស់មកហើយ និងមានគ្រួសារដ៏មានសុភមង្គលខ្លាំងណាស់។
.png)
ទន្ទឹមនឹងនេះរូបភាពនៃរថយន្តរបស់លោកដែលត្រូវបានតុបតែងលម្អដោយផ្កាកុលាបពណ៌លឿងជាច្រើននៅជុំវិញគឺគ្រាន់តែជា «ឈុតខ្លីៗ» សម្រាប់ការសហការគ្នារវាងក្រុមហ៊ុន Huawei និង Liu Yifei ។ ដូច្នេះហើយ ព័ត៌មានដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ត្រូវបានបដិសេធទាំងស្រុង ខណៈក៏មិនមានព័ស្តុតាងជាក់ស្តែងណាមួយដែរ។.png)
ក្នុងរយៈពេលកន្លះឆ្នាំមកនេះ Liu Yifei មានពាក្យចចាមអារ៉ាមស្នេហាជាច្រើន។ Liu Yifei ធ្លាប់ត្រូវបានគេសង្ស័យថាបានណាត់ជួប Li Xian Liu Jianan ហើយថ្មីៗនេះមានពាក្យចចាមអារ៉ាមជាមួយនឹង CEO Huawei ទៀត។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ស្តុតាងណាមួយបញ្ជាក់ពីជីវិតស្នេហារបស់ Liu Yifei នោះទេ ហើយនាងក៏មិនបានផ្តល់ការឆ្លើយតបជាផ្លូវការណាមួយដែរ។

គេដឹងថា Liu Yifei មានទំនាក់ទំនងស្នេហាជាសាធារណៈជាមួយតារាសម្ដែងកូរ៉េ Song Seung-heon ម្តងគត់ក្នុងឆ្នាំ២០១៥ ហើយបន្ទាប់ពីស្រលាញ់គ្នាជាង២ឆ្នាំពួកគេក៏បែកគ្នាទៅ។ ជិតដប់ឆ្នាំបានកន្លងផុតទៅហើយ Liu Yifei មិនបានបង្ហាញអ្វីអំពីជីវិតឯកជនរបស់នាងម្តងទៀតឡើយ។ ក្រៅពីផ្ដោតលើការងារ អ្នកគាំទ្រឃើញតែនាងដើរលេងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិហើយមិនមានណាត់ជាមួយនរណាម្នាក់បង្ហញជាផ្លូវការឡើយ៕










