Home ព័ត៌មានអន្តរជាតិ មើលបាន តែហាមប៉ះពាល់! បើប៉ះនំហើយត្រូវតែទិញ នេះគឺបម្រាម បើល្មើសនឹងពិន័យជាប្រាក់

មើលបាន តែហាមប៉ះពាល់! បើប៉ះនំហើយត្រូវតែទិញ នេះគឺបម្រាម បើល្មើសនឹងពិន័យជាប្រាក់

69
0

ប្រទេសជប៉ុន ៖ ស្ត្រីជប៉ុនម្នាក់ត្រូវបានម្ចាស់ហាងនំប៉័ងទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួ.ន ក្រោយពីយកដៃច្របាច់នំប៉័ងរហូតដល់បែកខូចអស់ ហើយដើរចេញពីហាងវិញ ពុំព្រមទិញ ។ ស្ត្រីរូបនេះអះអាងថា ខ្លួនគ្រាន់តែយកដៃចាប់នំប៉័ងស្រាលៗប៉ុណ្ណោះ ដើម្បីឱ្យដឹងថា តើសាច់ខាងក្នុងរបស់នំប៉័ងហាប់ណែនឬអត់? ហើយខ្លួនគ្មានប្រាក់ទិញទេ ដោយសារគ្មានការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv9ZMRJqzry9LtZOqhdvJZEp0DOVFn8-h_1ecAHgOadagT5qLfbcWIQU8qRmF-Brygfh9Oq1Lsr6LJBnH7buYClOQ_8tYIzZb9x2nBUl49Tf-MThyiXTSu9_445yTQyDQKskwOgC_5yST6gtzfpuLcJ1jhj0XlJ7UcVf6Z1bFGGiklcpVd8N4D1LwULKb1/s696/photo_2025-03-13_15-04-58%20(2).jpg

សារព័ត៌មាន Straitstimes រាយការណ៍ថា អតិថិជនគួរតែប្រុងប្រយ័ត្នពេលទិញនំប៉័ងនៅប្រទេសជប៉ុន គឺកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ មានស្ត្រីម្នាក់ អាយុ៤០ឆ្នាំ បានយកដៃច្របាច់នំប៉័ងនៅហាងមួយកន្លែងឈ្មោះ Lawson នៅទីក្រុង Fukuoka ស្ថិតនៅភាគនិរតីប្រទេសជប៉ុន បន្ទាប់មក ស្ត្រីរូបនេះក៏ដើរចេញពីហាងវិញ និងពុំព្រមទិញនំប៉័ងដែលខ្លួនច្របាច់ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheA367SNKbQ2wa9CnjWTF4xoFJOJwkxHSoop1PKymEhtqsuqfpV_EqbHfAWy6ssPUHzMJOl28hP-6ejyJHrbF7iYleuwMO44Es1w_OPQVEGAkOCfiK6wmwtySKYfH9wN2FuRxfVPOVyEnC2H6mRGKV8d0RC3Iw6jItbS65-xXJ-1W597DE4eemt9GACImK/s696/photo_2025-03-13_15-04-58.jpg
ស្ត្រីខាងលើបានដើរចេញពីហាងចម្ងាយជាង១គីឡូម៉ែត្រ ម្ចាស់ហាងនំប៉័ងក៏បានដើរតាមទាន់អតិថិជន និងឃាត់ខ្លួន ។ បន្ទាប់មក ម្ចាស់ហាងបានសុំឱ្យអតិថិជនបង់ប្រាក់ថ្លៃនំប៉័ង ពីព្រោះអតិថិជនច្របាច់វារហូតដល់ខូចទ្រង់ទ្រាយ ប៉ុន្តែស្ត្រីខាងលើប្រកែកពុំព្រមបង់ប្រាក់ ទើបម្ចាស់ហាងទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យមកចាប់ខ្លួនតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi40ft7swSmMJwh5aWgc5rlr8tEvkVnZQNqSMUx50hMYxrgKH0hKiellXLgHCTgUm_cQHDCu_Je8rFIxuXh-PCFeziU361Ad3e4HhyddHXwBszdakAB5bL3it2iKfiHqXIPVbU9cHcNKFlAzZnW3d82B4j_BSNQGDdjPDSitMuD2SBh3z_skphe_wN-mQO8/s860/photo_2025-03-13_15-04-58%20(4).jpg

សារព័ត៌មានជប៉ុនរាយការណ៍ថា ស្ត្រីច្របាច់នំប៉័ងត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយសារបានយកដៃចាប់នំប៉័ងរោយល្ងខ្មៅ និងនំប៉័ងដាក់គ្រីម ចំនួន៤ដុំ ដែលមានតម្លៃ១៨០យេន (ឬជាង១ដុល្លារ) រហូតដល់ខូចនំប៉័ងអស់ ។ បើតាមម្ចាស់ហាងប្រាប់ថា នេះពុំមែនជាលើកទី១ទេ ដែលស្ត្រីរូបនេះច្របាច់នំប៉័ង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ABBCWnL-22qQPBznASN8CrriYO5MufBYHNHmpBeGXsNKe7nRrmPUrzS5vhM7j_iwA8U2tpDdooaeLn21wUxFe0qRRazs9nG6lWzDiI6WlHpt_yM02DYnhqV9xqtxTDpveQ_S_K9Q8H5wPYqIAesjy070NZd-sEEnIoX7I3lYaNRtm6PgbrhJdBlMHJbw/s696/photo_2025-03-13_15-04-58%20(3).jpg

ចំណែកស្ត្រីដែលច្របាច់នំប៉័ងពុំទទួលស្គាល់កំហុសរបស់ខ្លួនទេ និងប្រាប់ថា ដោយសារគ្មានការងារធ្វើ ទើបគ្មានប្រាក់ទិញនំប៉័ង ។ ខ្លួនគ្រាន់តែយកដៃចាប់នំប៉័ងស្រាលៗប៉ុណ្ណោះ ដើម្បីចង់ដឹងពីសាច់ខាងក្នុងរបស់នំប៉័ងហាប់ណែនឬអត់? ប៉ុន្តែសមត្ថកិច្ចប្រាប់ថា ស្ត្រីរូបនេះច្របាច់នំប៉័ងរហូតដល់ខូចទ្រង់ទ្រាយ ហើយហាងពុំអាចលក់នំប៉័ងបែបនេះទៅឱ្យអតិថិជនផ្សេងទេ ៕