តារាស្រី Seo Ye Ji បាននិយាយថានាងថប់ដង្ហើមហត់ចិត្តខ្លាំងបន្ទាប់ពីរងការរិះគន់ថាមានទំនាក់ទំនងសម្ងាត់ជាមួយតារាសម្ដែង Kim Soo Hyun ហើយបានបញ្ចេញមតិរិះគន់នាង។ តារាស្រីរូបនេះក៏បានស្នើឱ្យបញ្ឈប់ការគិតបែបនេះទាញនាងចូលទៅពាក់ព័ន្ធជាមួយ Kim Soo Hyun។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh11LYpDeiArAOoxBVNeijqzEJViFxb1s-CqKQ_BCWhn50z5VHiCTvn5NbkVcm5t2zDZoh-Jwi3nIwZ6_YsUbEh9GMD7jzRz0_YCi2taaI_RqcxHXEaq9E-zxn7JzWW2RhLMJjyrUkM3XncjM1YNLZ4gxiff6IM_QGNGSr7novkUh6sFkhACjj1mPWFEbBQ/s917/image_2024-06-25_16-17-09.png

ស្ថានភាពពេលនេះ Kim Soo Hyun និងក្រុមហ៊ុនគ្រប់គ្រងរបស់ខ្លួនគឺ Gold Medalist គឺមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវយ៉ាងធ្ងន់ធ្ងរ។ ប្រភពជាច្រើនបាននិយាយថាក្រុមហ៊ុននេះតាមពិតគឺជា «កន្លែងជ្រើសរើសគូស្នេហ៍» សម្រាប់ Kim Soo Hyun ដែលតារាស្រីភាគច្រើនដែលចូលរួមក្រុមហ៊ុនមានទំនាក់ទំនងស្នេហាជាមួយលោក។ Gold Medalist ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ហើយគ្រប់គ្រងដោយ Lee Sa Rang ជាបងប្អូនជីដូនមួយរបស់ Kim Soo Hyun ដែលជាតារាសម្តែងសំខាន់នៅក្នុងក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglfxkio5Ybd4NOPHKgwdaqqJ_EctD-XCNvqQycK6PHPjGONqvOQdeeFtOk3SuBYGsXgmJ05pJlgWrBkqqFHlXT8v72E4e-9bW32PbsfucOwePX4NVk-fu8Pub6mewUH4zyQmMyerl2UN0wlCSlfVbNAkt8HP41o_phpNPqFdPTYGLMrL-SVZR4A2e3TIWx/s900/image_2024-06-25_16-17-10%20(2).png

ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះតារាស្រី Seo Ye Ji ដែលជាអតីតតារាក្នុងក្រុមហ៊ុននេះ បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ខណៈដែលមនុស្សជាច្រើនបានផ្សព្វផ្សាយព័ត៌មានថានាង «ជ្រៀតជ្រែកក្នុងទំនាក់ទំនងរវាង Kim Soo Hyun និង Kim Sae Ron»។ ដោយសារតែនៅពេលនោះ Soo Hyun ត្រូវបានគេសន្មត់ថាកំពុងណាត់ជួប Sae Ron ។ Seo Ye Ji ក៏មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយ Lee Sa Rang បន្ទាប់ពីបែកគ្នាជាមួយ Kim Soo Hyun ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6a6Jvz-JZG-nYoYkjlaHOFdIRTWeUKQ3wWdUKddPSu1sdw_7g-Sz_zHqM94bcenZQMR6ecp27EGuKfJm2vAEZHevyU9PJl9SiEtqAvGykKJ6vOnqK7F0WKU2ULjn6oVjr6NrqM4-MF35en3Mmvd_XAqdG-ZsxB5_d0nbm0NVuqn02dSp7gjOZ6ic3KM2y/s1000/image_2024-06-25_16-17-10.png

ក្នុងអត្ថបទមួយដែលបានបង្ហោះនៅថ្ងៃទី១៣ ខែមីនា Seo Ye Ji បានបដិសេធថាមិនមានទំនាក់ទំនងជាមួយ Kim Soo Hyun និង Lee Sa Rang ។ នាងបានសរសេរថា «សួស្តីមិត្តៗ ខ្ញុំក៏ជាមនុស្សដែរ ខ្ញុំពិតជាមានអារម្មណ៍ធ្ងន់ ថប់ដង្ហើម ពិបាកចិត្ត និងសោកសៅដោយសារពាក្យចចាមអារ៉ាម។ ខ្ញុំអត់ធ្មត់សរសេរហើយលុប។ ខ្ញុំសង្ឃឹមថាអ្វីៗនឹងឈប់នៅទីនេះ។ ថ្ងៃនេះខ្ញុំពិតជាបាក់ទឹកចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4S39JYLaX6rR6JpCWLROCuT-ssp_llI8wvAwyeNnSFFNOXK33t4LV8Ba0H6E2ljdHAWfmTP0sTDfFtZ7rQi7Ehn88v5WbPrgeFqIQDtRrFeVIV5F0CFUV8pmgeMVteEoKNIaSWmtiPsDpRnKK7R_7_sGIEcN1EZkJc2ygaNnHzZ4l76l_7yb9qiIB2y8F/s1354/image_2025-03-13_16-04-35.png

Seo Ye Ji និង Kim Sae Ron ធ្លាប់ស្ថិតនៅក្រោមក្រុមហ៊ុនគ្រប់គ្រងដូចគ្នា។ នៅពេលដែល Sae Ron បានទទួលមរណភាពក្នុងខែកុម្ភៈ Seo Ye Ji បានរំលឹកដល់នាងនៅលើបណ្តាញសង្គមផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWJCTObHre20RokEzKvAgQK73KMAmC4bxkErfK-tvBlRHBSJ78FO3n0IZy5Vj6iRkjsSt1m5omlTNMx3MO_pOW-OFNWsukFiyDFhECP8jXfKPcBDol68n6J2VJmehOpfyBkp5qzdTfg9oBNLePboJ4cGoLP6E06y0e3EYl4K0lMxykPsd4NVtKHchrQCyi/s1350/image_2025-03-13_16-04-36.png

Seo Ye Ji បានសម្តែងរួមគ្នាជាមួយ Kim Soo Hyun ក្នុងរឿង It’s Okay to Not Be Okay ក្នុងឆ្នាំ២០២0។ នៅពេលនោះ មានអ្នកសរសេរប្លុកមួយចំនួនបានបង្ហោះព័ត៌មាននៃការណាត់ជួបរបស់ពួកគេ ប៉ុន្តែរឿងនេះមិនបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងនោះទេ ដោយសារតែមិនមានរូបភាព ឬវីដេអូដើម្បីបញ្ជាក់៕