កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងកម្មវិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក ស្តីពី ការប្រើប្រាស់សេវាឥណទាន BNPL សម្រាប់ទិញទំនិញ ឬសេវាកម្មប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារ នៅពេលក្រោយ។ 
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “សេវាឥណទាន BNPL” នេះគឺជា កម្មវិធីឥណទាន ថ្មីសន្លាងបំផុតមិនធ្លាប់មាននៅកម្ពុជាយើង ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវជម្រើសហិរញ្ញវត្ថុអោយកាន់តែប្រសើរ អាចបត់បែនបាន ដោយអនុញ្ញាតឱ្យអតិថិជនទិញទំនិញ និងសេវាកម្ម តាមរយៈអេស៊ីស៊ូភើអេបបានភ្លាមៗ ដោយប្រព័ន្ធនឹងធ្វើការអនុម័តប្រាក់កម្ចីដោយស្វ័យប្រវត្តិ ហើយអតិថិជនអាចទទួលបានទំនិញភ្លាមៗ ដោយធ្វើការសងត្រឡប់មកធនាគារនៅពេលក្រោយ។
អត្ថប្រយោជន៍ដែលគ្រប់ភាគីនឹងទទួលបានពី “សេវាឥណទាន BNPL” នេះគឺ
– អតិថិជនដែលប្រើសេវាឥណទាន BNPL នេះ នឹងមិនអស់ថ្លៃការប្រាក់ប្រចាំខែឡើយ
– ការអនុមត័កំចីលឿនរហ័សទាន់ចិត្ត តាមរយៈអេស៊ីស៊ូភើអេប
– រយៈពេលនៃការបង់ប្រាក់មានរយៈពេលយូរ រហូត១២ខែ តាមជម្រើសរបស់អតិថិជន និងមិនមានប្រាក់ពិន័យ ក្នុងករណីបានបង់ផ្តាច់មុនកាលកំណត់
– ចំណាយត្រឹម១% លើទំហំទឹកប្រាក់កំចី(លើប្រាក់ធានាកំចី)តែម្តងប៉ុណ្ណោះ
– ភាគីអ្នកលក់នឹងទទួលបានប្រាក់គ្រប់ចំនួនភ្លាមៗ តាមថ្លៃដែលលក់នៅលើទីផ្សារ ដោយទូទាត់តាមរយៈ អេស៊ីស៊ូភើអេប
– ទំហំសាច់ប្រាក់កម្ចីរហូតដល់៤លានរៀល រឺ១ពាន់ដុល្លារ
– អតិថិជនដែលអាចប្រើប្រាស់សេវាឥណទាន BNPLនេះ ត្រូវមានប្រតិបត្តិការលើ អេស៊ីស៊ូភើអេប រយៈពេលយ៉ាងតិច ៦ខែ
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានបន្ថែមទៀតថា បច្ចុប្បន្នអតិថជនដែលបានប្រើប្រាស់ អេស៊ីស៊ូភើអេប មានលើស៤លាននាក់ ហើយអ្នកដែលកំពុងប្រើជាប្រចាំ តាមរយៈ QR កូដ មានជាង ៥០០០០០នាក់៕











