Influencer ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ជា ស្រីនា បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តបន្ទាប់ពីនាងស្ងាត់យូរលើសកម្មភាពនានាខុសពីសព្វមួយដង។ រឿងនេះបានកើតឡើងបន្ទាប់ពីវត្តមានរបស់នាងនៅក្នុងកម្មវិធីកម្សាន្តរបស់ស្វាមីគឺលោក ហេង វិសាល ហើយត្រូវរងនូវមតិរិះគន់ហាក់បីដូចនាងជាមនុស្សអាក្រក់ខ្លាំង។
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកម្មវិធី ទៅស្រុក របស់ក្រុម Veesa ទទួលរងនូវភាពចម្រូងចម្រាសមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៥ឆ្នាំចាប់តាំងពីបង្កើតកម្មវិធីកម្សាន្តនិងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក។ ទន្ទឹមនឹងរឿងនេះ ជា ស្រីនា និង Influencer សេងហ៊ួរ គឺទទួលរងនូវការវាយប្រហារពីមតិអ្នកលេងបណ្តាញសង្គមច្រើនជាងគេចំពោះសកម្មភាពនិងពាក្យសម្តីរបស់អ្នកទាំងពីរទៅកាន់ សុភារាជ និង ហ្វី ។ 
ក្នុងរឿងនេះ ហេង វិសាល បានចេញវីដេអូចំនួនពីរបញ្ជាក់ពីរឿងនេះគ្រាន់តែជាកម្មវិធីកម្សាន្ត ប៉ុន្តែក្រៅកម្មវិធីពួកគេស្រលាញ់គ្នាប្រៀបដូចជាបងប្អូន ណាមួយពួកគេស្និទ្ធស្នាលគ្នាខ្លាំងទើបបានលេងខ្លាំងៗបែបនេះ។ជាមួយនឹងការចេញបកស្រាយរបស់ ហេង វិសាល លោកក៏បានបញ្ជាក់ថា ស្រីនា ជាប្រពន្ធ និង សេង ហ៊ួរ មានអារម្មណ៍មិនល្អចំពោះរឿងនេះដូចគ្នា។
ស្របពេលការចេញមកបញ្ជាក់របស់ ហេង វិសាល ងាកទៅកាន់ ជា ស្រីនា វិញចាប់តាំងពីផ្ទុះភាពចម្រូងចម្រាសមកនាងត្រូវបានហ្វេនៗកត់សម្គាល់ថាស្ងាត់សកម្មភាពនានាយូរខុសពីរាល់ដងទំនងរឿងនេះបានប៉ះទង្គិចផ្លូវចិត្តរបស់នាង។ ហេង វិសាល បាន Repost នៅលើបណ្តាញសង្គមទិកតុកពីគណនីមួយដែលចង់ឃើញការត្រឡប់របស់ ជា ស្រីនា មកកាន់បណ្តាញសង្គមវិញ។
ខ្លឹមសារដែល ហេង វិសាល បង្ហោះបន្តនោះ បានរៀបរាប់ថា «អ្នកទាំងអស់គ្នាឈប់cmtមិនល្អទៅSreyNeaទៀតទៅ ដឹងអត់ថាពាក្យសំដីអ្នកអាចធ្វើឱ្យគាត់បាក់ទឹកចិត្តបាន។ កុំតាមគ្នា គាត់មិនដែលទៅធ្វើអីអ្នកទេ គាត់ក៏ចង់បានជីវិតធម្មតាដូចគេឯងដែរ កុំ attack គាត់ តាំងពីដើមមកគាត់មិនដែលទៅធ្វើបាបអ្នកណា ហើយបំពុលសង្គមទេ។ គាត់ជាមនុស្សមានចិត្តល្អ ស្អាត ហើយឆ្លាតទៀត អ្វីដែលគាត់គិតគឺវិជ្ជមានទាំងអស់។ សូមកុំខមិនដោយមិនបានប្រើខួរទៅលើpostគាត់ ក្នុងនាមជាហ្វេនមិនចង់ឃើញគាត់ ស្ងាត់បែបនេះទេ។ សង្ឃឹមថាគាត់មិនអី ហើយមកធ្វើcontentវិញ។ តាំងពីថ្ងៃនោះមកគាត់មិន Update អីសោះ ខ្ញុំពិតជាបារម្ភណាស់ ឆាប់មកវិញណា គ្រប់យ៉ាងនឹងប្រសើរវាមិនមែនជាកំហុសអ្នកទេ កុំស្ងាត់យូរពេក ហ្វេនពិតប្រាកដនឹកណាស់។ I love you SreyNea»៕










