តារារ៉េបជនជាតិអាម៉េរិក Doechii អាយុ ២៧ ឆ្នាំត្រូវបាន Billboard ផ្តល់កិត្តិយសជា ស្ត្រីឆ្នើមប្រចាំឆ្នាំ (Woman of the Year) សម្រាប់ភាពច្នៃប្រឌិត និងទេពកោសល្យរបស់នាងនៅក្នុងវិស័យតន្ត្រី។ តារារ៉េបរូបនេះទើបមានការសហការជាមួយនឹង Jennie សមាជិក BLACKPINK ហើយទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJLiIeo60l7cJ04IG0cDNpS434_1HJEhKbW8yRoxrC-WQr-2VhGGLw-R7vHDf4oKQentwBRiQz3h1c3CUyCpIDaRZXfu29vCGG7UWCdrCQ5jiiCs_4X0ycyo0-gd5KgCNBXwfhA5rNvml6jzd7c25M9p74655v_0KmIZ64jDBaQXDVLFPWXl9z7YCo_ZUu/s1999/image_2025-03-12_11-47-15.png

Doechii នឹងទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ Women in Music នៅថ្ងៃទី២៩ ខែមីនា នៅរោងភាពយន្ត YouTube រដ្ឋ California។ នាងគឺជាតារាចម្រៀងរ៉េបទីពីរដែលសម្រេចបាននូវស្នាដៃនេះបន្ទាប់ពី Cardi B ក្នុងឆ្នាំ ២០២០។ កាលពីពីរឆ្នាំមុន នាងបានឈ្នះពានរង្វាន់ Rising Star ហើយបានក្លាយជាសិល្បករទី៣ ដែលបានឈានជើងពីពានរង្វាន់នោះទៅ Woman of the Year បន្ទាប់ពី Lady Gaga និង Ariana Grande ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSAXe2D1z0jjcU3uwFBWB3QcSjoGaAsW9kqpKzkCgLcLQnt7yJZqeV-1sTryPJm7SqFuFoSXvjGgdifeS1maX_lUXxXGjcals-QFH06Rkdw6-FTvfnh_Z2LUZtAF8ovf0BhKYCRs5S9EY_XKyTk2sY1LzlS7aCMBaufM2FHY9C9WqTNrYvAZ9b3iTT4e4D/s1020/image_2025-03-12_11-47-13.png

Doechii មានឈ្មោះពេញថា Jaylah Ji’mya Hickmon កើតក្នុងឆ្នាំ១៩៩៨ នៅ Tampa សហរដ្ឋអាម៉េរិក។ ឪពុកនិងពូរបស់នាងសុទ្ធតែជាអ្នករ៉េប។ កាលនៅក្មេង Doechii ចូលចិត្តសរសេរកំណាព្យ រៀនរាំរបាំបាឡេ រាំលេង សម្ដែង កាយសម្ព័ន្ធ និងលេងបាល់ទាត់។ នាងបានចាប់ផ្តើមអាជីពតន្ត្រីរបស់នាងជាមួយនឹងបទចម្រៀង Girls ដែលបានបង្ហោះនៅលើ SoundCloud ក្នុងឆ្នាំ ២០១៦ ។ បន្ទាប់ពីបានចេញផ្សាយ On the Places You’ll Go ក្នុងឆ្នាំ ២០២០ Doechii កាន់តែល្បីនៅលើ TikTok ។ មុននឹងក្លាយជាអ្នកសិល្បៈនាងបានប្រឹងប្រែងរកស៊ី ហើយត្រូវគេបណ្ដេញចេញពីការងារតែមិនបោះបង់ក្ដីស្រមៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjECDIz6hNHTpn_yJrlFw4oG8qL8IMXD5QX9f7xOqlcRM-EUJtgCUdMx_928nAbKBt310GH-4XVWbs7m20DlKw2QGzovpVphBC9wIyKo6UpbwF9HJwING8MtVzmaPkJwvgQ6EOhyphenhyphenfnMl5DqSA18h6Y_vyxeN_DxiEL8GHCJONNY3uMYdSrxy67xqJmaVRUi/s2048/image_2025-03-12_11-47-16.png
Doechii បានទទួលជោគជ័យមួយឆ្នាំជាមួយនឹងបទចម្រៀងក្នុងអាល់ប៊ុម Alligator Bites Never Heal ដែលត្រូវបានចេញផ្សាយនៅចុងខែសីហា ឆ្នាំ២០២៤ ហើយត្រូវបានបំផុសគំនិតដោយបទពិសោធន៍របស់នាង។ យោងតាមអ្នកវាយតម្លៃសរុបការទទួលបាន Woman of the Year គឺនាងទទួលបាន ៧៩/១០០ ពិន្ទុ។ Rolling Stone បានសរសើរ Doechii សម្រាប់ភាពប៉ិនប្រសប់របស់នាងក្នុងការរ៉េប ដែលមានឥទ្ធិពលដោយរចនាប័ទ្ម R&B ។ ទំនុកច្រៀងនៃបទចម្រៀងបង្ហាញពី Doechii នៅពេលដែលក្មេងស្រីព្យាយាមបង្កើតខ្លួនឯងនៅក្នុងឧស្សាហកម្មតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6nb7JZh0Xy8ixmV1R_9NWU9R7l5Ap6KYpJYsdEENerk54SR10h9HzBgKb6FK62rp7ZvSk5iKYdS4hXcvuUJ0lK4_B7PXRxsKK-WeDfJSCuhcOWjz5SehMpbfGhKaOjbvrZWjNptDl0U1SURdPLSpVtiPoinY6PWqbjOVrbBAQzPLbPyNYDbtO5PYrk2Zn/s1345/image_2025-03-12_11-47-24.png

នៅថ្ងៃទី ២ ខែកុម្ភៈ Doechii បានឈ្នះពានរង្វាន់ Grammy សម្រាប់អាល់ប៊ុមចម្រៀងល្អបំផុតជាមួយអាល់ប៊ុមរបស់នាងខាងលើនេះ។ នៅក្នុងពិធីប្រគល់ពានរង្វាន់ នាងបានសម្តែងបទចម្រៀងពីរបទហើយ Billboard បានអធិប្បាយថាជាការសម្តែងដ៏ល្អបំផុតនៃកម្មវិធី។ លើសពីនេះទៀត នាងបានទទួលការតែងតាំងសម្រាប់សិល្បករថ្មីល្អបំផុត និងការសម្តែងរ៉េបល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTOMNw4lrZ7cgSBWD7XLHEab4btEB5-wPhRQVqFh2jMjiEszCHmzbQBLswXgW2kyrEbVwEbF0oV-8t1Uk_jbI4WwSTf0T1GIvxTBKSsSrVNRnWLgYDICUl1svnpwCFAbc-JQRMIcx5yO_-NdzMO8uhexmUP1njy11HDCBXVFQauJ3R-m8ZHhzFMYgzV74S/s1999/image_2025-03-12_11-47-25.png

ថ្មីៗនេះ នាងបានធ្វើឱ្យអ្នកគាំទ្ររីករាយពេលនាងបានសហការក្នុងបទ ExtraL របស់តារាចម្រៀង Jennie ។ អ្នកគាំទ្របានបញ្ចេញមតិថាសំឡេងរបស់នាងសមនឹង Jennie ដែលធ្វើឱ្យបទចម្រៀងកាន់តែទាក់ទាញ។ Women in Music គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយ Billboard ។ ពានរង្វាន់ស្ត្រីឆ្នើមប្រចាំឆ្នាំត្រូវបានបង្ហាញជាលើកដំបូងក្នុងឆ្នាំ ២០០៧ ដើម្បីទទួលស្គាល់ការរួមចំណែក និងឥទ្ធិពលរបស់សិល្បការិនី។ Taylor Swift , Billie Eilish, Selena Gomez, Madonna, Olivia Rodrigo សុទ្ធតែទទួលបានកិត្តិយសនេះ៕