ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ បើមិនដូច្នេះនឹងប្រឈមមុខនឹងច្បាប់។
ថ្លែងជុំវិញបញ្ហាគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា៖” បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ”។
បន្ថែមពីនេះ រដមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្នើអភិបាលស្រុកនៅពេលចុះមូលដ្ឋាន ត្រូវមានការផ្សព្វផ្សាយគ្រឿងញៀន យ៉ាងហោចណាស់ត្រូវឆ្លៀតពេល១០នាទី ដើម្បីអប់រំដល់ពលរដ្ឋមូលដ្ឋានឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។
បើយោងតាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការនៃគ្រឿងញៀនសកល ជាពិសេសពីតំបន់ត្រីកោណមាស៕










