Home Blog Page 533

វណ្ណដា សរសើរបទចម្រៀងចូលឆ្នាំរបស់ ម៉ម ពេជ្ជរិទ្ធ ពេញបេះដូងខណៈអ្នកគាំទ្របន់ឱ្យសហការគ្នា

0

តារារ៉េប វណ្ណដា បានចែករំលែកបទចម្រៀងចូលឆ្នាំមួយបទមានចំណងជើងថា «No NO!! (អស់ស្រែកេរយាយ)» របស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ ដោយបង្ហាញថាលោកពេញចិត្តបទចម្រៀងមួយបទនេះខ្លាំងក្នុងឱកាសចូលឆ្នាំខ្មែរ។ ឃើញ វណ្ណដា ចែករំលែកបែបនេះ ពេជ្ជរិទ្ធ រំភើបចិត្តនិងបានអរគុណចំពោះតារាចម្រៀងរូបនេះ ខណៈ វណ្ណដា បន្ថែមទៀតថាចង្វាក់និងប៉ារ៉ូលចម្រៀងរបស់ ពេជ្ជរិទ្ធ គឺពិតជាអស្ចារ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtQbGpRjvVe7rKtJ0oImpnwH9ysDst4kLHtAfaD9oaz-wm_T7w0-_Bmuv2gbodV6pA6wp2pKQE7xBWwc4A8ZFKDBNpVBEtx-90tH2XlNzXUemdx4y8QAeXYFPVLuL1abPXthjh_m4wwLjcdZvpIFIYKkFNMU79aVj785xqnpc3w5hWmAxWfLW8ORGOEKYu/s2048/image_2025-03-28_10-16-15.png
នៅយប់ថ្ងៃទី៦ មេសា វណ្ណដា បានចែករំលែកចម្រៀងរបស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ មានចំណងជើងថា «No NO!! (អស់ស្រែកេរយាយ)» ដែលបទនេះបានទម្លាក់កាលពីថ្ងៃទី៥ មេសា ។ តារារ៉េបនេះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទៅលើបទចម្រៀងរបស់ ពេជ្ជរិទ្ធ ថា នេះជាបទដែលខ្លួនលោកចូលចិត្តសម្រាប់ចូលឆ្នាំខ្មែរនាពេលខាងមុខដោយបានដាក់ Emoji លេខ១០០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLpSZ3XAuKYwu5iw6dl9G2CIQ6V-MNp72fFrbvRCylRH_OlBF0Uu4nuOfw9IG4WV7LBDqxrsgwmQXUkloSBpFb-m2h4apzchLlLaSa-ItCHSj4YzVTW5d_ikEIfRvx4-hh_A8NX2HhG0adYTBX3Xc02H86r2hi3b_tSAkcMzP2mz_3R8JPAgtcA9rIUsD/s1440/image_2025-04-07_09-18-47.png
ឃើញមានការចែករំលែកពេញចិត្តបទចម្រៀងរបស់ខ្លួនបែបនេះពីតារារ៉េប វណ្ណដា ម៉ម ពេជ្ជរិទ្ធ បានចូលទៅខម្មិនក្នុងន័យថាចម្រៀងដែល វណ្ណដា ស៊ែរគឺវីដេងូមានភាពញ៉េរញ៉ៃបន្តិចដោយបង្ហាញថាលោកបានចេញសំឡេងអូឌីយ៉ូផ្លូវការម្តងទៀតទៅលើបទនេះដែលមានគុណភាពល្អជាងនេះ និងបានអរគុណ វណ្ណដា សម្រាប់ការស្រលាញ់បទចម្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf-nYym-HVywyupbacFQ5YUT5c4gGBow0ryTIli0_0KNODKWktFpurraCgM0zg2Quop0Yuu_VLxQFLEpFeWXrB3xfVrEx8xPKrDdyibyRIbVdTtnaQiza15j02x-GK0tKqmlYXgw_xkl709Z8Nz1RHWXJE9ihHYZLMQK2LsvMqddWhsgG3uBvVCTVcUzPK/s1440/image_2025-04-07_09-24-13%20(2).png

ការខម្មិនពី ពេជ្ជរិទ្ធ វណ្ណដា បានឆ្លើយតបវិញដែរថា បទនេះរបស់ ម៉ម ពេជ្ជរិទ្ធ គឺមានចង្វាក់និងសំឡេងពីរោះធ្វើឱ្យលោកចង់រាំ ChaCha Cha តែម្តង។ សកម្មភាពឆ្លើយឆ្លងរបស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង វណ្ណដា នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់ឱ្យអ្នកទាំងពីរមានការសហការគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYHlmmROZkwkPuGWd3nH6CkaHwKI8WLaL8od6Jr7bqL26opTbAXLcgSA5L_hc3OLIWcgPMXZNclyGkDsXfiOEwIzeDyUiei3iODQkYD6mfWYc2PCO_c6vyCKqr0azoMSuc_vTXJqBoi9znW6sVXJnNkFqfGnZ6rUFl7WLZmT_Eb7Nr8wgywLDstEHe1442/s1440/image_2025-04-07_09-18-50%20(2).png

គួរបញ្ជាក់ផងដែរ ដ្បិតតែ ម៉ម ពេជ្ជរិទ្ធ មិនស្ថិតក្រោមផលិតកម្មណាបន្ទាប់ពីរំសាយក្រុម Smallworld Smallband ក្រុមតូច ប៉ុន្តែលោកនៅតែក្តោបឱកាសលើអាជីពសិល្បៈបានយ៉ាងល្អជាទូតសុឆ្ឆន្ទៈក្រុមហ៊ុនធំៗផងដែរ។ បទល្បីៗរបស់ ពេជ្ជរិទ្ធ ដែលទទួលបានការគាំទ្រខ្លាំងពីមហាជនមានដូចជា «ឆ្ងាយ ,មិនអាចឃាត់ទេ, បាត់គោចួបស្នេហ៍ ,រាំទាំងទឹកភ្នែក និងបទ កន្ត្រឹមខកស្នេហ៍ ជាដើម។ ចុងក្រោយនេះ ម៉ម ពេជ្ជរិទ្ធ គឺមានឱកាសដ៏ពិសេសបានសហការចេញបទចម្រៀងជាមួយព្រះនាង ជេនណា ផងដែរទៅលើបទ «ព្រះនាងរាំវង់»៕

អ្នកគាំទ្រសរសើរ យូរី ច្រៀងរាំក៏ចេះ ដឹកនាំប្លង់ថតក៏បាន

0

តារាចម្រៀង សេន យូរី បានធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិកោតសរសើរបន្ទាប់ពីមានវីដេអូមួយឃើញសកម្មភាពនាងដឹកនាំក្រុមការងារចាប់ប្លង់ឱ្យបានល្អដើម្បីរូបភាពក្នុងបទចម្រៀងចេញមកស្អាត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCRkBLWX-PjbQtdZxg-ZelKSb0LCapTzweU5jIedeUuyDVgbcAPH0NajsyQHoNJ-OB3evzYlsT_WXPjSDRDl-7ErD_B0Zptb4TcfqNDIkaOxlwD-vlPORRe0OdEmenL-vmQQOjhFxDM6WMHpbJWtFyUkAxYYSQA-oPgy51TQPDeRinYz5J8VnQqTB9gOb7/s1440/image_2025-04-05_15-06-22.png
    ប្រឡូកនៅក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ តារាចម្រៀង យូរី បានសាងភាពល្បីល្បាញតាមរយៈបទចម្រៀងល្បីៗជាច្រើនគួរឱ្យកត់សម្គាល់ជាពិសេសបទញាក់រាំកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដោយមានបទថ្មីៗជារៀងរាល់ឆ្នាំ។ ជាក់ស្តែងឆ្នាំថ្មីនេះ យូរី បានចេញបទ ដូចជា «ទាស្រវឹង, ជិះសេះ និង ចូកចែវ» ជាដើម។ លើសពីការច្រៀងនិងរាំថ្មីៗនេះអ្នកគាំទ្រក៏បានសរសើរទៅកាន់ យូរី ផងដែរទៅលើការដឹកនាំថត MV បន្ទាប់ពីមានវីដេអូមួយចែករំលែកនៅលើបណ្តាញសង្គមទិកតុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Gt2c4ypyE4jTQMYo2JykffhFV8rTdE6esIP74CmEZd60pGNMLTIiujF4ux6p53tZEQwS8PtlmpUMHsayh6dw4tnxyKp5wj-AtRLFcg_22vEmBL0-6RSNinzEQm5RFxyt8AqwiUnhawzhj3jHvcUqAHi0Pb-EMvJfebryplcWxRDyIg8cQqVQifU9Wk0p/s1440/image_2025-04-05_15-06-18%20(2).png

    ក្នុងវីដេអូនោះ គឺជាសកម្មភាពក្រៅឆាកនៃការថតចង្វាក់រាំបទ «ជិះសេះ» បន្ទាប់ពីឈរមើលនៃការថតរួច យូរី បានប្រាប់ក្រុមការងារឱ្យឌុបប្លង់ម្តងទៀតនិងបានប្រាប់សមាជិកក្រុមរាំកុំឱ្យឃ្លាតពេក និងបានប្រាប់អ្នកថតចាប់យកប្លង់មួយចំនួនទៀតដើម្បីឱ្យចេញមកមើលឃើញស្អាត។ សកម្មភាពរបស់ យូរី ក្នុងការដឹកនាំថតបទចម្រៀងនេះបានធ្វើឱ្យទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍រួមទាំងសរសើរតារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJH8en5xvCNdGWb_oSLPgYi8ocB-Fb6Pnma8BJTLxKP7C2ehiHwiRDlKQ9ms45gq2aJGIfJR50olBlQySTZJGVvAU1n5s40EZSMZpY5a0uSbkzDlajNHzjH0b-XGTjVtiRx1-poaMqczBrhbuEO5OBjcylB4QDh9l5V4UH54PNg6JfT2jE6wneiPWmI5aB/s1440/image_2025-04-05_15-06-18.png

    មតិមួយបានលើកឡើង ច្រៀងផងដឹកនាំផង យូរី ពិតជាពូកែ ខណៈក៏មានការទម្លាយទៀតថា MV របស់ យូរី ភាគច្រើនគឺនាងជាអ្នកដឹកប៉ុន្តែនាងមិនបានដាក់ឈ្មោះខ្លួនឯងប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDv_Umm9-uda0jAkqPcmPRFdrTaQ2Z_LNQXEPCHAT1Cu5LAuu_RZb2UzYLZyxZI07pnmhybmBNFXNVJ4yGGYPmggYdBqmGZNN-1Tal8f-VOUL6YlZrnemjr-NGTx2NUlmyGnrmletTfhIrDFkQsnxHjhCt2IAk06yxp-hgzu5UwUOOHPshZ4GKQ-vrbm-_/s2048/image_2025-04-05_15-06-20%20(3).png

    គួរបញ្ជាក់ផងដែរថាបទចម្រៀងដែល យូរី សាងភាពល្បីល្បាញខ្លាំងមានដូចជា ចាក់ទឹកដូង នំបុ័ងប៉ាតតេ ខ្យល់កំដរទឹកភ្នែក រាំតោង ជាដើម៕

ម៉ាដាម ដា ថាគ្មានបានចាញ់សម្បថព្រោះនាងមិនបានស្បថជាមួយអ្នកណា ខណៈនាងស្អប់ពាក្យនេះខ្លាំងបំផុត

0

ជួបវិបត្តិហិរញ្ញវត្ថុខាតបង់ប្រាក់រាប់ម៉ឺនដុល្លារត្រូវលក់អីវ៉ាន់ឡៃឡុង អ្នកជំនួញអនឡាញល្បីល្បាញ ម៉ាដាម ដា ទទួលបានទាំងការអាណិតមានការជួយទិញពីអ្នកប្រើប្រាស់ផង ខណៈមានទាំងអ្នកឌឺដងផង ជាពិសេសរឿងពាក្យសម្បថ។ ម៉ាដាមដា និយាយថានាងមិនបានស្បថជាមួយអ្នកណានោះទេ ខណៈពាក្យនេះនាងស្អប់បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWJ3GWOOpc2W5j3Gpq3EDyc-jcEJWbKoxx3tx901kBV-Uc_psAoDwDjn1xDTSeL4hyphenhyphentaE6flIF9_GDvvWn1MPS_42YlGeJyh99XssHm2RZXd-IjbQecRW__Pk7uUzV48ntmDDinzAJ3a_880W-aKNLHmZ1RGIKXMSeflN4D6mvgwBtkZnopv-Ff0ALi2Q2/s1440/image_2025-04-07_14-14-02.png
និយាយទាំងឡាយឡំជាមួយនឹងទឹកភ្នែកនៅក្នុងការ Live កាលពីកន្លងមកថ្មីៗនេះបន្ទាប់ពីប្អូនស្រីបានលាតត្រដាងពីបញ្ហារបស់បងស្រី ម៉ាដាម ដា បាននិយាយពីរឿងឈឺចាប់របស់ខ្លួនជាច្រើនមានខ្មែរដែលនៅថៃធ្វើស៊ី៥០នាក់ទើបធ្វើឱ្យមុខជំនួញរបស់ខ្លួនពេលនេះត្រូវជួបប្រទះវិបត្តិហិរញ្ញវត្ថុ ខ្វះលុយបើកឱ្យបុគ្គលិកជាច្រើនខែ។ តាមរយៈការ Live នោះមានអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានលើកទឹកចិត្តទៅកាន់អ្នកជំនួញរូបនេះដែលធ្លាក់មកដល់ចំណុចនេះហើយការរកស៊ីគឺមើលមិនឃើញមានឡើងហើយនឹងចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHBTJcscgCaMzX3ckIH8YOy3Lt5Bgx-GGxYYnn3OT_tCdSL9BZsMup26D_GSI124IxetDldcoOOQGL8buaSdTPQ3AC9sCZFVOiO8jBIBioGZs9MmgQ3kzFuBYqdQ6J6bb-OEm471u8FsWa5LdxU4Uod__8Yfs22kgjij5gDpB8DXGwgneFzT2rduc3MQw9/s1440/image_2025-04-07_14-14-04.png

ទន្ទឹមនឹងការលើកទឹកចិត្ត អ្នកមួយចំនួនបានបញ្ចេញមតិឌឺដងផ្លែផ្កា ម៉ាដាម ដា ដោយសារតែសកម្មភាពហាយសូរកន្លងមក និងពាក្យសម្តីមួយចំនួនទាក់ទងនឹងជីវិតឯកជនបែកបាក់គូស្នេហ៍និងលង់ស្នេហ៍ប្រុសក្មេង ជាពិសេសគឺពាក្យស្បថស្បែតែម្តងកាលពីខែធ្នូ ឆ្នាំ២០២៣។ មានអ្នកលើកពីការស្បថស្បែរនៅក្នុងការ live របស់ខ្លួន ម៉ាដាម ដា បានសុំចិត្តអ្នកលេងបណ្តាញសង្គមអូសរំលងប្រសិនជាស្អប់នាងទុកក្នុងចិត្ត ហើយនាងស្អប់បំផុតគឺពាក្យ «ស្បថ» ដោយ ម៉ាដាម ដា បានបញ្ជាក់ថារាល់ថ្ងៃនេះនាងមិនបានស្បថជាមួយនរណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEWtGpfQ505EfSYq9iHavOMaiyDcvorMPaxlKb-hLUv_Wrc-EOvdx4DM2VeaNEcPtP9wZ2ceBUE7T-SSwgsjAk4r8NPUxJXe2d2C2L3oU0VegjfC8rJ5B2TPGaDWKwffuQwZ6MwvB48dmEkDQLknsULl5TIbN8gMfHMxk3PYm1Sa-u2Ad8C_EfhIfrn6RT/s2048/image_2025-04-07_14-13-57.png

ម៉ាដាម ដា បានជំរុញឱ្យអ្នកដែលថានាងស្បថ ទៅសួរ ប៉ាអយ ដែលជាអតីតគូស្នេហ៍ថាថ្ងៃនោះខ្លួននាងបានស្បថឬអត់ ខណៈអ្នកជំនួញរូបនេះបានសុំចិត្តមហាជនបើកចិត្តស្តាប់នាង មួយជីវិតនាងមិនចង់បានរបស់អ្នកណា កេងប្រវ័ញ្ចអ្នកណា ហើយប៉ាអយ ព្រមចេញមុខនិយាយការពិតមិនមែនការពារនាង ហើយរឿងនេះនាងបានសុំ ប៉ាអយ និយាយជាយូរមកហើយប៉ុន្តែគាត់មិនព្រម ទោះបីជាចេញមុខយឺតនាងជិតស្លាប់បាត់ក្តីតែខ្លួននៅតែអរគុណទៅកាន់អតីតគូស្នេហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHBjUoxXc5l6y-p1M-_zzeGfLgJio_xG3Y7JGHswIXGBbjXpTcya8Uj1CDRLtVI5XkTqqg5uSgjKipIgBf2lOO3QTLyvhpwhuFG8R_c-7nyHT62vIB0Dc3epxGQllJCvR9usGhlEbZ720YN0GF3xFo7YRl7VWqsW8QGaC1BJSpKQsxe7IYrVoSGED3Ry0G/s2048/image_2025-04-07_14-13-58.png

ជាមួយគ្នានេះ ម៉ាដាម ដា ក៏បានបន្ថែមដែរថាក្រុមហ៊ុនរបស់នាងជួបបញ្ហាធំដោយសារតែបងប្អូនខ្មែរដូចគ្នានៅថៃបោកនាង៥០នាក់ដែលនាងបានដាក់អីវ៉ាន់ឱ្យរកស៊ីដោយចិត្តស្រលាញ់ក្នុងសម័យកាលកូវីដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip7JrFqaAqe1BErwbZweDrmtMVw95hdMWqAwPDUH6YhRFHyh9Ikhb9sLNL9lA9pQEDvgdFh_DiaTP6Wy-_SDpUSLMzqk1xjMjvhY-VFoS6_WksQouYt-67HCVPyqQ99EXg_w5LwuD7hdV0Bdke8p1YG7dCp9rxTGugNwvyO478Kruwy7uvDSV1hPRQjfD1/s2048/image_2025-04-07_14-14-00%20(2).png

ជាមួយនឹងខ្លឹមសារដែល ម៉ាដាម ដា មិនបានស្បថជាមួយអ្នកណា អ្នកលេងបណ្តាញសង្គមទិកតុកបានចូលទៅខម្មិនឌឺដងបន្ថែមទៀតដោយបញ្ជាក់ថាឱ្យវីដេអូឡើងវិញថាខ្លួនម៉ាដាម ដា បានស្បថឬអត់៕

តារាសម្តែង Hong Yao ប្តីរបស់ Wu Jinyan បញ្ជាក់ថាមិនតូចចិត្តដែលគេនិយាយថាអន់ជាងប្រពន្ធ

0

តារាសម្ដែងចិន Hong Yao បានទទួលមតិជាច្រើនដែលនិយាយថាលោកអន់ជាងប្រពន្ធរបស់ខ្លួនគឺតារាសម្តែង Wu Jinyan ប៉ុន្តែចំណុចនេះមិនបង្កឱ្យលោកអន់ចិត្តនោះទេ ខណៈបានបញ្ជាក់យ៉ាងច្បាស់មិនតូចចិត្តចំពោះរឿងនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoLAdPEfFM9Mb30rwH8vV0B4kPE4vTJf1ubMmijRizluZxGsHynzKhUv5zGAdGq8khmqTNHimx90Jb9J9s_B9ptE9jqIaChPOpGVVPX4kJewgaBErptBFAP4LHafauQIn0q4V1izzQGd74bT12eSbdrVQbBIIvxsZzNhzQtbN-BLBfnFsX9PQb4xIWOJJo/s828/image_2024-09-26_16-51-21%20(2).png

តារាសម្តែង Hong Yao បាននិយាយជាលើកដំបូងអំពីអាពាហ៍ពិពាហ៍នៅក្នុងកម្មវិធីមួយនៅលើទូរទស្សន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃទី៥ ខែមេសា។ ចាប់តាំងពីការប្រកាសជាសាធារណៈអំពីអាពាហ៍ពិពាហ៍របស់លោកនិង Wu Jinyan ក្នុងឆ្នាំ ២០២៤ មក Hong Yaoបានទទួលមតិអវិជ្ជមានជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទស្សនិកជនខ្លះជឿថាលោកអន់ជាងភរិយារបស់ខ្លួនទាំងកេរ្តិ៍ឈ្មោះ និងការសម្តែង ហើយមិនស័ក្តិសមជាមួយនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGB9c6a_4-zePT65KInwuPo-Zwq-qa65E5p-hJuSV8D5sBGQ6kcsBrS0bWV0BgKWnU8HRbLwZZFV58M7nREvnIFwguVFFFL64a1D-yvfAuQnW2GyOZq63HtX16xcrMy9UJFIrE89zyYgdYENPF16gsDFyqnC-eKn6SFqHaub9wzLoPf9qGiTkrTj7LHe72/s600/image_2024-09-26_16-51-21.png

មនុស្សជាច្រើនចងចាំថា Hong Yao ជាស្វាមី Wu Jinyan ច្រើនជាងអាជីពសម្តែងទៅទៀត។ មនុស្សមួយចំនួនបានណែនាំតារាប្រុសរូបនេះរកវិធីដើម្បីគេចចេញពីពាក្យអស់ទាំងនេះ។ ប៉ុន្តែ Hong Yao ជឿជាក់ថា ការធ្វើជាស្វាមីរបស់ Wu Jinyan គឺជាផ្នែកមួយនៃជីវិតរបស់គាត់ ដូច្នេះមិនចាំបាច់ព្យាយាមគេចពីស្រមោលប្រពន្ធរបស់គាត់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK6jwLzUsg67tN4JyOryYS6RCAa61UEuBXS0s-phsfv0koN98KVvE1tsQ4blvJpDltJzBIjnYs9W_1XI2K9-RFgXmRka9fx7j4aLXJ1oeN0knibYgljZJ1PRLhNTvusqFwBsA9NGRpFxXcLwhL9UIfqNtJY0ZRXIsXBX7ArJSquIHDAQfRXTZPVao2FDkR/s1360/image_2025-04-07_13-32-22.png
តារាសម្តែងវ័យ៣៣ឆ្នាំរូបនេះបាននិយាយថាប្រពន្ធរបស់លោកល្អ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនលោកយល់ចំណុចនេះហើយទទួលយកវា។ តារាសម្ដែងរូបនេះក៏បានរំឭកខ្លួនឯងថាត្រូវតែបង្ហាញសមត្ថភាពផ្សេងទៀត។ ប្តីប្រពន្ធមួយគូនេះបានស្វាគមន៍កូនស្រីដំបូងរបស់ពួកគេនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ បច្ចុប្បន្ននេះ Wu Jinyan ថែរក្សាគ្រួសារ ខណៈដែល Hong Yao ចូលរួមក្នុងកម្មវិធីទូរទស្សន៍ជាច្រើន។ អ្នកទាំងពីរបានប្រកាសពីការចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីខែកញ្ញា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH9zgcLnirC-kOo4CPOeN1Gf_j0Fp7v6KFbRIwRhn94WsEughaKSfwlitlEnlF5ZOOUKIp-vUgknM9eSgko1gYLOo9aYZxGBrKlN56NUPmrrAEVUmPhJv57v_ZBIkxswUAt_I-2ktmqor-BpJf950_XDC5IqzleP9Lsli6Qp9oKBJqNeO6f9Nc9zTM2ndM/s1000/image_2025-04-07_13-32-23.png

Wu Jin Yan និង Hong Yao បានជួបគ្នាពេលកំពុងថត រឿង Story of Yanxi Palace ក្នុងឆ្នាំ ២០១៧ នៅពេលដែល Jin Yan ដើរតួជាតួឯកស្រី ហើយ Hong Yao ដើរតួជាព្រះអង្គម្ចាស់ Hong Zhu ។ នៅឆ្នាំ ២០២១ ពួកគេបានសម្តែងជាមួយគ្នាម្តងទៀតជាខ្សែភាពយន្តអំពីយុវជនក្នុងជីវិតសម័យទំនើប៕

ម៉ាដូណា រៀបការជាមួយនឹងមនុស្សស្រីគ្រាន់តែជាការ Prank

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមរួមទាំងអ្នកនៅក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលមិនតិចនោះទេដោយសារតែតារាកំប្លែងម៉ាដូណា ដែលបានចែកផ្លូវគ្នាជាមួយនឹងគឺស្នេហ៍ភេទដូចគ្នា ហើយបានបង្ហោះរូបរៀបការជាមួយនឹងមនុស្សស្រីដោយបញ្ជាក់ថាគ្រប់យ៉ាងធ្វើតាមម្តាយ។ យ៉ាងណាជុំវិញ ម៉ាដូណា រៀបការជាមួយនឹងមនុស្សស្រីនេះត្រូវបាន តាប៊ុយ បញ្ជាក់ថាគ្រាន់តែជាការ Prank របស់ ម៉ាដូណា ប៉ុណ្ណោះដោយសារតែជាមិត្តជិតស្និទ្ធម្ចាស់ដើមការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rqEg-8G8Dw4ydMevqVNGe5MRHOd6ec5ospz0kOD6mQxK0kE60Qc5LIfOk5WS3MOfAcgncIRJzks_8F6cJ4PwHLPymrRlw6-fjhXxKamZdhE22csOpMca1JDbl20o35Gn-qN9pEjYtKerrOU2mJ8MDUeFZ5H8xemghRO7zPX6YZgPj82JBKZQuqublBSU/s2048/image_2025-04-07_14-18-30.png

កាលពីថ្ងៃទី៥ មេសា ម៉ាដូណា បានបង្ហោះរូប៣សន្លឹកជាមួយនឹងអត្ថន័យថា «មុននឹងក្រោយដឹងតែមានអ្នកថតបង្ហោះហើយ សូមអភ័យទោសដល់មិត្តភ័ក្តទាំងអស់គ្នាដែលអត់បានអញ្ជើញ ព្រោះពិតជាខ្មាសអៀនមែនអ្វីៗតាមអ្នកម្តាយ»។ ការបង្ហោះរបស់ ម៉ាដូណា បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនដោយអ្នកខ្លះគិតថាដោយសារតែស្នេហាភេទដូចគ្នារបស់ ម៉ាដូណា បរាជ័យទើបជ្រើសរើសបែបនេះ ខណៈអ្នកមួយចំនួនក៏មិនជឿ។ ក្នុងការបង្ហោះរបស់ ម៉ាដូណា ក៏មានអ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រក៏បានចូលទៅខម្មិនអបអររសាទរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeGCdrLBg9QtidT0DAWNXRjPSxGJXUjpBFfidZJg_zVDmmBdtWSju3qFkAoWcVP_DHNFMMhNCwePZqEFIl_zIjjoHEfMO1dyU9mqV1LsjjyBeB6OQ5JyXe34xgNGK-LEjly1Ocxwg3O4gofBIqz-3jPt1YS_PitjRSAVL26uRPd4S2jSbZDPSsHh3NacE/s960/image_2025-04-07_14-18-31.png

យ៉ាងណាមិញ ជុំវិញ ម៉ាដូណា រៀបការមានកូនក្រមុំជាមនុស្សស្រីនេះត្រូវបានលាតត្រដាងការពិតពីមាត់របស់ពិធីករ តាប៊ុយ ដោយបញ្ជាក់ថា ម៉ាដូណា មិនបានរៀបការជាមួយនឹងមនុស្សស្រីនោះរូបភាពនោះគ្រាន់តែជាការ Prank ខណៈ តាប៊ុយ ស្នើកុំឱ្យជេរ ម៉ាដូណា ថាបំពុលសង្គមព្រោះ ម៉ាដូណា ជាមនុស្សកំប្លែងនិងជាមិត្តភក្តិជិតស្និទ្ធរបស់កូនកំលោះក្រមុំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHL9eWOs_0-Wr1Ji7iert-lfBiJxCP0-5IRzipiDE9EFIbPTWDBPeBZeaiIGz3KSxgm7XFg_QIodH92Wtl8K4D1btPoaJsoYsUVcPe1TrhVtMTtrpZF1dsvAtjCXci_SbzGvI0PNA2TYYclnDpfqi87j2KcRzAdA5MaYzBcu2-l9cueLq4_b7FhGzeHpFp/s960/image_2025-04-07_14-18-32%20(2).png

ទន្ទឹមនឹងវីដេអូស្រាយបញ្ជាក់ថា ម៉ាដូណា Prank តាប៊ុយ ក៏បានបង្ហោះរូបភាពនិងសំណេរបន្ថែមទៀតនៅយប់ថ្ងៃទី៦ មេសា ថា«នេះបាទគឺជាកូនកំលោះពិតប្រាកដរីឯម៉ាដូណាគាត់បង្ហោះលេងទេព្រោះគាត់ជាមិត្តជិតស្និទ្ធិនិងកូនកំលោះកូនក្រមុំ»៕

អាមេរិកជាអ្នកកាច់ចង្កូតសេដ្ឋកិច្ចពិភពលោកមែនទេ? ក្រោយលោកត្រាំ ប្រកាសពីអត្រាពន្ធភ្លាម ជាង៥០ប្រទេសសុំចរចាជាមួយភ្លាមៗ

0

សហរដ្ឋអាមេរិក ៖ មន្ត្រីរដ្ឋាភិបាលអាមេរិកឱ្យដឹងថា ក្រោយពីប្រធានាធិបតីអាមេរិកបង្ហាញបញ្ជីពន្ធទំនិញនាំចូលពីបណ្តាប្រទេសនៅទូទាំងពិភពលោក ធ្វើឱ្យរដ្ឋាភិបាលប្រទេសជាង៥០ បានទាក់ទងមកសេតវិមានដើម្បីសុំចរចាពាណិជ្ជកម្មជាមួយអាមេរិក ដូចជា ៖ ឥណ្ឌូណេស៊ី និងតៃវ៉ាន់ ពុំចាត់វិធានការប្រឆាំងនឹងការកំណត់ពន្ធរបស់លោក Donald Trump ឬដំឡើងពន្ធទំនិញអាមេរិកវិញទេ ប៉ុន្តែប្រទេសទាំងនេះជ្រើសយកការចរចា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8ZyaiOUqGalnZXWP-dVrgZkd5cjvuROD_5aDH6dV9VAb9rky_F8OMXvlF4qIq-vM_hMAza7wavdpR-Gv-NZ7LnzS1kJ1ZAB4jPqWOegRJm-g0zA30UQbwECJUVoWvHBVS1CE8SOPNk4dYghxjSJLffRgcdp7ZXMf1Bz-U37_voNtB7DwnsGQzKEWa8s5F/s1280/image_2025-04-08_08-38-12.png

កាលពីថ្ងៃទី៦ ខែមេសា កន្លងមក លោក Kevin Hassett នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានអាមេរិក បាននិយាយមកកាន់សារព័ត៌មាន ABC News ថា តាំងពីលោកប្រធានាធិបតី Donald Trump ប្រកាសដាក់ពន្ធទំនិញនាំចូលពីបណ្តាប្រទេសទូទាំងពិភពលោក កាលពីសប្តាហ៍ទី១ ខែមេសា គឺរហូតមកដល់ថ្ងៃទី៦ ខែមេសា គឺមានប្រទេសជាង៥០ បានទាក់ទងមកសេតវិមានដើម្បីសុំចរចាពាណណិជ្ជកម្ម ពីព្រោះប្រទេសទាំងនេះយល់ឃើញថា អាមេរិកដំឡើងពន្ធទំនិញនាំចូលខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjom7LP9E7gRflo_GnZWBaroFZCxAERagy-tItMefx6OCS1OST_TjrwOPtXO9_UXap85U5IkBHx9rkJZDbcCZEJFb74LashsO4AmeOHx_nGYeYMzb2krFnelkeKMW96Dg-uwCoKNn-fHLakyJwG7VZnRWcCrEWSOQnzxOVjhqotqRaiRhkdvFVeuG8zX3Cl/s3500/image_2025-04-08_08-38-07.png

លោក Donald Trump បានប្រកាសដាក់ពន្ធអប្បបរិមា (Baseline Tariff) ស្មើ១០% សម្រាប់ទំនិញនាំចូលអាមេរិកពីប្រទេសនានា ហើយលោកដាក់ពន្ធខ្ពស់ (Reciprocal Tariff) លើប្រទេសជាច្រើនដែលអាមេរិកមើលឃើញថា មានឱនភាពពាណិជ្ជកម្មខ្លាំងបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqdFl6T0A1HLu5vDrGCs9i-qPSYZ7POEblCJDLN58iwClH_NP5_eU8BhBQWaJsvlsJuqDWBVjGm_TRNMgGfTbfmz4RreFrcb6zq9KI5CuUG6v2QX-3348eyxGAkf6zYQrV_C4eAJHRjxb31-HaTWtEzZQe-xCFFrzNX7k8nTk2SZgpC7O_mIj_2fzK-dnU/s1080/image_2025-04-08_08-38-11%20(2).png
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ពុំគិតថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះដោយសារលោក Trump ដាក់ពន្ធទំនិញនាំចូលពីប្រទេសនានាទេ ហើយលោកយល់ឃើញថា ការលក់ភាគហ៊ុនរបស់វិនិយោគិនកន្លងមក គឺកើតឡើងរយៈពេលខ្លីតែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN7XORiubC4n9W4oILKSijPFg-sIOPxtldWPxHSxoPX42Ds-CtgKjPAH30LtdWE0WO8NeQhdUmxe0DGueyDJvXNX-BigPHj7jW7FK9-BzudGp6Y9-ZKo29g42lokPfoVf3IYvy6cJSJqA9teliJCePQ01W4akq-z86SIAW_OUy-3qT0aDMqHoP94pW0Mb5/s1500/image_2025-04-08_08-38-11.png

ប៉ុន្តែការដាក់ពន្ធទំនិញនាំចូលរបស់លោក Trump ធ្វើឱ្យអ្នកវិភាគជាច្រើននាក់បង្ហាញក្តីបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចអាមេរិក ដូចជា ៖ តម្លៃទំនិញនៅអាមេរិកនឹងកើនឡើងខ្ពស់ ហើយធ្វើឱ្យប្រទេសនានានឹងដាក់ពន្ធទំនិញអាមេរិកវិញ ។ បច្ចុប្បន្ន ប្រទេសចិន និងកាណាដា បានប្រកាសដាក់ពន្ធទំនិញអាមេរិករួចហើយ ខណៈអង់គ្លេស ក៏កំពុងពិចារណាដំឡើងពន្ធទំនិញមួយចំនួនរបស់អាមេរិកដូចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwrhamQYk7_jzyIzPkVAsYPi3yEGG3pCV5_1QBU_jpKMmhT6uuR8wFV_x8fUBsGsOxGnfHclioV2K4NTyQ3QIbQMTsCmyUVwypQ_R-J60xmTwrRgDXayLMYUVeg6z9UgMYgqqK57nABwG24Rse3f8NT74QEZsePXRYwBG9oWEMHztiPjq-cD4R3hfuQ8oJ/s1000/image_2025-04-08_08-38-13.png
ចំណែកប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារការដាក់ពន្ធទំនិញរបស់ប្រធានាធិបតីអាមេរិក បានសម្រេចចិត្តជ្រើសយកការចរចាជាមួយអាមេរិក ដូចជា ៖ ឥណ្ឌូណេស៊ី និងតៃវ៉ាន់ បញ្ជាក់ថា ពួកគេនឹងពុំដំឡើងពន្ធទំនិញអាមេរិកវិញទេ ។ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ថ្លែងថា តៃវ៉ាន់នឹងដករបាំងពាណិជ្ជកម្ម ព្រមទាំងបង្កើនការវិនិយោគ និងកិច្ចសហការជាមួយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUV8WdXf5PdeNLhz9elSAtGVAIxWiaJiLVmilK9uYHjFGmcxFDpzJtYZp_USlFr9HbKRkUQ3wgBBbX88mR2UZT412V83CqdEKql0kBQKhHhpK4Rj6MgvRsQWX6fZ2c5YlQTAEa6iZXhpCoGrL1wWTnWryZ-phMLAjuoP8RqXpuoQw13jZVBKscJ_hIbaW3/s2400/image_2025-04-08_08-38-14.png

ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើដំណើរមកកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីចរចាពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយផ្ទាល់ ៕

ប្រទេសថៃយ៉ាងម៉េចទៀតហើយ! ទឹកសមុទ្រហួហ៊ីនស្រកចុះខ្លាំងបំផុតនៅសល់តែថ្មរាប់ពាន់ដុំលើឆ្នេរក្រោយរញ្ជួយដី

0

ប្រទេសថៃ ៖ វាពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលក្រោយពីទឹកសមុទ្រហួហ៊ីន ស្ថិតក្នុងស្រុកហួហ៊ីន ខេត្តប្រាជួបសិរីខាន់ ប្រទេសថៃ បានស្រកចុះខ្លាំងបំផុតនៅសល់តែថ្មរាប់ពាន់ដុំលើឆ្នេរ ក្រោយពីខេត្តជាច្រើនរបស់ថៃរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ ពលរដ្ឋថៃរស់នៅក្នុងតំបន់បាននាំគ្នាយកឧបករណ៍មកប្រមូលគ្រុំចំពុះទាជាប់លើថ្មមកបរិភោគ និងលក់យ៉ាងរីករាយ ប៉ុន្តែអ្នកលេងបណ្តាញសង្គមបែរជាបារម្ភពីរលកយក្សស៊ូណាមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_MK-ZR3_a9avylb5Dl8fDJGB78UXBFOORMWSa4fDCKju4LfRy48B95gIlDwUG6zC43NoQnZqHPc-ytne9wrlHrHoSxML_8Wgu1fLj15Yx5HY7pFs3zohlyTs_pLd2WtXfBOK4nV2Y4bFA2P83YsPg5mBdgikhVaqKzKa_gCnPbujCA9QvbK4Y9hiIAJAk/s1280/photo_2025-04-07_10-55-29.jpg

កាលពីថ្ងៃទី៦ ខែមេសា កន្លងមក សារព័ត៌មានថៃរាយការណ៍ថា នៅឆ្នេរខ្សាច់ហួហ៊ីន ស្រុកហួហ៊ីន ខេត្តប្រាជួបសិរីខាន់ គឺមានក្មេងៗ និងមនុស្សចាស់ជាច្រើននាក់បានយកឧបករណ៍មកប្រមូលគ្រុំចំពុះទាយ៉ាងច្រើនដែលជាប់លើថ្មតូច-ធំរាប់ពាន់ដុំ ក្រោយពីដុំថ្មទាំងនេះបានលេចឡើងឆ្នេរក្រោយទឹកសមុទ្រហួហ៊ីន ស្រកចុះខ្លាំងខុសពីធម្មតា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9NPrddXy9vuo6r2pw6mL7N2ygNNqBDPcJYOvLXwMnZ_jnN4ftqwudnZVtyvD8el9ag19ARO1iIoQ4Hv11di_37OTNd6M-0tuH20gzMmmacWJj7QgHkPRKAKfJ4YiOS69rjZohVnGYzr4t1aB6TRjK36f82li3xdIOyQoHqN9wuQOEFjrTz3e39_nnNoRJ/s696/photo_2025-04-07_10-55-27%20(2).jpg
ពលរដ្ឋដែលមករកគ្រុំចំពុះទាជាប់លើថ្ម ប្រាប់ថា ពួកគេយកគ្រុំចំពុះទាទៅបរិភោគ ព្រមទាំងលក់យកប្រាក់ចំណូលក្រោយសល់ពីបរិភោគ ពីព្រោះវាជាឱកាសល្អសម្រាប់រកប្រាក់ចំណូល ។ នេះពុំមែនជាលើកទី១ ទេ ដែលទឹកសមុទ្រហួហ៊ីនស្រកចុះខ្លាំងបែបនេះ កន្លងមក ទឹកសមុទ្រហួហ៊ីន ក៏ធ្លាប់ស្រកចុះដែរ ហើយធ្វើឱ្យពលរដ្ឋរីករាយនឹងការរកអាហារសមុទ្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Wgu0LYcMr8aZwDpwuyQplCiOw6hsPQxJyXd8ywXo5gPIUzK5Z6BdLBAQOgJfQcUKPshyfZB4eTWV7hRIqgLCug8Mnu6RoQo12s6GhDaED1WLENQRBJwn3KKlA2TFhP8DYKLnOIsuPtEJ9m25BTMSYfVLpuhHkjdJ1VWYboyZRK4LAgngxA9UnMRmq0KU/s696/photo_2025-04-07_10-55-27%20(3).jpg
បើតាមអ្នកជំនាញ គឺបណ្តាលមកពីខ្យល់មូសុងបក់ឆ្លងកាត់ស្រុកហួហ៊ីន ទើបបណ្តាលឱ្យមានបាតុភូតធម្មជាតិទឹកសមុទ្រស្រកខ្លាំងខុសពីធម្មតា នៅសល់តែថ្មតូច-ធំរាប់ពាន់ដុំពាសពេញឆ្នេរ ។ បាតុភូតនេះធ្វើឱ្យភ្ញៀវទេសចរមកលេងសមុទ្រហួហ៊ីន ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយទិដ្ឋភាពបែបនេះ ហើយអ្នកជំនាញសន្និដ្ឋានថា មិនយូរទេ សមុទ្រហួហ៊ីន នឹងត្រឡប់មកធម្មតាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTaTMlNWVOmF7fg0_XXqeb1zn9T_vvmMCCN1-MjFmEGf8ugzTjw3lg8lqLBiTR8D2-xWGqxsoKGfj-HtKHwcX-IH_qg8Z5iiOOrxqyzY1RB8PY0WGX9RRescpKF_Q0CNPkUV2evgAsKjifRDNTpy7OI9AWm7YXQwpVXjQVui7hfwMz9j3jgkaDHxJEz0yv/s696/photo_2025-04-07_10-55-27.jpg

ដោយឡែក អ្នកលេងបណ្តាញសង្គមថៃបែរជាបារម្ភពីរលកយក្សស៊ូណាមិកើតឡើងក្រោយគ្រោះរញ្ជួយដី ពីព្រោះមិនមែនមានតែទឹកសមុទ្រហួហ៊ីនទេដែលស្រកចុះ ទឹកសមុទ្រនៅខេត្តភូកេត ក៏ស្រកចុះខ្លាំងដែរ រហូតដល់អភិបាលខេត្តភូកេត បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធឃ្លាំមើលស្ថានការណ៍២៤ម៉ោង ។ លើសពីនេះ អ្នកលេងបណ្តាញសង្គមម្នាក់បានបង្ហោះរូបភាពទឹកទន្លេចៅប្រាយ៉ា នៅទីក្រុងបាងកក បានស្រកចុះខ្លាំងកាលពីថ្ងៃទី២ ខែមេសា កន្លងមក ។

ដូចគ្នានេះ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតបានបង្ហោះរូបភាពទឹកទន្លេនៅក្រោមស្ពានព្រះរ៉ាមកៅ ស្រកចុះខ្លាំង ហើយសួរថា តើជាធម្មតាវាស្រកបែបនេះ មែនទេ? តើទឹកក្រោមស្ពានបាត់ទៅណាអស់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjJMRifajMEtj0FtkxQOaMM8bYaDU6S6qr_iCHQ_Stx67_9XFKY5ohDQa_0zskFBdoRu6UjY3QBgrlsTs0MplpRMwdg_CS9ZjIQpmC-2uEp59_uUgD3F0e_laRExE4zx94Lim0LMztilhRNmLSvHPHxrkz-PPb40345dYmQhg7yAKm5b1PcOsc4XYzyHkl/s1280/photo_2025-04-07_10-55-28.jpg

តាំងពីប្រទេសថៃរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា ធ្វើឱ្យពលរដ្ឋថៃខ្លាចញញើតពុំហ៊ានដើរកម្សាន្តនៅមាត់សមុទ្រច្រើនដូចមុន ដោយសារបារម្ភថា អាចមានរលកយក្សស៊ូណាមិកើតឡើងក្រោយរញ្ជួយដី ។ រីឯពលរដ្ឋខ្លះទៀតសម្រេចចិត្តលក់ផ្ទះសម្បែងចាកចេញពីទីក្រុងបាងកក និងមករស់នៅតាមបណ្តាខេត្តនានាដែលពួកគេគិតថា មានសុវត្ថិភាពជាង ៕

ត្រីទាំងហ្វូងៗបានដេកស្ងៀមនៅបាតសមុទ្រខេត្តផាំងង៉ា ពេលថៃកើតគ្រោះរញ្ជួយដី

0

ប្រទេសថៃ ៖ សាស្ត្រាចារ្យសាកលវិទ្យាល័យជលផល លោក ថនថាំរ៉ុង ណាវ៉ាសាវ៉ាត បានបង្ហាញរូបភាពបាតុភូតចម្លែកមួយកើតឡើងពេលប្រទេសថៃរញ្ជួយដី គឺហ្វូងត្រីរាប់រយក្បាលនៅកោះ Similan ខេត្តផាំងង៉ា បានដេកស្ងៀមជិតៗគ្នានៅបាតសមុទ្រ ។ លោកក៏បានបកស្រាយចម្ងល់ទៅកាន់ពលរដ្ឋថៃថា តើត្រីដឹងហេតុការណ៍រញ្ជួយដីមុន មែនទេ? និងណែនាំពីវិធីសង្កេតសត្វក្នុងទឹក ក្រោយពីបណ្តាខេត្តជាច្រើនរបស់ថៃនៅភាគខាងជើង ភាគកណ្តាល រួមទាំងទីក្រុងបាងកក បានរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា ស្មើកម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe9138jILlrHp0QsbKEGOxlQ2ENcGkhgg6Utj0Zwu9y8G0sitPb3eLOc28YjGoLOfrPnJF7KLeeIwLkzSJZBLfofmt05kFaRURFax6bQ7vRCTpFywnlxBW-oz_2UY8xUXIIHWXyO6QdvPwbXHsXqRLbDFqboWn5MZj16WUEMPAq8I1flnsh5pUZBbdBsVG/s800/photo_2025-04-07_14-16-12%20(2).jpg

លោក ថនថាំរ៉ុង ណាវ៉ាសាវ៉ាត សាស្ត្រាចារ្យសាកលវិទ្យាល័យជលផលប្រទេសថៃ បានសរសេរក្នុងហ្វេសប៊ុកមានគណនីឈ្មោះ «Thon Thamrongnawasawat» កាលពីថ្ងៃទី២៩ ខែមីនា ថា តើត្រីដឹងទេថា មានគ្រោះរញ្ជួយដី បើដឹងហើយ វាធ្វើបែបណា? មិត្តភក្តិខ្ញុំបានទៅជ្រមុជទឹកនៅកោះ Similan ខេត្តផាំងង៉ា ហើយឃើញបាតុភូតចម្លែកមួយដែលគ្មានការចុះផ្សាយពីមុន ។ ពេលប្រទេសថៃរញ្ជួយដី គឺហ្វូងត្រីទាំងឡាយនាំគ្នាទៅដេកស្ងៀមនៅបាតសមុទ្រ ។ ចូរមើលរូបភាព បើត្រី១ក្បាលធ្វើបែបនេះ វាពុំចម្លែកទេ ប៉ុន្តែនេះ ត្រីរាប់រយក្បាលដេកស្ងៀមដូចៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmuWemppdT-tjWa8OMhLyzAHpzWT7mjWhHevKLueJNBksa4X_NzC_MPYdXH2zsRGTJIMTP3b9Sidgi3Fe_Qqgh6TInYCGxo2n6dlKfC7iiB8Q_NyLejD-rMzfPzfVIHhKm_hChWOkBcHdUQgtno3I4pRP8tYgRU57pADUOlGBq3SaLv88_sMvS7-AXCmnd/s959/photo_2025-04-07_14-16-11.jpg

តាមធម្មតា ត្រីទាំងអស់តែងតែហែលទឹកនៅពេលថ្ងៃ ហើយពួកវានឹងពុំចុះទៅដេកស្ងៀមនៅបាតសមុទ្រទាំងហ្វូងបែបនេះទេ ។ រីឯពេលយប់វិញ ជាពេលត្រីដេក វាក៏ដេកកន្លែងខុសៗគ្នា និងពុំដេកនៅកន្លែងតែមួយឡើយ ។ ពួកវាដឹងថា មានរញ្ជួយដីកើតឡើង ត្រីទទួលកម្លាំងរំញ័រនៅក្រោមទឹកបានល្អ ទើបពួកវាទៅដេកស្ងៀមនៅបាតសមុទ្រពេលខ្សែទឹកប្រែប្រួលខុសធម្មតា ឬមានរលកស៊ូណាមិ ។ ការដេកស្ងៀមរបស់ត្រី គឺដូចយើងក្រាបលើដីគេចពីគ្រោះថ្នាក់ ហើយបើត្រីហែលលើទឹក វាអាចត្រូវខ្សែទឹក ឬរលករុញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhasvGiUAXwttDJz1PzDceDsYhRTXvuxIf9_vNyztRJb7Msc_gCeCglDQFSNeQtQJ_w5QAlN-FZoPNrpEq0id_7WH2aJdZSwXjb5c3rX-eBAHZt7ii6ZepK72d1JQ05JNVuNYk8DHzPd-rzrg_vSC54ePtCovZIXt1RkBEL5rDQzuLkzk7RgRTfYa6ANhvK/s800/photo_2025-04-07_14-16-12.jpg

ពេលកើតរញ្ជួយដី ផ្សោតក៏ភ្ញាក់ផ្អើលរត់ពីតំបន់ទឹករាក់ដែរ ហើយវាហែលទៅទឹកជ្រៅដើម្បីគេចពីរលកស៊ូណាមិ ។ ផ្សោតគេចពីរលកស៊ូណាមិលឿនណាស់ ទើបគ្មានព័ត៌មានផ្សាយពីទឹករលកបោកបក់ផ្សោតមកលើឆ្នេរខ្សាច់នៅបរិវេណខ្លះដែលមានត្រីផ្សោតរស់នៅ ដូចជា ៖ ខេត្តក្រាប៊ី ។ រញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ពុំបានកើតឡើងនៅសមុទ្រ ទើបគ្មានស៊ូណាមិ ប៉ុន្តែនៅសមុទ្រក៏មានកម្លាំងរំញ័រដែរ ពីព្រោះផ្ទៃបាតសមុទ្រមានលក្ខណៈដូចដីលើគោក ។ ត្រី និងផ្សោត ពុំអាចប្រាប់បានថា រញ្ជួយដីកើតឡើងក្នុងសមុទ្រ ឬលើគោក ប៉ុន្តែពេលវាដឹងថា មានរញ្ជួយដី វាក៏ប្រញាប់គេចខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcRjIb31IgvsMqtnXEPRv1LWzRj8QzZRjHaRACdek_T3jy3rQQsx2RLioZaDQOWF2aCrPKG625A1tKkRYWueKc_89qA5p8y1fiCZAXB-uVarKKBycNSb6Y10AMKqrTS7vvpzd38yH3VyJ1w6K09ipmh8Yhx1Hgo5HhDWwzbeT6H6ckXQf30rfy8tjeb_yW/s1542/487543574_9478914092175117_6025204880357986481_n.jpg
ចំណែកចម្ងល់ថា តើត្រីអាចដឹងមុនពីគ្រោះរញ្ជួយដីកើតឡើងដែរឬទេ? លោក ថនថាំរ៉ុង បញ្ជាក់ថា ពេលមានរញ្ជួយដីនឹងមានកម្លាំងរំញ័រជាច្រើនប្រភេទ កម្លាំងរំញ័រខ្លះស្រាល ប៉ុន្តែលឿន ហើយត្រីអាចដឹងពីរំញ័រនេះ ។ រីឯមនុស្សមិនដឹងពីកម្លាំងរំញ័រស្រាលទេ ប៉ុន្តែមនុស្សនឹងដឹងមានពេលកម្លាំងរញ័រខ្លាំង បើទោះជាត្រីដឹងហេតុការណ៍រញ្ជួយដីមុនក្តី ប៉ុន្តែវាដឹងមុនមនុស្សតែបន្តិចប៉ុណ្ណោះ ។ ប្រទេសថៃមានភស្តុតាងបញ្ជាក់ច្បាស់ពីត្រីធ្វើដូចម្តេចពេលមានរញ្ជួយដី? រីឯនៅក្រៅប្រទេសគ្មានរូបភាពភស្តុតាងច្បាស់បែបនេះឡើយ ៕

Trump ប្រាប់ឱ្យពលរដ្ឋអត់ធ្មត់ និងមានទំនុកចិត្តលើការដាក់ពន្ធទំនិញនាំចូលពីក្រៅប្រទេស

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ឱ្យពលរដ្ឋអត់ធ្មត់ក្នុងពេលអាមេរិកកំពុងប្រឈមនឹងស្ថានការណ៍លំបាក គឺសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសនានាលើពិភពលោក ដោយលោកជឿជាក់ថា ការដាក់ពន្ធទំនិញនាំចូលនឹងទទួលបានលទ្ធផលល្អបំផុត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKtRMCvf9sXdXM5VwSdrDUFgqo3e-_CJiB_PKuzZKieHHh7Vs9C7iDKJn7odm4FN2ZRzNdj6UXyY9FlWkPZwgFcq5MrDONAQNeeaG-prRorRLwgh-OZt2n_jgEXvQjIAdMQP6q4MfyZJVxzFXzeMPLRKtVevpWsPDeuTLS77z-AKGOmzApM5QAhyi-hqv-/s2340/image_2025-04-08_08-25-21.png
សារព័ត៌មានបរទេសរាយការណ៍ថា លោក Trump ប្រធានាធិបតីអាមេរិក បានថ្លែងពីប្រទេសនានាលើពិភពលោក រួមទាំងអាមេរិកត្រូវឆ្លងកាត់ស្ថានការណ៍សង្គ្រាមពាណិជ្ជកម្ម ក្រោយពីអាមេរិកដាក់ពន្ធទំនិញនាំចូលពីក្រៅប្រទេស ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាប់ផ្តើមប្រមូលពន្ធទំនិញក្រៅប្រទេស ក្នុងអត្រាអប្បបរមាស្មើ១០% កាលពីថ្ងៃទី៥ ខែមេសា កន្លងមក ហើយលោក Trump ចាត់ទុកថា នេះជាកំណែទម្រង់សេដ្ឋកិច្ច និងបង្ហាញថា អាមេរិកទទួលបានជ័យជម្នះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj66ZSWiXdEbIyUmr7gFSHXbr8zope2u1h1IyRRSn5IBEJ9DKvt4yBxslDiy0B0D3p4o2yVYPxrJhVVU0ckyEbCCMOkqt1QXUC29CaRstb-YxYTKFsVWkGZkczoz_3FAhC67-BPpxAGBxXWb0dNWdY6FatU8z91Lq2dqA7iQVw13Z4G3nHGV76td8Lkkv3c/s1024/image_2025-04-08_08-25-23.png

លោក Trump បានប្រាប់ឱ្យពលរដ្ឋអាមេរិកអត់ធ្មត់ជាមួយស្ថានការណ៍បច្ចុប្បន្ន ហើយការដាក់ពន្ធលើទំនិញនាំចូលពីក្រៅប្រទេសនឹងទទួលបានលទ្ធផលល្អ ។ ការដាក់ពន្ធទំនិញនាំចូលលើកនេះ គឺជាការព្យាយាមរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីឱ្យអាមេរិកអាចកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលពីក្រៅប្រទេស និងងាកមកប្រើប្រាស់ទំនិញផលិតក្នុងស្រុក ។ សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះយូរឆ្នាំហើយ រដ្ឋាភិបាលបច្ចុប្បន្នបានដោះស្រាយបញ្ហា ដូចគ្នានឹងគ្រូពេទ្យវះកាត់អ្នកជំងឺ ។ ដូច្នេះ សូមពលរដ្ឋទាំងអស់ជឿជាក់ថា ចាប់ពីពេលនេះទៅ សេដ្ឋកិច្ចអាមេរិកនឹងវិលមករីកចម្រើន និងរុងរឿង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxdgGABUNw9XF14lTPzPK1egpB-fBH8h4Ux8iTjNB-_C8Tblhw8BE4CWKwRpdITc-uJaPI7tskUBzypWgtPIPHRrELFA7nO4xw6CVY1dKTVXR3b-u1ga-vx73nKxZC6snnSd-JOH7Y6hdrmB3AZMHw1Px-HkCZmi2vHFRLPinoBikSAACGLXH10xh2P-nT/s2000/image_2025-04-08_08-25-24%20(2).png
ការថ្លែងបែបនេះរបស់ប្រធានាធិបតីអាមេរិក គឺក្រោយពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោកបានដាក់ពន្ធអប្បបរមា (Baseline Tariff) ស្មើ១០% លើទំនិញគ្រប់ប្រភេទនាំចូលពីក្រៅប្រទេស ចាប់ពីថ្ងៃទី៥ ខែមេសា និងដាក់ពន្ធខ្ពស់ (Reciprocal Tariff) លើទំនិញនាំចូលពីប្រទេសជាច្រើនដែលអាមេរិកមើលឃើញថា មានឱនភាពពាណិជ្ជកម្មខ្លាំង ចាប់ពីថ្ងៃទី៩ ខែមេសា ។ វាធ្វើឱ្យប៉ះពាល់ដល់ប្រទេសដៃគូពាណិជ្ជកម្មរបស់អាមេរិកជាច្រើន ដូចជា ៖ សហភាពអឺរ៉ុប, ជប៉ុន, កម្ពុជា, ថៃ និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFl7kuc9v-vDR1q5zesXesnTAYQNM8LAPk8sKkQ0caRJ11nr-5gzhcwrXcuK_vF5NxYeLkhzIC73awGE1Qxyg329E4gcANm6xXw1xsYwhUEvsTlhZTgpH3Vgz3hYBT-Y6a8GdEqO-o2iAsAv2LDm6H16KdazY2hm-3H1yZoME9rQFPI1rZTqBwmo0D9w4q/s1024/image_2025-04-08_08-25-24.png

ប្រទេសចិនបានប្រឈមនឹងការដាក់ពន្ធទំនិញរបស់អាមេរិកបន្ថែមទៀត៣៤% ខណៈមុននេះ អាមេរិកបានដាក់ពន្ធទំនិញចិន ២០% ។ ហេតុនេះ ធ្វើឱ្យចិនដាក់ពន្ធទំនិញអាមេរិកវិញ ស្មើ៣៤% ដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែមេសា តទៅ ។ ក្រៅពីនេះ ចិននឹងប្តឹងអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងរឹតបន្តឹងការនាំចេញរ៉ែកម្រ ដែលប្រើប្រាស់សម្រាប់បច្ចេកវិទ្យាកម្រិតខ្ពស់ផ្នែកអេឡិចត្រូនិក និងវេជ្ជសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5j6iNNX6aBzZGwi4aTgVc5IzsGNKgothr8uB5V7Ebog7YzGhnY-JZiDC0wjNHuNgdJWa-YGwsL5fH7WZxBthXhyphenhyphena2NtwQFiPh3R1jrhPqUmrn8D2auRaPsZewot4_lqSvC26uEJc8jvfpuOl6TEkqThTHfcy5tYZI_Ffwf_HB2R5E1rtAsJB9ILlI5KW_/s800/image_2025-04-08_08-25-25.png
គួរបញ្ជាក់ថា ក្រៅពីប្រធានាធិបតីអាមេរិកដាក់ពន្ធលើទំនិញនាំចូលពីក្រៅប្រទេស អាមេរិកក៏បានប្រមូលពន្ធរថយន្តគ្រប់ប្រភេទដែលផលិតនៅក្រៅប្រទេសផងដែរ ស្មើនឹង២៥% ។ ហេតុនេះ ធ្វើឱ្យក្រុមហ៊ុន Stanlantis បញ្ឈប់ការផលិតរថយន្តក្នុងរោងចក្រនៅកាណាដា និងម៉ិកស៊ិក បណ្តោះអាសន្ន ៕

គ្រោះធម្មជាតិផ្ទួនៗ! ភ្នំភ្លើងភក់ផ្ទុះឡើងនៅមីយ៉ាន់ម៉ាធ្វើឱ្យពលរដ្ឋភ័យខ្លា.ច ក្រោយកើតគ្រោះរញ្ជួយដី

0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នំភ្លើងភក់នៅរដ្ឋយ៉ាក់ខៃ ប្រទេសមីយ៉ាន់ម៉ា បានផ្ទុះចេញដីភក់មានកំដៅរហូតដល់១០០អង្សាសេ ដែលធ្វើឱ្យពលរដ្ឋរស់នៅក្បែរភ្នំភ្លើង ភ័យខ្លា.ចគ្រប់គ្នា ។ ក្រៅពីរដ្ឋយ៉ាក់ខៃ មានផ្ទៃដីគោក រដ្ឋនេះក៏មានកោះជាច្រើនផងដែរ ដែលកោះទាំងនេះមានទីតាំងភ្នំភ្លើងភក់ជាច្រើនកន្លែង ហើយការផ្ទុះភ្នំភ្លើងភក់នេះមានកម្លាំងរំញ័រឆ្ងាយមកដល់ទីក្រុងបាងកក ប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ZqevptSpAq2rU_bj0fcsVaSwysX-xeaJOcCzFtssGkfxwQYH8S3nObaNkNgFCVV-XHIqNVy74uXpSWVUWhoEQaCHAyAbaScHiBcayfo-Nq6cSnvY9B_NhmT9SGOo2KpiILkB3MA3XrtqEq_oKU7aQoW18Q2cbbvt8rCY-d6Wrp7YL5a398ptkgyao-Cp/s986/Screenshot%202025-04-07%20164155.png

ការផ្ទុះឡើងរបស់ភ្នំភ្លើងភក់ធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបារម្ភយ៉ាងខ្លាំង ដោយសារវាផ្ទុះឡើងក្រោយរញ្ជួយដីកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ។ ប៉ុន្តែពុំទាន់មានការបញ្ជាក់ច្បាស់លាស់ពីអ្នកជំនាញថា តើភ្នំភ្លើងភក់ផ្ទុះឡើងពាក់ព័ន្ធនឹងរញ្ជួយដីកើតឡើងនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLji5L1Sr20cpQozYkeHBzrv6q4nEyxTLaWhUGyUZSvX_JN0ll2g4_VnRCtW4agjx5o2-PTlTxUR5xgAZZiJmEX3cxG5SpTkCkNGloGeS5IXDV0jqBpMzb0yMsML0iIwVsmAuieEuSp_RJIBvjNSmegUldInLvMV7I2bvietkWaFEi32lrVZJi2kzeMg_D/s961/Screenshot%202025-04-07%20164215.png

តាមឯកសារបញ្ជាក់ថា ភ្នំភ្លើងភក់មានលក្ខណៈខុសប្លែកពីភ្នំភ្លើងទូទៅ គឺភ្នំភ្លើងទូទៅផ្ទុះឡើងដោយសារកំដៅនៅក្រោមដី ហើយក្រោយពេលផ្ទុះ វានឹងមានកំអែភ្នំភ្លើងចេញមក ។ រីឯភ្នំភ្លើងភក់ពុំបានផ្ទុះចេញកំអែភ្នំភ្លើងទេ វាផ្ទុះចេញដីភក់ក្តៅៗ ដោយសារមានឧស្ម័ននៅក្រោមដី និងមានកំដៅខ្លះ វាផ្ទុះដោយសារឧស្ម័នក្រោមដី និងចលនាស្រទាប់ផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7qOCxlQKkzZlRiKLN5BfsRHwy7r7BgC7KuH0Xb6wBCbS-x4wug8Rgbz8N4O4QhGM-zSA-l-xTCfvpp0Gayo-yPasz7SHSoMvzp4poJ8RDms32rn3WmhDYxkueD24F1790X78NAwPVug7b2DypeTPZWFB7pUOOG01Zy64qsUtpq4ZJBpG52DFAsm4inntW/s939/Screenshot%202025-04-07%20164238.png

ពលរដ្ឋមីយ៉ាន់ម៉ាមានចម្ងល់ថា តើភ្នំភ្លើងភក់ផ្ទុះពាក់ព័ន្ធនឹងរញ្ជួយដីកើតឡើងនៅទីក្រុងម៉ាន់ដាឡៃ ដែលមានចំណុចកណ្តាលនៅទីក្រុងសាកាយ ដែរឬទេ? ពីព្រោះទីក្រុងទាំងពីរនេះស្ថិតនៅក្បែរភាគខាងជើង ខណៈរដ្ឋយ៉ាក់ខៃ នៅភាគខាងជើងមីយ៉ាន់ម៉ា ។ ការផ្ទុះរបស់ភ្នំភ្លើងភក់លើកនេះមានកម្លាំងរំញ័រចម្ងាយ១,៣៣១គីឡូម៉ែត្រ រហូតដល់ទីក្រុងបាងកក ប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Iqj-cVw9gNTO_MThyphenhyphenr3_S0lPLwSJzlguNcM1loDjZH6Gr0XE-9CX0QrNZ_adeXbbKvZddO8aPrRekmWQTarwmwmJM4iYFGS4I2k-HWjaTe502Df_oJ7GQnR_hY7U4G3z6EYAWVAwhwaCIkatK5cuRfKqThg_K8LM3l873gsCU4UBmYY3cyuHC05jYw0Z/s1080/image_2025-04-07_16-44-01.png
បច្ចុប្បន្ន ពលរដ្ឋមីយ៉ាន់ម៉ារង់ចាំការបកស្រាយពីមូលហេតុភ្នំភ្លើងភក់ផ្ទុះរបស់អ្នកជំនាញ ខណៈរដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសាររញ្ចួយដី និងតទល់ជាមួយក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល ។ ពលរដ្ឋចង់ឱ្យរដ្ឋាភិបាលជូនដំណឹងពីការផ្ទុះភ្នំភ្លើងភក់ ដើម្បីឱ្យពួកគេអាចត្រៀមខ្លួនជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiz7uETi4HxpxyQ42p4R1qWaJQeDK_iMVMpfIi1vzrsJhRWzEyIZdAPM2VU0XVQ9iCEZc6bMk4a30jSxNq9lTrS8lblle3kFIOJv72-kcPK-1k3gnY2bbyfxxn-fiCAK27Gsdpm9Emw8YCq5yUy7cz6PXgWnE9A38ULA7ti_963beo4CFNiNnBi84h3Y7p/s1020/image_2025-04-07_16-43-05.png

គួរបញ្ជាក់ថា ចំនួនពលរដ្ឋមីយ៉ាន់ម៉ាបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា រហូតមកដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ គឺកើនឡើងរហូតដល់៣,៥៦៤នាក់ ខណៈពលរដ្ឋរងរបួសកើនឡើងដល់៥,០០០នាក់ និងបាត់ខ្លួន២១០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH1D6nsbK7AoNR4F-wFtNl3WdnrmOUkAPgYLKTzbMLMAkktmCzFdVplzyNe6KVThuuMrFsHjSVhkAj5QIT720UYRuhYSejcxjxSy9jmnoojHOfNDSb4xDGcC7_p9xQK_9toqiInCQEF7LVnllrcmUf9rQ4GLrzv76FZUiSwDdssFwmBbxvZqsYfdaeLGNE/s770/image_2025-04-07_16-43-05%20(2).png

កាលពីព្រឹកថ្ងៃទី៦ ខែមេសា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងរយៈពេលជិត១ម៉ោង នៅទីក្រុងម៉ាន់ដាឡៃ ហើយដោយសារទីក្រុងនេះជាតំបន់ទំនាប ទើបមានការបារម្ភថា អគារនឹងឆាប់ស្រុតដោយសារទឹកភ្លៀងធ្វើឱ្យដីជ្រាយ ។ ពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណ១,០០០នាក់ ដែលបោះតង់ស្នាក់នៅតាមទីវាលបានសម្រាកនៅក្រោមភ្លៀង ព្រមទាំងខ្វះខាតថ្នាំព្យាបាល អាហារ និងគ្មានទឹក-ភ្លើង និងប្រព័ន្ធទំនាក់ទំនង ។ ពលរដ្ឋមីយ៉ាន់ម៉ាជួបគ្រោះធម្មជាតិផ្ទួនៗ ទាំងរញ្ជួយដី ទាំងបន្ទុះភ្នំភ្លើង ខណៈពួកគេបានរស់នៅជាមួយសង្គ្រាមរយៈពេល៤ឆ្នាំ តាំងពីរដ្ឋាភិបាលយោធាកាន់អំណាច ៕