រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បានបង្កើតគម្រោងប្រមូល និងកែច្នៃទឹកភ្លៀង ឱ្យក្លាយជាទឹកអាចហូបបានដោយសុវត្ថិភាព នៅតាមមន្ទីរពេទ្យរដ្ឋរបស់កម្ពុជា។

កិច្ចពិភាក្សានេះ បានពិនិត្យឃើញពី គុណប្រយោជន៍នៃទឹកភ្លៀង ដែលអាចកែច្នៃបាន សម្រាប់យកមកបរិភោគ។

គម្រោង នេះ ត្រូវបានលើកយកមកពិភាក្សា និងត្រៀមអនុវត្តឱ្យបានចេញជាផ្លែផ្កា គឺក្នុងគោលបំណង ផ្ដល់ជូននូវទឹកស្អាត ដល់បុគ្គលិក អ្នកផ្ដល់សេវាព្យាបាល និងសហគមន៍ ដែលនៅជិតទីតាំងអនុវត្ត គម្រោងសម្រាប់បរិភោគ ដោយសុវត្ថិភាព និងដោយបរិបទធម្មជាតិ។

បន្ថែមពីនេះ គំនិតផ្តួចផ្តើមនេះ ក៏តំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការធានាបាន នូវលទ្ធភាពទទួលបាន ទឹកស្អាតប្រកបដោយសុវត្ថិភាព និងអនាគត ដែលមានសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕