ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន ឬយើងស្គាល់ជាផ្លាកលេខ “កម្ពុជា” សម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង ម៉ូតូកង់បួន។

ក្នុងនោះ ប្រជាពលរដ្ឋមានសិទ្ធយកផ្លាកលេខម៉ូតូចាស់ “រាជធានី-ខេត្ត” ទៅប្តូរយកផ្លាកលេខ “កម្ពុជា” បាន តែត្រូវស្នើសុំ ដោយត្រូវបំពេញបែបបទស្នើសុំរក្សាទុកលេខចុះបញ្ជី “រាជធានី-ខេត្ត”។

ការស្នើសុំ ត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារដូចជា៖
– ពាក្យសុំរក្សាទុកលេខចុះបញ្ជីយានជំនិះ
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ

សម្រាប់ពលរដ្ឋខ្មែរ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងវិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ ឬបណ្ណសម្គាល់យានជំនិះចាស់ និងផ្លាកលេខសម្គាល់យានជំនិះ (ច្បាប់ដើម)

ចំពោះតម្លៃកម្រៃសេវាមាន២ប្រភេទ
ទី១ ការចុះបញ្ជីលេខពិសេស មានតម្លៃ ១២០.០០០៛
ទី២ ការរក្សាទុកលេខរាជធានី-ខេត្ត មានតម្លៃ ១.០០០.០០០៛