ថ្មីៗនេះ Jungkook សមាជិក BTS បានបង្កឱ្យមានការភ្ញាក់ផ្អើលដោយបានបង្ហោះវីដេអូបង្ហាញពីការខកចិត្តរបស់ខ្លួននៅលើ Instagram Story ។ ហេតុការណ៍ដែលធ្វើឱ្យ Jungkook ខឹងសម្បារនេះគឺបណ្តាលមកពីលោកបានចែករំលែកផែនការរបស់ខ្លួនក្នុងការរត់ហាត់ប្រាណតាមដងទន្លេហាន និងប្រាប់អ្នកគាំទ្រថាលោករីករាយក្នុងការថតរូប Selfie ជាមួយអ្នកណាដែលបានជួបខ្លួន។

ទោះបីជា Jungkook ពាក់ម៉ាស់ និងមួកដើម្បីបិទបាំងមុខនៅពេលចេញទៅក្រៅក៏ដោយ អ្នកគាំទ្រដែលមានសំណាងជាច្រើននៅតែស្គាល់តារាចម្រៀងរូបនេះ ដេញតាមលោក និងបានថតរូបជាមួយតារាល្បី Gen Z រូបនេះ។ Jungkook ពិតជារីករាយណាស់ ដែលលោកថែមទាំងបានរកឃើញមុំ និងពន្លឺដ៏ល្អបំផុត ដើម្បីឱ្យអ្នកគាំទ្រអាចថតរូបបានស្អាតឡូយជាមួយលោកទៀត។
.png)
យ៉ាងណាមិញ ក្នុងអំឡុងពេលរត់ហាត់ប្រាណ និងភ្ជាប់ទំនាក់ទំនងអ្នកគាំទ្រ សមាជិកក្រុម BTS រូបនេះបានរកឃើញឧទាហរណ៍ជាច្រើននៃអ្នកគាំទ្រដែលតាមដាន និង បោះតង់នៅជិតផ្ទះឯកជនរបស់ខ្លួន។ ភ្លាមៗនោះ Jungkook បានបង្ហោះការព្រមានមួយនៅលើ Story របស់ខ្លួនដោយទាមទារឱ្យអ្នកគាំទ្រ Sasaeng បញ្ឈប់សកម្មភាពរបស់ពួកគេថា «ខ្ញុំមិនបានប្រាប់អ្នកឱ្យនៅក្បែរផ្ទះខ្ញុំទេ។ ឈប់ឥឡូវនេះ វាមិនល្អទេ ខ្ញុំនឹងបង្ហាញអ្នក ហើយបង្ហាញអត្តសញ្ញាណរបស់អ្នកជាសាធារណៈ»។ នៅក្នុងវីដេអូ តារាចម្រៀងដែលកើតនៅឆ្នាំ ១៩៩៧រូបនេះមិនអាចលាក់បាំងការមិនពេញចិត្តរបស់ខ្លួនបានទេ ដោយបានវាយអេក្រង់ទូរស័ព្ទរបស់លោកម្តងហើយម្តងទៀត។

វីដេអូមួយរបស់ Jungkook ដែលព្រមានអ្នកគាំទ្រងប់ងល់ បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម និងបង្កឱ្យមានការពិភាក្សាយ៉ាងទូលំទូលាយ។ អ្នកគាំទ្រពិតប្រាកដបានថ្កោលទោសអាកប្បកិរិយាតាមដាន ការឈ្លានពានភាពឯកជនរបស់សិល្បករ និងផលប៉ះពាល់អវិជ្ជមានលើរូបភាពរបស់សហគមន៍ ARMY។ យោងតាមអ្នកប្រើប្រាស់អ៊ីនធឺណិត Jungkook មានភាពរួសរាយរាក់ទាក់ ដោយបង្ហាញពីកាលវិភាគរបស់លោកនិងប្រាស្រ័យទាក់ទង និងថតរូបជាមួយអ្នកគាំទ្រដោយរីករាយ ប៉ុន្តែអ្នកគាំទ្រមួយចំនួននៅតែចង់បានច្រើនជាងនេះ និងគំរាមកំហែងដល់សុវត្ថិភាពរបស់តារាល្បី។.png)
កាលពីមុន Jungkook ត្រូវបានអ្នកគាំទ្រដែលចូលចិត្តរំខានឥតឈប់ឈរ ដែលថែមទាំងបានព្យាយាមចូលទៅក្នុងផ្ទះឯកជនរបស់លោកទៀតផង។ កាលពីខែមិថុនា ឆ្នាំ២០២៥ ស្ត្រីជនជាតិចិនម្នាក់ដែលមានអាយុជាង ៣០ ឆ្នាំត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបញ្ចូលពាក្យសម្ងាត់សោទ្វារម្តងហើយម្តងទៀត ដើម្បីប៉ុនប៉ងចូលទៅក្នុងផ្ទះរបស់ Jungkook ។ បន្ទាប់មក នៅខែសីហា ឆ្នាំ២០២៦ ស្ត្រីម្នាក់ បានដើរតាមរថយន្តមួយគ្រឿងដោយចេតនាចូលទៅក្នុងចំណតរថយន្តនៃអគារដែល Jungkook ស្នាក់នៅ។ មិនត្រឹមតែពីរករណីនេះទេតែមានរឿងជាច្រើនទៀត Jungkook ប្រឈមនឹងសម្ពាធពីអ្នកគាំទ្រងប់ងប់ម្តងហើយម្តងទៀតដែលរំលោភលើឯកជនភាពរបស់គេ៕









