ពេលខ្លះ របស់របរតូចតាចដែលយើងមើលរំលង ឬរក្សាទុករបស់ពុំចាំបាច់មួយចំនួន អាចជាឧបសគ្គរារាំងមិនឱ្យលាភសំណាងហូរចូលលំនៅឋាន ។ តាមក្បួនហុងស៊ុយ ការរៀបចំលំនៅឋានបានត្រឹមត្រូវ គឺពុំត្រឹមតែមានឥទ្ធិពលដល់ជោគវាសនាប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឱ្យលំនៅឋានក្លាយជាកន្លែងគួរឱ្យចង់រស់នៅ និងផ្តល់សេចក្តីសុខ ។ តើគួរបោះចោលរបស់អ្វីខ្លះ ដើម្បីឱ្យលំនៅឋានអាចអូសទាញទ្រព្យសម្បត្តិ និងភាពរុងរឿង?

១-គ្រឿងសង្ហារិមចាស់ខូចខាត ឬឈប់ប្រើប្រាស់ ៖ គ្រឿងសង្ហារិមចាស់ៗភាគច្រើនតែងតែរក្សាទុកដោយសារសោកស្តាយ ប៉ុន្តែបើតាមអ្នកជំនាញហុងស៊ុយប្រាប់ថា គ្រឿងសង្ហារិមចាស់ទាំងនេះធ្វើឱ្យថាមពលល្អនៅទ្រឹង ប៉ះពាល់ផ្លូវចិត្ត និងលាភសំណាងក្នុងលំនៅឋាន ។ ក្រៅពីនេះ គួរពិនិត្យមើលទូរសម្លៀកបំបាក់ ថតតុ ឬកន្លែងទុកសម្ភារៈផ្សេងៗ បើឃើញសម្លៀកបំពាក់រហែក និងចាកបែក ចូរយកទៅចោលជាបន្ទាន់ដើម្បីឱ្យលំនៅឋានមានសណ្តាប់ធ្នាប់ និងមានទីធ្លាទូលាយទទួលយកថាមពលល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW47yjutqHPZsqsCs77-g2YulPjxqZqdHqnECfNvP8rACQ1hFIH0eHmPerJ1OJVdjTVqjRdN3aVc1VY1Ze8ofr3MV7AtYzv5cILmXfUfGgwumfyMAPkmS20fUoXDujqqa8Vs_sQc9cNxq1YgOT31RDfY4PV1JEYPhmmy4S52XfQg5yE0tn75gb0QJkjELM/s1400/image_2025-05-21_09-52-14.png

២-រុក្ខជាតិក្រៀមស្វិត ឬផ្កាក្លែងក្លាយ ៖ រុក្ខជាតិស្រស់បៃតងតំណាងឱ្យជីវិតស្រស់បំព្រង ប៉ុន្តែបើរុក្ខជាតិក្រៀមស្វិត ឬផ្កាជ័រ វាតំណាងឱ្យភាពស្រពោន ហើយលំនៅឋាននឹងទាក់ទាញតែថាមពលអាក្រក់ ។ យើងនឹងមានអារម្មណ៍ធុញថប់ បាត់បង់ភាពរីករាយ ប៉ុន្តែយើងអាចរករុក្ខជាតិណាដែលទាក់ទាញមាសប្រាក់មកដាំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Ic7xyBaFGmnMuo-iWLPyhk-V0Bt71hWnPBO9Xd7XQv59yVVQ8DoI4DkIM09a7rODATvr_5nWvo_PlH0J9v7Ol0cGYhn3Ss7dOexkKOSaeaCcm1BQEZ_BDyUS_ZrLq4g_68v3FM5YhrukuF0ydM740iz9_Mn1wngmg1VJHz3Ak1AGKhPgr0ywp0aNiIyk/s1200/image_2025-05-21_09-52-16.png

៣-របស់របរពាក់ព័ន្ធនឹងការចងចាំអាក្រក់ ៖ រូបភាពប្តី-ប្រពន្ធដែលបានលែងលះគ្នារួចហើយ ឬវត្ថុអនុស្សាវរីយ៍មិនល្អពីអតីតកាលអាចមានតម្លៃសម្រាប់ផ្លូវចិត្ត ប៉ុន្តែវាប៉ះពាល់ដល់ការទាញថាមពលល្អក្នុងលំនៅឋាន ។ ហេតុនេះ ចូរបំភ្លេចចោលនូវការចងចាំមិនល្អពីអតីតកាលដើម្បីដោះលែងខ្លួនឯង ហើយផ្តោតលើជីវិតបច្ចុប្បន្ន និងរឿងរ៉ាវល្អៗដែលបម្រុងចូលមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnysA9MCxY4to0e6i14ozlPVP_Pvt0BDCVq9MR6YtQrBeetUtsgepBQy_q5i_q_vxaw1MDummRo6zCgVKlFO67h9fvXR-LUR-jgeTVTJ7hjZy8u4yFVRn6rn5dikssVn3B5m7FWXcJ1x3CdKLDNYbur8FeTZ8Ut_QMBHp3Gp5ID8J8IE2ZAEGLOOdnvV9e/s1188/image_2025-05-21_09-52-16%20(2).png

សរុបមក ការបង្កើនថាមពលល្អក្នុងលំនៅឋាន គឺចាប់ផ្តើមពីការបោះចោលរបស់របរទាំង៣យ៉ាងនេះ បន្ទាប់មក តុបតែងលំនៅឋានតាមកលក្ខណៈហុងស៊ុយ ដោយមានពន្លឺធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ ។ ហុងស៊ុយពុំមែនជាវេទមន្តទេ ប៉ុន្តែវាទាមទារឱ្យមានការយល់ដឹង តាំងចិត្ត និងអនុវត្តជាប្រចាំ ។ ចូរសាកល្បងផ្លាស់ប្តូរជីវិតដោយការយករបស់ទាំងនេះចេញពីផ្ទះ ពេលនោះ យើងនឹងឃើញថា ថាមពលល្អចូលមកក្នុងជីវិតពុំនឹកស្មានពុំដល់ ៕