ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសជប៉ុនប្រឈមនឹងអាកាសធាតុក្តៅខ្លាំងប៉ះពាល់ដល់សុខភាពពលរដ្ឋ ហើយសីតុណ្ហភាពនៅតំបន់ខ្លះបានកើនឡើងរហូតដល់ជាង៣៥អង្សាសេ ។ ហេតុនេះ រដ្ឋាភិបាលជប៉ុនបានដាស់តឿនពលរដ្ឋពីការដាច់សរសៃឈាមខួរក្បាលពេលអាកាសធាតុក្តៅខ្លាំង ដោយសាររាងកាយសម្របខ្លួនមិនទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT9XxINNrH7QLx4SlCmVcIiTxVc0qrxYPtrFLWX2j1hVTbo0L3P-selCw4FYqvjRSEr6Du32L7pMeq0OgtVkrl4eaWjfxt2OvsWpWNsRCl88M9iToDmNU1G4PsOJJyGXJFh0kzwhHmfc72e1jonguO40yIEAZmKe8e6ZZZZ2BRVgQzuoGiwNgXa74ZtDCa/s1280/photo_2025-05-20_16-57-35.jpg
ភ្នាក់ងារឧតុនិយមជប៉ុនបានជូនដំណឹងទៅកាន់ពលរដ្ឋ និងភ្ញៀវទេសចរឱ្យប្រុងប្រយ័ត្នការដាច់សរសៃឈាមខួរក្បាល ជាពិសេស ពលរដ្ឋជប៉ុនដែលមានសុខភាពខ្សោយ រាងកាយសម្របខ្លួនមិនទាន់ជាមួយការផ្លាស់ប្តូរអាកាសធាតុពីត្រជាក់ទៅក្តៅ ។ នៅថ្ងៃទី២០ ខែឧសភា អាកាសធាតុក្តៅបានគ្របដណ្តប់នៅតំបន់ខាងកើត និងខាងលិចប្រទេសជប៉ុន ហើយអាកាសធាតុនឹងបន្តក្តៅខ្លាំងថែមទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRfBhRsd0stsm5kkMl5H8MQHHVnbpvbFOvgaDiOTQr0ab7gW98auabUnBbxPwD8A327utrK1Ftm57tNA0toU_5hfgVEqdAwQ6HSWRtLPWOcXrVGiW53EqU3H-VcYSiqGm_R4MNgYRGUBmqT4kpfkB_Vi3ULY67-50zdzsc1lk6aloZLZPcRLp6qGfhwTZC/s1200/image_2025-05-21_10-32-12.png
នៅថ្ងៃទី២០ ខែឧសភានេះ អាកាសធាតុកើនឡើងរហូតដល់៣៤អង្សាសេ នៅទីក្រុងអូសឹគិ ខេត្តយ៉ាម៉ាណាឈិ ខណៈទីក្រុងហាជិអូចិ ស្ថិតនៅភាគខាងលិចទីក្រុងតូក្យូ សីតុណ្ហភាពកើនឡើងដល់ជាង៣៣អង្សាសេ ។ រីឯទីក្រុងអិតុឈិម៉ាក់ ខេត្តហ្វូគុអូកាក់ និងទីក្រុងអាសាគុ ខេត្តហៀងហុ សីតុណ្ហភាពស្មើ៣៣អង្សា ខណៈសីតុណ្ហភាពនៅតំបន់កណ្តាលទីក្រុងតូក្យូ កើនដល់៣០អង្សាជាលើកដំបូងក្នុងឆ្នាំនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimYA52SMj26EfKxcMtVhERih_EHljwDQNm0xNhRV-uFHBL5cf9jv7jY_fLmqHWbXKmrbjd5Fr651ShXLQZLdvDcLOLBGkmPPY37TQhnIReit2ZDkEU545F9_4qvHRCYRSeDQYtQkdg51afAYIiDMCHfZOJ6u_RZNLTP-LUyqsKUlwN4QTwhCVcAuA6hpCL/s1000/image_2025-05-21_10-32-13.png
ភ្នាក់ងារឧតុនិយមជប៉ុនសូមឱ្យពលរដ្ឋគ្រប់រូបថែទាំសុខភាពរបស់ខ្លួនឱ្យល្អ ដើម្បីការពារការដាច់សរសៃឈាមខួរក្បាល ព្រមទាំងប្រើប្រាស់ម៉ាស៊ីនត្រជាក់ឱ្យបានត្រឹមត្រូវ ផឹកទឹកញឹកញាប់ និងចៀសវាងធ្វើអ្វីមួយនៅក្រោមកំដៅថ្ងៃ ។ រីឯក្រុមហ៊ុនផ្សេងៗចាប់ផ្តើមមានវិធានការការពារបុគ្គលិករបស់ខ្លួន ដូចជា ៖ ត្រួតពិនិត្យសុខភាពបុគ្គលិក ការសង្គ្រោះបឋម និងបញ្ជូនបុគ្គលិកទៅមន្ទីរពេទ្យភ្លាមៗ ប្រសិនបើក្រុមហ៊ុនណាមួយពុំចាត់វិធានការការពារបុគ្គលិកទេ ក្រុមហ៊ុននោះនឹងទទួលទោសតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzOuaGJiSEnKWyoLGUo_YXJnsxXC1VF4oJSW0b5AfgO9YByCtd9wDJ_L2Bz3BLArP7v8iw-pXn5XufsV5YviAK6tAp5GFdLFMF6CytLPCAKT-ajKEDzfRSU41Mie6iXauhvBWP4lWzYlBlpjg5vxusz5Uh6PyM6VaOOpPl1yx5l_rUVbDyoopsOklRGkOU/s1280/photo_2025-05-20_16-57-35%20(2).jpg
ដោយឡែក អ្នកជំនាញសុខភាពណែនាំឱ្យប្រុងប្រយ័ត្នការបរិភោគចំណីអាហារផ្សេងៗ ពេលសីតុណ្ហភាពកើនឡើងខ្ពស់ ចាប់ពី២៥អង្សាសេ ទៅ៤០អង្សាសេ ពីព្រោះបាក់តេរីក្នុងចំណីអាហារនឹងធំលូតលាស់យ៉ាងឆាប់រហ័ស ។ ក្រៅពីនេះ គួរតែរង់ចាំឱ្យអាហារត្រជាក់សិន មុនពេលច្រកចូលក្នុងថង់ ឬប្រអប់ ដើម្បីកុំឱ្យប៉ះពាល់សុខភាព ៕