ប្រទេសថៃ ៖ បច្ចុប្បន្ន ប្រទេសនានាបានទទួលស្គាល់មនុស្សកែភេ.ទ កាន់តែច្រើន និងមានច្បាប់ហាមរើសអើ.ង ផ្លូវភេទផងដែរ ទើបធ្វើឱ្យក្រុម LGBTQ+ អាចរស់នៅក្នុងសង្គមយ៉ាងមានសេចក្តីសុខ ទទួលស្គាល់ខ្លួនឯង និងគ្មានអារម្មណ៍ថា ខ្លួនជាមនុស្សចម្លែកទៀតទេ ។ World Population Review (WPR) គឺជាគេហទំព័រផ្តល់ទិន្នន័យពលរដ្ឋ សន្ទស្សន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាននៅទីក្រុង រួមទាំងប្រទេសនានាលើពិភពលោក បានបង្ហាញទិន្នន័យមនុស្សកែភេ.ទ សរុបនៅ៦២ប្រទេស និងចាត់ចំណាត់ថ្នាក់ប្រទេសមានពលរដ្ឋកែភេ.ទច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_1Ia3CEEMKGHzVMK4QrtxHg6FH0rX-XKDFVwE4M_H79vNJ3z6JRO75NRk-gHtTb7r8Iogco1GKco69t-FYyZtOvl5PMCk6vTs-4j305GQuPFBnXKaRfapoP4H6uhjWJwj6FLdpsRn0Y5ewAwNshKSqaUKrKs_WcSf5GTgxZ2wqx8mSN2fvv0uy5f3yLHj/s1200/image_2025-05-21_16-27-34.png

គេហទំព័រ World Population Review (WPR) បញ្ជាក់ថា ក្នុងចំណោម៦២ប្រទេស ក្នុងនោះ១០ប្រទេស គឺមានពលរដ្ឋកែភេទច្រើនជាងគេ រួមមាន ៖ ១-សហរដ្ឋអាមេរិក, ២-ប្រេស៊ីល, ៣-ហ្វ៊ីលីពីន, ៤-អាហ្វ្រិកខាងត្បូង, ៥-ម៉ិកស៊ិក, ៦-កាណាដា, ៧-នីហ្សេរីយ៉ា, ៨-ថៃ, ៩-សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និង១០-ប៉ាគីស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANxUCi9Lx2sJ1AxYubRa2mvLsRDWSZmZGZwHLb9yH0Cv-oVSsNwlcha7cl3suKhKAWQGPVvV2q0ibZPrdarpeiuFxGHsRCTjiDbZmg6Zzo-1axWa4hc2t0OzC3mhaN897r71F2KVhYoKv4KoPi1INIsF0BtXTqKifOf9mKqIrvcds2liwef8r7lUCfeKt/s2000/image_2025-05-21_16-27-35.png

ប៉ុន្តែបើអ្នកជំនាញផ្នែកស្ថិតិពលរដ្ឋ គឺចំនួនមនុស្សកែភេទនេះ គ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ តាមរយៈការស្ទង់មតិ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣ ពុំទាន់ផ្លូវការទេ ដោយសារមនុស្សកែភេទមួយចំនួនពុំហ៊ានបើកចំហជាសាធារណៈ ពីព្រោះបារម្ភពីការរើសអើងក្នុងសង្គម និងការប្រឈមបញ្ហាផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1gneSCaUcj90OHNJeHzU42Ol3dAoiHmVWcrNPcyXIswy4I4WanDOjihNdWh1yc32LcsO4NA51Vre42tKxZIDexZyM5Lv3eMi_qkwlgzBHQwPDoQecsLa_KKisIJPYr48zCHb1yiExXVBwEiJ9-pZCdSJb0jyUHpfTH-88bHwX07c_sL8OE98bWFx9eFnz/s800/photo_2025-05-21_15-03-05%20(2).jpg

ចំណែកមនុស្សកែភេទនៅប្រទេសថៃ ក៏ទទួលការរើសអើងខ្លះៗដែរ ប៉ុន្តែរដ្ឋាភិបាលថៃបានផ្លាស់ប្តូរគោលនយោបាយ និងច្បាប់សំខាន់ៗពាក់ព័ន្ធនឹងការផ្តល់សិទ្ធិដល់អ្នកកែភេទ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិផ្នែកសុខភាព និងសេវាកម្មផ្សេងៗដូចពលរដ្ឋទូទៅ ។ នេះជាបោះជំហ៊ានយ៉ាងសំខាន់ដើម្បីឆ្ពោះទៅរកការបង្កើតសមភាពក្នុងសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgytc-4CPLYy6QOYlGIzxZuBQk35LjxDDCgHqkd_Ge6jVF4qMtIu6dfWnelphBp7ylls47yrhiQlMVf5nE37nCUCP2ooj0OMLIB8yv8cLc5je44m7juAe7FeBl0caUDrDMjjGOG10MJ5LttcXBHdIhUhSMi8_kLFXhkdnHuRRgkyY48CcHwknL4S_ltW3Uq/s800/photo_2025-05-21_15-03-05.jpg
បើទោះជាមានការទទួលស្គាល់ច្រើនក្តី ប៉ុន្តែមនុស្សកែភេទនៅតែប្រឈមនឹងការរើសអើងនៅទូទាំងពិភពលោក ហើយប្រឈមនឹងការចាប់ខ្លួន ឬប្រព្រឹត្តអំពើហិង្សា ។ ដូច្នេះ ធ្វើឱ្យមនុស្សភេទទី៣ ជាច្រើនបដិសេធពុំចូលរួមឆ្លើយតបការស្ទង់មតិ ឬការរាប់ចំនួនឱ្យបានជាក់លាក់ ។ ប៉ុន្តែនៅពេលការរើសអើងធ្លាក់ចុះនាថ្ងៃអនាគត វាអាចធ្វើឱ្យមនុស្សទាំងនេះហ៊ានប្រាប់ជាសាធារណៈថា ខ្លួនជាភេទទី៣ ឬកែភេទ ៕