Home Blog Page 532

ពលរដ្ឋថៃបារម្ភពីរញ្ជួយដីនៅឆ្នេរសមុទ្រកោះស៊ូម៉ាត្រា អាចបង្កជារលកស៊ូណាមិ

0

ប្រទេសឥណ្ឌូណេស៊ី ៖ ក្រៅពីបន្ទុះភ្នំភ្លើង រញ្ជួយដីនៅតែជាគ្រោះធម្មជាតិដែលបានកើតឡើងនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងពុំអាចទាយទុកមុន ដូចជា ៖ មីយ៉ាន់ម៉ា ថៃ វៀតណាម និងឥណ្ឌូណេស៊ី ។ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ មានរញ្ជួយដីកើតឡើងនៅភាគពាយ័ព្យឆ្នេរសមុទ្រកោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី ស្មើ៥.៥រិចទ័រ ជម្រៅ១០គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីស្រុកមឿង ខេត្តសាទូន ប្រទេសថៃ ប្រមាណ៦៥០គីឡូម៉ែត្រ ។ វាធ្វើឱ្យពលរដ្ឋថៃបារម្ភពីរលកស៊ូណាមិក្នុងសមុទ្រថៃ ពីព្រោះកោះស៊ូម៉ាត្រា ទើបកើតរញ្ជួយដីកាលពីចុងខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_EknCpHdWLpRAB-vu0zUD8rt5LnjbiF-08sJwZenIYivGidA-kekMhKOWyfvg2F0DJTAWmMWTtmPMAokxWzV4-FS-fAa8SjOgq3t_0Y1fqSDhwexXCX0srDTNsHJThwixmlKX8I6uShMriI6H3fXT5K7_wyDIY77tUneKmaxyO-Ub0Gd1wQPhXOZJdL45/s1024/image_2025-04-09_08-26-03.png

ហេតុការណ៍រញ្ជួយដីលើកនេះ ពុំបង្កឱ្យមានពលរដ្ឋរងរបួស ស្លាប់ និងខូចខាតទ្រព្យសម្បត្តិទេ ប៉ុន្តែភ្នាក់ងាររញ្ជួយដីនឹងតាមដានស្ថានការណ៍បន្តទៀត ព្រមទាំងជូនដំណឹងមកកាន់ពលរដ្ឋឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់ ។ បច្ចុប្បន្ន រញ្ជួយដីបានកើតឡើងជាញឹកញាប់ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយបើវាកើតឡើងនៅទីប្រជុំជនអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចនៅមីយ៉ាន់ម៉ា ។ នេះបើតាមការលើកឡើងរបស់ភ្នាក់ងាររញ្ជួយដីឥណ្ឌូណេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvODYePkbLKR5Lp_pGQzSEcdVTlHb6o4HHWXE21VN7v5tclganbeyUMEyW-7pq5QYDBs3uYT3s2LCYTGijS__XEe9PsJT15HeC5UuNGFuvclapxxSLA4xgSr3mc0EhWjw3tyf4kBmyoBCAqppCfroSWQSLFAWVGaFtBt6v9quKPD8V3FmHp1nkP78VpSq0/s1600/image_2025-04-09_08-26-04%20(2).png
កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក ប្រទេសឥណ្ឌូណេស៊ីទើបតែមានរញ្ជួយដីកើតឡើងក្នុងសមុទ្រខេត្តបាន់ដាអាជិ ភាគខាងជើងកោះស៊ូម៉ាត្រា ស្មើ៤.៦រិចទ័រ ជម្រៅ១៤០គីឡូម៉ែត្រ ដែលស្ថិតនៅឆ្ងាយពីខេត្តភូកេត ប្រទេសថៃ ប្រមាណ៤០០គីឡូម៉ែត្រ ។ គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ីគ្មានឥទ្ធិពលមកលើថៃ ឬកើតរលកស៊ូណាមិទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoPFppBIwMgXcwIi_ZqkQFjv78eeLKaYNTZrf0J5vEKaRgSLkjBH6JrRmMyzbrB-ecW2DKrrH_EVsbVguawluYopqyXY5H1XIwhPd5HVPDWoX8Dko0gZEqXGwD8Yg0e6Wb9ENAovEAsMRQ5HRQWvQVXZQnJOyIyeGQ0kzV4DB2m8mEIV0TJIe6PTVL1Eut/s1080/image_2025-04-09_08-26-04.png

ប៉ុន្តែព័ត៌មានរញ្ជួយដីនៅកោះស៊ូម៉ាត្រា របស់ឥណ្ឌូណេស៊ី ទាំង២លើកនេះ បានធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំងខ្លាចមានរលកស៊ូណាមិកើតឡើងក្នុងសមុទ្រប្រទេសថៃ បើទោះជាបរិវេណរញ្ជួយដីនៅឥណ្ឌូណេស៊ី ស្ថិតនៅឆ្ងាយពីខេត្តសាទូន ប្រទេសថៃ ប្រមាណ៦៥០គីឡូម៉ែត្រក្តី ពីព្រោះរញ្ជួយដីក្នុងសមុទ្រគួរឱ្យខ្លាចជាងរញ្ជួយដីលើគោក ។ ក្រោយការបារម្ភបែបនេះ ភ្នាក់ងារឧតុនិយមថៃប្រកាសថា រញ្ជួយដីនៅឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៩ ខែមីនា ពុំពាក់ព័ន្ធនឹងរញ្ជួយដីនៅមីយ៉ាន់ម៉ាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfqn0zq63rsswPkM4L30WtXX4V4JPYJHK3qC-9okeXpAFO7qaxzgreCLjTmqFeYQBH3GX89UorCX7O2g31LweXCkkMlM07FP7DaslDoeRWk-CD_vwTXdPkYaTiGVOSOVf_cO7YT3a9dyhuGYlpa5aReEgDuNEgsZUq-edthlwSBrKkBIQs0aUWOX0IxBHu/s800/image_2025-04-09_08-26-05.png

គួរបញ្ជាក់ថា វិធីការពារ និងកាត់បន្ថយគ្រោះថ្នាក់ដោយសាររញ្ជួយដីប្រកបដោយប្រសិទ្ធភាព បច្ចេកវិទ្យា និងចំណេះដឹងនាពេលបច្ចុប្បន្ន គឺចាំបាច់បំផុតដើម្បីទទួលបានទិន្នន័យរំញ័រដ៏ត្រឹមត្រូវពីប្រព័ន្ធវាស់វែងស្តង់ដារសម្រាប់ភ្នាក់ងាររញ្ជួយដី ៕

អ្នកជំនាញដាស់តឿនពីផលប៉ះពាល់បរិស្ថានពិភពលោក ដោយសារការជីកខ្សាច់យកមកប្រើប្រាស់ច្រើន

0

ខ្សាច់ គឺជាធនធានធម្មជាតិត្រូវបានយកមកប្រើប្រាស់ច្រើនបំផុតលើពិភពលោកសម្រាប់ការសាងសង់សំណង់ផ្សេងៗ ប៉ុន្តែផលប៉ះពាល់បរិស្ថានកើតឡើងដោយសារការជីកខ្សាច់ត្រូវបានគេមើលរំលងរហូតមក បើទោះជាអ្នកជំនាញដាស់តឿនថា វានឹងបង្កគ្រោះថ្នា.ក់ ខ្លាំងដល់បរិស្ថានពិភពលោក ប្រសិនបើជីកខ្សាច់មកប្រើប្រាស់កាន់តែច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMh1aSGVZXOXYgmJXGpmp7O8GB9ylJTEmPJNfWpADYjGL2VFP77ThoZSHx8n3JHZC5N0Uj-JDGRgmIHVRh7hGhARZVC24Fx68nBZxzILnQztylHw_cHKgT0hkOHDvSotH_yNN4q3Bk-cOic2d0txYVqzLfl6m3-UdSoiGG18_x6is3fLQJhS8ojSL4bNcr/s1600/image_2025-04-09_08-19-41%20(2).png
យោងតាមរបាយការណ៍របស់ក្រុមអ្នកជំនាញអន្តរជាតិ ដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី «One Earth» គឺបានសរសេរឱ្យពិភពលោក យល់ដឹងពីផលប៉ះពាល់កើតឡើងដោយសារការជីកខ្សាច់កាន់តែច្រើន ដោយអ្នកជំនាញបញ្ជាក់ថា ខ្សាច់ និងក្រួស គឺជាវត្ថុរឹងដែលត្រូវបានគេជីកច្រើនបំផុតលើពិភពលោក ។ វានឹងគំរាមកំហែងដល់ជីវៈចម្រុះក្នុងសមុទ្រដ៏មានសារៈសំខាន់ ប៉ុន្តែគ្មានការចាប់អារម្មណ៍ពីផលប៉ះពាល់ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFtsphPBfVDuwV9WbY1T8FX66B0QM0s5Tsl2T1Bad8dhzHqCNF4OnMcOt1Fpk1RUm1EGt6myw8ym6OnipnRXRZI6J767QLfpGly-6MkNHaUmZomidmhFmpmMVmvI-GP9FtLk66ijkJSfYREzghPRIKbaVwsUtuVNNmz0ppmhN2rIen9Wc40IVkNt_KiIVk/s750/image_2025-04-09_08-19-41.png
ខ្សាច់ គឺជាវត្ថុផ្សំដ៏សំខាន់សម្រាប់ការសាងសង់អគារនានា ប៉ុន្តែបែរជាមានតម្លៃថោក ហើយការជីកខ្សាច់មកប្រើប្រាស់បានបំផ្លាញតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ ដោយសារវាបង្កើតជាដីល្បាប់ធ្វើឱ្យប៉ះពាល់ស្មៅសមុទ្រ និងផ្កាថ្ម ព្រមទាំងប៉ះពាល់ដល់សត្វក្នុងសមុទ្រផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBoI3iuvMdFReQLW5226euDfLr9WQvv2x0ccJBiGmR-DQUEGGv9R5tbT5Requ3N2Dx-Cg34l1fdGcXmgcf7IdoWntXCJ0oSg92K6ckd7ZxFPMSh9kDJTsNPsDHYgH3MYhiO7fiGtFuRq3bbWYpSIDVu__oLVgnDR9qhNhpj348asf6G1LpMMKLRyvVZxSL/s849/image_2025-04-09_08-19-44.png

មនុស្សភាគច្រើនតែងតែយល់ខុសថា ខ្សាច់ គឺជាធនធានធម្មជាតិមានបរិមាណយ៉ាងច្រើន ប៉ុន្តែការពិត ធនធានធម្មជាតិមួយនេះមានសារៈសំខាន់ណាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ ។ ក្រៅពីនេះ ខ្សាច់មានតួនាទីសំខាន់ក្នុងការការពារឆ្នេរសមុទ្រ ឬច្រាំង កុំឱ្យបាក់ធ្លាក់ដោយសារទឹករលកបោកបក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1m1niGFChiz3IYE93YfFlkMkr1x6I_jZYEK0_fqzmP9bMgPrMWu0UZiL518H5k9fWJENscqkJJcJL3Xebpik2JM7wBA0hk7zPe7wU9lDTyK1lLkyv4fgrT3nz-38z1dV3bLfU45sTxwgeJzotB9JTUiKSeuZC3ATab4rxGJIjoD85wimyAYjdIRyY2tz9/s1024/image_2025-04-09_08-19-40.png

ហេតុនេះ ក្រុមអ្នកជំនាញបានអំពាវនាវឱ្យមានការចាប់អារម្មណ៍ពីបញ្ហាការជីកខ្សាច់យកមកប្រើប្រាស់ ជាពិសេស ផលប៉ះពាល់ផ្នែកនេសាទ, ការចិញ្ចឹមសត្វក្នុងទឹក និងវិស័យទេសចរណ៍ ដោយអ្នកជំនាញស្នើឱ្យមានការចាប់អារម្មណ៍ពីផលប៉ះពាល់បរិស្ថានដោយសារការជីកខ្សាច់ ។ ការជីកខ្សាច់នៅក្បែរឆ្នេរសមុទ្រដែលមានមនុស្សរស់នៅនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ស្របពេលបច្ចុប្បន្ន បម្រែបម្រួលអាកាសធាតុបានគំរាមកំហែងដល់ជីវិតមនុស្សយ៉ាងខ្លាំង ៕

អ្នកគាំទ្របង្ហាញការមិនពេញចិត្តចំពោះដំណើរការទិញសំបុត្រប្រគំតន្រ្តី វណ្ណដា ខណៈតួលេខមានអ្នកចូលទិញ៣០ម៉ឺននាក់

0

អ្នកគាំទ្រជាច្រើនរបស់តារារ៉េប វណ្ណដា បានបង្ហាញការមិនពេញចិត្តចំពោះ App ដែលលក់សំបុត្រការប្រគំតន្រ្តីខ្នាតធំរបស់តារារ៉េបរូបនេះដែលមានសភាពយឺតយ៉ាវនិងគាំង។ អ្នកផ្សេងទៀតត្អូញត្អែរពីផលលំបាកនៃAppលក់សំបុត្រដែលពួកគេចូលទិញពេលណាក៏មានសភាពគាំងមិនដំណើរការស្រួលមិនព្រម Update ឱ្យកាន់តែល្អប្រសើរ។ ភាពរអាក់រអួលនៃដំណើរការទិញសំបុត្រតារារ៉េប វណ្ណា ក៏បានបង្ហាញតួលេខនៃការចូលទិញមានរហូតដល់៣០ម៉ឺននាក់ឯណោះ(300K)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR2_CNOlTDwBUZi2eed2CKWLAPr_Gh-6WJ3emral_c-8XIBEeA7ivqBEQTLXHHo8QbriNsvCDGGiBGCgLGGPG63MKqgy6kCBbwvihR8tPdexoCT4AnvRkNDhJqi-k-ZX7fA-cd_5fGujDFhMf_kw2v5qfiEl4051TxyRbrM9hdK5uOBpDidYzjDgHH_R2h/s1440/476418308_1170364004442744_649971504444711184_n.jpg

នៅវេលាម៉ោង៣.៣៣រសៀលថ្ងៃទី៧ មេសា សំបុត្រនៃការប្រគំតន្រ្តី «ត្រីវិស័យសុវណ្ណភូមិ» របស់តារារ៉េប វណ្ណដា បានបើកលក់ជាផ្លូវការដែលមានសភាពវឹកវរនៅលើបណ្តាញសង្គមដោយសារតែមានការត្អួញត្អែរជាច្រើនពីសំណាកតារាចម្រៀងរូបនេះដោយសារតែទិញពុំទាន់ ឬពិបាកនៅក្នុងការទិញ។ អ្នកគាំទ្របានលើកឡើងថាដំណើរការប្រព័ន្ធនៃ App លក់សំបុត្រនៃការប្រគំតន្រ្តីរបស់ វណ្ណដា គឺមានសភាពគាំងចូលទៅទិញមិនបានអ្នកខ្លះក៏ថារង់ចាំអស់ជាច្រើនម៉ោងក៏ទិញមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKJ5XwTzypYa-sHbR422Jdj76OvSapGkS9EoY0saOHfuXg19gHOtj7CGPwCbnOeUk_0zLBdMT4Y8PC_1sypqoYkVwigUCokPkgSWZoE8Hq2CD7J5X51USz9K7Hcuc9yCMB4VCLw83I8bDgblgxas2NqqIqZUnj9Ln7C_IZjFPVFpUzZlWEp2flBj8-Ri_m/s2048/476630969_1170484091097402_8591927346133684498_n.jpg

មួយផ្នែកទៀតក៏បានលើកឡើងដែរថានៅពេលមានការប្រគំតន្រ្តីម្តងៗគឺមានសភាពគាំងApp ជានិច្ចដំណើរការមិនរលូនមិនថាសំបុត្រការប្រគំតន្រ្តីរបស់ វណ្ណដា ឬ ឱក សុគន្ធកញ្ញាឡើយ។ អ្នកខ្លះក៏បង្ហាញថាចូលទៅទិញមានសភាពគាំងចូលមិនទាន់បានផងក៏ខាងក្រុមហ៊ុមប្រកាសថាសំបុត្រលក់អស់គ្រប់ប្រភេទទៅហើយជាហេតុធ្វើឱ្យអ្នកគាំទ្រដែលទិញមិនទាន់បានមានការខកចិត្តចំពោះដំណើរការរអាក់រអួលនៃAppលក់សំបុត្រការប្រគំតន្រ្តី។ អ្នកខ្លះក៏បង្ហាញថាបានទូទាត់ប្រាក់រួចហើយប៉ុន្តែខាងក្រុមហ៊ុនមិនទាន់បានបញ្ជាក់ថាបានសំបុត្រឬក៏អត់។ ជាមួយនឹងភាពរអាក់រអួលរាំងស្ទះនៃការទិញសំបុត្រការប្រគំតន្រ្តីរបស់ វណ្ណដា តារាចម្រៀងរូបនេះផ្ទាល់ការបានបង្ហាញនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនដែរថាមានមនុស្សរហូតដល់៣០ម៉ឺននាក់(300K) ចូលទៅទិញទើបធ្វើឱ្យមានសភាពគាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidxPc2nNsJXs3IqyUfGttQkOtE1BwItxvdOK8eecpJiwHQG9xa0Z7inBiN7ECTQ_PWc88bkGSa1og3esQJTY9-7Ef8Jb6QjNmxn__tHvkWEyk_VqmW8-vmVRiz6qg0VVjSwVONB5RtoMt_oYhS7iohaJkn0iaeF9hZ_NqhAFscwkdyLZOqvdUONsO6kTQZ/s1716/476252107_1170369081108903_5569068378375865632_n.jpg

យ៉ាងណាមិញ ក្នុងរយៈពេលមិនដល់មួយម៉ោងគ្រប់ប្រភេទសំបុត្រ Early Bird ត្រូវបានលក់អស់ខ្ទេចគ្មានសល់ ខណៈ វណ្ណដា ក៏បានបញ្ជាក់ដែរថានឹងមានការលក់ម្តងទៀតនៅថ្ងៃទី១២ មេសា ខាងមុខនេះប៉ុន្តែតារាងតម្លៃបានបង្ហាញថាទឹកប្រាក់មានការកើនឡើងជាងការលក់លើកទី១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUylUbs8nmC2FhFAG9Q31idIX9OY0yYdf_3ifl4-drqfOb5h5hXZnxCC3pRioTO3LMjuvTPBdvJqRR7hprqSOpYvaswF4RiXHzUvGlEytxAQ-oxjR410k8Cd_NtluetEhcvcQmpkukDsToF2N3i5M6agYRn4WDJ6WRhNo7M5jzFUfuNggdy5D1nh3R6v9j/s2048/488534113_1209557433856734_6870576907968313016_n.jpg

គួរឱ្យដឹងការប្រគំតន្រ្តីរបស់ វណ្ណដា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈមានតារាចម្រៀងអន្តរជាតិច្រើនរូបចូលរួមផងដែរ៕

ឧកញ៉ា ខេមរៈ សិរីមន្ត ថាអ្នកមានគំនិតជាតិនិយមពិតប្រាកដនឹងឃើញតម្លៃបទ «Call Me Papa» ខណៈទស្សនិកជនថាបែបនេះ

0

ឃើញមានការគាំទ្របទ «Call Me Papa» ពីសំណាកតារាថៃតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ថាបើសិនជាអ្នកមានគំនិតជាតិនិយមពិតប្រាកដនឹងឃើញតម្លៃបទចម្រៀងនេះដល់ជាតិរួមចំណែកដល់វិស័យទេសចរណ៍ តែបើមានគំនិតបុគ្គលឬក្រុមនិយមនឹងមើលឃើញតម្លៃផ្សេង។ ការលើកឡើងរបស់តារាចម្រៀងរូបនេះអ្នកមួយចំនួនថាទទួលស្គាល់បទនេះមានភាពល្បីល្បាញមានការចាក់ស្តាប់សឹងតែគ្រប់ទីកន្លែងទាស់ត្រង់ថា Caption វែងឆ្ងាយ អ្នកខ្លះក៏ថាតារាចម្រៀងរូបនេះខុសពីមុនមានការរៀបរាប់ច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinVAaAfJ-08VzDGra6fJDOA9qQKy-u1WGKYzflxakEZFgwj8L9akpWtJeW_GDVmtY1hWG5SqXMRSTJt0skZqxOXFkCXvfh1j09UXLfBU7DpQf1p6E2ktum9vkN-q5p7ldCORM249my5EEFZRCDwQKEHSjujxVgkpjkoCaB21DCHrCdxNi75Lz2g9K0VnPs/s1920/image_2025-02-25_14-07-01.png
បទចម្រៀងមួយបទរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត មានចំណងជើងថា «Call Me Papa» ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាកទស្សនិកជនក្នុងស្រុកនិងក្រៅស្រុក សូម្បីតែក្មេងៗក៏ពេញនិយមស្តាប់បទនេះ និងឮបទនេះសឹងតែគ្រប់ទីកន្លែង។ ថ្មីៗនេះអ្នកគាំទ្រក៏បានចែករំលែកនៅលើបណ្តាញសង្គមទិកតុកបានឃើញក្រុមតារាថៃដែលបានមកសម្តែងនៅកម្ពុជាបានជ្រើសបទនេះសម្តែងជូនអ្នកគាំទ្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTlxbMbSfyrIbtRX9dtLC0Ua-Avhx8KgZ30_L6RsMK7TPfBSxqNGHTaS5L6iC9-t1msp8-OhtdyG4-6qJJ9fY5qn_Ym9FJpzUuCIPlk_mbguuIfTuYkeZeYgjHl92J-FAzRma0s0APJD877ms3FBW3CBz4FFaqQCLQnMuWduzhfwKxjofBvt0-hhQIKls8/s1740/image_2025-02-03_08-40-13.png
ទន្ទឹមនឹងភាពល្បីល្បាញនៃបទចម្រៀងនេះដែលមានតារាថៃជ្រើសរើសយកទៅសម្តែងយ៉ាងឡូយនៅឯកម្មវិធីជួបជុំអ្នកគាំទ្រម្ចាស់បទផ្ទាល់គឺឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញពីអារម្មណ៍របស់ខ្លួនមានមោទនភាពចំពោះបទចម្រៀងនេះ។ លោកបានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី៧ មេសា ថា «បទ Call me papa នេះហើយដែលធ្វើឱ្យខ្ញុំនិងក្រុមការងារមានមោទនភាពបំផុតព្រោះបទនេះបាននាំតន្ត្រីកម្ពុជាទៅកាន់ពិភពលោកបាន ពួកគាត់ពិតជាសម្ដែងបានយ៉ាងល្អឥតខ្ចោះខ្ញុំសូមសរសើរ។ បើសិនជាយើងមានគំនិតជាតិនិយមពិតប្រាកដយើងនឹងមើលឃើញតម្លៃបទចម្រៀងនេះយ៉ាងណាដល់ជាតិ និងរួមចំណែកដល់វិស័យទេសចរណ៍យ៉ាងណាហើយ តែបើយើងមានគំនិតបុគ្គលឬក្រុមនិយមយើងនឹងមើលឃើញតម្លៃផ្សេង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjACc0PTYAnA6bsrNM-G4KmB9o0WnRAN_UNn8Qw0dAqnr4LgbBaTReNXiHhcwxQQwOKJIa_nl7WAyjes16qMw62YafnOX0VnIIGLE4JiynphklHnGDES9fYO5wBOI6SYURg5HnG_xs8fafhWa2FhTLwCH6tR95E0n8ezvx9Ga0eUz8pGQ_myD9E72HYKaZC/s1791/image_2025-02-03_08-40-15.png

ការលើកឡើងរបស់តារាចម្រៀងមានងារជាឧកញ៉ារូបនេះបានធ្វើឱ្យទស្សនិកជនចូលរួមបញ្ចេញមតិយោបល់ជាច្រើនមានអ្នកគាំទ្រក៏បង្ហាញការអបអរ ចំណែកមួយផ្នែកទៀតបានបញ្ចេញទស្សនៈរបស់ពួកគេ។ អ្នកលេងបណ្តាញសង្គមបានខម្មិនថា «បទហ្នឹងល្អហើយ តែក្នុង caption គឺបងនិយាយច្រើនពេក ចឹងទៅវាអត់សូវមានន័យអីសោះ។ ពាក្យចាស់ពោលថា៖ អ្នកចេះគេមិននិយាយតាប៉ែច្រើនទេ។ , ពួកយើងពិតជាទទួលស្គាល់ថាបទបងពិតជាល្បីដល់ពិភពលោកច្រើនបទមែន រហូតមានគេច្រៀងតាម និងរាំតាមអ្នកណាក៏បានដឹងអ្នកណាក៏បានឃើញដែរទោះបងមិននិយាយមិនបង្ហោះក៏ដោយ។ ដូច្នេះបងមិនចាប់បាច់រៀបរាប់រ៉ាយរាប់ច្រើនទេ ទស្សនិកជនគាត់ចេះមើលហើយបងសម្លាញ់ឧកញ៉ាខេមរៈសេរីមន្ត។»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_W6vWUCSYFPugyxOhbcuVU4ZLOjCdHAR0oV_We40BtmX8hp94dSKGI8Yo79rO8Bdpnfni-XnmV5pDnDUv-GCav7nf7ScDS1v6rp1jsIOFQ6bF9VcsaMqQ5O2hsUEu_vaWSL16UH15YtPr3r_-1It2zSh7eNaFFu0LuteZRARKDiW6XB7shJ-udUE9ODJU/s2048/image_2025-02-03_08-40-16.png

អ្នកផ្សេងទៀតបានខម្មិនថា «ចាំបាច់សរសេរនិយាយបង្កប់ន័យដៀមដាមធ្វើអី ?ជាតារាចម្រៀងតែងតែមានអ្នកគាំទ្រ និង មិនគាំទ្រហើយ។ តែខ្ញុំជឿថាគ្រប់តារាទាំងអស់មានគោលបំណងតែមួយគឺ ចង់ឱ្យពិភពលោកស្គាល់នៅប្រទេសកម្ពុជា។ បទហ្នឹងខ្ញុំចាក់អោយក្មួយខ្ញុំរាំរាល់ថ្ងៃតែទាស់ត្រង់ថា Caption រៀបរាប់ច្រើនពេកបទនេះទទួលយកបានបង តែបទខ្លះក៏មិនកើតមែន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduBaWoS06qKOW8VL_shdy_7D6z_i1mE2yhK-3vmV2dKPGVjQb1ODdTbpPctlEXRMI-X54fAgqmczFHnG1AxsZBL19VUfqMhc3sT2YUNZgZaj8MBbw3mqXxdP2QbbkFf-jzFgcBZsLFFkyKPGjMnnJWBrk53KDnPCZ4Z1OJzHD2q3GfNd-zF8pa2Y0pCtu/s2048/image_2025-02-03_08-40-17.png

ទោះយ៉ាងណាតាមរយៈការខម្មិនពីអ្នកមួយចំនួននៅលើបណ្តាញសង្គមតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចូលទៅឆ្លើយតបបង្ហាញថាមានគណនីក្លែងក្លាយចូលមកខម្មិនគំនិតមិនល្អច្បាស់ៗ របស់អ្នកបុគ្គលនិយមមិនសប្បាយចិត្តអ្នកដែលផ្សេងធ្វើល្អជាងខ្លួនទើបមិនសាទរ៕

ផ្ទុះអាវុធជាច្រើនគ្រាប់ រវាងមន្រ្តីបរិស្ថាន និងអ្នកបរបាញ់សត្វព្រៃ (មានវីដេអូ)

0

មន្រ្តីបរិស្ថានស្រែពក កំពុងប្រឈមនឹងការបាញ់តដៃអ្នកបរបាញ់សត្វព្រៃ ដោយពួកគេបានប្រើអាវុធអាកា៤៧ ខណៈមន្ត្រីបរិស្ថានកំពុងដើរល្បាត។

បើយោងតាម មន្រ្តីបរិស្ថានដែនជម្រកសត្វស្រែពក បានឱ្យដឹងថា៖” អ្នកបរបាញ់សត្វព្រៃប្រដាប់អាវុធ ចំនួន២ទៅ៣ក្រុម បានប្រើអាវុធស្វ័យប្រវត្តិ អាកា ៤៧ បំពាក់ដោយឧបករណ៍តម្រង់គោលដៅ ដែលបាញ់តទៅមិនខ្លាចមន្ត្រីឧទ្យានុក្ស”។

ហេតុការណ៍ផ្ទុះអាវុធកើតឡើង ក្រោយពីមន្ត្រីឧទ្យានុក្ស បានហៅអ្នកបរបាញ់សត្វព្រៃឱ្យឈប់ ដើម្បីសាកសួរ និងត្រួតពិនិត្យ។

នៅក្នុងហេតុការណ៍នេះ មិនបានបង្កឱ្យមន្ត្រីបរិស្ថានស្រែពកណាម្នាក់រងរបួសនោះទេ ក៏ប៉ុន្តែវាបានបង្កជាក្តីកង្វល់ដល់សុវត្ថិភាពមន្ត្រីនៅទីនោះ។

គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃស្រែពកជាបេះដូងនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានវត្តមានសត្វកម្រជាច្រើនរស់នៅទីនោះ៕

 

បាក់ឌុបឆ្នាំនេះ! ក្រសួងអប់រំ នឹងដាក់បញ្ជូលការប្រឡងសំណួរ “PISA”

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៥ ក្រសួងអប់រំ នឹងដាក់បញ្ចូលសំណួរ PISA ដោយផ្ដោតលើមុខវិជ្ជាភាសាខ្មែរ និងប្រវត្តិវិទ្យា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXn-nITvh0hKKLtjqDbtXmes-E16ZvaxuGmA3UYw_R2Q-0Abnzp7qMTRM0-HYKWGKiTOh4SPM_tA52ATU3YHNFm7-cTk3d2SSSRyJIHpyqITMylr0iWJL4NqP9LnIwGG0_PSNuCZ9WaVHMI2kjE7m68_DzxhRBht1w1ViJDDO_8vChk7LJuHuCzKPKwXBd/s1280/image_2025-04-08_15-00-17%20(2).png
យោងតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា៖”ការបញ្ចូលសំណួរ PISA នេះ មិនមែនបញ្ជូលទាំងស្រុងនោះទេ ដោយយើងបញ្ចូលបន្តិចម្ដងៗចាប់ផ្ដើមពីសំណួរមួយចំនួនតែប៉ុណ្ណោះ”។
តេស្ត PISA គឺជាកម្មវិធីវាយតម្លៃអន្តរជាតិដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizeblSDQdK8yfieDEifm9hKTFgTtbw5we67YpPv4ftqkCdd0qJQ3CDG7fhpVqNkdc3SF-FBxVzEvycypS8IPYkQ0G8TudeKDQwZcX6mStUbGwGVzrJYOvIBlGs2JJFNkh2s8pyhN03sBU6HaEBBTmLeABDdDhFi9r17Jn46X4ZxAJc1bFhnVvx9Cojgs8d/s1270/image_2025-04-08_15-00-17.png

គោលបំណងចម្បងរបស់ PISA គឺដើម្បីវាយតម្លៃ និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភពលោកដោយផ្តោតលើការធានាថា សិស្សទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងសង្គម និងសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaiYwzy-wXftBuax6T-cZIvAD3DIwlV7BNDouEPieZQGA1oNsSoNXpKsFcoXuoKaD-tukiIji9Og__rzuFVXCUC2bMCZXM4HkaIsZKHRJbh2I5Qu7a7oCSxoVaR6tIZW28ufe4kg4UchK0KNKyi-G5MBqdPhiW23cOsgGPWikxKqOImHq1Fuf3xn0-ivAR/s1755/image_2025-04-08_15-00-18%20(2).png

ជាទូទៅ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់៣ឆ្នាំម្តង ដើម្បីវាយតម្លៃចំណេះដឹង និងជំនាញរបស់សិស្សអាយុ១៥ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgE-m7ID8BuTJcBG2ofasDVpSJu8S4jYrC5GVrMAoF6qmzhmG0rG8c-gscJ4w8uf6_IQK7mElHKrN5v6G9n0oBkBJQcEC41UIvygHDI0pXGoj6RnZhgLmBQLUGdP_gCBOIzgNRQE3bN1Pjtq2ZDdfJoee6S5FxphzJ6ktUYcybt3WHTvERwPgbgP45m5gx/s960/image_2025-04-08_15-00-18.png

ហើយនៅក្នុងឆ្នាំនេះ ក្រសួងអប់រំ ក៏បានដាក់បញ្ចូល PISA ទៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាលើកទីមួយមិនធ្លាប់មាន៕

 

មកស្គាល់ព្រះនាមទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលមានយានពាហនៈជាសត្វព្យាគ្ឃៈ (ខ្លា)

0

នៅឆ្នាំនេះ ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤ៈ៤៨ នាទីព្រឹក។

តាមទំនៀមទម្លាន់ ការផ្លាស់វេនទេវតាចាស់ ចូលឆ្នាំថ្មី នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺតម្រូវឱ្យបុត្រីទាំង ៧អង្គ ផ្លាស់វេនគ្នាដង្ហែព្រះសិរសាកបិលមហាព្រហ្ម ដែលជាបិតា ចុះទៅបំពេញភារកិច្ចរក្សាមនុស្សលោក។

ចំពោះឆ្នាំនេះ ទេវតាឆ្នាំថ្មី ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។

ជាទូទៅ រាល់ពេលដែលទេវធីតាផ្លាស់វេនគ្នា គឺត្រូវកាន់គុហាកែវធម្មមាលី ភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ជាមួយនឹងភាលៀងមួយសែនកោដិ ដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី មុននឹងចុះមកជម្ពូទ្វីប៕

ហាមលក់ចំណីអាហារទាំងនេះដែលប៉ះពាល់ដល់សុខភាពសិស្សក្នុងបរិវេណសាលា

0

ប្រទេសម៉ិកស៊ិក ៖ បច្ចុប្បន្ន ប្រទេសនានាប្រឈមនឹងបញ្ហាកុមារជាច្រើនកើតជំងឺធាត់ ដោយសារការបរិភោគអាហារប៉ះពាល់សុខភាព និងភេសជ្ជៈមានជាតិស្ករខ្ពស់ ហើយវាជាដើមហេតុធ្វើឱ្យកុមារកើតជំងឺជាច្រើនទៀត ។ ក្រោយមើលឃើញថា ចំនួនកុមារកើតជំងឺធាត់នៅទូទាំងពិភពលោកកើនឡើងជារៀងរាល់ឆ្នាំ និងគួរឱ្យបារម្ភ រដ្ឋាភិបាលម៉ិកស៊ិកបានប្រកាសអនុវត្តច្បាប់ថ្មី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយចំនួនកុមារកើតជំងឺធាត់ និងទឹកនោមផ្អែម គឺហាមលក់ចំណីអាហារប៉ះពាល់សុខភាពក្នុងសាលារៀនទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ8oSB6rH4-bLa7NoG0ro-rqh73X5lMIAl4qyyCkGBlwXH68bV_kEreXHei_t5LTDoWpW5sSD8urqLpt0uSEgJmdQbUIpbIkLKBuOWgJmVTDEK-LUH_XkRKp7qnnXCCnQbyzrNFwWXI91LtDhikufBgHiVc7MtfrQtjywH9hP_cgzm4khUMbt3ieIow7ED/s2000/image_2025-04-08_13-23-31.png

ច្បាប់ថ្មីនេះមានគោលដៅកាត់បន្ថយរសជាតិប្រៃខ្លាំង និងផ្អែមខ្លាំងក្នុងចំណីអាហារសម្រាប់លក់ឱ្យកូនសិស្សបរិភោគ ដូចជា ៖ ពុំអនុញ្ញាតឱ្យលក់ទឹកផ្លែឈើមានជាតិស្ករខ្ពស់, ដំឡូងបារាំងបំពង, ស្បែកជ្រូកបំពង និងសណ្តែកដីផ្សំគ្រឿងពីម្ទេស ។ ក្រសួងអប់រំម៉ិកស៊ិកប្រកាសថា ការហាមឃាត់ការលក់ចំណីអាហារប៉ះពាល់សុខភាពក្នុងសាលារៀនបានចេញជាច្បាប់ហើយ នៅតាមសាលាទូទាំងប្រទេសនឹងគ្មានចំណីអាហារបែបនេះទៀតទេ ។ ក្រៅពីនេះ រដ្ឋាភិបាលម៉ិកស៊ិកបានអំពាវនាវឱ្យអាណាព្យាបាលចម្អិនអាហារល្អៗសម្រាប់សុខភាពឱ្យកូនបរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQoBHusr7N4TlKAgMr8PhbaxNpjYyD50USIk6O7fmnGizl6kakOTOpij-LRx8QnwyNlbU_hzZLt7g201HJgf18yvjOxyfkwhm9m-FwR5tHuVsg-S0kE3YYz5PzCyxp51gkCJYE3W16inbOKAdDmuIaL7ciHunL-cIIQiHLDTTGA3FCLP0vveinYFUFNLxb/s1242/image_2025-04-08_13-23-29%20(2).png
នៅក្រោមច្បាប់ថ្មីរបស់ម៉ិកស៊ិក គឺសាលារៀននីមួយៗត្រូវតែឈប់លក់ចំណីអាហារ និងភេសជ្ជៈ ដែលមានបិទស្លាកសញ្ញាដាស់តឿនពណ៌ខ្មៅ បញ្ជាក់ថា ក្នុងអាហារមានបរិមាណអំបិល ស្ករ កាឡូរី និងខ្លាញ់ខ្ពស់ ។ ច្បាប់ថ្មីនេះបានអនុវត្តតាំងពីថ្ងៃទី៣១ ខែមីនា មកម៉្លេះ ហើយតម្រូវឱ្យសាលារៀនផ្តល់អាហារជួយសុខភាពដល់សិស្ស និងឱ្យសិស្សផឹកទឹកធម្មតា ជំនួសភេសជ្ជៈផ្អែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2uxeF3k6oM5BVFBblJoMnT9cmkZr8E8UPqvUzY8S_sMwMKc2lGZJ_RTkXxaZ_kjE9WcldJqq5lIIofg5kK5pVuxv3iF4PwZL6KAqfMmtPtJ38kFPKjhW-FIYcmGBtozuNDTQ2tIprqGWGPOATx5DIXnqqYBr9-kSG-626sg-SC6v5M-eUz4QLQ2Z_D3EO/s1080/image_2025-04-08_13-23-29.png
កុមារនៅម៉ិកស៊ិក បានបរិភោគចំណីអាហារប៉ះពាល់សុខភាពច្រើនជាងកុមារនៅអាមេរិកឡាទីន ហើយធ្វើឱ្យពួកគេកើតជំងឺធាត់ និងទឹកនោមផ្អែម ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាល គឺមានកុមារម្នាក់ ក្នុងចំណោម៣នាក់ បានឡើងទម្ងន់ ឬកើតជំងឺធាត់ ។ ច្បាប់ថ្មីនេះចែងថា បើសាលារៀនណាមួយល្មើសនឹងបម្រាម នឹងត្រូវបង់ប្រាក់ពិន័យ ចាប់ពី៥៤៥ដុល្លារ រហូតដល់៥,៤៥០ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbSGplTYIimmcM9i5MgWvm4lqmnW0EHzNTyzRgNe1G-18_DzLAmFrv3jspuIRGlBu4tra7rhK04COh9PoE6KBEYPw4yKI7NSKC8MMljYon-mnTkA5pY5KwdcswLxeMm482hkvAWP43tj9rx5CJNhE-vDfL-3N8d1prmcPfrQleiQPpORR34jbAlW97e1nH/s2022/image_2025-04-08_13-23-30.png

ទោះយ៉ាងណា មានហាងលក់អាហារប៉ះពាល់សុខភាពកុមារជាច្រើនកន្លែងនៅបរិវេណខាងមុខសាលារៀននៅប្រទេសម៉ិកស៊ិក ហើយច្បាប់ថ្មីនេះពុំបានគ្របដណ្តប់លើហាងនៅមុខសាលារៀនទេ ។ នៅក្នុងច្បាប់ពុំបានបញ្ជាក់ច្បាស់លាស់ថា តើរដ្ឋាភិបាលនឹងហាមឃាត់ហាងទាំងនេះដែរឬទេ?

ភ្នំភ្លើង Kanlaon នៅហ្វីលីពីនផ្ទុះទៀតហើយ ខណៈទើបផ្ទុះលើកចុងក្រោយកាលពីចុងឆ្នាំ២០២៤

0

ប្រទេសហ្វីលីពីន ៖ ភ្នំភ្លើង Kanlaon ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មចំនួន២៤ នៅប្រជុំកោះ Negros ភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះម្តងទៀតកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដែលបញ្ចេញផ្សែងផេះឡើងលើកម្ពស់៤,០០០ម៉ែត្រ ។ គ្មានសេចក្តីរាយការណ៍ពីមនុស្សរងរបួស និងស្លា.ប់ ដោយសារការផ្ទុះភ្នំភ្លើងទេ ប៉ុន្តែវាធ្វើឱ្យពលរដ្ឋហ្វីលីពីនរស់នៅក្បែរភ្នំភ្លើងបារម្ភពីផលប៉ះពាល់សុខភាព ដោយសារផ្សែងផេះចេញពីភ្នំភ្លើងបានធ្លាក់មកលើភូមិក្បែរៗ ខណៈសាលារៀនជាច្រើនបានបិទទ្វារដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxkO5Xy5-i19poowvsdpA6MKN5IzsONvy-UrQwkzne5T6bJ2RiZejPK2kc3UvDlsrKuyJ9dtwKOnkD-u-vyhG7RPTeKHdAPXVlikg3prXWUB04mUEoh5u-B9uVJwsnzNoDZFXRKxhDYvR9S0tVrlLLm-ESimujoEXcrj-cxQ5Ed1FJNEaq0jA391s8VYVZ/s2048/image_2025-04-08_13-18-09.png

រដ្ឋាភិបាលហ្វីលីពីនបានប្រកាសអាសន្នឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់កើតឡើងដោយសារការផ្ទុះភ្នំភ្លើង Kanlaon ស្មើកម្រិត៣ ខណៈគ្រោះថ្នាក់ខ្លាំងបំផុតដែលកើតឡើងដោយសារការផ្ទុះភ្នំភ្លើង ស្មើកម្រិត៥ គឺការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាកើតឡើងជាបន្តបន្ទាប់ ។ ក្នុងរយៈពេល១៥៩ឆ្នាំកន្លងមកនេះ (គិតចាប់ពីឆ្នាំ១៨៦៦) គឺភ្នំភ្លើង Kanlaon បានផ្ទុះរហូតដល់ជាង៤០លើក ដែលធ្វើឱ្យអាជ្ញាធរ និងភ្នាក់ងារសង្គ្រោះជម្លៀសពលរដ្ឋទៅរកកន្លែងសុវត្ថិភាពពេលវាផ្ទុះម្តងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRxNjlEgY3poDAnn34CFjV03KQNwLIiJdyaHMVvK6BfIwX_7ebGPPPHUtje85L9hJyN7g3XuLozXmcf6p66zS7RwaH9GiXTUSbTgtoYsiEAYpz-a2ZYDrhoV3osOQCGs4BVLhKGUIb4Q4aXu45Jw8fWt_CjIe9d2exk9seVIwhnui0ULLMmwf-0FAs5_Ao/s960/photo_2025-04-08_11-57-27%20(2).jpg

ភ្នាក់ងារសង្គ្រោះនៅតំបន់កាសតេយ៉ាណា ខេត្តណេក្រូស អេស៊ីឌិនតាន់ និយាយថា ៖ «ពួកយើងបានត្រៀមទប់ទល់នឹងហេតុការណ៍ជាមុន ដោយជម្លៀសពលរដ្ឋរស់នៅក្បែរភ្នំភ្លើង ចាប់ពី៤គីឡូម៉ែត្រ ទៅ៦គីឡូម៉ែត្រ ។ ភ្នំភ្លើងនេះបានផ្ទុះលើកចុងក្រោយកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់នៅជុំវិញភ្នំភ្លើង» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwg1_oRk693JeoKOKjkuYNhbb-rZGeqAP6F9MqcvHaHlHlMYaJTrHO1ekqx3GSRnxEge_TUcXx5AYEogf_syT7X7IzJLG0OTS1qmT1jp5Y1slL6EtvNJ69hJ_yK7wq4jaRRBHXSkFTsVkWlIIcIn-AA2du9MwpeX-V7Lws9VVLKaWrbcZng-92XdgpCBZP/s960/photo_2025-04-08_11-57-27%20(3).jpg
កាលពីផ្ទុះភ្នំភ្លើង Kanlaon លើកចុងក្រោយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ គឺវាបានបញ្ចេញផ្សែងផេះឡើងលើស្មើកម្ពស់៣,០០០ម៉ែត្រ ។ មុននេះ គឺនៅខែកញ្ញា ឆ្នាំ២០២៤ ពលរដ្ឋហ្វីលីពីនរាប់រយនាក់បានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ក្រោយពីភ្នំភ្លើងនេះបានបញ្ចេញឧស្ម័នគ្រោះថ្នាក់យ៉ាងច្រើនត្រឹមតែ១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihcSka-0cbdaqOk3heRO_2xP0zkwiW85_pePwKr9yq8VegvkaD95cpY3gCZgunWbodM2M7dHunMI4ptLcKcVACNGQ2DeboIJqVWCPFd0Wdge-Nc2XzSl9K8kQtr2Y8kcJ3w4BKj3ZTrikJwDDs81TLtbt9tucju1Kx2dkfFC6eecwQCxx2VUeY9RWbRX4g/s960/photo_2025-04-08_11-57-27.jpg

គួរបញ្ជាក់ថា ភ្នំភ្លើង Kanlaon ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្ម ចំនួន២៤ ដែលនៅតែផ្ទុះជាបន្តបន្ទាប់ក្នុងប្រទេសហ្វីលីពីន ។ ភ្នំភ្លើងនេះមានកម្ពស់២,៤០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយវាបានផ្ទុះជាញឹកញាប់រហូតដល់ជាង៤០លើក បើគិតចាប់ពីឆ្នាំ១៨៦៦ មកដល់ឆ្នាំ២០២៥ ។ រីឯការផ្ទុះភ្នំភ្លើងកាលពីឆ្នាំ១៩៩៦ បានធ្វើឱ្យអ្នកឡើងភ្នំស្លាប់អស់៣នាក់ ៕

ពីម្ចាស់បំណុល ក្លាយជាអ្នកទោស ក្រោយកូនបំណុលប្តឹងពីបទគំរា.មកំ.ហែងហែ.កកេរ្តិ៍

0

ថ្មីៗនេះ ករណីម្ចាស់បំណុល ត្រូវជាប់ពន្ធធនាគារ ក្រោយពីទារលុយកូនបំណុល បានក្លាយជាប្រធានបទដ៏ក្តៅនៅលើបណ្តាញសង្គម ខណៈមហាជនហាក់សម្តែងការមិនយល់ពីនីតិវីធីរបស់តុលាការរខេត្តសៀមរាប។

ជុំវិញករណីនេះ សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាស ដោយអះអាងពីភាពត្រឹមត្រូវរបស់ខ្លួនក្នុងការអនុវត្តច្បាប់ដាក់ម្ចាស់បំណុលក្នុងពន្ធនាគារ។

នៅក្នុងសេចក្តីប្រកាសរបស់សាលាដំបូងខេត្តសៀមរាប បានលើកឡើងថា៖ “ឈ្មោះ ចិន ស្រីដា ដែលជាម្ចាស់បំណុលបានគេចវេស មិនសហការ និងមិនដែលចូលខ្លួនតាមការកោះហៅឡើយ”។

បន្ថែមពីនេះ តុលាការក៏បានពិនិត្យភស្តុតាងឃើញថា៖” ម្ចាស់បំណុល បានធ្វើដាក់កូនបំណុលមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ជាបទគំរាមកំហែងហែកកេរ្តិ៍ ទើបសម្រេចចិត្តដាក់ពន្ធនាគារ២ឆ្នាំ ពិន័យ៤លាន និងបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនមកផ្ដន្ទាទោស”។

សាលាដំបូងខេត្តសៀមរាប សង្កត់ធ្ងន់ថា៖”ការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែ ម្ចាស់បំណុលត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាត កុំឱ្យបំពានលើសិទ្ធិរបស់អ្នកដទៃ”៕