Home តារាជាតិ អ្នកសិល្បៈច្រើនរូបប្រតិកម្មក្រោយ Dr. Tong ប្រកាសលុបវីដេអូចែករំលែកពីសុខភាព

អ្នកសិល្បៈច្រើនរូបប្រតិកម្មក្រោយ Dr. Tong ប្រកាសលុបវីដេអូចែករំលែកពីសុខភាព

95
0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងច្រើនបន្ទាប់ពី Dr. Tong (ប៊ុន តុងយី) ប្រកាសលុបចោលវីដេអូទាំងអស់ដែលធ្លាប់បានចែករំលែកនាពេលកន្លងមក។ ចំពោះមូលហេតុនៃការលុបនេះលោកបានបញ្ជាក់ថាដោយសារតែពុំទាន់មានលិខិតអនុញ្ញាតនិងស្របតាមគោលការណ៍របស់គណៈគ្រូពេទ្យកម្ពុជា។ ការប្រកាសនេះបានធ្វើឱ្យសាធារណជនមានការវែកញែកជាច្រើនរួមទាំងអ្នកសិល្បៈជាច្រើនរូបបានបញ្ចេញមតិប្រតិកម្មរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWOOGH3gJCaBSiKqBMMGlxPyoY-LcsadZPAXP522FxPFVRe_PtUtM-lHPZw198SlLTlT2UAf_GYqj5HXi5PRUS-1mgkXqJngcqA9FbdBgSvdxEKcT1-R2ZCI-gI2fIRlFBi8x3luBFZtcoGBGHqbYP1JI2m5woxCBDuLN-yc45qdNHGsf0dgs7jqSTp2o/s958/photo_2026-06-03_09-06-20.jpg

ជុំវិញការពិភាក្សារឿងនេះ ពិធីករ តាប៊ុយ បានលើកឡើងថា «បើមាតិកាជេរគ្នា គឺកាសួង support (គាំទ្រ) ព្រោះគាត់ចូលចិត្តទស្សនាហើយក៏ត្រៀមដាក់ទៅយូនីស្កូ»។ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញការខកចិត្តពីព្រោះក្នុងនាមជាអ្នកម្តាយថ្មីថ្មោងនាងទទួលបានមេរៀនជាច្រើនពីការតាមដានអាការៈរបស់កូន។ អ្នកនាងបានសរសេរថា «បានការណែនាំ ពន្យល់ និងចែករំលែកច្រើនតាមរយៈvideo របស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលគាត់ធ្វើចែករំលែកតាមFb tik tok និយាយត្រង់ video ពួកគាត់ល្អណាស់ ជាក់ស្តែង ខ្ញុំម្តាយថ្មីថ្មោងពិតជាខ្វះបទពិសោធន៍ច្រើន និងឆាប់ភ័យតែពេលចូល research ផេកដែលពួកគាត់ចែករំលែកពិតជាជួយបានច្រើនធ្វើឱ្យយើងចេះតាមដានសុខភាពកូន ម្តាយ និងចែករំលែកចំណេះដឹងជាច្រើនទៀត»។ ពិធីការិនី បានចាត់ទុកថាការធ្វើបែបនេះគឺដើរត្រឡប់ទៅក្រោយវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5xmxJAHtLnsB4jhlJPgBP-Hrbykd4rULwDwcsuk59RBii2vLeFqDozziK6p1QZWs0jC0wF2gaCgeg90ylvPSPaXmISr3PUFCaakzt2dn4Hc4Kvzi8ZRleLrRhXHg3NhVFvuJ0crj0zcN67avpvjsKouOBIk1oREqhWONhqhxmL2_mhWCOM42Jq4M7P5g/s677/image_2026-06-03_08-49-39%20(2).png

ងាកមកកាន់លោក ទ្រី សក្កដា វិញបានលើកទឹកចិត្តទៅកាន់ Dr. Tong ថា «សម័យ Social Media (បណ្តាញសង្គម) ដើរដល់ណាហើយ ឬក៏ទាល់តែក្រសួងចាត់ចែងចុះទៅណែនាំតាមភូមិឃុំសង្កាត់ខេត្តផ្ទាល់តែម្តង។ បើថាគាត់ណែនាំហើយលើកប្រយោជន៍បុគ្គលមែន ក៏វានៅតែល្អ ខ្ញុំពេញចិត្ត ចែករំលែកចំណេះដឹងសុខភាពផង ជួយខ្លួនឯងផង។ សួរមើល ខុសត្រង់ណា ? សង្គមមួយនេះ ថ្មីរហូតអ៊ីចឹង ខ្ញុំក៏ដូចជាបងប្អូនខ្មែរនៅតែលើកទឹកចិត្តបងបន្តទៅមុខទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-zgJCOYeb49i8UzfOxONCUsaDGTqPWXPcBp-jGX5mSi8GHie00Q2tbvR3tPMh1JsYKgBIenyqz8Q1iHKoLX1cp3TkHCt172mCCZ6m5NJp74XdJf2OgVYGixN27rV-18cCUzQe2BQ3INbC50xEOrKUMxah7CS0LWaF9DQ3CH_YiO_hK5b1OvxWnTH0Pr0/s734/image_2026-06-03_08-49-45.png

មិនត្រឹមតែអ្នកសិល្បៈល្បីបានបង្ហាញប្រតិកម្មនិងមានភាពសោកសៅចំពោះ Dr. Tong ដែលមិនអាចចែករំលែកវីដេអូបន្តប៉ុណ្ណោះទេ ផេកគាំទ្រវិស័យបវរកញ្ញាក៏បានបញ្ចេញមតិប្រតិកម្មក្នុងរឿងនេះដូចគ្នា។ Review តាមអារម្មណ៍បានបោះសម្តីចំៗថា «តើឱ្យខ្ញុំសង្ឃឹមអីទៀតជាមួយប្រទេសកម្សត់មួយនេះ ? ពួកធ្វើមាតិកាអត់ប្រយោជន៍ ជេរគ្នា ឈ្លោះគ្នា បង្ហាញកេរ្តិ៍ ពេញបណ្តាញសង្គមអត់ឃើញ ខាងស្ថាប័នណាចេញអន្តរាគមន៍ចឹង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5jislinmTUUC2xrcn45Swkc0CC8KQySpWBaJxO3s99EqQb2c_N9N9zltl20nIBmwYNE9GHwgoK3HokhWoKYLrId7QITCfoIQi5sUpVWINIlA4tCd4qIkCWu3xj9XNky7Dj0JHu4eT4i7ruIaqCwSY8CiEmX3nlZIY2nfaFtH2TUyebq9RzFEoFVR3euw/s2048/image_2026-06-03_08-49-39%20(3).png
ចំណែកឯស្វាមីរបស់ ឌីជេ ណាណា បានលើកឡើងថា «វ៉ាវ វ៉ាវ វ៉ាវ…ខ្មែរធ្វើបាន…មោទនភាពជាអនេកប្បការគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ដោយសារវប្បធម៌ក្តិចត្រួយមួយនេះ ក្តិចត្រួយមួយគម្រាមម្ភៃ ស្ពៃទាំងអស់គ្នា…អ្នកចេះច្រើន កុំបង្រៀនអ្នកណាទាំងអស់ ហើយអ្នកមិនចេះសោះ បោកអ្នកអត់លទ្ធភាព»។

ជុំវិញភាពចម្រូងចម្រាសដែលកំពុងសាយភាពនៅលើបណ្តាញសង្គមដែលមានការមិនពេញចិត្តចំពោះក្រសួងសុខាភិបាល គណៈគ្រូពេទ្យកម្ពុជា បានចេញបកស្រាយទាក់ទងនឹងបញ្ហាដែលកំពុងកើតមាននេះ។ ក្នុងសារជូនដំណឹងនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២ មិថុនា គណៈគ្រូពេទ្យកម្ពុជា បានបញ្ជាក់ថា ដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងទំនួលខុសត្រូវក្នុងវិជ្ជាជីវ:វេជ្ជសាស្ត្រ គ្រូពេទ្យត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងប្រកាសស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល។ ក្រមសីលធម៌ វិជ្ជាជីវៈអាចអនុញ្ញាត ឱ្យអ្នកវិជ្ជាជីវៈវេជ្ជសាស្រ្តចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព ការបង្ការជំងឺនានា តែមិនអនុញ្ញាតឱ្យផ្សព្វផ្សាយលើកដំកើនខ្លួនឯង ឬក្រុមរបស់ខ្លួនក្នុងគោលបំណងផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLSZ9pViMOYPBYCB2gB3Lg9VP5SywtSlTC25OmydrdaTm3Xn1er5R8RP9TM7KcsPjoRDg8kNssFl5vUXcdF830VOX8CXId3xTkbRboW7cq584apokQZC4LXPAk-EoX_-kGvfYwduPCGpfYFV7PfpODR2918siGpIvP7bn3EnX1Sasub8Q-DuSGMh1iP_4/s1280/photo_2026-06-03_09-06-23%20(2).jpg
នៅក្នុងវីដេអូមួយទៀត Dr. Tong បានទទួលស្គាល់ថាលោកពិតជាមានកំហុសពិតមែន ដោយសារតែវីដេអូដែលលោកបានបង្ហោះផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយផលិតផល ឬសា្ថប័នឯកជនណាមួយដែលមិនមានលិខិតអនុញ្ញាតដូចទៅនឹងអ្វីដែលគណៈគ្រូពេទ្យកម្ពុជា បានបញ្ជាក់៕