Home Blog Page 534

លៀសហាលប្រវែង១ពាន់ម៉ែត្រ នឹងដាក់ពិសារដោយសេរី ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មីខេត្តកំពង់ចាម

0

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្រេចបង្កើតព្រឹត្តិការណ៍ដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ ជាមួយនឹងលៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgX9B9CiOyoE0M3c4t0xggfO7SwlUP_3zZmffucPh8qTXhyphenhyphenuiU_LdHyunqnjhV4Y1jDrDqNeQciJ91Z-8dN_qnXEiB3fam4EHY1PjLcZMdL6hgj1NPA1KgA0-6Doz14xzqCmaQAhYCPW8NpkGCmrEljyxx8LUqnFFfBhJ2wVd_8zEwXd_vsegTHyEWuA1h/s1280/image_2025-04-07_15-37-45.png

ព្រឹត្តិការណ៍នេះ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលទានដោយសេរី នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្តើមពីម៉ោង១៤:៣០នាទីរសៀល តទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo7xi29F-yGfBUrDenkjJp2AyFuTSaah8y11DzLAvQMJk9iWXPRKuMwlUbjjx8cAnMigky0cgI3sog4CqWhl9jaavAF2J_T_ln5FnzS76JA5DmYpyFfHRZILHktr64MrLgrAXiAppb9YwnBytpnUydJ1XrQWY5vatTSA9XSWxDgtpcd_HwFdcbjuk4SO_6/s1280/image_2025-04-07_15-37-43.png

បើតាម អភិបាលខេត្តកំពង់ចាមបានលើកឡើងថាអត្ថន័យ នៃលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ) នៅក្នុងអក្សរសាស្រ្តខ្មែរមានន័យថា៖

  • ទី១៖ លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា សហស្ស
  • ទី២៖ សហស្សគុណ ស្មើនឹងមានគុណភាពច្រើន។ ឧទាហរណ៍៖ ថ្នាំសហស្សគុណ ស្មើនឹងថ្នាំតែមួយមុខ តែអាចព្យាបាលរោគបានច្រើនមុខ
  •  ទី៣៖ សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLNGHM8lRk4SsQa4fNB5mTcOSBkxSoUHKJJfpxno1Bgl2fx68bNJzmhhZ8Z52OnRa2aaZkPXmr9Wv9U9owmDoy4UgdHXUKbKtui2EHlISqVUB8lFYaGfo8UwhqgjVI_m7dEIG03xd5oHzhOEmaDx8Lo8wL5hQcFHfYcJtiraAAptcDO4sKOk-KmiBnsSDY/s1280/image_2025-04-07_15-37-44%20(2).png

ដោយឡែកចមំពោះអត្ថន័យ នៃលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ)នៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ មានន័យថា៖

  • ទី១៖ គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។
  • ទី២៖ លៀសហាល ជាអាហារមួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឱ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ១,០០០ដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh04o5dQ5QGCYxoxPHbaF3k2fZ5uJsJpZSODTEipDabaMStmi2e2qQpnXd5OdazIZQAilZorNmNrRj_UjMr6XqYGmTfQbTjt-6dt0MpDIj4XCtEg6eT-6ua_vK7jQ75AAgZvf3OZ2hXIbKLtbCmzwqfwjwv4GLo_RuNklwg6HPu64G80ovlCgOUDRNwWyBT/s1280/image_2025-04-07_15-37-45%20(2).png
 

ក្រុងប៉ោយប៉ែត នឹងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសង្រ្កាន្តបែបទំនើប ដ៏ពិសេសដំបូងមិនធ្លាប់មាន

0

ប៉ោយប៉ែត៖ ក្រុងប៉ោយប៉ែត នឹងរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃទីក្រុងប៉ោយប៉ែតថ្មីពីថ្ងៃនេះតទៅ ជាមួយនឹងពិធីបុណ្យសង្រ្កាន្តបែបទំនើប ដែលមានរួមបញ្ជូលនូវកម្មវិធីយន្តហោះឋានសួគ៌ និងទស្សនីយភាពថ្មីដែលពុំធ្លាប់មានពីមុនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmtbGrZXJ3Y3UxOZmE3WlNC7Lni27dGyl9QndyNTR8GFjqnWlc0pFaZbNXWW7NnaJSmz3Owhx3Mh2F23GSXfLoBvtUXyvkpoR_RFPa5XUlWUizgVGdhJDgXu8YNtE5wPJjaraJauUlkP58mRTBusfnnYXGe45FrgXoIA2RKfyVYcRghYk0c-3TRO_hZ0Qs/s1280/photo_2025-04-07_13-58-42.jpg

កម្មវិធីថ្មីអស្ចារ្យដំបូងគេ បានមកដល់ហើយ! ត្រៀមជួបជាមួយនឹងព្រឹត្តិការណ៍ដ៏ពិសេសដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃទីក្រុងប៉ោយប៉ែតថ្មីពីថ្ងៃនេះតទៅ។ HEAVEN 747នេះ មិនមែនគ្រាន់តែជាពិធីបុណ្យសង្ក្រាន្តប៉ុណ្ណោះទេប៉ុន្តែនេះ គឺជាកម្មវិធីយន្តហោះឋានសួគ៌ដែលប្រារព្ធឡើង រួមជាមួយនឹងពិធីបុណ្យសង្ក្រាន្តទំនើបដ៏អស្ចារ្យរួមបញ្ចូលដោយព្រឹត្តិការណ៍ចែករំលែកវប្បធម៌និងរីករាយសាទរជាមួយគ្នានូវទស្សនីយភាពថ្មីដែលពុំធ្លាប់មានពីមុនមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPcR0pkQ2RdtYSYLCpeXnnx4L4DbS_Q3laAI5cbZ0Xs3cLIUX2jGzXxRIe6RurplineadnmKQtffYWMuW6QN-yaPsnnEExoC-TrSK2KzOGDqs7GkDQXSngWNcN5dkKidb4QEEJM7XAMd-G3tZeNN03nbfoJJj-APZI_8AyB1UmnGsPrw-j6YCLEAtDHYQB/s1280/photo_2025-04-07_13-58-43.jpg
ដូចនេះសម្រាប់លោកលោកស្រីដែលចង់អភិវឌ្ឍនិងផ្តល់ថាមពលថ្មីៗដល់ខ្លួនអ្នកសូមអញ្ជើ ញចូលរួមបង្កើតភាពសប្បាយទទួលលាបសំណាងអស្ចារ្យជាមួយហ្នឹងយន្តហោះយក្សBoeing747ដែលជាយន្តហោះដំបូងគេក្នុ ងប្រវត្តិសាស្ត្រ”ក្រុងប៉ោយប៉ែត “អមជាមួយទស្សនីយភាពឆាកបណ្តែតលើអាកាសទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKdyI0gCZXOjJN2j2pOuoojn_Z2QhEJ9nd3fNINjtpNpxjyMMCql4cVPGvDbwe7C0Bd3vy_W1fznD3cstpg417FtQ8AJnsvpaYOu9wYO-_Y1W0sgJ8mtzAx8U5DMQignqi049ZcrB5AEYLMUoyTUP0GHe6cBy2IM5EW_M0qh8RZSygfzZ0vTCrZGQqVerl/s1280/photo_2025-04-07_13-58-44.jpg

ពិសេសលើសពីពិសេសទៀតនោះ កម្មវិធីដ៏អស្ចារ្យនេះហ្នឹងនាំមកនូវកម្មវិធីជាច្រើនដែលរួមមាន៖ ឆាកអណ្តែតលើអាកាសដ៏ធំបំផុតនៅលើពិភពលោក ដើម្បីអណ្តែតពីលើមេឃ បំពេញបរិយាកាសដ៏អស្ចារ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrcwfajQVFB4I4uTcXoU9whzEU2VAyM4nqejV0Z6iQfES6GTzhwnIt2hP7VYG4Hq8hMJQqZgZU3IliIiY2W8uZ42Sh-qaH8hxByzMr_y5Mau8HkO9jTf6hL_TOuOhz9E7Vp2EC5tA49QeiHjJqGD5h25vaVAEh3FjTT3MZ-7BsUhm-OFm_An78qmrRbWj9/s1280/photo_2025-04-07_13-58-46.jpg

ព្រឹត្តិការណ៍ Heaven 747’s Rain- Praying Ceremony បង្ហាញភាពភ្ញាក់ផ្អើលជាមួយនឹងពន្លឺភ្លើងជ្រួន747ដួងដែលចាំងបង្ហាញអក្សរដ៏អស្ចារ្យនៅលើមេឃបាញ់កាំជ្រួច 747 គ្រាប់ “Pure RO Rain” ដែលអ្នកអាចផឹកបានភ្លៀងធ្លាក់ពីលើជញ្ចៀនបណ្តែតលើអាកាស សប្បាយខ្លាំងបំផុតកន្លែងលេងទឹក 360 ដឺក្រេជុំវិញយន្តហោះ សំខាន់បំផុត! ព្រឹត្តិការណ៍នេះបើកអោយចូលរួមសប្បាយជាមួយគ្នាដោយសេរី ជាមួយLine Up MC DJ លំដាប់ពិភពលោកទាំង23រូបដែលរួមមាន DJ Beauz DJ DUBVISION DJ RAYRAY DJ VINΑΙ DJ WUKONG DJ BOTCASH
DJ KARTY DJ SURA DJ TTIΝΑ MC BIZZO MC BOOMER DJ BUBBLEPAINT DJ BVZSERX DJ DAISY DJ H2H DJ JAY SCHEMA DJ KANSHRIYA DJ 133 MC MIIU DJ NEIL DJ QUEEN NARA DJ SUNDAY SUNDAE និង DJ ZARA GIFTជាដើម។ ដូចនេះ សូមកុំភ្លេចចូលរួមកម្មវិធីHEAVEN 747ឲ្យបានច្រើនកុះករ។ កាលបរិច្ឆេទ៖ ថ្ងៃទី ១៣-១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៤:០០ រសៀលដល់ម៉ោង 2:00 ទៀបភ្លឺ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh17VwjppPQDzXusQzbL94DFI6UxpxPa_eVx-y0uH8kzi3Nz1r5SU83FJ1ipGnLRE5UA9I5nXz2-08rbceaE0p_jDNnMMq2qJ-nxz-5gOIMjmv92bgxO-NHmIHbq1v2w6hRGIdbokvM6JKqdTKzgRSpIC91WninQMHu8b5xyJA-nlAqsztd9ZEbSbc9RPT0/s1280/photo_2025-04-07_13-58-45.jpg
សូមបញ្ជាក់ម្តងទៀតថាព្រឹត្តិការណ៍នេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាកើតចេញពីការតាំងចិត្តរបស់ក្រុមការងា ដែលបានប្តេជ្ញាបង្កើតតំបន់ថ្មី ក្នុងគោលបំណងអភិវឌ្ឍន្លែងនេះឲ្យក្លាយជាទីក្រុងប៉ោយប៉ែតថ្មីសម្រាប់មនុស្សទូទៅ លាយឡំដោយវប្បធម៌ចំរុះដែលអ្នកទាំងអស់គ្នាអាចមកចូលរួមជាចំណែករបស់ជាមួយគ្នាបាន ជាទីក្រុងប៉ោយប៉ែតថ្មីនៅកម្ពុជា៕

ទីតាំង: https://maps.app.goo.gl/hWw1392yy8xr4tL97

មកស្គាល់ព្រះនាមរបស់ទេពធីតាសង្ក្រាន្តទាំង៧អង្គ និងយានពាហនៈរបស់ទ្រង់

0

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺជាពេលវេលាដែលគេកំណត់ថានឹងត្រូវផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី ដែលខ្មែរយើងតែងជឿថា ក្នុងអំឡុងពេលនោះនឹងមានទេពធីតាដែលជាបុត្រីរបស់កបិលមហាព្រហ្មចុះមកប្ដូរវេនគ្នារៀងរាល់មួយឆ្នាំម្ដង ដើម្បីគ្រប់គ្រង និងថែរក្សាប្រជានុរាស្ត្រនៅឋានកណ្ដាលរយៈពេញមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzc6rMZU_sVU5Z0fxAfhi5NGxUa0YsE8xtHkLSYha_LmE7VRUWJXjTibQgb2NFGUbKJ7zOpyzGwbpLhWnvTWgKQKTVWyzDQz3DOkJuyMTFRkbqpMWkcEm7ZwgLbTK8hQEaAW_FhWcSPURDc3qWz98WJqEf5v7KM9bbZl1CPfFVV9cDw4K_WNEVpjUHXN0d/s815/photo_2025-04-03_11-45-05.jpg

ត្រង់ចំណុចនេះ អាចនឹងមានមនុស្សមួយចំនួនមានការយល់ច្រលំថា រាល់ទេពធីតាគ្រប់អង្គដែលចុះមក តែងមានយានជំនិះជាសត្វដែលតំណាងអោយឆ្នាំថ្មីដែលត្រៀមនឹងផ្លាស់នោះ។ ឧទាហរណ៍៖ ចូលឆ្នាំជូត ទេពធីតាដែលយាងចុះ នឹងជិះសត្វកណ្ដុរ, ឆ្នាំឆ្លូវ ត្រូវជិះគោ រឺឆ្នាំខាល ត្រូវជិះខ្លាជាដើម។ ប៉ុន្តែការពិតមិនមែនបែបនេះទេ តាមសៀវភៅមហាសង្រ្កាន្ត បុត្រីរបស់កបិលមហាព្រហ្ម មានតែ៧អង្គប៉ុណ្ណោះ មិនមែនមានចំនួន១២ដូចឆ្នាំទាំង១២ឡើយ។

ទេពធីតាទាំង ៧អង្គនោះ តែងឆ្លាស់វេនគ្នាកាន់ភារកិច្ច ចុះមកកាន់ជម្ពូទ្វីបដើម្បីថែរក្សាមនុស្សលោក។ ដូចនេះសម្រាប់ឆ្នាំណាដែលតម្រូវចំទេពធីតាអង្គណាដែលត្រូវចុះ រឺមានយានជំនិះជាសត្វអ្វី? គឺគេកំណត់តាមថ្ងៃនីមួយៗ និងលំអានតាំងពីបុរាណកាលមកដូចខាងក្រោម៖

១. ថ្ងៃអាទិត្យ ៖ ព្រះនាម “ទុង្សទេវី” ជាបុត្រីទី១ មានអម្ពរពណ៌ក្រហម សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (សោយផ្លែល្វា), ព្រះហត្ថស្តាំកងចក្រ ព្រះហត្ថឆ្វេងស័ង្ខ រឺខ្យងស័ង្ខ និងមានពាហនៈគ្រុឌជាយានជំនិះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrXNmvIxmLZhYSHqei79_eJBI4S7dyZrHYbPkoacaIN7AGSF8v-duYDQdwkDFgvw_gd6PRzBeoDNfOjq9QCBibJBUR4yo4Qc9iW3FFQhx7SUmQlglzx55LXTvEXj14KssaTzqkUaD8eHYYZ1528xXfmbmHOd0sr6UMs4ZM8jFL0Dpo36lxgMhZScRR1P8C/s510/photo_2025-04-03_11-45-02.jpg

២. ថ្ងៃចន្ទ ៖ ព្រះនាម “គោរាគទេវី” ជាបុត្រីទី២ អម្ពរពណ៌លឿង សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង ព្រះហត្ថស្តាំកាន់ព្រះខ័ន ព្រះហត្ថឆ្វេងកាន់ឈើច្រត់ មានយានជាពាហនៈខ្លា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk81lJ4J8FxVjVCIwGn18a0uyVPpbvLM9QXeA4PGW9v-0EfGvbHyVFu9HbAN5PVLSBoM01fM07bt_5uz1ZhruuzxAJbuLE3hrHPHVJdn4HcFLEYkTslhgsvWGjIVD-_rY1cYpdRIOUOV8QcnQeWBQcNU0rQnWzwRbJ5Yq8mF4V03PCxzGHV_3G5F54GnCf/s510/photo_2025-04-03_11-45-02%20(2).jpg
៣. ថ្ងៃអង្គារ ៖ ព្រះនាម “គោរាក្សសាទេវី” បុត្រីទី៣ អម្ពរពណ៌ខ្មៅ សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារជាលោហិត អាវុធស្តាំត្រីសូល៍ អាវុធឆ្វេងគឺធ្នូ ជិះពាហនៈអស្សតរ (សត្វសេះ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmZNi0ChtsaMCA0jOrPKuUCkvkt8aykPJ91cnaMsEPIFClSMlazdI0wrIOBsQgZ8fegAHuKSglK9Jqv1Fl5z7nfi1Rj0PwnfnIk7vAayfrF_PEltsLgxr3dN6O8FeG17UwO94vE0nE1-0o090tLWdzNRUMwn86RWW7h7a51UFJKtH-YqYCIX9WZ2pDc-LX/s510/photo_2025-04-03_11-45-03.jpg
៤. ថ្ងៃពុធ ៖ ព្រះនាម “មណ្ឌាទេវី” ជាបុត្រីទី៤ អម្ពរពណ៌បៃតងខ្ចី សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ជាកែវពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ និង ជិះពាហនៈ លា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1PckTAGNYczDnIfghpztLbiE0pKv7lam1iULboNKSWNH0G-9h2QrS7oGIjiaESzJ7KKrGCNaTu53XvLRucJ3P9Avw3h_CMFHrE22F4TzckUdaijERTcXYHWPTs6x9a7GiOxvMAIZYOOeqonizW4jA-9GsOQz_epV-wWm0gtMmRfwLEHkUUWZLTBb17JrX/s510/photo_2025-04-03_11-45-03%20(2).jpg

៥. ថ្ងៃព្រហស្បត្តិ៍ ៖ ព្រះនាម “កិរិណីទេវី” បុត្រីទី៥ អម្ពរពណ៌បៃតង សៀតផ្កាមណ្ឌា គ្រឿងប្រដាប់ត្បូងមរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង និងមានពាហនៈដំរីជាយាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfODhCh7ZVxE6rAU2vuDHZaLJeIRMrdmGQGxXFBxTmzWtWzli-I-r_m4mFGPFgT77WklVYiIqmgqkJTDtKDt0m9UNbNCGnUmnntyyXRCumdm8XmG9iEgLb4qYD29rMR6mIGu34dEwgW1m8artLeqzF-sCzfNn2bVd6_Swi_OsK5Vf0cGQNewJb5jbVrsZK/s510/photo_2025-04-03_11-45-03%20(3).jpg
៦. ថ្ងៃសុក្រ ៖ ព្រះនាម “កិមិរាទេវី” បុត្រីទី៦ អម្ពរពណ៌ស សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ និងជិះពាហនៈក្របី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiInKFle3TLmDUsp5d1Xim2s4FbeJPYGL6v_a2afzVKx_iuYotNo2fKPWnuL1m7lHWIuPQE_fGyp6R7FCa7RbAbOH-qkybUkttu410BDSo-XAZ7Pax4ahmzxqc5W2FM55VyfY7yvbQrp5uAIR42mwUH-y_vfhILzwKsG9RyP8J7g2K6B-zm8xDiOi44Tgqs/s510/photo_2025-04-03_11-45-04.jpg

៧. ថ្ងៃសៅរិ៍ ៖ ព្រះនាម “មហោទរាទេវី” បុត្រីទី៧ អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ (សាច់ឈ្លូស) អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ និងជិះពាហនៈក្ងោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYUc8eSYmsI2xEny_6hHgaqV6QgDD4zymuJimHZ7_bzb22WyUZIOcOKO9a36Hs49c4lOpuyMMD_a5DbAEPCdbtZES7GbIAq2C3wZnjJtwSU3heEY4m-2sIbkBgW4ig49h6OObXi6IAo-Pmd3MQQthdcmBil-p914wU1_Cw__n-qf2iJ4bNr0_PJ6iCWMXc/s510/photo_2025-04-03_11-45-04%20(2).jpg

អ្នកជំនាញហ៊ានធានាថា កម្ពុជានឹងមិនរងគ្រោះរញ្ជួយដីឡើយ មិនថាបច្ចុប្បន្ន ឬរាប់ពាន់ឆ្នាំទៅមុខទៀតក៏ដោយ

0

សាកសមនឹងឈ្មោះ “ទឹកដីសុវណ្ណភូមិ” ពិតប្រាដកមែន ក្រោយពីអ្នកជំនាញផ្នែកទីតាំងភូមិសាស្រ្តបានបញ្ជាក់ច្បាស់ៗថា ប្រទេសកម្ពុជានឹងមិនរងការគំរាមកំហែងពីគ្រោះរញ្ជួយដីឡើយ មិនថាក្នុងពេលបច្ចុប្បន្ន រឺនាពេលអនាគតឡើយ ដោយហេតុថាប្រទេសកម្ពុជាយើងមានសណ្ឋានដីដែលរឹងមាំ ដែលមិនអាចកើតមានគ្រោះរញ្ជួយដីបានងាយៗនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39iVKZvNMr7EeCURITqKkWRLn5Hg-0Bm7OvQnpTYWqF1RBlrH-vSqRsicluPINFYMUXGMx0TIOVa2Uml1SsONuSUQ46WPEtjKUJlUyelqULle2hbNn9ZqMZFq5XfcVdQo-mTTYwjeRvW_M3juAGeszMCYx4rYQylPJ5UOijS_hZnQz5yas_-_taKLJWYt/s1024/photo_2025-04-07_09-45-38%20(2).jpg

បន្ទាប់ពីមានការព្រួយបារម្ភអំពីហានិភ័យដែលអាចនឹងកើតមានគ្រោះរញ្ជួយដីនៅប្រទេសកម្ពុជា ដូចទៅនឹងប្រទេសថៃ និងមីយ៉ាន់ម៉ា មានមនុស្សជាច្រើនបានចោទជាសំណួរថា <<តើប្រទេសកម្ពុជា អាចនឹងកើតមាននូវគ្រោះរញ្ជួយដីនៅក្នុងឆ្នាំ២០២៥នេះ ឬនៅពេលអនាគតដែរ ឬទេ?>>https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9EI2Nl9B-YaMv8xhB6KiANdFHk0d1yAmCdL0KkTHfKq4i5VSpLB0fETEMr8T_vUGU1ugcpoUMdCa2yd5wwm-w_6H2X_OrcLJ2pA3yLlBEpXftTX7_JDg9DEteE9dXeBXlNTC9gM_FY8usQ5lDDoa5_oxxmKuI3NezHrJAnUTClorl67sniZKTiUo57JQf/s1280/photo_2025-04-07_09-45-37.jpg

ចំពោះការឆ្លើយតបទៅនឹងសំណួរខាងលើ លោកបណ្ឌិតសាស្រ្តាចារ្យ ទូស សាភឿន ជាសាស្រ្តាចារ្យផ្នែកស្ថាបត្យកម្មកម្ពុជាបានធ្វើការលើកឡើងថា៖ គាត់ហ៊ានធានាមួយរយភាគរយថា ប្រទេសកម្ពុជានឹងមិនអាចកើតមាននូវគ្រោះរញ្ជួយដីដូចប្រទេសដទៃ រឺប្រទេសជិតខាងដែលនៅជាប់គ្នាឡើយ ព្រោះសណ្ឋានដីរបស់កម្ពុជាមានលក្ខណៈពិសេសត្រង់ វាមានស្រទាប់ដ៏រឹងមាំនៅផ្ទៃខាងក្រោមនៃទីតាំងប្រទេសកម្ពុជា ដែលស្រទាប់នេះបានកើតចេញពីបន្ទុះភ្នំភ្លើងនៅខាងក្រោមដីក្នុងជម្រៅដ៏សែនជ្រៅ និងក្រាស់ខ្មឹក ហើយបានវិវឌ្ឍន៍ទៅជាថ្ម និងស្ទើតែក្លាយជាលោហៈទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39iVKZvNMr7EeCURITqKkWRLn5Hg-0Bm7OvQnpTYWqF1RBlrH-vSqRsicluPINFYMUXGMx0TIOVa2Uml1SsONuSUQ46WPEtjKUJlUyelqULle2hbNn9ZqMZFq5XfcVdQo-mTTYwjeRvW_M3juAGeszMCYx4rYQylPJ5UOijS_hZnQz5yas_-_taKLJWYt/s1024/photo_2025-04-07_09-45-38%20(2).jpg

មូលហេតុទាំងនេះ ត្រូវបានក្រុមអ្នកជំនាញព្យាយាមសិក្សាស្រាវជ្រាវអស់ជាច្រើនខែ ច្រើនឆ្នាំ ទើបហ៊ានយកមកអះអាងដូចនេះ។ ក្នុងករណីដែលប្រជាជននៅក្នុងប្រទេសកម្ពុជាបានឃើញពីការញ័រ ឬរង្គើរប្រៀបដូចការរញ្ជួយដី នោះគ្រាន់តែជាការទទួលរងឥទ្ធិពលពីប្រទេសដែលនៅជាប់កម្ពុជាប៉ុណ្ណោះ ពោលគឺថៃ ឡាវ និងវៀតណាម។ ហើយការរញ្ជួយនេះទៀតសោត នឹងមិនបង្ករផលប៉ះពាល់ធ្ងន់ ដូចជាការបា..ក់រ.លំអាគារនោះឡើយ។

គួរបញ្ជាក់ថា ប្រទេសដែលជុំវិញប្រទេសកម្ពុជាទាំងនេះ សុទ្ធតែធ្លាប់កើតមាននូវបញ្ហាគ្រោះរញ្ជួយដី ប៉ុន្តែធ្លាប់កើតឡើងក្នុងកម្រិតទាបៗ មិនដូចឆ្នាំ២០២៥ ដែលការរញ្ជួយមានសភាពធ្ងន់..ធ្ងរ រហូតដល់កម្រិត 7ជិត 8រិកទ័រដូច្នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEZRivFd2sP2xq9FzjHsyWtAXGDx-HdfGK7D-YjIWWT4LYQEtNUQaYtQAGFGWgyGdq8YfzSj95AVx1ebKe-hBdUtCd4amAvUcQ2vncsViaE7iMuCujR9RRUtoqXqPy4A4uxfQkVW8l4Pm4J77GDNPzHCyRPHcz5aZeNNJUp78EjjrxmksOHWDYzLBjXdb3/s750/photo_2025-04-07_09-45-38.jpg

ដោយឡែកសម្រាប់សណ្ឋានដីដ៏រឹងមាំ គ្របដណ្ដប់ដោយថ្មនៅបាតរបស់ប្រទេសកម្ពុជា ត្រូវបានគេសន្និដ្ឋានថាបានកកើតឡើងតាំងពីរាប់រយពាន់លានឆ្នាំមុនមកម៉្លេះ។ មួយវិញទៀតគេក៏បានសិក្សាឃើញផងដែរថា ប្រទេសយើង គឺមិនមានស្លាកស្នាមខ្សែដែលជាចំណុចផ្លាកបុកគ្នាកាលពីមុនមកនោះទោះទេ បានន័យថាចំណុចដែលអាចកើតមានគ្រោះរញ្ជួយដី លុះត្រាតែមានស្នាមខ្សែនៃការបុកគ្នារវាងផ្លាកនៃទ្វីបកាលពីរាប់រយលានឆ្នាំមុន ហើយនៅរយៈពេលរាប់រយលានឆ្នាំក្រោយខ្សែនោះនឹងរង្គើរ រឺមានចលនានឹងបង្កើតបានជាការរញ្ជួយម្ដងទៀត ដូចនេះសម្រាប់ប្រទេសកម្ពុជាគឺមិនមានប្រវត្តិធ្លាប់កើតមាននូវសញ្ញាទាំងនេះឡើយ។

សរុបជារួម បើទោះជានៅពេលខាងមុខប្រទេសកម្ពុជាអាចកើតមានការរញ្ជួយដី នោះគ្រាន់តែជាការទទួលឥទ្ធិលពលពីប្រទេសដទៃតែប៉ុណ្ណោះ ហើយកម្រិតនៃការរញ្ជួយនោះក៏នឹងមិនបង្ករហានិភ័យខ្ពស់ដល់ប្រទេសយើងឡើយ ដែលប្រសិនបើគិតជារិកទ័រគឺក្រោម៥រិកទ័រប៉ុណ្ណោះ ដែលកម្រិតធ្ងន់..ធ្ងរអាចគំរាមកំហែងដល់សុវត្ថិភាព ឬបង្ករជាការបា..ក់ស្រុតផ្ទះ និងរលំអគារ គឺមានកម្រិតចាប់ពី៦ ដល់១០រិកទ័រជាដើម។ ដូចនេះទឹកដីប្រទេសកម្ពុជា ពិតជាទីតាំងដែលមានសំណាងបំផុតមួយ ព្រោះមានទាំងសណ្ឋានដីក្រាស់ និងភាពរឹងមាំនៃសិលានៅបាតខាងក្រោមផ្ទៃដី នឹងជួយឳ្យប្រទេសនេះមិនកើតមាននូវគ្រោះរញ្ជួយដីបានដោយងាយៗឡើយ៕

សួន​សាធារណៈ​ទំហំជាង៧០ហិកតា ត្រៀមលេចរូបរាងនៅតំបន់កប់ស្រូវ

0

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបពីគម្រោងធ្វើសួនសាធារណៈទំហំជាង៧០ហិកតានៅតំបន់កប់ស្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRRh3h8qWQWipEdQX7ipvcCUzZzFvPjrJhLXv-ueUV47Z4eF88C1yMF3eGDIPfYCB9mETmk9oMOUKtlYesMJMZS0FPYgkJoC6aKrXpBvumDxY-7T3uyaW0REZX0F0GeihLOlQGaavXJkZqZRpLDx7dosR5JZe8IRopwszukqx1fjGCVOCGnTYj6MHVsMKI/s640/image_2025-04-07_14-08-05%20(2).png
សម្តេចធិបតី បានមានប្រសាសន៍ថា៖” ខ្ញុំបានឱ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ទៅជាសួនសាធារណៈ ដោយនឹងរៀបចំឱ្យមានការប្រគុំតន្ត្រីនៅថ្ងៃសៅរ៍ អាទិត្យ ដើម្បីឱ្យពលរដ្ឋបានកម្សាន្តយ៉ាងសប្បាយរីករាយ ខណៈ
បច្ចុប្បន្ន ឯកឧត្តម ឃួង ស្រេង កំពុងរៀបចំដាំដើមឈើរាប់មុឺនដើមនៅទីនោះ “។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6-g9nqLX1BkW41Zf4TXGt69gFIWDmh4LSAspvOLn0gmGo6rGBklMOVfDFHanwpg_yWZN-S4Aci-2ec71PKVx3KM8dkbIhwlsviMk4JtGXe9cywV4ETK0QY3phVc-7eOAIytNk278HdKcXX9ANRDTJZYeK5XsSsRzkVQoAi1p_d_NNgQ1oITuDdNI8AhBM/s960/image_2025-04-07_14-08-05.png

ចំពោះរុក្ខជាតិ ដែលត្រូវដាំនៅឧទ្យានជាតិនោះ ជាប្រភេទ ដើមគីនីន ដើមត្របែកព្រៃ ដើមសាគូរ៉ា ដើមក្ងោក ដែលសុទ្ធតែជាប្រភេទដើមឈើមានភាពស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQpIH-2i30Jb1Qx1iSjk9KVFIi4idVCyOTyoB9hatgD9A5tKYXK2LZVZ6M4H1izl-cB2xmM1fwSIHpGSGtUyTUe7aYM6IvU_I1fSZ2aMEL0pNRWeYkdlxCUO5RANMm9KpFdNQDSqQ4nxI5eWd1RvzMBZ2G9S-pr0Kv2RHDLZpyEnrtCkHTq4e55cHE3_FX/s872/image_2025-04-07_14-08-05%20(3).png

បន្ថែមពីនេះ សម្តេចធិបតី ក៏បានឱ្យដឹងនៅតាមបណ្តាខេត្តខ្លះ សម្តេចបានឱ្យយោបល់ទុកដី១០០ហិកតា ឬ២០០ហិកតាសម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ៕

តារាកំប្លែង ពាក់មី ស្នើកុំឱ្យមានការបង្ហោះក្លាយជារឿងរើសអើ.ងជាតិ.សាសន៍ព្រោះតែបុគ្គលម្នាក់

0

បុរសម្នាក់ដែលជាខ្មែរឥស្លាមបានប្រើពាក្យមិនសមរម្យប្រមាថមើលងាយស្រ្តីធ្វើការនៅក្រៅប្រទេសបានបង្កឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងខណៈរឿងនេះបានរីករាលបន្ថែមទៀតភ្ជាប់នឹងខ្មែរឥស្លាម។ ឃើញមានការរីករាលដាលព្រោះតែបុគ្គលម្នាក់តារាកំប្លែង ពាក់មី ស្នើកុំឱ្យមានការបង្ហោះកុំឱ្យមានការរើសអើងជាតិសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjk3zDSpIOviTSPDc9GNPqTp2ChXUefTNgCl38dtQFOxNaOT5AR1DYS7T-oM5ZgCfk6gyuRP9mizvFHeglPF-TIVdHAoHp8jILjua-UV7982RwWi6QcLG1IpkB99OLyR1jHhBpnmqv3d-VErIMb9wkyQ6ZeTQwYYjAc9422D8JbJ-3r3SrcgRIKIM70xJ/s1440/image_2025-04-05_14-39-54.png

នៅថ្ងៃទី៥ មេសា តារាកំប្លែង ពាក់មី បានបង្ហោះរូបពីរសន្លឹកដោយអត្ថន័យក្នុងរូបថតនោះបានសរសេរថា «ស្មានតែខ្មែរដឹងអីពូជបាត់ប្រទេសសោះ ទើបវាហ៊ានដៀលនារី ខ្មែរសាហាវមិនបង្អង់មាត់ឡើយ។» និងពាក្យ «ប្រទេសបងចិញ្ចឹមប្អូនឱ្យមានជីវិតហេតុនេះកុំរមិលគុណជាតិសាសន៍របស់ពួកបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5yuZbOnjlwFc0H3PDir8t9kDsoxKtGIxgkqlwfKwISt84u1gfdNwAJFinLrVWV5bFb60HEdODXf6UmoRHICGPaqmQDyMlNYRqWPY-uLA3vZFa0wryGdpPpZCTzYVawuG4XuK2tR4StvAdGloQ4_H-qCCmI6HQm-dcn6zvivfxjwx3PeizVG7kNrTjRYoz/s1280/photo_2025-04-05_13-58-41%20(2).jpg

ពាក្យសម្តីខាងលើនេះតារាកំប្លែងល្បីឈ្មោះរូបនេះបានលើកឡើងថា «កុំដោយសាតែបុគ្គលម្នាក់ បងប្អូនផុសធ្វើឱ្យមានការរើសអើងជាតិសាសន៍ ខឹងបុគ្គលណា និយាយតែបុគ្គលនឹងទៅ»។ លោក ចែម ចាន់រ៉ា ហៅ ពាក់មី បន្តទៀតថា ផ្ទះលោករាល់ថ្ងៃនៅក្បែបងប្អូនឥស្លាម កីឡាករUផ្ការីកគ្រប់រដូវ ៩០% ជាកូនខ្មែរឥស្លាម អាចថាលោក ស្គាល់ខ្មែរឥស្លាមច្រើនជាមនុសស្លូតបូត រស់នៅរកស៊ីសុំតែសុខសប្បាយ ភាគច្រើនស្រលាញ់កីឡាបាល់ទាត់ ខែបុណ្យទានពួកគាត់ចេះចែករំលែកគ្នា ជួយគ្នាណាស់ គឺអាចរស់ក្នុងដំបូលតែមួយជាមួយខ្មែរបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzrIdqLcmzFpel9T-bvPrtiAa7lzz5rFugFdm7-EAj0t3Vrfv-ILwFuArVVL1EA_Ilcc_NJVvOyjqVf2jzYguve_5Ega1l1-7PPr_QUnWWiuvVlPx3PH5thQv-Oty-JO1SXiaxkShMXwJWqifk1NPp4vxwEmTJlJnWdJ-Rw5qXVK0mz8g2i5E6gEIv7zTO/s767/image_2025-04-05_11-44-43.png

តារាកំប្លែងរូបនេះបានសង្កត់ធ្ងន់ថា «សូមបញ្ឈប់ការផុស ធ្វើឱ្យមានការើសអើងជាតិសាសន៍»។

គួរបញ្ជាក់ផងដែរថាថ្មីៗនេះបុរសខ្មែរឥស្លាមដែលក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមនេះដោយសារតែលោកបានប្រើសម្តីមិនសមរម្យយ៉ាងខ្លាំងជាមួយពាក្យប្រមាថមើលងាយស្រ្តីដែលធ្វើការនៅក្រៅស្រុក។ ជុំវិញរឿងនេះបុគ្គលនេះបានចេញមុខសូមទោស ប៉ុន្តែហាក់មិនទទួលបានការអភ័យពីសាធារណជនឡើយខណៈលោកជំទាវ ហ៊ុន ស៊ីណាត ស្នើឱ្យក្រសួងកិច្ចការនារីមានចំណាត់ការតឹងរឹងចំពោះបុគ្គលម្នាក់នេះ៕

ស្នេហាក្នុងរឿងរបស់ IU និង Park Bo Gum មាននៅក្នុងជីវិតពិតដែលបំផុសគំនិតក្នុងរឿងនេះ

0

រឿងភាគ «When Life Gives You Tangerines» របស់ Netflix ទទួលបានភាពល្បីល្បាញជាសាកលដោយធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងសាច់រឿងដ៏សាមញ្ញរបស់វា។ សម្តែងដោយ IU និង Park Bo Gum រឿងនេះផ្តល់នូវការទទួលយកនូវរូបមន្តស្នេហាបែប K-drama ធម្មតា ដែលវាប្រាប់ពីរឿងរ៉ាវរបស់ស្វាមីដ៏ស្មោះស្ម័គ្រគឺ Gwan Sik ដែលទោះបីជាមានការលំបាកជាច្រើនក៏ដោយបានធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រពន្ធរបស់ខ្លួនគឺ Ae Sun និងកូនរបស់អ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3k3CM2BQgXvJDf3JtUtswB5AGh0-3ogX451K1zVzh2QwOqI6Ia9HXSoVSqaU8FsaBfpRqp0R_0rdxngMV92EY_fvP67PN2m0-7clL2l0jYKn3yvdW_iuXvZ-Gd54hq-e_Dc9APigTVA7mkSz4oQrC4wOJZjCWZMZIMLBnHNIh06VgobsgGUi8YnNDRMmN/s1200/image_2025-04-05_15-34-36%20(2).png

ប៉ុន្តែមានមនុស្សតិចតួចទេដែលដឹងថា Gwan Sik មិនមែនគ្រាន់តែជាតួអង្គ K-drama នោះទេ។ តួអង្គនេះត្រូវបានបំផុសគំនិតដោយបុរសក្នុងជីវិតពិត។ ស្នូលនៃអារម្មណ៍របស់រឿងនេះគឺចាក់ឫសតាមការពិតដោយបន្ធូរបន្ថយតាមដំណើររឿងរបស់ស្ត្រីម្នាក់ឈ្មោះ Hong Kyung Ja មកពីកោះ Jeju ប្រទេសកូរ៉េខាងត្បូង។ នៅក្នុងភាគដំបូង អ្នកគាំទ្រដែលបានចាប់អារម្មណ៍នោះនឹងឃើញ tewak ដែលជាឧបករណ៍អណ្តែតទឹកដែលប្រើប្រាស់ដោយអ្នកមុជទឹករបស់ស្ត្រីនៅ Jeju ដែលមានឈ្មោះថា haenyeo ដែលមានចារឹកឈ្មោះ Hong Kyung Ja ។ នេះមិនមែនគ្រាន់តែជាការចៃដន្យមួយផ្សេងទៀតនោះទេ ប៉ុន្តែជាការសរសើរដ៏ស្មោះស្ម័គ្រចំពោះនារីក្នុងជីវិតពិត ដែលបានបំផុសគំនិតតួអង្គ Ae Sun ក្នុងរឿង «When Life Gives You Tangerines»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBxmn4RP5jPUuy6KESz2RvIRdtvjWyxvea2pgCmrWER_3NkG5t-RBGQWGwfBU8F8bHFegBhY27lDR5ymk6cGSMF97kEgi8Xcr9d69ldEYr7zh602PbpDUXYskqpJX4oxvoelvJ5Dso3JF_FaudZLLH7JOfHU2LGkk1l6GByfR7Y4pEdKzFOCnocfKpJrYI/s600/image_2025-04-05_15-34-39.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយ KBIZoom បានឱ្យដឹងថា Hong Kyung Ja កើតនៅកោះ Jeju ក្នុងឆ្នាំ ១៩៥០ ហើយបានរស់នៅក្នុងជីវិតដែលពោរពេញទៅដោយការតស៊ូ និងការលះបង់។

Kyung Ja បានបាត់បង់ម្តាយរបស់ខ្លួននៅពេលមានអាយុ ៥ ឆ្នាំ។ បន្ទាប់ពីម្តាយទទួលមរណភាពនាងត្រូវមើលថែទាំប្អូនស្រីទាំង ៨ នាក់របស់នាង មិនដូច Ae Sun ដែលមើលថែប្អូនប្រុសពីរនាក់។ ស្រ្តីនោះចាប់ផ្តើមធ្វើការជាហាន់យ៉េនៅក្មេង ដោយចាប់គ្រឿងសមុទ្រលក់ និងផ្គត់ផ្គង់គ្រួសារ។ ការអប់រំបានក្លាយជាប្រណីតដែលនាងត្រូវតែតស៊ូ ហើយជារឿយៗនាងតែងតែនឹកដល់ថ្នាក់រៀន ដើម្បីចិញ្ចឹមគ្រួសាររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq7Vr6Noyg-K2TsaE7lbIyPF0mUH7EOJQ9s71o83ISRnsdqIi2wWAohQGS41ImvRpFmM0IhAIRf3mU8rq7wP_LHI3QhV7zAU4WTg9_Um9c1SwvxCjJPq-eMR-fNl9w4-XlVWfFXSFp7jAjxkipYvC7WZ8kqFG4QsAammIjfw0f0ccKmfaOtg4aHoetzOK6/s1258/image_2025-04-05_15-34-35.png

ទីបំផុត Kyung Ja បានលង់ស្រលាញ់ក្មេងប្រុសម្នាក់ ដែលជាមិត្តនឹងកុមារភាពរបស់នាង ហើយគាត់ក៏នឹងចំណាយពេលជាច្រើនថ្ងៃរបស់គាត់ទៅមុជទឹកសមុទ្រផងដែរ។ ស្នេហារបស់ពួកគេមានរយៈពេល៦ឆ្នាំមុនពេលពួកគេរៀបការ។ ដូចដែលបានបង្ហាញនៅក្នុង K-drama ពេញមួយជីវិតរបស់នាង ស្វាមីរបស់ Kyung Ja នៅតែជាសសរស្តម្ភនៃការគាំទ្រដ៏ធំបំផុត។ គាត់បានលើកទឹកចិត្តនាងនៅពេលនាងសម្រេចចិត្តឈរឈ្មោះសម្រាប់ការបោះឆ្នោតក្នុងស្រុកនៅក្នុងភូមិរបស់ពួកគេប្រឆាំងនឹងគូប្រជែងដ៏មានឥទ្ធិពល។ គាត់ថែមទាំងទទួលបានពានរង្វាន់ «Beautiful Husband Award» ក្នុងឆ្នាំ ២០០២ ដោយ Jeju YWCA សម្រាប់ក្តីស្រលាញ់ និងការលះបង់របស់គាត់ចំពោះគ្រួសារ៕

ខ្លាចមានការជាប់ពាក់ព័ន្ធលោក ណាវ៉ាត់ កាត់ផ្តាច់ទំនាក់ទំនងជាមួយ Thuy Tien

0

ប៉ុន្មានថ្ងៃថ្មីៗនេះ កញ្ញា Thuy Tien Miss Grand International 2021 បានក្លាយជាប្រធានបទក្តៅគគុកនៅក្នុងវិស័យបវរកញ្ញាបន្ទាប់ពីរឿងអាស្រូវ របស់នាងផ្សព្វផ្សាយផលិតផលស្ករគ្រាប់ Kera មួយស្មើបន្លែមួយចានដែលកេរ្តិ៍ឈ្មោះ ត្រូវបានប៉ះពាល់តិចឬច្រើន។ ថ្មីៗនេះ នាងក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នមិនឱ្យចាកចេញពីប្រទេសដើម្បី ស៊ើបអង្កេតផងដែរជាមួយនឹងទឹកប្រាក់ពិន័យ២៥លានដុងប្រមាណជាង៩៦៨ដុល្លារ។ចំពោះការមិនផ្តល់ព័ត៌មានច្បាស់លាស់ដល់អ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR7r6IYiPvfYjwVa9F3pkS0C8OslM0u0NPSPA60XLEbKfzUTjoa8pGy54kpK7SvRjnUV8CqVccT2nFd4JEpz8I6YPez6enLyztcxlzO219XkSAXBJ-ZnFthpklVUqWoIroySOTwffbJpltBHw9wyMApTjzxKCR4rZLiSoJHWardlpCALGlN115cXih2ckG/s1600/image_2025-04-07_10-41-50.png

ចំពេលមានរឿង «តានតឹង» លេចចេញជាបន្តបន្ទាប់រាល់ព័ត៌មានទាក់ទងនឹង Thuy Tien ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ។ ក្នុងនោះពាក្យចចាមអារ៉ាមអំពីប្រាក់ចំណូលរបស់នាងត្រូវបានជីកកកាយម្តងទៀត។ នៅខែធ្នូ ឆ្នាំ២០២៣ ការបង្ហោះអំពីប្រាក់ចំណូលរបស់ Thuy Tien បានបង្ហាញខ្លួននៅលើវេទិកាវិស័យសិល្បៈកម្សាន្តជាពិសេសមានពាក្យចចាមអារ៉ាមថា Miss Grand International 2021 រកចំណូលបានជាង ១០ លានដុល្លារ បន្ទាប់ពីគ្រងមកុដបាន ២ ឆ្នាំ។ មិនយូរប៉ុន្មាន ការបង្ហោះទាក់ទងនឹងប្រាក់ចំណូល ១០ លានដុល្លាររបស់ Thuy Tien នៅលើវេទិកាក៏ត្រូវបានលុបចេញដែរ ព្រោះអ្នកលេងអ៊ីនធឺណិតមិនសប្បាយចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqrPYIpyPkykMu-cmQPWfZgGOeLg1omATO_z6yjLAjz5HRGs5vbLzdu1xwPd73kHH_Eo7M1xA5ivFfiYH0uNaMAlW_nBJU078uzjnxPaLUsQ0N4LI2Sd3RCrx7-19LDgEq8lAE-DBehGcqzAFqySzCzkmCxBI3a13pk1-7WUwK3DKmg0PAX9v1fe7gK-TV/s1360/image_2025-04-07_10-41-51.png
នេះមិនមែនជាលើកទីមួយទេ ដែលនាងជួបរឿងចម្រូងចម្រាសទាក់ទងនឹងចំណូលរបស់នាង បន្ទាប់ពីឈ្នះមកុដអន្តរជាតិ។ នៅក្នុងខែមីនា ឆ្នាំ២០២៣ Nawat Itsaragrisil ដែលជាស្ថាបនិក និងជាប្រធានកម្មវិធីប្រកួត Miss Grand International បានបង្ហាញឱ្យដឹងថា Thuy Tien រកបានយ៉ាងហោចណាស់ ២-៣ លានដុល្លារអាម៉េរិកក្នុងអាណត្តិរបស់នាង ជាមួយនឹងប្រាក់ចំណូលបានមកពីការចូលរួមព្រឹត្តិការណ៍នានា និងធ្វើជាទូតសុឆ្ឆន្ទៈសម្រាប់ម៉ាកយីហោធំៗជាច្រើនទាំងក្នុងប្រទេសវៀតណាម និងអន្តរជាតិ។ កន្លងមក លោក Nawat ក៏បានចែករំលែកថា ប្រាក់ចំណូលរបស់ Thuy Tien បន្ទាប់ពីការឈ្នះមកុដរយៈពេល ២ ខែគឺ ៣០ លានបាត ប្រមាណជាង៨៦ម៉ឺនដុល្លារ។ ក្រោយមកមានការបដិសេធដោយនិយាយថាលោក Nawat គ្រាន់តែនិយាយជាការលេងសើច និងបដិសេធមិនបញ្ចេញនូវចំនួនជាក់លាក់នៃប្រាក់ដែល Thuy Tien រកបានព្រោះវាជារឿងរសើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipL1j_URjmPQzRLCF8JLCrlfHb6QNidu3yk8MMVlkUgxaXJIvA1GJ_Hz6sWq6RMAz10hjIovBJjgv_rKQW50HsxcgBMoglrKN0t2DKET3KBfG2d93biPSp7I6IxX9JxCIcoT9JNdJT0W85-9fiPH61aUQzlfylLGbQ4nqAosNY8ybqqGlrceQG3Ed11Hx1/s800/image_2025-04-07_10-41-52%20(2).png

ទំនាក់ទំនងរវាងកញ្ញា Thuy Tien និង Miss Grand International 2021 ក៏ធ្លាប់ជួបបញ្ហាជាច្រើនលើកមកហើយដែរ។ មានពេលមួយដែលលោក Nawat បាននិយាយចំៗ ថាបាន Unfollow អតីត «កូនស្រីសំណព្វ» របស់ខ្លួន បន្ទាប់ពីនាងបានលុប Title ដោយចៃដន្យ នៅលើទំព័របណ្ដាញសង្គមផ្ទាល់ខ្លួន។ ចំពោះរឿង Thuy Tien ដែលជាប់ពាក់ព័ន្ធរឿងអាស្រូវតាំងពីចូលកាន់តំណែងថ្មីនាងធ្លាប់ប្រាប់ថា៖ «ខ្ញុំតែងតែមានចិត្តថា នឹងមានអ្នកស្អប់ខ្ញុំ ប៉ុន្តែក៏មានមនុស្សដែលស្រលាញ់ខ្ញុំដែរ ពោលគឺជីវិតត្រូវតែមានទាំងគុណសម្បត្តិ និងការលំបាក យើងត្រូវមើលរឿងវិជ្ជមានជានិច្ច ក្នុងរឿងអវិជ្ជមាន ចិត្តរបស់យើងគឺត្រូវគិតយ៉ាងណា ជីវិតខ្ញុំក៏មិនអាចយល់បានដែរ។ ខ្ញុំខ្លួនឯងត្រូវតែជាអ្នកដែលព្យាយាមផ្លាស់ប្តូរឱ្យក្លាយជាល្អប្រសើរជាងមុន»៕

ពិតដែរឬទេ? មានការព្យាករណ៍ថា នឹងកើតមានរញ្ជួយដីជាថ្មីម្ដងទៀត ក្នុងនោះក៏មានកម្ពុជាផងដែរ

0

ផេកព្យាករណ៍ការរញ្ជួយដីដែលមានឈ្មោះ Earthquake News Everyday បានបង្ហាញថា នឹងអាចកើតមានគ្រោះរញ្ជួយដីកម្រិតមធ្យម រឺលើសនេះ នៅក្នុងបណ្ដារប្រទេសមួយចំនួននៅទ្វីបអាស៊ី ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលអាចនឹងទទួលរងឥទ្ធិពលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0DZSeht03Z2lKhG88oZlp7P6IMxT03tBIceEZQ88ZQGuVKzbEm_gyWMTG0H7-9btuFCa7QqYn4Od0gUD96EZ9GOn8ZTKXDeddF9c8tkTfMAdgnIEkQ7J9vYs1aRqrJfjF5nI91lH4E6g9xCdqRHJrU53ibcYoOzmM8nmiElEPry0gLz7P-E_JPCyciHSK/s828/photo_2025-04-03_14-51-02.jpg
តាមប្រភព Earthquake News Everyday បានអោយដឹងថា៖ ការព្យាករណ៍កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១ និង ១៥នាទីរសៀល (ម៉ោងនៅឥណ្ឌូណេស៊ី) ដែលគិតចាប់ពីពេលនេះ រហូតដល់៤៨ – ៩៦ម៉ោង និង៧ – ១០ថ្ងៃបន្ទាប់ ថានឹងអាចមានគ្រោះរញ្ជួយដីកម្រិតចន្លោះ ៥.០ ទៅ ៧.២ ហើយប្រទេសមួយចំនួនអាចជួបប្រទះនឹងការរង្គើរដូចជា៖ ឥណ្ឌូណេស៊ី ហ្វីលីពីន តៃវ៉ាន់ សៃប៉ាន រីឯប្រទេសដែលអាចនឹងទទួលរងឥទ្ធិលមធ្យមរួមមាន៖ ប្រទេសឡាវ វោតណាម កូរ៉េខាងជើង កម្ពុជា និងម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFKJRGIUz1WhplaiNo339d7mNB4nexxXksC1SyH1eB1lIeUOYSR99bnM2X9nbM9iqjfSbF3Cce3t_TQ9bJinBs2iBUTmpflLpulUvsq7UxPRGZpRBVJzAwBmKoO3L8RwWWaGlIRHlL_gJtmUkdQ9iFPVgnOKxiiH91-4vqZhZyNZM-sv8G0z7BVYBi95KU/s1280/photo_2025-04-03_14-51-03.jpg

គួររំលឹកថា កាលពីកន្លងមក មុនពេលមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ ផេកEarthquake News Everyday នេះក៏ធ្លាប់បានព្យាករណ៍ និងជូនដំណឹងនៅលើផេករបស់ខ្លួនថានឹងមានការរញ្ជួយដីនៅបណ្ដារប្រទេសមួយចំនួនក្នុងតំបន់ អាស៊ីអាគ្នេយ៍ផង ហើយក្រោយមកប៉ុន្មានថ្ងៃពិតជាមានគ្រោះរញ្ជួយដីកើតមានមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3eitUHMUd04CAPXJv9B3XmEFF0NLeTvXCy1XzSZRvnCB-yDDF87cnNYNHh6zDz1CQIf7v0qhSVGnep-Ivd9lFVr3k418KZ-nftouSBLHNy5sj7stmByEBSkgjkIBlHXK6F94Or4Vf8q34UVmnmr1AfPO_qW3fMHYJTV1ZVwfWgY_yfdgIRGEEBpN9K0DK/s828/photo_2025-04-03_14-51-01.jpg

ទោះជាយ៉ាងណា នេះគ្រាន់តែជាការព្យាករណ៍ទុកមុនដែលមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ព្រោះការរញ្ជួយដីអាចនឹងកើតមានមែន រឺមិនអាចកើតឡើងបាន ប៉ុន្តែសូមមានការប្រុងប្រយ័..ត្ន ដោយរក្សាគម្លាតសុវត្ថិភាព និងអនុវត្តរបៀបការពារខ្លួននានាតាមការណែនាំ ក្នុងករណីកើតមានគ្រោះរញ្ជួយដីពិតប្រាកដ៕

រឿង៣យ៉ាង ដែលខ្មែរយើងជឿថានឹងនាំលាភសំណាងពេលធ្វើនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

0

ឆាប់ៗនេះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងឈានចូលមកដល់ ដែលជាឪកាសដ៏ឱឡារិកសម្រាប់ប្រជាជនខ្មែរដែលនៅគ្រប់ទិសទី វិលត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសាររៀងៗខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4g3VBdaZdOUAQelX9ecOuob-C63kPfXPrZfqqT1TjS3XP4qCnNAf6VUIZrWcmQVzQge4VSVIM58NRi4j3CCFIjgIehh_UferpiOA61RYnl0KKvW6NHKUWHu5iu1eMjxioXhdIPO-rs9NZxlttnK6s51Ur6PB5ZI0f5t7hDWtUW7CM2t17Ds3JLZCXH259/s880/photo_2025-04-05_10-01-41%20(2).jpg

ក្រៅពីការរៀបចំគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មីដើម្បីបានលាភសំណាង មានការប្រារព្ធ រឺរៀបចំផ្សេងៗ ដែលខ្មែរយើងយល់ឃើញ និងមានជំនឿដូចៗគ្នា ថាក៏ជារឿងដែលចាំបាច់ធ្វើផងដែរ។ គេយល់ថា ការធ្វើបែបនេះក្នុងអំឡុងពេលរដូវកាលនៃពិធីបុណ្យចូលឆ្នាំខ្មែរ នឹងជួយអោយមានសំណាងល្អ និងសិរីសួរស្ដីចូលក្នុងក្រុមគ្រួសារ ហើយចំណុចទាំងនោះមានដូចជា៖

1 ការរៀបចំផ្ទះសម្បែង ៖ ចាស់ៗពីដើមតែងប្រើកូនចៅ អោយរៀបចំ និងបោសជូតសម្អាតលំនៅឋានអោយមានរបៀបរៀបរយ ដើម្បីត្រៀមទទួលសង្រ្កាន្តឆ្នាំថ្មី។ មិនមែនសម្អាតត្រឹមតែផ្ទះមួយមុខទេ តុ ទូ កៅអី មុង ភួយ កន្ទេល … ក៏ត្រូវប្រមូលយកបោកគក់សម្អាតផងដែរ។ ទំនៀមទម្លាប់នេះ ត្រូវបានអនុវត្តតៗគ្នាមកទល់បច្ចុប្បន្ន ព្រោះខ្មែរយើងជឿថានឹងទទួលបានសិរីសួរស្ដី ព្រមទាំងមានផាសុកភាពក្នុងការរស់នៅទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfxGyR2J9AzUDcLPfzpbXlHs5YFA8VHGsk0uteWOpuk8s2QjGH6FaSvr0flERJfKX8KpxeukKwDTadZCb6WdGH6zKmA1i7sMif7h5dQ5KnQ5YJCWuYd88JeOgAZlEN_7enDMe4aRYS8C-1mKA6wmcAn5xn-9u95IMCyEcf6r_EEGyqe7VidxJ38GIQDwxN/s1280/photo_2025-04-05_10-01-41.jpg

2. របាំត្រុដិ ៖ ប្រជាជនខ្មែរជាច្រើន ជាពិសេសអ្នកដែលមានធនធាន តែងយករបាំត្រុដិមកសម្ដែងនៅក្នុងផ្ទះ រឺក្នុងភូមិដែលគេរស់នៅ ដើម្បីបណ្ដេញឧបទ្រពចង្រៃ និងទទួលមង្គលសិរីនាឪកាសឆ្នាំថ្មី។ ចំណែកតាមតំបន់មួយចំនួនទៀត គេយករបាំនេះទៅសម្ដែងដើម្បីបួសសួងដល់ព្រះភិរុណ អោយប្រោសព្រំទឹកភ្លៀងសម្រាប់ធ្វើស្រែចម្ការបរបូណ៍ហូរហៀពេញមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvIhb0MNO4AVPWIavLsFvTSAuyOv8RFJ-NJR4p7hWwsINAwdQCEQcOkBD5Go3hD16x2lsQ3FhwufJggbMGXjPGhyadrpzadIgn9uhiuUOvRp2q5AVi2DYW6LUOojLBdpt_HHzEj045zYdfqBJYIfU6QSXVsz8hAiycgrdqA0lUC1UTV8Q6mjCn70wzj0i/s1280/photo_2025-04-05_10-01-43.jpg

3. គោមផ្កាយ ៖ តាំងពីយូរលង់ណាស់មកហើយ គេជឿថា ការចង់ព្យួរគោមផ្កាយនៅមុខផ្ទះ រឺតាមផ្លូវក្នុងភូមិ នឹងជះពន្លឺដល់ទេវតាអោយយាងចុះមកប្រទានពរជ័យដល់ម្ចាស់ផ្ទះ រឺអ្នកភូមិនោះ។ ក្រៅពី ពន្លឺ និងភាពចម្រុះពណ៌របស់វា ក៏បង្កើតនូវភាពស្រស់ស្អាត ល្អសម្រាប់ការដាក់តុបតែងលម្អ សាកសមក្នុងឪកាសឆ្នាំថ្មីជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDdQZ4MkTOAp5NJP8ooctfaihdfAmqN5cngpYMEzhJcmUczrzOFTR3SdfGl47ugBnaUYDhgXSNfGYp5uO8Z2a8rXj8nKrhGFBJsGTkFq3FgyrQHHhqjVA8Mn6UFjsgffL5nyEtZQnBFPLWARk-D8Kzg35XG-RLGa12nyEdLLX2KsGwV8WlPZHEBqf1caIM/s1280/photo_2025-04-05_10-01-44.jpg

ទោះជាយ៉ាងណា ខ្មែរយើងនៅមានជំនឿលើរឿងរ៉ាវមួយចំនួនទៀតដូចជា៖ ពិធីបង្សុកូលជូនបុព្វការីជន រាប់បាតព្រះសង្ឃ និងស្រង់ព្រះជាដើម ថាជារឿងដែលគួរធ្វើផងដែរ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីទទួលបានលាភសក្ការៈ និងសិរីសួរស្ដីពេញមួយឆ្នាំ៕