ថ្មីៗនេះ វណ្ណដា បានធ្វើឱ្យបណ្តាញសង្គមហ្វេកប៊ុកផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីលោក បញ្ចេញសកម្មភាពយ៉ាងច្រើន។ ទោះយ៉ាងណា ចំពោះការសរសេរពាក្យថា ស្រួលបួលតិច ជាអក្សរឡាតាំងសំនៀងខ្មែរបានធ្វើឱ្យ អាចារ្យធំ ចេញមកប្រតិកម្មចំពោះតារារ៉េបរូបនេះ។ យ៉ាងណាមិញ ហ្វេនៗរបស់ វណ្ណដា បានចេញមកឌឺដងលោកវិញដោយលើកពី អតីតកាលរបស់ អាចារ្យធំ ។ ក្រោយហ្វេនមួយចំនួនរបស់ វណ្ណដា ជេរលោកមិនសំចៃ អាចារ្យធំ បានចេញមកបង្ហាញថាលោកជាមនុស្សអព្យាក្រឹត និងថាហ្វេនៗបែបនេះ ជាធនធានសម្អុយ។
បន្ទាប់ពីរិះគន់ វណ្ណដា ចំៗចំពោះការសរសេរអក្សរឡាំតាំងសំនៀងខ្មែរ ដោយ អាចារ្យធំ បានបង្ហោះថា «ស្រួលបួលបន្តិចមើល៍! (អក្សរដែលដូនតា ពលីជីវិតការពារ) Soul boul tic mer! (អក្សរខ្មាំងប្រឆាំងដូនតា)» បានធ្វើឱ្យអ្នកការពារខាងផ្នែកវប្បធម៌រូបនេះត្រូវបានហ្វេនៗមួយចំនួនរបស់ វណ្ណដា សម្រុកចូលទៅលុកលុយយ៉ាងខ្លាំង ព្រមទាំងជីកកាយអតីតកាលរបស់ អាចារ្យធំ ដែលសរសេរអក្សរឡាតាំងដូចគ្នា និងបញ្ជាក់ពាក្យដែលលោកដាក់ថា «Dj Ajathom» ពីក្រោយឈ្មោះជាភាសាខ្មែរក៏ជាអក្សរឡាតាំងផងដែរ។.png)
ក្រោយពីត្រូវបានអ្នកគាំទ្រមួយចំនួនរបស់ វណ្ណដា សម្រុកជេរនិងរិះគន់មកកាន់ខ្លួនវិញ អាចារ្យធំ បានបង្ហោះសំណេរមួយថាលោកជាមនុស្សអព្យាក្រឹតឃើញខុសថាខុស ឃើញ ត្រូវសាទរ។
អាចារ្យធំ បានបង្ហោះសំណេរយ៉ាងដូច្នេះថា «ធនធានសម្អុយដែលអាចនាំគ្រោះសម្រាប់ សង្គមជាតិមួយបានគឺ ហ្វូងហ្វេនពួកអាចេះតែហៃអើ! មិនចេះជួយកែ! ជួយប្រាប់! ជួយដាស់! បានតែខាងផ្កាប់មុខ បណ្ដោយឱ្យទំនោរនៃការគាំទ្រមិនបានឆ្លងកាត់ខួរ ឬក៏ឆ្លងហើយ តែខួរខ្វាក់ជំពាក់ដោយអស្មិមានះ។ ខ្ញុំជាបុគ្គលម្នាក់ដែលនិយមអព្យាក្រឹត ៖
ឃើញត្រូវសាទរ ឃើញខុសរិះគន់! សង្ឃឹមថា ហ្វូងហ្វេនៗផ្កាប់មុខទាំងឡាយបន្ថយការងប់នឹងអាយដលខ្លះទៅ!»។
ទោះយ៉ាងណា ភាពចម្រូងចម្រាសនេះមិនទាន់ចប់នៅឡើយទេ ស្របពេល អាចារ្យធំ រិះគន់ វណ្ណដា ហើយចំពេលតារាចម្រៀងរ៉េបរូបនេះបានបរិច្ចាគប្រាក់១០លានរៀលទៅមូលនិធិគន្ធបុផ្ផាទៀត បានធ្វើឱ្យហ្វេនៗមួយចំនួនរបស់ វណ្ណដា ឌឺដងទៅកាន់ អាចារ្យធំ បន្ថែមទៀត៕
		
	









