តារាចម្រៀង Original Song ចេន ម្ចាស់បទ «ពងទា» បានលើកយកពីភាពជោគជ័យ នៃវិស័យហ៊ីបហបរ៉េបរបស់តារាចម្រៀងរ៉េប វណ្ណដា គឺបានមកដោយការខិតខំប្រឹងប្រែង ដោយខ្លួនឯង និងចង់ឱ្យអ្នករ៉េបជំនាន់ក្រោយយកការតស៊ូនេះធ្វើជាគំរូ។ ក្នុងនោះ ចេន បានបង្ហាញការសប្បាយចិត្តដែលឃើញវិស័យចម្រៀងរ៉េបបច្ចុប្បន្នទទួលបានការគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT5EiIVM7BQYDtjCd-bFijFnryC-0nNCWDHrCXJhFcDCuC3ma5ginhHh7Tc3RzRjl-JYoKrTp5hCurOAEcAaUnxVd0HgocmTZO-73qGgen1epL3zohMbVHxyz7OKmhzzaC7GSCXucNUNyigKUOYabzx4QW3an34QpeN7BHH_i8c99RpL7Ww_EvaMaaPpxz/s2048/image_2025-04-19_09-06-16.png
នៅក្នុងកម្មវិធី «អ្នកជិតខាង» ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះតារាចម្រៀង ចេន បានចូលរួមធ្វើជាភ្ញៀវកិត្តិយសដោយបានទម្លាយនូវរឿងរ៉ាវជាច្រើនទាក់ទងនឹងអាជីពការងារក៏ដូចជាជីវិតឯកជន។ ក្នុងនោះតារាចម្រៀង Original Song បានលើកយកឈ្មោះ សិល្បករ វណ្ណដា ចំៗក្នុងគោលបំណងចង់ឱ្យអ្នករ៉េបជំនាន់ក្រោយខិតខំ ដោយខ្លួនឯង ដូចជាតារាចម្រៀងរូបនេះទើបទទួលបានភាពជោគជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguDIDbLCqqlSJqMgrfTbLl-jnEqaYR1et0w0bCBRPdUlxTJ3_aEtqFTeZDmR9UT-grBAk5vtDZmDS2NF8Yz2L7fgEF1KNb4_QVY4StDpOEIm51SISpUZqcPg1MaehZz3WML2O6jUdLbVGoZYD8XB1MDGL8nGdfDUinslXk5VT1KuvPw0OgOvVLB20SVLt6/s1350/image_2025-05-21_09-02-55.png
តាមរយៈវីដេអូខ្លី ចេន បាននិយាយថា វណ្ណដា ធ្វើឱ្យសិល្បៈរ៉េបបានដល់សព្វថ្ងៃនេះគ្មាន អ្នកណាធ្វើឱ្យគាត់នោះទេ គឺ វណ្ណដា ខំដោយខ្លួនឯងទាំងអស់។ ម្ចាស់បទ «អាក្របី» បន្តទៀតថា បើនិយាយពីវិស័យហ៊ីបហបឬរ៉េបគឺជាសញ្ញាដែលលោកសប្បាយ ចិត្តខ្លាំង មែនទែនបើប្អូនៗជំនាន់ក្រោយមានការគិតដូចជា វណ្ណដា គឺមានការរីកចម្រើនខ្លាំង។ វណ្ណដា គឺមានការតស៊ូតាំងពីដើម ពេលជំនាន់គាត់ស៊ូពួកយើងដឹងកម្រិតតស៊ូ ដឹងការលើកដាក់ខ្លួនថាត្រូវដើរទៅផ្លូវណា ហើយវណ្ណដា ធ្វើបានសព្វថ្ងៃនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ទាំងអស់ គ្រាន់តែពួកយើងនៅផ្នែកពីរផ្សេងគ្នាមួយជាសិល្បៈរ៉េប មួយទៀតជា Band ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrfF_JHefPyyf5rrSBce_dsaD2KIQVbmkTIkww9jW6Z-s4oklHXe6zCGHpgakdGIn3lASjch8dXTjKvbFDd-Wf1mT2FuW460rJOpQTvCFOw-8FvsoqL2Px9fRNF2-N2SwFUFLPW86bPfWRnLeQhfjYBSk95YgRr82qeR0rcvB0TeU8kgPYAY2BwO2yMha0/s960/image_2025-04-19_09-06-18.png
តារាចម្រៀងរូបនេះ បានបន្តទៀតថា «កាលពីមុនស្រុកយើងនៅមានភាពបុរាណខ្លះដែរ មិនទាន់អាចទទួលយកបាននៃសិល្បៈហ៊ីបហប មានការអស់សង្ឃឹមតិចតួចនៅក្នុងនោះ ប៉ុន្តែពួកគាត់ធ្វើបានរហូតដល់ជោគជ័យក៏ក្លាយជាកម្លាំងចិត្តមួយទៀតសម្រាប់លោក បើអ្នកខាងហ៊ីបហបធ្វើបាន ខ្លួនលោកដែលជាតន្រ្តី Band ក៏ធ្វើបាន តែបើពួកយើងអត់ធ្វើអ្នកគាំទ្រម្តេចនឹងដឹង ត្រូវតែធ្វើឱ្យពួកគាត់បានដឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKIrBatdSyx5i3jDt0MoL4PFsRxyL4qDF4XU9xWyE5CT0jieX1CvvtBkBHqX1GCB4sFwLieeea34e6j6M3_BscR4o8uk3Cdsc4upPbP23nhBfQhtBSmnGqE7XwtmQcU1fxD6BHsmFl6fyCgNu3Rj1jY45xbFC7w-i2QaOdxtAeoisw9gF_-UUwfg-1yKw6/s2048/image_2025-05-21_09-02-52.png
ការលើកឡើងរបស់ ចេន នៅក្នុងកិច្ចសម្ភាសន៍ខាងលើ វណ្ណដា ក៏បានចែករំលែកបន្ត(Repost) នៅលើគណនីទិកតុករបស់ខ្លួនផងដែរ៕