Home Blog Page 463

ហេតុអ្វីពលរដ្ឋអាមេរិកពុំសូវនិយមសាងសង់របងព័ទ្ធជុំវិញលំនៅឋាន?

0

សហរដ្ឋអាមេរិក ៖ តើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីពលរដ្ឋអាមេរិកពុំសូវនិយមសាងសង់របងព័ទ្ធជុំវិញលំនៅឋាន? បើមានអ្នកណាម្នាក់មករក គឺគ្រាន់តែដើរតាមវាលស្មៅ និងអាចគោះទ្វារលំនៅឋានតែម្តង ពុំចាំបាច់ឈរនៅមុខរបងទេ ។ វាខុសគ្នាពីលំនៅឋាននៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានរបងខ្ពស់ៗព័ទ្ធជុំវិញស្ទើរទាំងអស់ ខណៈលំនៅឋានខ្លះមានរបងជិតដល់ដំបូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQtwebDAfaeeoytQVtpGmG2aTUzMDyxbt3d0HH06vJhBM41WbR7kxsrJWjejWjIIQFKVbE3WqiM97_a_81W8H3HpHD9gfc5A3xEastQdcxyxx14qwDW5R1P_G9ujzqWByyzo2I-sCWyuYNd-zemHuN0tgwAB3jk1KJpyltIAqIUkeh-0o9whyphenhyphenZ7AJRdZgZ/s1000/image_2025-05-24_14-37-39%20(2).png

មនុស្សភាគច្រើនគិតថា វាគ្មានអ្វីប្លែកទេ ដោយសារនៅអាមេរិកមានសុវត្ថិភាព និងពុំចាំបាច់សាងសង់របងព័ទ្ធជុំវិញលំនៅឋាន ។ ការគិតបែបនេះក៏ត្រឹមត្រូវដែរ ប៉ុន្តែប្រទេសផ្សេងៗទៀតដែលមានការប្រព្រឹត្តល្មើសច្បាប់តិចបំផុតលើពិភពលោក ដូចជា ៖ ជប៉ុន និងសិង្ហបុរី បែរជាពលរដ្ឋសាងសង់របងជុំវិញលំនៅឋាន ។ ដូច្នេះ វាអាចមកពីមូលហេតុផ្សេងពីនេះ ដែលធ្វើឱ្យពលរដ្ឋអាមេរិកពុំនិយមសាងសង់របង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6zoUe-zWRM61heVglgYx_STCss9NpVf7Rv8kGO3IhJyvWHBXjsS-eSyXPjYP3lxJKfxx5nuynI7YWJKJQFqB0n95WPAwK8SgM7qU2yegB7QTcOduC9tBiQFH32ETrRXdBs-6ETk8iUPyZHGftPGyMywzd_0qto2tP6hM61KiLSUIz9PURe6TaqTCKSG8a/s4000/image_2025-05-24_14-37-39.png
លំនៅឋានពលរដ្ឋអាមេរិក ជាពិសេស លំនៅឋាននៅកណ្តាលក្រុង គឺមានភាពទូលំទូលាយ ល្ហល្ហេវ និងគ្មានរបង ។ វាបង្ហាញពីការរាប់អានមិត្តរបស់ម្ចាស់លំនៅឋានជាមួយសហគមន៍ និងបង្ហាញពីពលរដ្ឋរស់នៅក្នុងសហគមន៍ទុកចិត្តគ្នាទៅវិញទៅមក ។ រីឯការសាងសង់របងខ្ពស់ៗបង្ហាញថា គឺជាការផ្តាច់ខ្លួនពីអ្នកជិតខាង និងពុំខ្វាយខ្វល់ពីអ្នកដទៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv04KB12PXD0T38koaGcyGt8Vpg1NhXkGs_eEb0jJlpwyh0dcdkFrkmrFiachcDPg7uGYXRiN3P_D8IGKw7ookLR27Gl1vFAxDjF5iF-2posr7Y-GcAbjaJoWMbvyrsZG2L8uo9phsDE_4MZnA0984kEk7LVIJpJalWXB-E8n5yHtpw5GjqqlbBy0Bw-0D/s1000/image_2025-05-24_14-37-43%20(2).png
ម្យ៉ាងទៀត លំនៅឋានពលរដ្ឋអាមេរិកដែលសាងសង់ដោយគម្រោង ឬមានគណៈកម្មការសហគមន៍គ្រប់គ្រង គឺបានបង្កើតច្បាប់ក្នុងសហគមន៍ហាមម្ចាស់លំនៅឋានសាងសង់របង ដើម្បីរក្សាបរិស្ថានដ៏ស្រស់ស្អាតជុំវិញលំនៅឋានឱ្យមើលទៅធំទូលាយ ដែលគម្រោងលំនៅឋានបានរៀបចំតាំងពីដំបូង ។ រីឯសុវត្ថិភាព ក៏ជាមូលហេតុធ្វើឱ្យពលរដ្ឋអាមេរិកពុំសាងសង់របង ដោយសារពួកគេមានទំនុកចិត្តលើអាជ្ញាធរអាចការពារសុវត្ថិភាពឱ្យពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-3VB5GjmTYP8oRTIPnPTh27Iu0eOIaWTQYNA4e2ZDfBVm48VTNmPYbMBevTEm5gog2-44LQ4-FkU9MP7bym0GhnpqCV9gWBYn5hxdFlITljg3jVF_QGCY7StfKiMCFITwFI5Wp8t_L9gNZ7Vp0hRimvvPZDAxARKTgEGtUAyNHWxzWT_m9d6Y7hEDLgYn/s1000/image_2025-05-24_14-37-43.png

ពលរដ្ឋអាមេរិកចូលចិត្តដាំស្មៅលើទីវាល ឬដាំដើមឈើមុខលំនៅឋាន និងថែទាំដើមឈើ ឬកាត់ស្មៅដោយខ្លួនឯង ។ ប៉ុន្តែបើសាងសង់របងធ្វើឱ្យពួកគេពិបាកកាត់ស្មៅ និងថែទាំសួនច្បារ ហើយការមានរបង គឺត្រូវចំណាយប្រាក់សាងសង់ និងជួសជុលរបង ដូច្នេះ ពួកគេពុំចាំបាច់មានរបងទេ ។ ពលរដ្ឋអាមេរិកចង់ឱ្យមនុស្សទូទៅឃើញវាលស្មៅ និងសួនច្បារដ៏ស្រស់ស្អាតនៅមុខលំនៅឋានរបស់ខ្លួន ។ ក្រៅពីនេះ ពួកគេចេះគោរពសិទ្ធិអ្នកដទៃ បើទោះជាគ្មានរបងការពារ ក៏ពួកគេពុំដើរឆ្លងកាត់មុខលំនៅឋានអ្នកផ្សេងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTTyW1IK7TBwCydnbel47RqTKpfq3S9AhZf5d63zPw1Be9ZL9lZrFDhHny13OgzJ8eH7fXqtkO8nFsGR5kshXO90ddcZoO2u0d_0yaBsZzLyEozTuN1EzCLMemkk4GtW_Aki5VRUI3jcAc6Cepnv87gyY_384x86vKeG2G4OZTD4Kb8kaLpPrDMg7ixRsh/s2000/image_2025-05-24_14-37-44.png

ប៉ុន្តែដោយសារមានជាតិសាសន៍ជាច្រើនចូលមករស់នៅអាមេរិក បានធ្វើឱ្យតំបន់ជាច្រើនរបស់អាមេរិកចាប់ផ្តើមមានបញ្ហាក្នុងសង្គម មនុស្សគ្មានកន្លែងរស់នៅ និងមានការប្រព្រឹត្តល្មើស ។ ហេតុនេះ ពលរដ្ឋអាមេរិកមួយចំនួនក៏សាងសង់របងជុំវិញលំនៅឋានដើម្បីការពារការប្រព្រឹត្តបទល្មើស និងមានអាវុធការពារខ្លួន ៕

រកឃើញវីរុស WNV ដែលឆ្លងតាមរយៈសត្វមូស អាចបង្កជំងឺធ្ងន់ធ្ងររហូតដល់ស្លា.ប់នៅប្រទេសអង់គ្លេស

0

ចក្រភពអង់គ្លេស ៖ មន្ត្រីសុខាភិបាលចក្រភពអង់គ្លេសបានរកឃើញវីរុស West Nile នៅក្នុងសត្វមូសចក្រភពអង់គ្លេសជាលើកដំបូងបំផុត បន្ទាប់ពីមេរោគនេះត្រូវបានគេស្គាល់ និងរកឃើញនៅទន្លេ Idle ក្នុង Nottinghamshire ដោយការប្រមូលសំណាកវីរុសដែលមាននៅក្នុងសត្វមូស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsu0rcSLzrABBf1LFxk3AEuGCchrqxCPijxVwyQQ-tzcloeflqbRGQ4iu7TRGi9_dZ_jNufwQKd_vMS9EQRjHkbIFFQ43X-qp9-KrrxC1WhmQ_WLbk7YkCHn6njpS5lLQ4u2n1xs3JrH4TP5NtHqVuRcmAGchdw35Miv3slGoOA6vOGgB357gWo2AI_uD9/s1280/photo_2025-05-23_14-38-39.jpg

តើវីរុស West Nile ជាអ្វី? វីរុស WNV ឬ West Nile Virus គឺជាវីរុសដែលមានផ្ទុកនៅក្នុងសត្វមូស និងឆ្លងចេញតាមរយៈវដ្តជីវិតមូស។ សត្វពាហនៈមួយចំនួន និងមនុស្សអាចឆ្លងវីរុសនេះបានតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬត្រូវវាខាំ ប៉ុន្តែគេកំណត់ថានៅពេលសត្វមូសងា.ប់ វីរុសនោះក៏នឹងងា.ប់ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWX412qVxq7iNG-a5Y_Mx2KKCmSFWHEi4eGPdPtOsCmrKJ8yZV8W-N2xS2lmnJsZuv5hiRH5Hef87UGPOnMZG-7JE1K2cP8mMXU8DxTGPv5QIqosK9aWInWhvZfHVzYXtoHSZFxRIBaxuCcqYjILmzVZBGgaFoir9P9HBCTdg49BELtT_Uhlunvql9fN3E/s768/photo_2025-05-23_14-38-40%20(2).jpg

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ទោះបីជាពេលខ្លះវីរុសនេះអាចធ្វើឱ្យមនុស្សឈឺធ្ងន់ធ្ងរក៏ដោយ ក៏ប៉ុន្តែការរីករាលដាលរបស់វានៅក្នុងចក្រភពអង់គ្លេស គឺមានហានិភ័យចំពោះសាធារណជនទូទៅ “ទាបណាស់” ។ គេក៏បានបញ្ជាក់ផងដែរថា បើទោះវាជាករណីកម្រក្ដី ប៉ុន្តែ 1 ក្នុងចំណោម 150 វាបង្ករជាផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់មនុស្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVjfvLb92gbuwVg1oza8RyVkeAVgWMB68tHzmReL1u9jaFv3lMsDeRzdVPA9SQ6UD3uMQTDUUoVUbIZXcB9Pya9nhsSH5tg015ZQVQBibIXorIqwHHBdUADfOqneSmm_bEo_RJMt3-GmdFGO7p-7Na_WyXTsQLwzoz7qu7c3rwa8bAV_pE_EXCrFpxuC_z/s1280/photo_2025-05-23_14-38-40.jpg
វីរុស West Nile បញ្ចេញរោគសញ្ញាតិចតួចបំផុត ឬមិនមានអ្វីទាំងអស់ ប្រហែល 20% នៃអ្នកឆ្លងអាចកើតមានការឈឺក្បាល ក្តៅខ្លួនខ្លាំង ហើមកូនកណ្ដុរក រាគ ក្អួត និងបញ្ហាស្បែក។ ក្នុងករណីកម្រខ្លះទៀត វាអាចសម្លា..ប់អ្នកជំងឺតាមរយៈជំងឺខួរក្បាលធ្ងន់ធ្ងរ រួមមានជំងឺរលាកខួរក្បាល ឬរលាកស្រោមខួរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJRL1uDM-5bqBC-xKIG_WwUlK4L_HJZptKKyKiBqKWA9XUpWcYix7iwb7podLDBDdahVVJh0_v9Vp1er3j_pcop_IxBWGk4dULiPFDKvEQE5DK7x5_o3eccwrDbGeTD-JAoiSWx9Qi452oNEypKMPWaNZ9wD9i1tA9oZas0DIYxcgRXtkBUg7viOOHpp19/s400/photo_2025-05-23_14-38-41.jpg

គួរបញ្ជាក់ថា វីរុសនេះត្រូវបានគេរកឃើញដំបូងនៅក្នុងទ្វីបអាហ្រិច បន្ទាប់មកវាការចាប់ផ្ដើមរាលដាលដល់តំបន់មួយចំនួននៅលើពិភពលោកដូចជា អាមេរិកខាងត្បូង និងអឺរ៉ុបដីគោក។ ដោយឡែកគេបានដាក់ការសន្និដ្ឋានថា អាចបណ្ដាមកពីបម្រែបម្រួលអាកាសធាតុ និងកត្តាផ្សេងៗទៀត ដែលជំរុញឲ្យមូស និងវីរុសនេះមកដល់ចក្រភពអង់គ្លេសដែលនៅភាគខាងជើងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8YnLdwbGq8SNOHKYsYtKaEeDIXLjfY_fofJql6B6JfLtNzlT9Ei5eqMhmJin5eg6eU0ye7Ko66un0JJEVZwigambEdtoBnPOPjvh9jDcJHywZY0e0e2f8jXXKLHt6hvzzn1c1j5Hu9Vz6_xxWN2dOmOUWB0bECWfhERTKMF7m3p8orugYRYE7DMcOe_QY/s800/photo_2025-05-23_14-38-38%20(2).jpg

លោកវេជ្ជបណ្ឌិត Meera Chand អនុប្រធានផ្នែកសុខភាពធ្វើដំណើរ និងការឆ្លងមេរោគនៅ UKHSA បាននិយាយថា “ខណៈពេលដែលនេះគឺជាការរកឃើញដំបូងនៃមេរោគ West Nile Virus នៅមូសក្នុងចក្រភពអង់គ្លេស រហូតមកដល់ពេលនេះវាមិនទាន់មានការព្យាបាលជាក់លាក់ ឬវ៉ាក់សាំងការពារសម្រាប់មនុស្សទេ។ ចំណែកអ្នកជំនាញផ្សេងទៀត ណែនាំឱ្យកម្ចាត់ប្រភពទឹកដែលពួកវាបង្ករកំណើត ហើយស្វែងរកវិធានការការពារខ្លួន ដូចជាការប្រើប្រាស់ថ្នាំបាញ់មូស លាបឡេការពារមូស និងប្រើប្រាស់មុងជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDQkXyXMnKTIHSZV_1ACTXk5QfuSyLKY_2IoBJhIQs4-t-A_1n__Xq1vtRPYlBBrEsnFejpzxCpyoN0m7jt4muj7XMAdnJnrFHMt7UYIszGAD5L5UmxMZPA1zUEYa4H3GxfZlTrYJhTbZqU1t_XWKVQNJN5Awq9NiewLb5Pp9oXWzg5p3Xm_Su4o1QBh_e/s959/photo_2025-05-23_14-38-38.jpg

គួររំលឹកថា កាលពីឆ្នាំមុន មានការតវ៉ាមួយត្រូវបានធ្វើឡើងនៅទីក្រុង Seville ប្រទេសអេស្ប៉ាញ បន្ទាប់ពីមានការរាយការណ៍ជា 60ករណីអំពីការឆ្លង និងមានមនុស្ស 5នាក់បានស្លា..ប់បន្ទាប់កើតមានជំងឺដែលរួមផ្សុំដោយវីរុសនេះ៕

អាជីពគ្រូទាយពេញនិយមខ្លាំងនៅថៃ រហូតមានថ្នាក់បរិញ្ញាបត្រជំនាញទស្សន៍ទាយនៅសកលវិទ្យាល័យ

0

ប្រទេសថៃ ៖ ការទស្សន៍ទាយគឺជាអាជីពដ៏ពេញនិយម និងជាវប្បធម៌ដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ដែលបច្ចុប្បន្នសូម្បីតែនៅក្នុងសកលវិទ្យាល័យក៏មានថ្នាក់បរិញ្ញាបត្រមុខជំនាញទស្សន៍ទាយផងដែរ ដែលតម្រូវឲ្យនិស្សិតរៀនរយៈពេល៤ឆ្នាំ និងទទួលបានសញ្ញាបត្រក្លាយជាគ្រូទាយដោយស្របច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4253gdbeP3OlmCxipp3Fb-lnayPtmGrtuiqHU89HfedBT1k1RjxQTlLrTZ8vT1Gmw_Aq3rlaNDPN6TN53zk0pquq9m4qNmqCHlAK00eCiLOySzg6AK80Ie43aRRjfYbLkhp0-bGQv0ww0KFGTmq4T0wxHgugwxG9ovIoeopVq2RMprhB81uckOFIkQiOG/s748/image_2025-05-24_14-28-57.png

យោងតាមការបង្ហើបរបស់ប្រធានសមាគមន៍ហោរាសាស្រ្តអន្តរជាតិនៅថៃបានបង្ហើបថា ៖ បច្ចុប្បន្នមានសលវិទ្យាល័យមួយបានអនុម័តឲ្យមានការសិក្សាកម្រិតបរិញ្ញាបត្រខាងព្យាករណ៍ទស្សន៍ទាយ ដើម្បីឲ្យអ្នកដែលចង់រៀនជំនាញនេះអាចក្លាយខ្លួនជាគ្រូទាយស្របច្បាប់។ លោកមិនបានបញ្ចេញឈ្មោះឲ្យដឹងថាជាសកលវិទ្យាល័យណាមួយទេ ប៉ុន្តែលោកបានបន្ថែមទៀតថា ផ្នែកនេះត្រូវរៀនចំនួន ៤ឆ្នាំ និងតម្រូវឲ្យសិស្សត្រូវរៀនមុខវិជ្ជាដូចជា តារាសាស្រ្ត ចិត្តវិទ្យា គណិតវិទ្យា និងភូមិវិទ្យាផងដែរ បន្ទាប់ពីមុខវិជ្ជាហោរាសាស្រ្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiReAcSnGr4UpV6uAdDsYgW0lzh7mGMCL4Dex5ffqNLlZnJY0LUpOOkfcqCYqcM_ZcbfXiqdTW9i8cmZ6YVhS60bvvgzrfx_RJYVQttAWBr-_HvGvdl5IiaV8bZl8a6N5dty_9X_sjmBNzv6gcG_ZmvIcn1blOZB-FdYKaTxAL2c8j-UA2AHVWfC2-nW1QJ/s1280/photo_2025-05-22_16-24-41%20(2).jpg

ទោះបីជាមិនមានកម្មវិធីសិក្សាដែលមានឈ្មោះថា “ការទស្សន៍ទាយ” ជាផ្លូវការនៅសាកលវិទ្យាល័យណាមួយក៏ដោយ ប៉ុន្តែមានស្ថាប័នខ្លះផ្តល់ជូននូវវគ្គសិក្សា និងកម្មវិធីដែលទាក់ទងនឹងផ្នែកតារាសាស្រ្ត ការទស្សន៍ទាយ និងអនុវត្តន៍ជំនឿប្រពៃណីផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXWe0fnddpCNk1vLxDF0r-K3TIv9GGZYn-3qmG_K9eweprMFwmczranOfQKN2FBYwAabSaq_ZK7YUBYAPToeipE1H7iys7nrhuGdela3khZaFruyqYl4U5ZfiKiY56zckqQaB8N2r1dKpxs_nvHVd5y828ZrmjjXd-dX5mu1zproOpjYio-DXHYDSGyEnS/s1280/photo_2025-05-22_16-24-41.jpg

មនុស្សជាច្រើនបានចាប់អារម្មណ៍ និងបានសន្និដ្ឋានថានោះជា សាកលវិទ្យាល័យ Eastern University of Management and Technology ព្រោះតែនៅសកលវិទ្យាល័យនោះ មានកម្មវិធីសិក្សា វិញ្ញាបនបត្ររយៈពេលខ្លីក្នុងផ្នែកតារាសាស្រ្ត (Astrology) និងការទស្សន៍ទាយ។ វគ្គសិក្សានេះត្រូវបានរចនាឡើងដើម្បីបង្កើនចំណេះដឹងសម្រាប់បុគ្គលដែលចង់ក្លាយជាអ្នកទស្សន៍ទាយអាជីព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQN-CxvM6RuWkieGFEcZazykTW1leR-hE8MQb93Gv_y8G34OSjSYx8-k2zu731ku4sV122gEm5LDIq1un7yCjtm_zPA4BTqGev8xq-J5T_V1xSOZRBaep9TyxJC7mE2N6SNLp8QXI4WQwmHcxExAQtcQ1Qt3L1EnWb7wCwId8gPCgEGX-a83iUfapmjil/s669/photo_2025-05-22_16-24-42.jpg
ក្រៅពីនេះក៏មានសកលវិទ្យាល័យមួយចំនួនទៀតដូចជា សាកលវិទ្យាល័យ King Mongkut’s Institute of Technology Ladkrabang (KMITL), សាកលវិទ្យាល័យ Assumption University (AU) និង Uranian Astrologers Club Thailand (UACT) ក៏មានកម្មវិធីសិក្សាស្ដីពីការសង្កេតពីតារាសាស្រ្ត គោលការណ៍មើលហុងស៊ុយ ហោរាសាស្ត្របែបចិន ឬបែបថៃ និងវិធីសាស្ត្រទស្សន៍ទាយស្ថិតិស៊ីស្ទេម ដែលសិស្សានុសិស្សអាចយកមកប្រើក្នុងជីវិតប្រចាំថ្ងៃបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpNOoIW_ZUyMILUiniJ8ETpKCj346iy7lZudyTKjYhR-oywOTBm3Ol4UvJp4Jr_-8FB0CuO1CAWYSU5TUftQhpHhGqlDln-s5ihem-xrxICj1r3VhajDShH-6Kg6r_xU-i0DfrdqxETs-5WoaTJP7ywWZyANGaint1fn8Hc7Ft0_F1fdY4fEr1pHchnMq/s1280/photo_2025-05-22_16-24-43.jpg

ព័ត៌មាននេះ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងមានអ្នកចង់សិក្សាពីជំនាញនេះច្រើនផងដែរ ព្រោះអាជីពទស្សន៍ទាយនៅក្នុងប្រទេសថៃបច្ចុប្បន្នកំពុងមានការពេញនិយមខ្លាំង។ បើតាមសេដ្ឋកិច្ចវិទូរដែលបានធ្វើការវិភាគលើការចំណាយរបស់ប្រជាជនថៃជាប្រចាំរកឃើញថា មានថវិកាប្រមាណ5 ពាន់លានបាត (ប្រហែល 150 លានដុល្លារ) ដែលគេអាចប្រមូលបានពីវិស័យមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOub_aK_fczcODk4Qr6fh8U4G-AVyEhKMvbG03R_GzJgJkY0SiC_wo_h5TQymrUu4IFbtvp5hA449KGKJjc9arq42G1AuCpVq1zQEFenqJugmAtndLnNRmQ09gd6i8w4XG2U3CzgiNXQSx2JymDH2okHkXe0C2LOg7No2kUMff7U9ldSK_tD_mR-Zwa3Xa/s620/photo_2025-05-22_16-24-44.jpg
វិជ្ជាជីវៈនេះក៏បានសម្របខ្លួនទៅនឹងសម័យទំនើបផងដែរ ដោយមានគ្រូទាយជាច្រើនផ្តល់សេវាកម្មរបស់ពួកគេតាមអ៊ីនធឺណិតដូចជា ការអានបាតដៃ, ការទាយដោយសន្លឹកបៀ ឬកាត Tarot , ការមើលហោរាសាស្រ្ត ដែលធ្វើឱ្យពួកគេអាចទទួលបានចំណូលកាន់តែទូលំទូលាយ៕

 

 

គ្រូបង្រៀនអាមេរិកបារម្ភពីបច្ចេកវិទ្យា AI ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស

0

សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នកគ្រូបង្រៀនម្នាក់នៅអាមេរិកទ្រាំលែងបាន ក៏ដាក់ពាក្យលាឈប់ពីការងារ ដោយសារកូនសិស្សប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើកិច្ចការសាលា រហូតលែងចេះអាន និងសរសេរអក្សរ ។ អ្នកគ្រូរូបនេះបារម្ភពីបច្ចេកវិទ្យា AI ធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំនាថ្ងៃអនាគត និងសំណូមពរឱ្យហាមឃាត់កូនសិស្សប្រើប្រាស់ រហូតដល់ចូលរៀនសាកលវិទ្យាល័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtttIAlifd1RqInbsJLVfJJ1mUqqPuWTlqajP4joUNjwARskxKclGmbkm-1mDuOnPvhQj-Y2XjOKdlW4b6lDOo-SjbYKKK7iZmymXDvLVnoFFYh3TIYo2cTehHqdraIPn2Rtnms5PFzg2kOVpzi-wngqFdsBXcGkevvB7Yf3rEffc29nL6Va8Qi0IdmRma/s976/image_2025-05-24_14-15-28.png

អ្នកនាង ហេនណា ម៉ារៀ គឺជាគ្រូបង្រៀននៅវិទ្យាល័យមួយកន្លែងនៅអាមេរិកធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីនាងបង្ហោះវីដេអូក្នុង TikTok និយាយថា នាងបានលាឈប់ពីការងារជាគ្រូបង្រៀនក្រោយពីបង្រៀនកូនសិស្សរយៈពេលជាង៣ឆ្នាំ ដោយសារបច្ចេកវិទ្យា AI កំពុងបំផ្លាញការអប់រំរបស់កុមារនាពេលបច្ចុប្បន្ន ដោយវីដេអូរបស់នាងមានចំនួនទស្សនារហូតដល់ជាង១លានលើក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrACamIAhkn4nEzVBAlUuHJzSqdqipDdmSzmJtKUxNXaVwaC1_01UZRj_YBT6i32GFzL9MMEtEaOsHXPTG4FVrlqmNvUHaUXQSwBuB29uDUjzyXsUr3DXdrh4ZqbWJXy_qBCBuKnErmo2wpyxVQb-2DzoSxKbgMtrACPZtLkbRUgtVWF0qdtzyv2ShbIOB/s1200/photo_2025-05-23_09-19-47.jpg
បច្ចេកវិទ្យា AI បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ និងធ្វើឱ្យការបង្រៀនសិស្សកាន់តែពិបាក ដោយសារសិស្សពឹងផ្អែកលើបច្ចេកវិទ្យាឱ្យជួយធ្វើលំហាត់ និងឆ្លើយសំណួរផ្សេងៗជំនួស ។ ពួកគេពុំព្យាយាមប្រើប្រាស់សមត្ថភាពរបស់ខ្លួនទេ ហើយវាធ្វើឱ្យការសិក្សាធ្លាក់ចុះ ។ បច្ចេកវិទ្យាធ្វើឱ្យក្មេងៗលែងចេះអានអក្សរ និងចាប់អារម្មណ៍លើមេរៀនតិចជាងមុន ដោយពួកគេប្រើប្រាស់ឧបករណ៍អានជាសំឡេង ។ ក្រៅពីនេះ ពួកគេប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការកម្សាន្តប៉ុណ្ណោះ ប៉ុន្តែពុំរៀនសូត្រពីបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvCjMHHvUr7v8G6WKQ551yhFl4NKQRbrl4Q2YrH-fuIoALkfi1Za3TTyVOwlq9Shc3ZjXzByUW4NwuL4Kk0cVhr3i3xOeb_ygt5W-oH_A5RrfunsxRXobUJ_25USwp9KD9h-t6fex4ei8gru6xhhwpCAq3w6_Pi4HI-ANxKb6-JNZcst6A3hyphenhyphen0zR8vGPwr/s1024/image_2025-05-24_14-15-29.png

អ្នកនាង ម៉ារៀ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា នាងទើបតែលាឈប់ពីការងារគ្រូបង្រៀន ក្រោយពីបានបំពេញការងារនេះរយៈពេលជាង៣ឆ្នាំ ពីព្រោះនាងយល់ថា ការរៀនសូត្ររបស់សិស្សពុំល្អប្រសើរ ដោយសារពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក ។ ពីដំបូង AI ជួយឱ្យការងារបង្រៀនមានប្រសិទ្ធភាព បើយើងបង្រៀនក្មេងៗឱ្យចេះប្រើប្រាស់វាយ៉ាងត្រឹមត្រូវ ប៉ុន្តែបើអនុញ្ញាតឱ្យពួកគេប្រើប្រាស់វាដោយសេរីក្នុងបន្ទប់រៀន ពួកគេនឹងពឹងលើវាជានិច្ច ហើយឈប់ធ្វើកិច្ចការសាលាដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaahVqbpcZrqAoGcBlltgTM89tzLimgdIwfKPDu8BFfViDui13RnVssDhnzKnP-c0EWTUWqy2N0ftHl34aM3Z2CBOaBD5URFmdY5bc0UtraSd8XS90XyP2BGFAMAzkgOqCilq_rr-1Y-lJ87-IFDila4w9Xk9M4_SdZm2SdSPoXNS5qb8XgPvpQHpePXsm/s1600/image_2025-05-24_14-15-30%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaahVqbpcZrqAoGcBlltgTM89tzLimgdIwfKPDu8BFfViDui13RnVssDhnzKnP-c0EWTUWqy2N0ftHl34aM3Z2CBOaBD5URFmdY5bc0UtraSd8XS90XyP2BGFAMAzkgOqCilq_rr-1Y-lJ87-IFDila4w9Xk9M4_SdZm2SdSPoXNS5qb8XgPvpQHpePXsm/s1600/image_2025-05-24_14-15-30%20(2).png

អ្នកនាងបានឱ្យកូនសិស្សសរសេរអត្ថបទវែងៗ ហើយសង្កេតឃើញថា អត្ថបទដែលកូនសិស្សសរសេរប្រើប្រាស់ភាសាយ៉ាងត្រឹមត្រូវ ធ្វើឱ្យនាងឆ្ងល់យ៉ាងខ្លាំង ។ នាងក៏ប្រើប្រាស់ AI ឱ្យកែតម្រូវអត្ថបទសិស្ស គឺពួកគេយកអត្ថបទចេញពីកម្មវិធី ChatGPT ទាំងស្រុង បន្ទាប់មក នាងក៏ឱ្យពួកគេសរសេរអត្ថបទជាថ្មី ។ ប៉ុន្តែក៏មានកូនសិស្សខ្លះសរសេរអត្ថបទដោយខ្លួនឯងដែរ អ្នកនាងពុំបន្ទោសសិស្សទេ ប៉ុន្តែបច្ចេកវិទ្យាផ្តល់គុណវិបត្តិ ច្រើនជាងគុណសម្បត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIa374i73lRvGZ5Bj_VgA5Er1fTpx10TpQM6F8N0uuQnlZtulxMzQ5bKzy_9Qq3qYua-S1hcqI1bta2rrdOE3lTznfDjIT1zqfrwmgysok0HDtYItJBR1EwUazqbJneM-AzsusKJT9OiWd9oybflYnxzm7troB9IfKYPeoYD29PbhIpCRonh76fZkiB4BI/s1078/image_2025-05-24_14-15-30.png

ហេតុនេះ យើងគួរហាមឃាត់សិស្សកុំឱ្យប្រើប្រាស់បច្ចេកវិទ្យា រហូតដល់ពួកគេចូលរៀននៅសាកលវិទ្យាល័យ ។ គ្រូបង្រៀនគួរគិតពីបញ្ហានេះ ដោយតាមដានលទ្ធផលការសិក្សារបស់សិស្ស និងប្រៀបធៀបជាមួយសម័យពុំទាន់មានបច្ចេកវិទ្យា ។ បច្ចេកវិទ្យា AI ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សយ៉ាងខ្លាំង ដូចជា ៖ ប៉ះពាល់ជំនាញការសរសេរ ការអាន និងវិភាគ ៕

មកស្គាល់ផ្លូវជាតិមួយ ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ

0

ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនង ប្រជាជននៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់គ្នា ហើយក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត (ព្រំដែនកម្ពុជា-ថៃ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2QAzOdGzJtX13TvcVSKV8NVLelrqwxm_nLtK9eoNMs0n9KIf2DIDLQDPIQSNnnsKbtkU7WMFqoGqPEh013GPBAWEC_L7ikPAUdM3ZZtRBjMYxceOqgFFNmJkLwjELrtubM_RcQSy9ULoaivm6lBx3gHj5n3fdYZUH2SWrcDxT6EtMHIzUjC3VhTuLHkI_/s1280/image_2025-05-24_13-25-39%20(2).png

ផ្លូវជាតិនេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0gAGCPtywTlDzyWWXqwaiip9xR8YldSi5FCtFx27NlVhwHmzxn2WkdnV9pcKIySR0dak0G6FQOfLsu937pk3f1wfQRaww8lJK3Df7Ge3nUnD5XlCbpgqhEB7BETjsbjq6s95BIhGQxwC_lsKWr_DbDLhndHsb9vKZJpUW2RQz3uo7Sr-cx9bOvufJcdNI/s1280/image_2025-05-24_13-25-40.png

ផ្លូវជាតិលេខ៥ មានប្រវែងសរុប ៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgijoEXLiYN6msuj8-ktQnB5tcIk6tATDlN0HVkq3EGZFQTScad6z9tGou5nMPYWB8jjn1Lqr0fJcEh_9t3OuyH16gqRD2YH7vZW0hQFdrCouqtQOQ6I1_0mUzCQ3dbn9fo5b_Go2AHpRPrRd6EaoW7utNH3lKUaOltP5gRJZ3TkbmJLOG2g8hNfXl9fE3u/s1440/image_2025-05-24_13-25-41.png

ផ្លូវនេះ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គ(GMS) ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjViPszdyaOe1Czz5eRLS9S1U9KjZQDy4HglLR1-dMU2wRPEclxMW7qwSkL-Ks1Wt0tfvxtSt0y0FkAk2RigZxz4D89l1NUaGfvxV7Loby9OFrcM0DsXX4dCQPOPoh9-Ls1hGUCLT-sZvQ8g77ltyFGb6jE9y1d1l6zpoDJm7cWad7Ql8uqYbzMVWMYISNj/s1440/image_2025-05-24_13-25-38.png

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥ ចំណាយពេលសាងសង់៥៥ខែ និងថវិកាជិត១៦៦លានដុល្លារ ក្រោមកម្ចីរបស់ជប៉ុន ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២២៕

រដ្ឋបាល Trump ដាក់សម្ពាធសកលវិទ្យាល័យ Harvard លែងឲ្យមាននិស្សិតបរទេសចូលរៀន

0

សហរដ្ឋអាមេរិក ៖ រដ្ឋបាលលោក Trump បានបញ្ចប់សិទ្ធិសកលវិទ្យាល័យ Harvard ក្នុងការទទួលចុះឈ្មោះនិស្សិតបរទេសឲ្យចូលរៀននៅសាលាតទៅទៀត ក្រោមហេតុផលថាខាងសាលាមិនបានអនុវត្តតាមសំណើររបស់រដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មានបរទេស BBC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVhGyB4roY7PFj9SPePlzrsoTQpdmglTokFjZcGI8MVoINp8mPFJMEhPp-gJfBACOeom2imK4BfqotYbb7NjsbDu_NHFhUXsobyXzTqX3j8aTv8T7OX-_YJetOK_RAw15oVfqN3d46jGggvOvkqYnVtp092lE33jB5WLL9yqkoIp4xlBgix4meJqVSgpQ5/s1280/photo_2025-05-23_13-34-30.jpg

កាលពីថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 រដ្ឋមន្រ្តីសន្តិសុខក្នុងស្រុក អ្នកស្រី Kristi Noem បានប្រកាសថា សាកលវិទ្យាល័យ Harvard ត្រូវបានដកសិទ្ធិចូលរួមកម្មវិធីនិស្សិត និងការផ្លាស់ប្តូរអន្តរជាតិ (SEVP)។ នេះមានន័យថា Harvard មិនមែនជាកន្លែងសម្រាប់ទទួលនិស្សិតអន្តរជាតិបានទៀតទេ។ អំពើនេះប៉ះពាល់ដល់និស្សិតបរទេសប្រហែល 6,800នាក់ ដែលត្រូវប្តូរទៅសាកលវិទ្យាល័យផ្សេងទៀត ព្រោះបើមិនដូច្នេះទេពួកគេនឹងបាត់បង់សិទ្ធិស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGVrc0HogFI1jpAlsBBfeXw98Z1nWM1R1ciuq1irQdQ2ciNDGUxILGCrFMAVyng7XQgpPb-XvCStR1Hx2oWQbgkwXNalxUGXrbqODueXEln_lxCC0GL9qshKm9SiJxP3O4pc8c_PtjFyK-KRADmd5iymyFotsHh_oVrhZv4jX2PVJCT3jYlb4uzSHytADY/s770/photo_2025-05-23_13-34-33.jpg
រដ្ឋបាល Trump បានអះអាងពីមូលហេតុជាច្រើនដែលនាំឲ្យមានសេចក្តីសម្រេចនេះ គឺបណ្ដាលពីសាកលវិទ្យាល័យ Harvard បានបដិសេធមិនផ្ដល់ដល់រដ្ឋាភិបាលនូវបណ្ដាព័ត៌មានដែលទាក់ទងនឹងសកម្មភាពខុសច្បាប់ជាយថាហេតុរបស់ពួកនិស្សិតបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDRE1coP61UD0olyTZ5lyTVZC5nsiXI1LnzKiwf9jg6K5pQfCvbgbcH_1NE-sLUIIHy1Nq-bP5zOA4nsc7xdK_nVAebMMkDD2Wy8zcaYMmvCNUoBnOvUDucZ3Lf79ror91slefvowzuhO9eOFO2OQcVKNgY8FdNOOCnt2Hp6u_WmToSFSxrfsRCsOCIu0y/s1280/photo_2025-05-23_13-34-31.jpg

គួរបញ្ជាក់ដែរថា ការសម្រេចច្បាប់រឹតបន្តឹងការទទួលសិស្សនេះ មិនមែនសម្រាប់តែនិស្សិតបរទេសក្រោយៗដែលត្រៀមនឹងចូលមករៀនក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកាត់ផ្ដា.ច់និស្សិតបរទេសចេញពីសាលាតែម្ដង រួមទាំងនិស្សិតចាស់ៗដែលកំពុងរៀនផងដែរ។ វាបង្ករឱ្យមានការភ័យខ្លាច និងការខកចិត្តក្នុងចំណោមសិស្សរាប់ពាន់នាក់ដែលអនាគតរបស់ពួកគេស្ថិតក្នុងភាពទន់ខ្សោយនៅឡើយ។ និស្សិតវ័យ 22ឆ្នាំម្នាក់មកពីប្រទេសស៊ុយអែត បាននិយាថា ៖ ខ្ញុំចងចាំថ្ងៃដែលខ្ញុំបានទទួលឳកាសចូលរៀននៅសាកលវិទ្យាល័យ Harvard វាជាថ្ងៃល្អបំផុតនៃជីវិតរបស់ខ្ញុំ ប៉ុន្តែពេលនេះខ្ញុំមិននឹកស្មានថាពេលវេលារបស់ខ្ញុំនៅក្នុងសាលាមួយនេះ ត្រូវបញ្ចប់ដូចនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk2_oSrEkKypvUGSsvSpxRDV2YtM0TmPDq4GC6isuhcPXv0r9ZzV9cwsH5IrSeJw7Rr4dOfJhP4LGteN6ReEBdt11wtCvoBSGWr7c0PDDO56MV8rs84RumL0CPa9cx-IeGw5ND00VAfUB-aUj_4IGQvw84jN2Ghq4ZFCwJdSs4CP-CFNktEGsglbreM8Qo/s768/photo_2025-05-23_13-34-32%20(2).jpg
ចំពោះស្ថានភាពនេះ Harvard បាននិយាយថា ៖ សកម្មភាពរបស់រដ្ឋបាល Trump គឺមិនសមស្របនឹងច្បាប់វាប៉ះពាល់ដល់បេសកកម្ម និងសហគមន៍សាកលវិទ្យាល័យ។ កន្លងមកមាននិស្សិតបរទេសដែលមកពីជាង 140ប្រទេស បានចូលមករៀន និងប្រើប្រាស់ចំណេះដឹងរបស់ពួកគេក្នុងជួយប្រទេសនេះឲ្យកាន់តែរីកចម្រើនមកដល់សព្វថ្ងៃ តើនេះជាអ្វីដែលពួកគេត្រូវទទួលបានឬ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcppyXuE1Sn8grihZp_u3pcgc8LfH4MuiRANf8h2UQ0TXf78VciJt1hHTq4MpsHal3bGMX4uaKlw5Ecl6lMZ3op8f8RKI3taFbX2EllcbuEh1hrvbsVzW6EPRVWX6UQt97NC6ebSJVNHuMUk4YkX6MJ-xcAwHnKyIU8cKDDdws1x5BncadlgDjQ_ADBUkx/s1000/photo_2025-05-23_13-34-32.jpg
ការផ្ទុះការប្រឆាំងនេះ គឺជាផ្នែកមួយនៃជម្លោះដ៏ធំ រវាងរដ្ឋបាលលោក Trump និងសាកលវិទ្យាល័យឈានមុខមួយចំនួន ដែលទទួលរងការគំរា.មកាត់ថវិកាជំនួយ ការទទួលបណ្ដឹ.ងពីសាលាដំបូង ការកៀបសង្កត់សេរីភាពក្នុងការនិយាយ និងឯករាជ្យភាពរបស់វិទ្យាស្ថាននីមួយៗ៕

 

 

សម្តេចធិបតី ស្នើឱ្យក្រសួងធម្មការ គ្រប់គ្រងអ្នកដែលអះអាងថា មានបារមីកាន់

0

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងធម្មការ និងសាសនា ធ្វើការគ្រប់គ្រងអ្នកអះអាងថាមានបារមីកាន់ ខណៈបច្ចុប្បន្នហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។

សម្តេចធិបតី មានប្រសាសន៍ថា៖”ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមិនខុសច្បាប់នោះទេ។ ប៉ុន្តែ អ្នកយកសាសនាធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ព្រោះវាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម”។

ការណែនាំរបស់សម្ដេចធិបតី ធ្វើឡើងបន្ទាប់ពីមានវីដេអូស្រ្តីម្នាក់ តាំងខ្លួនជាអ្នកមានបារមី បានទៅប្រោសព្រំទៅលើកងទ័ពដែលឈរជើងនៅតំបន់ប្រាសាទតាមាន់។

ស្របពេលដែល ស្ត្រីម្នាក់នេះ ធ្លាប់ត្រូវបានក្រសួងស្ថាប័នជំនាញហៅមកធ្វើកិច្ចសន្យាពាក់ព័ន្ធម្ដងរួចមកហើយ ក្រោយពីសម្ដែងធ្វើជាតួអង្គព្រះនាងឥន្ទ្រទេវី៕

តើមានភេសជ្ជៈ និងចំណីអាហារអ្វីខ្លះដែលហាមបរិភោគជាមួយទុរេន?

0

ភេសជ្ជៈ និងចំណីអាហារផ្អែមមួយចំនួនពុំអាចបរិភោគក្នុងពេលតែមួយជាមួយទុរេនទេ វាពុំមែនបណ្តាលមកលើសជាតិផ្អែម ប៉ុន្តែការបរិភោគទុរេនជាមួយចំណីអាហារទាំងនេះអាចប៉ះពាល់សុខភាពខ្លាំង ឬរហូតបាត់បង់ជីវិតក៏មាន ។ ហេតុនេះ ដើម្បីបរិភោគទុរេនយ៉ាងមានសុវត្ថិភាព គួរចៀសវាងភេសជ្ជៈ និងចំណីអាហារដូចខាងក្រោមនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeLzaMm96vY2bupFX17OO0_ADfXzs4KcPipZY9KcBJYM9Bxc5a62yNpffZZ7rRVVaRtp7On498Zhruix8Jy1POEjdqM3RzHXbojhpoEuwERz3te7W3UjiHSL_M1FLB7K3DNPlYW3oyDtNaK0lJgN2rj5r-9UFNY8MAKwR1wDZfzUMyhjmbN2_5oBYy58P2/s1020/image_2025-05-24_08-54-25.png

១-ស្រា ៖ ផ្លែទុរេនមានសារធាតុស្ពាន់ធ័ររារាំងដល់ដំណើរការរបស់អង់ស៊ីមក្នុងថ្លើ មដែលមានតួនាទីបំបែកជាតិអាល់កុល ។ ការបរិភោគទុរេនក្នុងពេលផឹកស្រាបណ្តាលឱ្យជាតិពុលប្រមូលផ្តុំក្នុងរាងកាយ, ក្តៅក្នុង, បេះដូងលោតញាប់ ឬគ្រោះថ្នាក់ដល់ជីវិត ។ គួរផឹកទឹកឱ្យច្រើន និងប្រញាប់ទៅមន្ទីរពេទ្យ បើមានអាការៈខុសប្រក្រតី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9B8OA888-ED1jZlCtATVtzAYgA5Gclo9uCP42f0zB8zvkah-579D6357nW5I0b0OkwCzuVPBoLKAPDWri31h0iAY9VwN_Z4DW4oRXZs2QLksZaRjD8UG2OElAjjrMZdn5UHZ1fmZz4mTIyn-YmgNCnp2YOHW9i5Nf1uJQP3O0sZiP4NCle64WxIjxlFc5/s1920/image_2025-05-24_08-59-17.png
២-ភេសជ្ជៈហ្គាស ៖ ទាំងទុរេន និងភេសជ្ជៈហ្គាស សុទ្ធតែមានជាតិស្ករខ្ពស់ បើបរិភោគទាំងពីរមុខនេះចូលគ្នា វានឹងបង្កើនកម្រិតស្ករក្នុងឈាមយ៉ាងឆាប់រហ័ស ជាពិសេស អ្នកកើតជំងឺទឹកនោមផ្អែម គួរប្រុងប្រយ័ត្ន ។ រីឯមនុស្សទូទៅ ប្រឈមនឹងជំងឺធាត់ ទឹកនោមផ្អែម និងជំងឺបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiGNxD55sGLxrr66ns3e9Mo6ijFYKcIgrfvw7FvBD7RwWMs6zf0uiHvtmzq7A9Sd1nMkQKMXzTYzcPz04Ia8kTRVa3Zik78Iy_8kj6ubDRnc_ZqGLQkxSabZUjFjJEcoeAfrZcRT19F3FUuIKWTjM-hfLyTXPDi6iw9NpbsCHX9WrNmRaY6AqDClkOL97b/s600/image_2025-05-24_08-59-23.png

៣-នំផ្អែម និងបង្អែម ៖ ការបរិភោគនំផ្អែម និងបង្អែម ដែលមានស្ករច្រើនជាមួយទុរេនកាន់តែធ្វើឱ្យរាងកាយទទួលយកជាតិស្ករច្រើន រួមទាំងប្រឈមជាមួយជំងឺរ៉ាំរ៉ៃ និងប្រមូលផ្តុំជាតិខ្លាញ់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTmJDqWyQkkmPjVLFqXmSUWq-54dVGJXjF6rkKEdyKgjCVb2PjgTZrr-O4A_11exwx5lZLmSJlc_44O4UgL-St07m96Bhrh8MbBzmY4PaasmpwqNB9dETM1B7n7ncvy5vWfQFR7Vt0OW1bZhT3jMuawtEfXqS1c09CIL83afOCl1wpV9Db1nRBZP7av6tx/s1200/image_2025-05-24_09-00-27.png
៤-ផ្លែឈើមានជាតិស្ករខ្ពស់ ៖ ផ្លែមៀន សាវម៉ាវ ស្វាយទុំ និងខ្នុរ សុទ្ធតែមានជាតិស្ករខ្ពស់ បើបរិភោគផ្លែឈើទាំងនេះជាមួយទុរេន វានឹងកាន់តែបង្កើនបរិមាណស្ករក្នុងឈាម ។ ក្រៅពីនេះ យើងនឹងប្រឈមនឹងជំងឺទឹកនោមផ្អែម និងឡើងទម្ងន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdEuxUJPkNF1_I7jD_tRGJRD0moATA7qtrURzihmmlIiYSGlUFEXm_JVBsQ3of732KLrKXQLRQUmIh-F1Zg3By-u82KSRYf6W5igbxMk9QbJ0FQV6FsebmKcY5c3JgJwfiQo82DaSOGvaGStr7jCBKy5bKYDiTj2a1_ixW9cGWC2H3bTwROmGBJDFdY1mm/s1642/image_2025-05-24_08-59-21%20(2).png

៥-ភេសជ្ជៈប៉ូវកម្លាំង ៖ ការផឹកភេសជ្ជៈប៉ូវកម្លាំងដែលមានកាហ្វេអ៊ីនខ្ពស់ក្នុងពេលបរិភោគទុរេន គឺជំរុញឱ្យបេះដូងលោតខ្លាំងបណ្តាលឱ្យក្អួតចង្អោរ និងក្តៅខ្លួន ។ គួរចៀសវាងផឹកភេសជ្ជៈប៉ូវកម្លាំង និងបរិភោគទុរេនក្នុងពេលតែមួយគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2O-5WNFjBVSxOOmsCgGudxnHt6rJOPUE-Mvht9FhsqrE8J96nwwV4dvs50sa3f0kp4CtbXPqLQWEzh8xnNWJY9ATcXqPCRs7qEjQrgx5ogPEDSqxDclxqngQzwOtUGGmk6MbwgJuygutYDcVUkTyaHv5vo4HmL0HwjWTzrc8wQi8kl7hWMfGTogEtuK2/s1920/image_2025-05-24_08-59-19.png

៦-កាហ្វេ ៖ កាហ្វេ និងទុរេន ផ្ទុកនូវសារធាតុជំរុញការរំលាយអាហារ ហើយការបរិភោគទុរេនផង ផឹកកាហ្វេផង នឹងធ្វើឱ្យរាងកាយក្តៅខ្លាំង ខ្វះខាតទឹក និងអំបិលរ៉ែ ។ ផលប៉ះពាល់ គឺអាចវឹលមុខ និងបាត់បង់ស្មារតី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_RD6VkFTHEHku8FFCitKLnk2gEOaot9toV20ABPon844y7mKwAFr-KDpE1g6B4AwSL-n25m79zSmrILQ5LpPJ6kH8E8-ARtafT8SQwXuRtIo4PGF9O24LeibAUC7FfoAX5QQF1T2eFBLXteNs6aS3tjHJEx-RfG-orw60Kzb9KcRiCNTYjd-W-E4DfghB/s3200/image_2025-05-24_08-59-23%20(2).png
៧-អាហាររសជាតិឌិត ៖ ការបរិភោគអាហាររសជាតិឌិត ឬអាហារហឹរជាមួយទុរេនដែលជាផ្លែឈើក្តៅ គឺធ្វើឱ្យហើមពោះ ឬក្តៅក្នុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6C_w-XF80lwhoGJiVxx9KIuT9bcn99xYTfTJ-8hZbyxrtBNugI-1w03hykxtFIH8Bo8JQ82YjF4HanNl7G5sCM3sOGcd6IZbKA57J86gzN1FIs40f_rRJ9h-U1ASckFLqnnWbDIEZEDNys-IiMObNVxs3tw7cSerCb1J70eF_Ysj5GoEWSt0KRbBsV5gP/s720/image_2025-05-24_08-59-32.png

មនុស្សខ្លះគ្មានផលប៉ះពាល់អ្វីទេ ក្រោយពេលបរិភោគទុរេនជាមួយអាហារ និងភេសជ្ជៈទាំងនេះ ប៉ុន្តែអ្នកផ្សេងទៀតប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ ដូច្នេះ គួរពិនិត្យអាការៈរបស់ខ្លួនក្រោយពេលបរិភោគ ចំណុចសំខាន់ ត្រូវបរិភោគទុរេនក្នុងបរិមាណសមល្មម មិនបរិភោគច្រើនពេក ដើម្បីមានសុខភាពល្អយូរអង្វែង ៕

វៀតណាមបើកក្រុមហ៊ុនអាកាសចរណ៍ថ្មី «Sun PhuQuoc Airways» ទទួលភ្ញៀវទេសចរមកលេងកោះ Phu Quoc (កោះត្រល់)

0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យបើកក្រុមហ៊ុនអាកាសចរណ៍ថ្មី ឈ្មោះ «Sun PhuQuoc Airways» ដើម្បីទទួលភ្ញៀវទេសចរមកលេងនៅកោះ Phu Quoc (កោះត្រល់) ដោយកំណត់គោលដៅឱ្យក្រុមហ៊ុននេះមានយន្តហោះ រហូតដល់ជាង៣០គ្រឿង ក្នុងឆ្នាំ២០៣០ ។ នេះបើតាមការអះអាងរបស់ Sun Group គឺជាក្រុមហ៊ុនអាកាសចរណ៍មេរបស់ក្រុមហ៊ុន Sun PhuQuoc Airways មកកាន់សារព័ត៌មាន AFP កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDG934n8hrCqdJZuTuBRRSmpuSSpW6wvMPhJ0ao6tzrsbyi_L4EU80Oz2bCdyLsFGdybq1EswXEVTgsY4W45ny-_aD4mRXgR-xXs0Sfg3fY08HShzodW-Ojp7ovP2ccZa8_F3vR0wMNrrIQE1SOLKLfNnVgW2r9v_Vh2JmJuQ3gplefPzotm4Hv-aWvyK6/s1024/image_2025-05-24_08-46-56.png

វិស័យអាកាសចរណ៍របស់ប្រទេសវៀតណាម បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកំណើនពលរដ្ឋវៀតណាមមានជីវិតធូរធាកើនឡើង ហើយពួកគេមានប្រាក់គ្រប់គ្រាន់សម្រាប់ការធ្វើដំណើរតាមយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnMfpZm0ehwpzp1e2Fo4EQuKyjNuLaTfympmP-1GLT7HODQ04fSnpMV2PwMM9nCGhmLbN-igQOqF7yONwMIE_Edl-llK_37uxCVf85ADVi6QHYUEgcGj-fHWmqMeMde-VIy-KDMgw2C8QhqONmKLmu_syKhK4K3CiQOlM0suOlcLDYx6kn1LPTm-XQKt5u/s1280/image_2025-05-24_08-46-57%20(2).png

ក្រុមហ៊ុនអាកាសចរណ៍ Sun PhuQuoc Airways (SPA) នឹងទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកោះ Phu Quoc (កោះត្រល់) ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមឱ្យបានច្រើន ហើយកោះ Phu Quoc នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរវៀតណាម និងបរទេស ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនអាកាសចរណ៍ Sun Group ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBCnWtjNkW5VKSzNLJzKR7tapKWJ0JOO8myzhiAccuh12JJPMxfA6y6_Wbigzw7OwE0UrqcTqx6mE17nc_P8oKMltQK7kTkT8dYKm93CbvAFQPQIL3cUnz7IXo6vafhi1cSWEi-HJ_-q6R8CwXpId9kE0-qbmpm1seU4jUPrKKy9juVub9IfaEGPllSba_/s960/image_2025-05-24_08-46-57%20(3).png
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនឹងផ្តោតគោលដៅទាក់ទាញទេសចរណ៍ និងក្រុមហ៊ុនអាជីវកម្មធំៗជាច្រើននៅប្រទេសវៀតណាម និងទូទាំងពិភពលោក ។ ក្រុមហ៊ុន Sun Group បានវិនិយោគប្រាក់ក្នុងវិស័យអាកាសចរណ៍ ស្មើជិត១០០លានដុល្លារ និងមានគម្រោងបង្កើនយន្តហោះឱ្យបានចំនួន៣១គ្រឿង នៅឆ្នាំ២០៣០ ។ យន្តហោះដឹកអ្នកដំណើរដំបូងរបស់ក្រុមហ៊ុន Sun PhuQuoc Airways គឺនឹងចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbrbw-KMV5muIX69h23zFyGICkbrWx4WrvNxZCcCwNp0SHa5N2woCmWYWc8c_N7gjdTzKC_6EgRhXho22ODxtf0rWqSq45X5HvaSskh6hm1sbmRmDPqCqrmJg5rdNqr7xULYqU_Mh0lEzSN3iRuEW1XHPmEuFFkG4-wpZQ1vQEH9b3lctszM2bJBI7TFj5/s820/image_2025-05-24_08-46-57.png

ក្រៅពីវិស័យអាកាសចរណ៍ Sun Group គឺជាក្រុមហ៊ុនអចលនទ្រព្យ និងការកម្សាន្តដ៏ល្បីល្បាញ ហើយក្រុមហ៊ុននេះមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកន្លែងទៀតនៅទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXcGv0Qb6mpESOmq3wpHW4QS_82TNJzbGvgZeO5nq8R0Yauy0BHZSVrhx54c02zVfghCnO2wyxEJR4D0BurCiKgUv8kJouyU3WYr-FnUfQWMHUd5rkIvBpA6Cp7bSPFZCwML1asjM4WtkbU7wms_2uy_X9LTgoQ17jz49RKoATp7Rmr8mF23GvviKCr5GG/s1600/image_2025-05-24_08-46-58.png

គួរបញ្ជាក់ថា ប្រទេសវៀតណាមមានក្រុមហ៊ុនអាកាសចរណ៍ជាតិ ដូចជា ៖ ក្រុមហុម Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Vietjet Air ។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways និង Vietravel Airlines ៕

បុរសមេដែកមានសមត្ថភាពពិសេសគ្មានពីរលើពិភពលោក

0

ប្រទេសអ៊ីរ៉ង់ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា បុរសអ៊ីរ៉ង់ម្នាក់បានបំបែកកំណត់ត្រាពិភពលោកជាលើកទី៣ ដោយឈរឱ្យគេដាក់ស្លាបព្រាបាយ ចំនួន៩៦ លើរាងកាយ និងគ្មានស្លាបព្រាបណាមួយជ្រុះសោះ ។ បុរសរូបនេះនិយាយថា ខ្លួនប្រាណខ្ញុំដូចគ្នានឹងដែកឆក់ ហើយរបស់អ្វីក៏ដោយ ក៏អាចដាក់លើខ្លួនខ្ញុំបានទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpooYAEkLf90q0nlD8HeBWCWPBWpfwwMHQ7VPbHd5bd586Xi0p0NhW1qx3VBMUAE5HazU57JQNMpr9swyX5Yi93KyuUSt1i9ftIWCI2B3dOxK8uECvKRNlUC1avpAU7Cv8f7ifS4s_ZXLCqZTcLoMnRHRroGp9pka_mq859viFE9wNUBn-xExsnPxNFEn/s1920/image_2025-05-24_08-42-14.png
បុរសអ៊ីរូបនេះឈ្មោះ Abolfazl Saber Mokhtari អាយុ៥៤ឆ្នាំ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលម្តងទៀត ក្រោយពីឈរឱ្យគេដាក់ស្លាបព្រាបាយរហូតដល់៩៦ លើរាងកាយ ដោយគ្មានស្លាបព្រាណាមួយជ្រុះសោះ ។ វាជាសមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិសេស និងពិតជាមិនធម្មតា ដែលអ្នកដទៃពុំអាចធ្វើបាន ហើយនេះជាការបំបែកកំណត់ត្រាពិភពលោក លើកទី៣ ដែលបានចុះក្នុង Guinness World Records ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwp0rHrUR2zakV5qqBUPBbEKj4eqqs5Aci06IUe__EaYi01KH2RFFmFtlRyFjfc4yBGtsnYLE1z7urd8toTeTRI_vCYkalmxm5hhycZtt4YSusZhK608xmqGb7u4ZjYWXr5ex4fqvYa61OGYMY67Tzka_5x4wNM8lTt-AJLRbgnm-okjLLptDC-SJByBrK/s1280/photo_2025-05-23_10-13-51.jpg
លោក Mokhtari រស់នៅទីក្រុងខារ៉ាជ ប្រទេសអ៊ីរ៉ង់ ធ្លាប់បានបំបែកកំណត់ត្រាពិភពលោក លើកដំបូងកាលពីឆ្នាំ២០២១ ដោយការដាក់ស្លាបព្រា ចំនួន៨៥ លើរាងកាយ ។ ២ឆ្នាំក្រោយមក លោកក៏បានបំបែកកំណត់ត្រាពិភពលោកម្តងទៀត ដោយការដាក់ស្លាបព្រាចំនួន៨៨ លើរាងកាយ ហើយនៅឆ្នាំ២០២៥នេះ លោកបានបំបែកកំណត់ត្រាពិភពលោកជាលើកទី៣ ដោយដាក់ស្លាបព្រាចំនួន៩៦ លើរាងកាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGxtFnzhypmh0QN08XKkIpA8KBJ1o7J6Xkbu6pwDGBE-42k1B3FufNteiN8Sl0B1cN4VsWM5biidd7yL63RS7DwJwZUWNW-fMRGSXfJ8Rb6CTJ0b2CVx5sn6EsYLbQ0JTmNEcuotPoSrFxG24AMBYD3uKmeMw427XCTsn-c1l3XsTf3YgyMfY7zkLvxx-x/s696/photo_2025-05-23_10-13-51%20(3).jpg
លោក Mokhtari និយាយថា ៖ «ខ្ញុំចាប់ផ្តើមដាក់ស្លាបព្រា និងរបស់ផ្សេងៗលើរាងកាយតាំងពីនៅក្មេងមកម៉្លេះ ។ ក្រោយពីបានហ្វឹកហាត់ និងព្យាយាមអស់រយៈពេលជាច្រើនឆ្នាំមក ខ្ញុំក៏អាចបង្កើនសមត្ថភាពឱ្យកាន់តែពិសេសខ្លាំងឡើង រហូតដល់អាចបំបែកកំណត់ត្រាពិភពលោក ចំនួន៣លើក ។ ខ្ញុំអាចដាក់របស់ផ្សេងៗលើខ្លួនបានទាំងអស់ មិនថាផ្លាស្ទិក កែវ ផ្លែឈើ ថ្ម និងកំណាត់ឈើ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizdOrNiQofrB_bXioawWm5pv-NdT3R3NkFi8WzKWRx7AqHWY-WbFnClRFrl3AqvuIu5NdekPPMmjXs3tYJv0GXPN1xGU9Rhg046ix0NfQF9GX3H8DnOEP9j7hnfIXnPz6Q-B62Zic7A9uqx2q1vA3WQXMm5E4b3s6FnKJU2VCYTz0bXcWBvPm7Q-vLyiGw/s696/photo_2025-05-23_10-13-51%20(4).jpg
លោកជឿជាក់ថា សមត្ថភាពពិសេសនេះកើតឡើងដោយសារលោកអាចបញ្ចេញថាមពលពីរាងកាយបញ្ជូនទៅកាន់វត្ថុទាំងនេះ ដោយផ្តោតអារម្មណ៍ទៅលើវត្ថុ បន្ទាប់មក ប្រើប្រាស់សមាធិឱ្យខ្លាំងបំផុត ។ បច្ចុប្បន្ន លោក Mokhtari ត្រូវបានមហាជនទទួលស្គាល់ថា ជាស្តេចស្លាបព្រានៅលើពិភពលោក ៕