ប្រទេសអ៊ីរ៉ង់ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា បុរសអ៊ីរ៉ង់ម្នាក់បានបំបែកកំណត់ត្រាពិភពលោកជាលើកទី៣ ដោយឈរឱ្យគេដាក់ស្លាបព្រាបាយ ចំនួន៩៦ លើរាងកាយ និងគ្មានស្លាបព្រាបណាមួយជ្រុះសោះ ។ បុរសរូបនេះនិយាយថា ខ្លួនប្រាណខ្ញុំដូចគ្នានឹងដែកឆក់ ហើយរបស់អ្វីក៏ដោយ ក៏អាចដាក់លើខ្លួនខ្ញុំបានទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpooYAEkLf90q0nlD8HeBWCWPBWpfwwMHQ7VPbHd5bd586Xi0p0NhW1qx3VBMUAE5HazU57JQNMpr9swyX5Yi93KyuUSt1i9ftIWCI2B3dOxK8uECvKRNlUC1avpAU7Cv8f7ifS4s_ZXLCqZTcLoMnRHRroGp9pka_mq859viFE9wNUBn-xExsnPxNFEn/s1920/image_2025-05-24_08-42-14.png
បុរសអ៊ីរូបនេះឈ្មោះ Abolfazl Saber Mokhtari អាយុ៥៤ឆ្នាំ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលម្តងទៀត ក្រោយពីឈរឱ្យគេដាក់ស្លាបព្រាបាយរហូតដល់៩៦ លើរាងកាយ ដោយគ្មានស្លាបព្រាណាមួយជ្រុះសោះ ។ វាជាសមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិសេស និងពិតជាមិនធម្មតា ដែលអ្នកដទៃពុំអាចធ្វើបាន ហើយនេះជាការបំបែកកំណត់ត្រាពិភពលោក លើកទី៣ ដែលបានចុះក្នុង Guinness World Records ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwp0rHrUR2zakV5qqBUPBbEKj4eqqs5Aci06IUe__EaYi01KH2RFFmFtlRyFjfc4yBGtsnYLE1z7urd8toTeTRI_vCYkalmxm5hhycZtt4YSusZhK608xmqGb7u4ZjYWXr5ex4fqvYa61OGYMY67Tzka_5x4wNM8lTt-AJLRbgnm-okjLLptDC-SJByBrK/s1280/photo_2025-05-23_10-13-51.jpg
លោក Mokhtari រស់នៅទីក្រុងខារ៉ាជ ប្រទេសអ៊ីរ៉ង់ ធ្លាប់បានបំបែកកំណត់ត្រាពិភពលោក លើកដំបូងកាលពីឆ្នាំ២០២១ ដោយការដាក់ស្លាបព្រា ចំនួន៨៥ លើរាងកាយ ។ ២ឆ្នាំក្រោយមក លោកក៏បានបំបែកកំណត់ត្រាពិភពលោកម្តងទៀត ដោយការដាក់ស្លាបព្រាចំនួន៨៨ លើរាងកាយ ហើយនៅឆ្នាំ២០២៥នេះ លោកបានបំបែកកំណត់ត្រាពិភពលោកជាលើកទី៣ ដោយដាក់ស្លាបព្រាចំនួន៩៦ លើរាងកាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGxtFnzhypmh0QN08XKkIpA8KBJ1o7J6Xkbu6pwDGBE-42k1B3FufNteiN8Sl0B1cN4VsWM5biidd7yL63RS7DwJwZUWNW-fMRGSXfJ8Rb6CTJ0b2CVx5sn6EsYLbQ0JTmNEcuotPoSrFxG24AMBYD3uKmeMw427XCTsn-c1l3XsTf3YgyMfY7zkLvxx-x/s696/photo_2025-05-23_10-13-51%20(3).jpg
លោក Mokhtari និយាយថា ៖ «ខ្ញុំចាប់ផ្តើមដាក់ស្លាបព្រា និងរបស់ផ្សេងៗលើរាងកាយតាំងពីនៅក្មេងមកម៉្លេះ ។ ក្រោយពីបានហ្វឹកហាត់ និងព្យាយាមអស់រយៈពេលជាច្រើនឆ្នាំមក ខ្ញុំក៏អាចបង្កើនសមត្ថភាពឱ្យកាន់តែពិសេសខ្លាំងឡើង រហូតដល់អាចបំបែកកំណត់ត្រាពិភពលោក ចំនួន៣លើក ។ ខ្ញុំអាចដាក់របស់ផ្សេងៗលើខ្លួនបានទាំងអស់ មិនថាផ្លាស្ទិក កែវ ផ្លែឈើ ថ្ម និងកំណាត់ឈើ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizdOrNiQofrB_bXioawWm5pv-NdT3R3NkFi8WzKWRx7AqHWY-WbFnClRFrl3AqvuIu5NdekPPMmjXs3tYJv0GXPN1xGU9Rhg046ix0NfQF9GX3H8DnOEP9j7hnfIXnPz6Q-B62Zic7A9uqx2q1vA3WQXMm5E4b3s6FnKJU2VCYTz0bXcWBvPm7Q-vLyiGw/s696/photo_2025-05-23_10-13-51%20(4).jpg
លោកជឿជាក់ថា សមត្ថភាពពិសេសនេះកើតឡើងដោយសារលោកអាចបញ្ចេញថាមពលពីរាងកាយបញ្ជូនទៅកាន់វត្ថុទាំងនេះ ដោយផ្តោតអារម្មណ៍ទៅលើវត្ថុ បន្ទាប់មក ប្រើប្រាស់សមាធិឱ្យខ្លាំងបំផុត ។ បច្ចុប្បន្ន លោក Mokhtari ត្រូវបានមហាជនទទួលស្គាល់ថា ជាស្តេចស្លាបព្រានៅលើពិភពលោក ៕