Home តារាជាតិ មាលា គ្រងឈុតទម្រង់១០០ឆ្នាំនៃរបាំព្រះរាជទ្រព្យ

មាលា គ្រងឈុតទម្រង់១០០ឆ្នាំនៃរបាំព្រះរាជទ្រព្យ

92
0

តារាម៉ូដែល មាលា បានធ្វើឱ្យអ្នកគាំទ្រទាំងក្នុងប្រទេសនិងក្រៅប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងគ្រងឈុតទម្រង់១០០ឆ្នាំនៃរបាំព្រះរាជទ្រព្យជាមួយនឹងការថតនៅប្រាសាទកាន់តែមានភាពទាក់ទាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJsjRc_QCc05pkylO6plDhKTfDw8ZW3bMWW5KaFHBhGhXJ_-hZwuu0lHiUwQO_kQcusTozgLJUWq-wg2alt72tKCwYzIyoAFJUkad3qpcSRNq_fkfRWJYL1YoBaGLzeGlPpu8ofvgopnb8qBPN2cf4awc5o5Wlo0mrpe3dWET5sB_FDuKu87UeAB6sOMMv/s1820/image_2026-04-07_15-57-45.png
តួឯកស្រីក្នុង MV «សង្ក្រាន្តស្គាល់ស្នេហ៍» នៅតែបន្តទាក់ទាញចិត្តទស្សនិកជនជាមួយនឹងសកម្មភាពថ្មីៗជាច្រើនទាំងការថតរូបបែបសម័យនិងការថតរូបបែបបុរាណ។ នៅក្នុងឆ្នាំថ្មីនេះ មាលា ពុំបានបង្ហាញខ្លួនក្នុង MV របស់ វណ្ណដា នោះទេប៉ុន្តែក៏ទើបបង្ហាញខ្លួនក្នុង MV របស់ មន្ត្រីយ៍ ឯក តាមរយៈបទ «Pisey» ដែលទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់នៅលើបណ្តាញសង្គមទិកតុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPzFLEuC3W9M4UwUA8jWzvrB8h71Gcp3WfodOAVT4KspaYzndF9VYR0otshPwf8SOa4cYCNRC30I3EX4Euz5I-NwXGJHm_vEVxOgsUcKyvadPTqFJOEQvh6hlKdpNVOf1SuXQLhdVxy-eg3Gvm32WTjKvNXPbWfUmQFUSenB85CGbLuTULU3iYv781biLi/s1920/image_2026-04-07_15-57-47.png
អ្វីដែលជាភាពទាក់ទាញចុងក្រោយនេះ មាលា បានបង្ហាញខ្លួនក្នុងឈុតបុរាណ ក្នុងទម្រង់១០០ឆ្នាំនៃរបាំព្រះរាជទ្រព្យ។ ឈុតដ៏ស្រស់ស្អាតនៃវប្បធម៌ខ្មែរអមជាមួយនឹងប្រាង្គប្រាសាទដ៏ចំណាស់របស់ប្រទេសកម្ពុជាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតកាន់តែស្រស់ស្អាតទ្វេដង និងមានភាពទាក់ទាញយ៉ាងខ្លាំង។ ឈុតនេះច្នៃឡើងដោយ សយ សម្អាងការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkAJwk9grfIFds72apJoSA1oJ975COudsOTbHsgwXEu-wm5SROea8gJBpsEKFHMxNGtcDO7hfYz74JYsCkjoDvCbMpHwOQfNG1okymakgvBuWZD_KyDc03qfDiMGm7NNrwZoCrcJzL68wwcPq7BlI06OFDYbsoyBwWz1nzNsrXX31CPlkFFbR08cAcP0S5/s1821/image_2026-04-07_15-57-49.png

ភាពស្រស់ស្អាតមានតែមួយគ្មានពីរនៅលើលោកនេះបានទាក់ទាញចិត្តទស្សនិកជនជាច្រើនសូម្បីតែអ្នកគាំទ្របរទេសក៏ចាប់អារម្មណ៍ឈុតបុរាណរបស់ខ្មែរដូចគ្នា។ ជាមួយនឹងមតិសរសើរជាច្រើនទាំងប្រជាជនក្នុងស្រុកនិងក្រៅស្រុកលើកឡើងតែផ្ទះលេខ២ប៉ុណ្ណោះដែលមិនពេញចិត្តចំពោះសកម្មភាពរបស់ មាលា ក្នុងឈុតទម្រង់១០០ឆ្នាំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNraWSrhWobc5wM8pcDjEtRJn5FbeRedYJ-qFiGj9G10ivqQI-CbWdIxa6l4nlI8XRxe17Rc-J9o_krR5gCSI7Eqo8zoEh8nKY77Ma6GNnbWhXZaF29xlYGWdrqcGK6Dh9xGPmFmEsjiipJzf6i7gpJ6buVMQ4ihc3AqE7gntggAd_IguGZwJV1pZwVNYi/s1821/image_2026-04-07_15-57-52.png
គួរឱ្យដឹងថា ថ្មីៗនេះ មាលា កំពុងតែថតខ្សែភាពយន្តខ្នាតធំរបស់ខ្លួនដែលជារដូវកាលទី២ជាមួយនឹងតួឯកប្រុស ដេវិដ អ៊ឹងហាវ។ ការថតលើកទី២នេះ មាលា បានជួបនឹងរៀមច្បង ហេង ប៊ុនលាភ ហើយអ្នកទាំងពីរពិតជាមើលទៅចុះសម្រុងគ្នាយ៉ាងខ្លាំង ខណៈអ្នកគាំទ្រក៏កំពុងទន្ទឹងរង់ចាំភាពយន្តរបស់អ្នកទាំង៣ដូចគ្នា៕