ភេសជ្ជៈ និងចំណីអាហារផ្អែមមួយចំនួនពុំអាចបរិភោគក្នុងពេលតែមួយជាមួយទុរេនទេ វាពុំមែនបណ្តាលមកលើសជាតិផ្អែម ប៉ុន្តែការបរិភោគទុរេនជាមួយចំណីអាហារទាំងនេះអាចប៉ះពាល់សុខភាពខ្លាំង ឬរហូតបាត់បង់ជីវិតក៏មាន ។ ហេតុនេះ ដើម្បីបរិភោគទុរេនយ៉ាងមានសុវត្ថិភាព គួរចៀសវាងភេសជ្ជៈ និងចំណីអាហារដូចខាងក្រោមនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeLzaMm96vY2bupFX17OO0_ADfXzs4KcPipZY9KcBJYM9Bxc5a62yNpffZZ7rRVVaRtp7On498Zhruix8Jy1POEjdqM3RzHXbojhpoEuwERz3te7W3UjiHSL_M1FLB7K3DNPlYW3oyDtNaK0lJgN2rj5r-9UFNY8MAKwR1wDZfzUMyhjmbN2_5oBYy58P2/s1020/image_2025-05-24_08-54-25.png

១-ស្រា ៖ ផ្លែទុរេនមានសារធាតុស្ពាន់ធ័ររារាំងដល់ដំណើរការរបស់អង់ស៊ីមក្នុងថ្លើ មដែលមានតួនាទីបំបែកជាតិអាល់កុល ។ ការបរិភោគទុរេនក្នុងពេលផឹកស្រាបណ្តាលឱ្យជាតិពុលប្រមូលផ្តុំក្នុងរាងកាយ, ក្តៅក្នុង, បេះដូងលោតញាប់ ឬគ្រោះថ្នាក់ដល់ជីវិត ។ គួរផឹកទឹកឱ្យច្រើន និងប្រញាប់ទៅមន្ទីរពេទ្យ បើមានអាការៈខុសប្រក្រតី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9B8OA888-ED1jZlCtATVtzAYgA5Gclo9uCP42f0zB8zvkah-579D6357nW5I0b0OkwCzuVPBoLKAPDWri31h0iAY9VwN_Z4DW4oRXZs2QLksZaRjD8UG2OElAjjrMZdn5UHZ1fmZz4mTIyn-YmgNCnp2YOHW9i5Nf1uJQP3O0sZiP4NCle64WxIjxlFc5/s1920/image_2025-05-24_08-59-17.png
២-ភេសជ្ជៈហ្គាស ៖ ទាំងទុរេន និងភេសជ្ជៈហ្គាស សុទ្ធតែមានជាតិស្ករខ្ពស់ បើបរិភោគទាំងពីរមុខនេះចូលគ្នា វានឹងបង្កើនកម្រិតស្ករក្នុងឈាមយ៉ាងឆាប់រហ័ស ជាពិសេស អ្នកកើតជំងឺទឹកនោមផ្អែម គួរប្រុងប្រយ័ត្ន ។ រីឯមនុស្សទូទៅ ប្រឈមនឹងជំងឺធាត់ ទឹកនោមផ្អែម និងជំងឺបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiGNxD55sGLxrr66ns3e9Mo6ijFYKcIgrfvw7FvBD7RwWMs6zf0uiHvtmzq7A9Sd1nMkQKMXzTYzcPz04Ia8kTRVa3Zik78Iy_8kj6ubDRnc_ZqGLQkxSabZUjFjJEcoeAfrZcRT19F3FUuIKWTjM-hfLyTXPDi6iw9NpbsCHX9WrNmRaY6AqDClkOL97b/s600/image_2025-05-24_08-59-23.png

៣-នំផ្អែម និងបង្អែម ៖ ការបរិភោគនំផ្អែម និងបង្អែម ដែលមានស្ករច្រើនជាមួយទុរេនកាន់តែធ្វើឱ្យរាងកាយទទួលយកជាតិស្ករច្រើន រួមទាំងប្រឈមជាមួយជំងឺរ៉ាំរ៉ៃ និងប្រមូលផ្តុំជាតិខ្លាញ់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTmJDqWyQkkmPjVLFqXmSUWq-54dVGJXjF6rkKEdyKgjCVb2PjgTZrr-O4A_11exwx5lZLmSJlc_44O4UgL-St07m96Bhrh8MbBzmY4PaasmpwqNB9dETM1B7n7ncvy5vWfQFR7Vt0OW1bZhT3jMuawtEfXqS1c09CIL83afOCl1wpV9Db1nRBZP7av6tx/s1200/image_2025-05-24_09-00-27.png
៤-ផ្លែឈើមានជាតិស្ករខ្ពស់ ៖ ផ្លែមៀន សាវម៉ាវ ស្វាយទុំ និងខ្នុរ សុទ្ធតែមានជាតិស្ករខ្ពស់ បើបរិភោគផ្លែឈើទាំងនេះជាមួយទុរេន វានឹងកាន់តែបង្កើនបរិមាណស្ករក្នុងឈាម ។ ក្រៅពីនេះ យើងនឹងប្រឈមនឹងជំងឺទឹកនោមផ្អែម និងឡើងទម្ងន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdEuxUJPkNF1_I7jD_tRGJRD0moATA7qtrURzihmmlIiYSGlUFEXm_JVBsQ3of732KLrKXQLRQUmIh-F1Zg3By-u82KSRYf6W5igbxMk9QbJ0FQV6FsebmKcY5c3JgJwfiQo82DaSOGvaGStr7jCBKy5bKYDiTj2a1_ixW9cGWC2H3bTwROmGBJDFdY1mm/s1642/image_2025-05-24_08-59-21%20(2).png

៥-ភេសជ្ជៈប៉ូវកម្លាំង ៖ ការផឹកភេសជ្ជៈប៉ូវកម្លាំងដែលមានកាហ្វេអ៊ីនខ្ពស់ក្នុងពេលបរិភោគទុរេន គឺជំរុញឱ្យបេះដូងលោតខ្លាំងបណ្តាលឱ្យក្អួតចង្អោរ និងក្តៅខ្លួន ។ គួរចៀសវាងផឹកភេសជ្ជៈប៉ូវកម្លាំង និងបរិភោគទុរេនក្នុងពេលតែមួយគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2O-5WNFjBVSxOOmsCgGudxnHt6rJOPUE-Mvht9FhsqrE8J96nwwV4dvs50sa3f0kp4CtbXPqLQWEzh8xnNWJY9ATcXqPCRs7qEjQrgx5ogPEDSqxDclxqngQzwOtUGGmk6MbwgJuygutYDcVUkTyaHv5vo4HmL0HwjWTzrc8wQi8kl7hWMfGTogEtuK2/s1920/image_2025-05-24_08-59-19.png

៦-កាហ្វេ ៖ កាហ្វេ និងទុរេន ផ្ទុកនូវសារធាតុជំរុញការរំលាយអាហារ ហើយការបរិភោគទុរេនផង ផឹកកាហ្វេផង នឹងធ្វើឱ្យរាងកាយក្តៅខ្លាំង ខ្វះខាតទឹក និងអំបិលរ៉ែ ។ ផលប៉ះពាល់ គឺអាចវឹលមុខ និងបាត់បង់ស្មារតី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_RD6VkFTHEHku8FFCitKLnk2gEOaot9toV20ABPon844y7mKwAFr-KDpE1g6B4AwSL-n25m79zSmrILQ5LpPJ6kH8E8-ARtafT8SQwXuRtIo4PGF9O24LeibAUC7FfoAX5QQF1T2eFBLXteNs6aS3tjHJEx-RfG-orw60Kzb9KcRiCNTYjd-W-E4DfghB/s3200/image_2025-05-24_08-59-23%20(2).png
៧-អាហាររសជាតិឌិត ៖ ការបរិភោគអាហាររសជាតិឌិត ឬអាហារហឹរជាមួយទុរេនដែលជាផ្លែឈើក្តៅ គឺធ្វើឱ្យហើមពោះ ឬក្តៅក្នុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6C_w-XF80lwhoGJiVxx9KIuT9bcn99xYTfTJ-8hZbyxrtBNugI-1w03hykxtFIH8Bo8JQ82YjF4HanNl7G5sCM3sOGcd6IZbKA57J86gzN1FIs40f_rRJ9h-U1ASckFLqnnWbDIEZEDNys-IiMObNVxs3tw7cSerCb1J70eF_Ysj5GoEWSt0KRbBsV5gP/s720/image_2025-05-24_08-59-32.png

មនុស្សខ្លះគ្មានផលប៉ះពាល់អ្វីទេ ក្រោយពេលបរិភោគទុរេនជាមួយអាហារ និងភេសជ្ជៈទាំងនេះ ប៉ុន្តែអ្នកផ្សេងទៀតប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ ដូច្នេះ គួរពិនិត្យអាការៈរបស់ខ្លួនក្រោយពេលបរិភោគ ចំណុចសំខាន់ ត្រូវបរិភោគទុរេនក្នុងបរិមាណសមល្មម មិនបរិភោគច្រើនពេក ដើម្បីមានសុខភាពល្អយូរអង្វែង ៕