Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើងចាប់ផ្តើមដកខ្លួនចេញពីសម្ព័ន្ធមិត្តអ៊ីរ៉ង់ និងត្រៀមស្តារទំនាក់ទំនងល្អជាមួយអាមេរិក

កូរ៉េខាងជើងចាប់ផ្តើមដកខ្លួនចេញពីសម្ព័ន្ធមិត្តអ៊ីរ៉ង់ និងត្រៀមស្តារទំនាក់ទំនងល្អជាមួយអាមេរិក

107
0

កូរ៉េខាងជើងហាក់កំពុងដកខ្លួនចេញពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីរ៉ង់ និងចេញសេចក្តីថ្លែងការណ៍ជាសាធារណៈដោយបង្ហាញគោលជំហរប្រុងប្រយ័ត្ន ដើម្បីស្តារទំនាក់ទំនងល្អជាមួយអាមេរិកបន្ទាប់ពីបញ្ចប់សង្គ្រា.មនៅអ៊ីរ៉ង់ ។ បើតាមភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS) គឺកូរ៉េខាងជើងមិនបញ្ជូនសព្វាវុ.ធ និងស្បៀងឱ្យអ៊ីរ៉ង់ទេ ព្រមទាំងមិនផ្ញើសាររំលែកទុក្ខការស្លា.ប់របស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ឬមិនផ្ញើសាររីករាយទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrAvgvqgGr0bmGbOGyIITteffMaYXev9JdzpneayS9D3-HGdAUfN8Y3aQXp6_2Y43sjIlSI5CpbmEhpy0tMvp__jGlIxJf0HVpW96s3oLsDx83dMUnDYRfi6bln_0iWr_w3De1EnoWsiHV1RikbylUKn_Lf2QkEGP8JXoQT5-5iyJCvh3o3WicBcVx2HK4/s764/photo_2026-04-07_11-09-50%20(2).jpg
សមាជិកសភាតំណាងរាស្ត្រកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយយោងប្រភពពីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS) ថា កូរ៉េខាងជើងចាប់ផ្តើមដកខ្លួនចេញពីអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តយូរអង្វែង និងព្យាយាមបង្ហាញគោលជំហរយ៉ាងប្រុងប្រយ័ត្ន ដើម្បីស្តារទំនាក់ទំនងល្អជាមួយអាមេរិកបន្ទាប់ពីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ។

ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS) ថា កូរ៉េខាងជើងមិនបញ្ជូនសព្វាវុធ និងស្បៀងទៅកាន់អ៊ីរ៉ង់ទេ តាំងពីសង្គ្រាមកើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយកូរ៉េខាងជើងក៏មិនបង្ហាញការសោកស្តាយជាសាធារណៈចំពោះការបាត់បង់ជីវិតរបស់លោក Ayatollah Ali Khamenei អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ដោយសារការវាយប្រហារតាមផ្លូវអាកាស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHnMYtIw7Nyjz3u4MEXApLeGK36saN-1kq7ta_70EtioQHioa2b0OWsSqVtEF_hQys99Fe0n43OMPlB1QiisfxJqUydWezOpltGVwD71mggc9djQArWHMLQxh-W1LKeh8-1AQrY_G_eU-88NIeVKecIjYJdUKaUR4iSR3tLLvJ40_Y4vcAsNsUjT6R2Up1/s862/photo_2026-04-07_11-09-50.jpg
លើសពីនេះ កូរ៉េខាងជើងមិនផ្ញើសារអបអរទៅកាន់លោក Mojtaba Khamenei ជាកូនប្រុសលោក Ali Khamenei ដែលត្រូវបានជ្រើសរើសឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី ។

ចំណែកចិន និងរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់ជាច្រើនលើក ប៉ុន្តែក្រសួងការបរទេសកូរ៉េខាងជើងចេញសេចក្តីថ្លែងការណ៍តែ២លើកប៉ុណ្ណោះ ហើយប្រើប្រាស់ពាក្យសម្តីមិនធ្ងន់ក្នុងសេចក្តីថ្លែងការណ៍ ដែលជាការបង្ហាញឥរិយាបថរបស់កូរ៉េខាងជើងមិនរិះគន់ប្រធានាធិបតីអាមេរិក លោក Donald Trump ។ នេះបើតាមការអះអាងរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS) ។

ការបង្ហាញឥរិយាបថរបស់កូរ៉េខាងជើង គឺដើម្បីត្រៀមខ្លួនស្តារទំនាក់ទំនងការទូតជាថ្មីជាមួយអាមេរិក បើទោះជាកូរ៉េខាងជើងកំពុងប្រឈមមុខនឹងភាពតានតឹងសេដ្ឋកិច្ចយ៉ាងខ្លាំងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ព្រមទាំងរាំងស្ទះការផ្គត់ផ្គង់សម្ភារៈឧស្សាហកម្ម តម្លៃសម្ភារៈឧស្សាហកម្មកើនឡើង និងប៉ះពាល់អត្រាប្តូរប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRE0sP0rUDPPUW1FXP8-vSBeSaDJNQy-mlEJfQgOAJ48Og2Cq_KIi207Twf5vi5rUOaoa9OTQL-Lnur9qXsLr1IZHYQUrKk5sVur6FkvkA1eHkQj01VTQ8jGErmucVIKwn0w_Q5JbIBpitNrRQoAEo1cPLCSI4-20fAH_q_dpQHeprd-TqXTlR_hyphenhyphen6I0lk/s1280/photo_2026-04-07_11-09-52.jpg

ក្នុងកិច្ចប្រជុំសមាជគណបក្សការងារកូរ៉េខាងជើង លើកទី៩ កាលពីចុងខែកុម្ភៈ មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un ហាក់ដូចជាបង្ហាញគោលជំហរចង់ចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដោយលោកថា ៖ «គ្មានមូលហេតុណាមួយដែលប្រទេសនានាមិនអាចរួមរស់ជាមួយគ្នាដោយរលូនទេ ប្រសិនបើអាមេរិកព្រមទទួលស្គាល់កូរ៉េខាងជើងជាប្រទេសនុយក្លេអ៊ែរ និងលុបចោលគោលនយោបាយប្រឆាំងកូរ៉េខាងជើង» ។

ពាក្យសម្តីរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គឺបង្ហាញពីសញ្ញាចង់ស្តារទំនាក់ទំនងការទូតល្អឡើងវិញជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Trump នៅពេលបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ៕