សហរដ្ឋអាមេរិក ៖ រដ្ឋបាលលោក Trump បានបញ្ចប់សិទ្ធិសកលវិទ្យាល័យ Harvard ក្នុងការទទួលចុះឈ្មោះនិស្សិតបរទេសឲ្យចូលរៀននៅសាលាតទៅទៀត ក្រោមហេតុផលថាខាងសាលាមិនបានអនុវត្តតាមសំណើររបស់រដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មានបរទេស BBC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVhGyB4roY7PFj9SPePlzrsoTQpdmglTokFjZcGI8MVoINp8mPFJMEhPp-gJfBACOeom2imK4BfqotYbb7NjsbDu_NHFhUXsobyXzTqX3j8aTv8T7OX-_YJetOK_RAw15oVfqN3d46jGggvOvkqYnVtp092lE33jB5WLL9yqkoIp4xlBgix4meJqVSgpQ5/s1280/photo_2025-05-23_13-34-30.jpg

កាលពីថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 រដ្ឋមន្រ្តីសន្តិសុខក្នុងស្រុក អ្នកស្រី Kristi Noem បានប្រកាសថា សាកលវិទ្យាល័យ Harvard ត្រូវបានដកសិទ្ធិចូលរួមកម្មវិធីនិស្សិត និងការផ្លាស់ប្តូរអន្តរជាតិ (SEVP)។ នេះមានន័យថា Harvard មិនមែនជាកន្លែងសម្រាប់ទទួលនិស្សិតអន្តរជាតិបានទៀតទេ។ អំពើនេះប៉ះពាល់ដល់និស្សិតបរទេសប្រហែល 6,800នាក់ ដែលត្រូវប្តូរទៅសាកលវិទ្យាល័យផ្សេងទៀត ព្រោះបើមិនដូច្នេះទេពួកគេនឹងបាត់បង់សិទ្ធិស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGVrc0HogFI1jpAlsBBfeXw98Z1nWM1R1ciuq1irQdQ2ciNDGUxILGCrFMAVyng7XQgpPb-XvCStR1Hx2oWQbgkwXNalxUGXrbqODueXEln_lxCC0GL9qshKm9SiJxP3O4pc8c_PtjFyK-KRADmd5iymyFotsHh_oVrhZv4jX2PVJCT3jYlb4uzSHytADY/s770/photo_2025-05-23_13-34-33.jpg
រដ្ឋបាល Trump បានអះអាងពីមូលហេតុជាច្រើនដែលនាំឲ្យមានសេចក្តីសម្រេចនេះ គឺបណ្ដាលពីសាកលវិទ្យាល័យ Harvard បានបដិសេធមិនផ្ដល់ដល់រដ្ឋាភិបាលនូវបណ្ដាព័ត៌មានដែលទាក់ទងនឹងសកម្មភាពខុសច្បាប់ជាយថាហេតុរបស់ពួកនិស្សិតបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDRE1coP61UD0olyTZ5lyTVZC5nsiXI1LnzKiwf9jg6K5pQfCvbgbcH_1NE-sLUIIHy1Nq-bP5zOA4nsc7xdK_nVAebMMkDD2Wy8zcaYMmvCNUoBnOvUDucZ3Lf79ror91slefvowzuhO9eOFO2OQcVKNgY8FdNOOCnt2Hp6u_WmToSFSxrfsRCsOCIu0y/s1280/photo_2025-05-23_13-34-31.jpg

គួរបញ្ជាក់ដែរថា ការសម្រេចច្បាប់រឹតបន្តឹងការទទួលសិស្សនេះ មិនមែនសម្រាប់តែនិស្សិតបរទេសក្រោយៗដែលត្រៀមនឹងចូលមករៀនក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកាត់ផ្ដា.ច់និស្សិតបរទេសចេញពីសាលាតែម្ដង រួមទាំងនិស្សិតចាស់ៗដែលកំពុងរៀនផងដែរ។ វាបង្ករឱ្យមានការភ័យខ្លាច និងការខកចិត្តក្នុងចំណោមសិស្សរាប់ពាន់នាក់ដែលអនាគតរបស់ពួកគេស្ថិតក្នុងភាពទន់ខ្សោយនៅឡើយ។ និស្សិតវ័យ 22ឆ្នាំម្នាក់មកពីប្រទេសស៊ុយអែត បាននិយាថា ៖ ខ្ញុំចងចាំថ្ងៃដែលខ្ញុំបានទទួលឳកាសចូលរៀននៅសាកលវិទ្យាល័យ Harvard វាជាថ្ងៃល្អបំផុតនៃជីវិតរបស់ខ្ញុំ ប៉ុន្តែពេលនេះខ្ញុំមិននឹកស្មានថាពេលវេលារបស់ខ្ញុំនៅក្នុងសាលាមួយនេះ ត្រូវបញ្ចប់ដូចនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk2_oSrEkKypvUGSsvSpxRDV2YtM0TmPDq4GC6isuhcPXv0r9ZzV9cwsH5IrSeJw7Rr4dOfJhP4LGteN6ReEBdt11wtCvoBSGWr7c0PDDO56MV8rs84RumL0CPa9cx-IeGw5ND00VAfUB-aUj_4IGQvw84jN2Ghq4ZFCwJdSs4CP-CFNktEGsglbreM8Qo/s768/photo_2025-05-23_13-34-32%20(2).jpg
ចំពោះស្ថានភាពនេះ Harvard បាននិយាយថា ៖ សកម្មភាពរបស់រដ្ឋបាល Trump គឺមិនសមស្របនឹងច្បាប់វាប៉ះពាល់ដល់បេសកកម្ម និងសហគមន៍សាកលវិទ្យាល័យ។ កន្លងមកមាននិស្សិតបរទេសដែលមកពីជាង 140ប្រទេស បានចូលមករៀន និងប្រើប្រាស់ចំណេះដឹងរបស់ពួកគេក្នុងជួយប្រទេសនេះឲ្យកាន់តែរីកចម្រើនមកដល់សព្វថ្ងៃ តើនេះជាអ្វីដែលពួកគេត្រូវទទួលបានឬ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcppyXuE1Sn8grihZp_u3pcgc8LfH4MuiRANf8h2UQ0TXf78VciJt1hHTq4MpsHal3bGMX4uaKlw5Ecl6lMZ3op8f8RKI3taFbX2EllcbuEh1hrvbsVzW6EPRVWX6UQt97NC6ebSJVNHuMUk4YkX6MJ-xcAwHnKyIU8cKDDdws1x5BncadlgDjQ_ADBUkx/s1000/photo_2025-05-23_13-34-32.jpg
ការផ្ទុះការប្រឆាំងនេះ គឺជាផ្នែកមួយនៃជម្លោះដ៏ធំ រវាងរដ្ឋបាលលោក Trump និងសាកលវិទ្យាល័យឈានមុខមួយចំនួន ដែលទទួលរងការគំរា.មកាត់ថវិកាជំនួយ ការទទួលបណ្ដឹ.ងពីសាលាដំបូង ការកៀបសង្កត់សេរីភាពក្នុងការនិយាយ និងឯករាជ្យភាពរបស់វិទ្យាស្ថាននីមួយៗ៕