Home Blog Page 464

សម្តេចធិបតី ស្នើឱ្យក្រសួងធម្មការ គ្រប់គ្រងអ្នកដែលអះអាងថា មានបារមីកាន់

0

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងធម្មការ និងសាសនា ធ្វើការគ្រប់គ្រងអ្នកអះអាងថាមានបារមីកាន់ ខណៈបច្ចុប្បន្នហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។

សម្តេចធិបតី មានប្រសាសន៍ថា៖”ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមិនខុសច្បាប់នោះទេ។ ប៉ុន្តែ អ្នកយកសាសនាធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ព្រោះវាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម”។

ការណែនាំរបស់សម្ដេចធិបតី ធ្វើឡើងបន្ទាប់ពីមានវីដេអូស្រ្តីម្នាក់ តាំងខ្លួនជាអ្នកមានបារមី បានទៅប្រោសព្រំទៅលើកងទ័ពដែលឈរជើងនៅតំបន់ប្រាសាទតាមាន់។

ស្របពេលដែល ស្ត្រីម្នាក់នេះ ធ្លាប់ត្រូវបានក្រសួងស្ថាប័នជំនាញហៅមកធ្វើកិច្ចសន្យាពាក់ព័ន្ធម្ដងរួចមកហើយ ក្រោយពីសម្ដែងធ្វើជាតួអង្គព្រះនាងឥន្ទ្រទេវី៕

តើមានភេសជ្ជៈ និងចំណីអាហារអ្វីខ្លះដែលហាមបរិភោគជាមួយទុរេន?

0

ភេសជ្ជៈ និងចំណីអាហារផ្អែមមួយចំនួនពុំអាចបរិភោគក្នុងពេលតែមួយជាមួយទុរេនទេ វាពុំមែនបណ្តាលមកលើសជាតិផ្អែម ប៉ុន្តែការបរិភោគទុរេនជាមួយចំណីអាហារទាំងនេះអាចប៉ះពាល់សុខភាពខ្លាំង ឬរហូតបាត់បង់ជីវិតក៏មាន ។ ហេតុនេះ ដើម្បីបរិភោគទុរេនយ៉ាងមានសុវត្ថិភាព គួរចៀសវាងភេសជ្ជៈ និងចំណីអាហារដូចខាងក្រោមនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeLzaMm96vY2bupFX17OO0_ADfXzs4KcPipZY9KcBJYM9Bxc5a62yNpffZZ7rRVVaRtp7On498Zhruix8Jy1POEjdqM3RzHXbojhpoEuwERz3te7W3UjiHSL_M1FLB7K3DNPlYW3oyDtNaK0lJgN2rj5r-9UFNY8MAKwR1wDZfzUMyhjmbN2_5oBYy58P2/s1020/image_2025-05-24_08-54-25.png

១-ស្រា ៖ ផ្លែទុរេនមានសារធាតុស្ពាន់ធ័ររារាំងដល់ដំណើរការរបស់អង់ស៊ីមក្នុងថ្លើ មដែលមានតួនាទីបំបែកជាតិអាល់កុល ។ ការបរិភោគទុរេនក្នុងពេលផឹកស្រាបណ្តាលឱ្យជាតិពុលប្រមូលផ្តុំក្នុងរាងកាយ, ក្តៅក្នុង, បេះដូងលោតញាប់ ឬគ្រោះថ្នាក់ដល់ជីវិត ។ គួរផឹកទឹកឱ្យច្រើន និងប្រញាប់ទៅមន្ទីរពេទ្យ បើមានអាការៈខុសប្រក្រតី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9B8OA888-ED1jZlCtATVtzAYgA5Gclo9uCP42f0zB8zvkah-579D6357nW5I0b0OkwCzuVPBoLKAPDWri31h0iAY9VwN_Z4DW4oRXZs2QLksZaRjD8UG2OElAjjrMZdn5UHZ1fmZz4mTIyn-YmgNCnp2YOHW9i5Nf1uJQP3O0sZiP4NCle64WxIjxlFc5/s1920/image_2025-05-24_08-59-17.png
២-ភេសជ្ជៈហ្គាស ៖ ទាំងទុរេន និងភេសជ្ជៈហ្គាស សុទ្ធតែមានជាតិស្ករខ្ពស់ បើបរិភោគទាំងពីរមុខនេះចូលគ្នា វានឹងបង្កើនកម្រិតស្ករក្នុងឈាមយ៉ាងឆាប់រហ័ស ជាពិសេស អ្នកកើតជំងឺទឹកនោមផ្អែម គួរប្រុងប្រយ័ត្ន ។ រីឯមនុស្សទូទៅ ប្រឈមនឹងជំងឺធាត់ ទឹកនោមផ្អែម និងជំងឺបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiGNxD55sGLxrr66ns3e9Mo6ijFYKcIgrfvw7FvBD7RwWMs6zf0uiHvtmzq7A9Sd1nMkQKMXzTYzcPz04Ia8kTRVa3Zik78Iy_8kj6ubDRnc_ZqGLQkxSabZUjFjJEcoeAfrZcRT19F3FUuIKWTjM-hfLyTXPDi6iw9NpbsCHX9WrNmRaY6AqDClkOL97b/s600/image_2025-05-24_08-59-23.png

៣-នំផ្អែម និងបង្អែម ៖ ការបរិភោគនំផ្អែម និងបង្អែម ដែលមានស្ករច្រើនជាមួយទុរេនកាន់តែធ្វើឱ្យរាងកាយទទួលយកជាតិស្ករច្រើន រួមទាំងប្រឈមជាមួយជំងឺរ៉ាំរ៉ៃ និងប្រមូលផ្តុំជាតិខ្លាញ់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTmJDqWyQkkmPjVLFqXmSUWq-54dVGJXjF6rkKEdyKgjCVb2PjgTZrr-O4A_11exwx5lZLmSJlc_44O4UgL-St07m96Bhrh8MbBzmY4PaasmpwqNB9dETM1B7n7ncvy5vWfQFR7Vt0OW1bZhT3jMuawtEfXqS1c09CIL83afOCl1wpV9Db1nRBZP7av6tx/s1200/image_2025-05-24_09-00-27.png
៤-ផ្លែឈើមានជាតិស្ករខ្ពស់ ៖ ផ្លែមៀន សាវម៉ាវ ស្វាយទុំ និងខ្នុរ សុទ្ធតែមានជាតិស្ករខ្ពស់ បើបរិភោគផ្លែឈើទាំងនេះជាមួយទុរេន វានឹងកាន់តែបង្កើនបរិមាណស្ករក្នុងឈាម ។ ក្រៅពីនេះ យើងនឹងប្រឈមនឹងជំងឺទឹកនោមផ្អែម និងឡើងទម្ងន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdEuxUJPkNF1_I7jD_tRGJRD0moATA7qtrURzihmmlIiYSGlUFEXm_JVBsQ3of732KLrKXQLRQUmIh-F1Zg3By-u82KSRYf6W5igbxMk9QbJ0FQV6FsebmKcY5c3JgJwfiQo82DaSOGvaGStr7jCBKy5bKYDiTj2a1_ixW9cGWC2H3bTwROmGBJDFdY1mm/s1642/image_2025-05-24_08-59-21%20(2).png

៥-ភេសជ្ជៈប៉ូវកម្លាំង ៖ ការផឹកភេសជ្ជៈប៉ូវកម្លាំងដែលមានកាហ្វេអ៊ីនខ្ពស់ក្នុងពេលបរិភោគទុរេន គឺជំរុញឱ្យបេះដូងលោតខ្លាំងបណ្តាលឱ្យក្អួតចង្អោរ និងក្តៅខ្លួន ។ គួរចៀសវាងផឹកភេសជ្ជៈប៉ូវកម្លាំង និងបរិភោគទុរេនក្នុងពេលតែមួយគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2O-5WNFjBVSxOOmsCgGudxnHt6rJOPUE-Mvht9FhsqrE8J96nwwV4dvs50sa3f0kp4CtbXPqLQWEzh8xnNWJY9ATcXqPCRs7qEjQrgx5ogPEDSqxDclxqngQzwOtUGGmk6MbwgJuygutYDcVUkTyaHv5vo4HmL0HwjWTzrc8wQi8kl7hWMfGTogEtuK2/s1920/image_2025-05-24_08-59-19.png

៦-កាហ្វេ ៖ កាហ្វេ និងទុរេន ផ្ទុកនូវសារធាតុជំរុញការរំលាយអាហារ ហើយការបរិភោគទុរេនផង ផឹកកាហ្វេផង នឹងធ្វើឱ្យរាងកាយក្តៅខ្លាំង ខ្វះខាតទឹក និងអំបិលរ៉ែ ។ ផលប៉ះពាល់ គឺអាចវឹលមុខ និងបាត់បង់ស្មារតី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_RD6VkFTHEHku8FFCitKLnk2gEOaot9toV20ABPon844y7mKwAFr-KDpE1g6B4AwSL-n25m79zSmrILQ5LpPJ6kH8E8-ARtafT8SQwXuRtIo4PGF9O24LeibAUC7FfoAX5QQF1T2eFBLXteNs6aS3tjHJEx-RfG-orw60Kzb9KcRiCNTYjd-W-E4DfghB/s3200/image_2025-05-24_08-59-23%20(2).png
៧-អាហាររសជាតិឌិត ៖ ការបរិភោគអាហាររសជាតិឌិត ឬអាហារហឹរជាមួយទុរេនដែលជាផ្លែឈើក្តៅ គឺធ្វើឱ្យហើមពោះ ឬក្តៅក្នុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6C_w-XF80lwhoGJiVxx9KIuT9bcn99xYTfTJ-8hZbyxrtBNugI-1w03hykxtFIH8Bo8JQ82YjF4HanNl7G5sCM3sOGcd6IZbKA57J86gzN1FIs40f_rRJ9h-U1ASckFLqnnWbDIEZEDNys-IiMObNVxs3tw7cSerCb1J70eF_Ysj5GoEWSt0KRbBsV5gP/s720/image_2025-05-24_08-59-32.png

មនុស្សខ្លះគ្មានផលប៉ះពាល់អ្វីទេ ក្រោយពេលបរិភោគទុរេនជាមួយអាហារ និងភេសជ្ជៈទាំងនេះ ប៉ុន្តែអ្នកផ្សេងទៀតប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ ដូច្នេះ គួរពិនិត្យអាការៈរបស់ខ្លួនក្រោយពេលបរិភោគ ចំណុចសំខាន់ ត្រូវបរិភោគទុរេនក្នុងបរិមាណសមល្មម មិនបរិភោគច្រើនពេក ដើម្បីមានសុខភាពល្អយូរអង្វែង ៕

វៀតណាមបើកក្រុមហ៊ុនអាកាសចរណ៍ថ្មី «Sun PhuQuoc Airways» ទទួលភ្ញៀវទេសចរមកលេងកោះ Phu Quoc (កោះត្រល់)

0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យបើកក្រុមហ៊ុនអាកាសចរណ៍ថ្មី ឈ្មោះ «Sun PhuQuoc Airways» ដើម្បីទទួលភ្ញៀវទេសចរមកលេងនៅកោះ Phu Quoc (កោះត្រល់) ដោយកំណត់គោលដៅឱ្យក្រុមហ៊ុននេះមានយន្តហោះ រហូតដល់ជាង៣០គ្រឿង ក្នុងឆ្នាំ២០៣០ ។ នេះបើតាមការអះអាងរបស់ Sun Group គឺជាក្រុមហ៊ុនអាកាសចរណ៍មេរបស់ក្រុមហ៊ុន Sun PhuQuoc Airways មកកាន់សារព័ត៌មាន AFP កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDG934n8hrCqdJZuTuBRRSmpuSSpW6wvMPhJ0ao6tzrsbyi_L4EU80Oz2bCdyLsFGdybq1EswXEVTgsY4W45ny-_aD4mRXgR-xXs0Sfg3fY08HShzodW-Ojp7ovP2ccZa8_F3vR0wMNrrIQE1SOLKLfNnVgW2r9v_Vh2JmJuQ3gplefPzotm4Hv-aWvyK6/s1024/image_2025-05-24_08-46-56.png

វិស័យអាកាសចរណ៍របស់ប្រទេសវៀតណាម បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកំណើនពលរដ្ឋវៀតណាមមានជីវិតធូរធាកើនឡើង ហើយពួកគេមានប្រាក់គ្រប់គ្រាន់សម្រាប់ការធ្វើដំណើរតាមយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnMfpZm0ehwpzp1e2Fo4EQuKyjNuLaTfympmP-1GLT7HODQ04fSnpMV2PwMM9nCGhmLbN-igQOqF7yONwMIE_Edl-llK_37uxCVf85ADVi6QHYUEgcGj-fHWmqMeMde-VIy-KDMgw2C8QhqONmKLmu_syKhK4K3CiQOlM0suOlcLDYx6kn1LPTm-XQKt5u/s1280/image_2025-05-24_08-46-57%20(2).png

ក្រុមហ៊ុនអាកាសចរណ៍ Sun PhuQuoc Airways (SPA) នឹងទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកោះ Phu Quoc (កោះត្រល់) ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមឱ្យបានច្រើន ហើយកោះ Phu Quoc នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរវៀតណាម និងបរទេស ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនអាកាសចរណ៍ Sun Group ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBCnWtjNkW5VKSzNLJzKR7tapKWJ0JOO8myzhiAccuh12JJPMxfA6y6_Wbigzw7OwE0UrqcTqx6mE17nc_P8oKMltQK7kTkT8dYKm93CbvAFQPQIL3cUnz7IXo6vafhi1cSWEi-HJ_-q6R8CwXpId9kE0-qbmpm1seU4jUPrKKy9juVub9IfaEGPllSba_/s960/image_2025-05-24_08-46-57%20(3).png
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនឹងផ្តោតគោលដៅទាក់ទាញទេសចរណ៍ និងក្រុមហ៊ុនអាជីវកម្មធំៗជាច្រើននៅប្រទេសវៀតណាម និងទូទាំងពិភពលោក ។ ក្រុមហ៊ុន Sun Group បានវិនិយោគប្រាក់ក្នុងវិស័យអាកាសចរណ៍ ស្មើជិត១០០លានដុល្លារ និងមានគម្រោងបង្កើនយន្តហោះឱ្យបានចំនួន៣១គ្រឿង នៅឆ្នាំ២០៣០ ។ យន្តហោះដឹកអ្នកដំណើរដំបូងរបស់ក្រុមហ៊ុន Sun PhuQuoc Airways គឺនឹងចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbrbw-KMV5muIX69h23zFyGICkbrWx4WrvNxZCcCwNp0SHa5N2woCmWYWc8c_N7gjdTzKC_6EgRhXho22ODxtf0rWqSq45X5HvaSskh6hm1sbmRmDPqCqrmJg5rdNqr7xULYqU_Mh0lEzSN3iRuEW1XHPmEuFFkG4-wpZQ1vQEH9b3lctszM2bJBI7TFj5/s820/image_2025-05-24_08-46-57.png

ក្រៅពីវិស័យអាកាសចរណ៍ Sun Group គឺជាក្រុមហ៊ុនអចលនទ្រព្យ និងការកម្សាន្តដ៏ល្បីល្បាញ ហើយក្រុមហ៊ុននេះមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកន្លែងទៀតនៅទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXcGv0Qb6mpESOmq3wpHW4QS_82TNJzbGvgZeO5nq8R0Yauy0BHZSVrhx54c02zVfghCnO2wyxEJR4D0BurCiKgUv8kJouyU3WYr-FnUfQWMHUd5rkIvBpA6Cp7bSPFZCwML1asjM4WtkbU7wms_2uy_X9LTgoQ17jz49RKoATp7Rmr8mF23GvviKCr5GG/s1600/image_2025-05-24_08-46-58.png

គួរបញ្ជាក់ថា ប្រទេសវៀតណាមមានក្រុមហ៊ុនអាកាសចរណ៍ជាតិ ដូចជា ៖ ក្រុមហុម Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Vietjet Air ។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways និង Vietravel Airlines ៕

បុរសមេដែកមានសមត្ថភាពពិសេសគ្មានពីរលើពិភពលោក

0

ប្រទេសអ៊ីរ៉ង់ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា បុរសអ៊ីរ៉ង់ម្នាក់បានបំបែកកំណត់ត្រាពិភពលោកជាលើកទី៣ ដោយឈរឱ្យគេដាក់ស្លាបព្រាបាយ ចំនួន៩៦ លើរាងកាយ និងគ្មានស្លាបព្រាបណាមួយជ្រុះសោះ ។ បុរសរូបនេះនិយាយថា ខ្លួនប្រាណខ្ញុំដូចគ្នានឹងដែកឆក់ ហើយរបស់អ្វីក៏ដោយ ក៏អាចដាក់លើខ្លួនខ្ញុំបានទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpooYAEkLf90q0nlD8HeBWCWPBWpfwwMHQ7VPbHd5bd586Xi0p0NhW1qx3VBMUAE5HazU57JQNMpr9swyX5Yi93KyuUSt1i9ftIWCI2B3dOxK8uECvKRNlUC1avpAU7Cv8f7ifS4s_ZXLCqZTcLoMnRHRroGp9pka_mq859viFE9wNUBn-xExsnPxNFEn/s1920/image_2025-05-24_08-42-14.png
បុរសអ៊ីរូបនេះឈ្មោះ Abolfazl Saber Mokhtari អាយុ៥៤ឆ្នាំ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលម្តងទៀត ក្រោយពីឈរឱ្យគេដាក់ស្លាបព្រាបាយរហូតដល់៩៦ លើរាងកាយ ដោយគ្មានស្លាបព្រាណាមួយជ្រុះសោះ ។ វាជាសមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិសេស និងពិតជាមិនធម្មតា ដែលអ្នកដទៃពុំអាចធ្វើបាន ហើយនេះជាការបំបែកកំណត់ត្រាពិភពលោក លើកទី៣ ដែលបានចុះក្នុង Guinness World Records ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwp0rHrUR2zakV5qqBUPBbEKj4eqqs5Aci06IUe__EaYi01KH2RFFmFtlRyFjfc4yBGtsnYLE1z7urd8toTeTRI_vCYkalmxm5hhycZtt4YSusZhK608xmqGb7u4ZjYWXr5ex4fqvYa61OGYMY67Tzka_5x4wNM8lTt-AJLRbgnm-okjLLptDC-SJByBrK/s1280/photo_2025-05-23_10-13-51.jpg
លោក Mokhtari រស់នៅទីក្រុងខារ៉ាជ ប្រទេសអ៊ីរ៉ង់ ធ្លាប់បានបំបែកកំណត់ត្រាពិភពលោក លើកដំបូងកាលពីឆ្នាំ២០២១ ដោយការដាក់ស្លាបព្រា ចំនួន៨៥ លើរាងកាយ ។ ២ឆ្នាំក្រោយមក លោកក៏បានបំបែកកំណត់ត្រាពិភពលោកម្តងទៀត ដោយការដាក់ស្លាបព្រាចំនួន៨៨ លើរាងកាយ ហើយនៅឆ្នាំ២០២៥នេះ លោកបានបំបែកកំណត់ត្រាពិភពលោកជាលើកទី៣ ដោយដាក់ស្លាបព្រាចំនួន៩៦ លើរាងកាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGxtFnzhypmh0QN08XKkIpA8KBJ1o7J6Xkbu6pwDGBE-42k1B3FufNteiN8Sl0B1cN4VsWM5biidd7yL63RS7DwJwZUWNW-fMRGSXfJ8Rb6CTJ0b2CVx5sn6EsYLbQ0JTmNEcuotPoSrFxG24AMBYD3uKmeMw427XCTsn-c1l3XsTf3YgyMfY7zkLvxx-x/s696/photo_2025-05-23_10-13-51%20(3).jpg
លោក Mokhtari និយាយថា ៖ «ខ្ញុំចាប់ផ្តើមដាក់ស្លាបព្រា និងរបស់ផ្សេងៗលើរាងកាយតាំងពីនៅក្មេងមកម៉្លេះ ។ ក្រោយពីបានហ្វឹកហាត់ និងព្យាយាមអស់រយៈពេលជាច្រើនឆ្នាំមក ខ្ញុំក៏អាចបង្កើនសមត្ថភាពឱ្យកាន់តែពិសេសខ្លាំងឡើង រហូតដល់អាចបំបែកកំណត់ត្រាពិភពលោក ចំនួន៣លើក ។ ខ្ញុំអាចដាក់របស់ផ្សេងៗលើខ្លួនបានទាំងអស់ មិនថាផ្លាស្ទិក កែវ ផ្លែឈើ ថ្ម និងកំណាត់ឈើ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizdOrNiQofrB_bXioawWm5pv-NdT3R3NkFi8WzKWRx7AqHWY-WbFnClRFrl3AqvuIu5NdekPPMmjXs3tYJv0GXPN1xGU9Rhg046ix0NfQF9GX3H8DnOEP9j7hnfIXnPz6Q-B62Zic7A9uqx2q1vA3WQXMm5E4b3s6FnKJU2VCYTz0bXcWBvPm7Q-vLyiGw/s696/photo_2025-05-23_10-13-51%20(4).jpg
លោកជឿជាក់ថា សមត្ថភាពពិសេសនេះកើតឡើងដោយសារលោកអាចបញ្ចេញថាមពលពីរាងកាយបញ្ជូនទៅកាន់វត្ថុទាំងនេះ ដោយផ្តោតអារម្មណ៍ទៅលើវត្ថុ បន្ទាប់មក ប្រើប្រាស់សមាធិឱ្យខ្លាំងបំផុត ។ បច្ចុប្បន្ន លោក Mokhtari ត្រូវបានមហាជនទទួលស្គាល់ថា ជាស្តេចស្លាបព្រានៅលើពិភពលោក ៕

ប្រដាល់មនុស្សយន្តជាលើកដំបូងនៅលើសង្វៀន

0

ប្រទេសចិន ៖ ប្រទេសចិននឹងរៀបចំការប្រដាល់មនុស្សយន្ត Humanoid លើសង្វៀនជាលើកដំបូងលើពិភពលោក ក្នុងទីក្រុងហាងចូ ខេត្តជឺជៀន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ។ មនុស្សយន្តត្រូវឡើងប្រដាល់ គឺជារបស់ក្រុមហ៊ុន Unitree Robotics នៅទីក្រុងហាងចូ ដោយក្រុមហ៊ុនបានសាកល្បងបច្ចេកវិទ្យាប្រដាល់របស់មនុស្សយន្តទាំង២គ្រឿង ដើម្បីឱ្យវាអាចវាយគ្នាចំគោលដៅដូចកីឡាករពិតៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFg4NFA5lcX1LpqVBDG1mubVdoc2lkivL0Aw8dxO-Cr0glv1OPswDebxw-NjQSJLXD4q3LKz5ix7k3JtoH7n7S4UF0a6_m0jqZd3x2EyTASLGwS9gHw9LKbImibvtKh3x0h4UiGJpda2JO4Y8B0TciQjdI9gRnGP6ZeQxbJQEL720TyP3opz9sO_O6ODDe/s1280/photo_2025-05-22_09-21-09.jpg
ក្នុងខ្លួនមនុស្សយន្តបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ដូចជា ៖ បច្ចេកវិទ្យាវាស់ចម្ងាយដើម្បីបង្កើតរូបភាព និងកាមេរ៉ាជួយឱ្យមនុស្សយន្តយល់ពីបរិយាកាសជុំវិញខ្លួនអាចវាយចំដៃគូ ។ ក្រុមហ៊ុនបានផលិតខ្លួនមនុស្សយន្តយ៉ាងរឹងមាំ ពីព្រោះពេលមនុស្សយន្ត១គ្រឿងទៀតវាយដោយកណ្តាប់ដៃខ្លាំងៗ គឺមនុស្សយន្តនឹងមិនខូចខាត ហើយអាចវាយបកវិញ ។ បើមនុស្សយន្តត្រូវបានដៃគូវាយខ្លាំងរហូតដល់ដួល វានឹងអាចក្រោកឡើងមកតស៊ូជាមួយដៃគូបន្តទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaybxBPwByInEj0AIOzyksd6rQx0cnENXvPtzD5MwzsiXEA6eVZ6tZSHkpQFStPNE_gL9rVdR1b2jbEm_XBYGBfWCF6eKBvETfASQDDLnYkOvwL8r6lCbe1-LylOdNjCUIltD4YZNnbYx_XBMoHd0XFptSGqibFRSDt8KrT2Bv1RCQ_nFnOpdB5_AdN4Wi/s600/photo_2025-05-22_09-19-55%20(2).jpg

ក្រៅពីនេះ មនុស្សយន្តទាំង២គ្រឿងត្រូវបានបំពាក់ដោយបច្ចេកវិទ្យារៀនសូត្រពីតិចនិចប្រដាល់របស់កីឡាករប្រដាល់ល្បីៗលើពិភពលោក ។ ការបំពាក់បច្ចេកវិទ្យាទំនើបនេះនឹងជួយឱ្យមនុស្សយន្តកាន់តែមានសមត្ថភាពខ្លាំងជាងមុន ។ ក្រុមហ៊ុន Unitree Robotics បញ្ជាក់ថា មនុស្សយន្តទាំង២គ្រឿងកំពុងហ្វឹកហាត់ប្រដាល់យ៉ាងខ្លាំង មុនពេលថ្ងៃប្រកួតមកដល់ គឺនៅថ្ងៃទី២៥ ខែឧសភា ហើយទទួលបានការគាំទ្រយ៉ាងច្រើននៅប្រទេសចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjShHJ3DpDQ_L4JlRoWv7dIkysGvoV9o5QBFONFdr5alUaDpNjJDoG-Mf_zmEIjFEzqtL6JIQCC6MFszCQwbXkGYRZurqcVSF_nuG9GCC86utNBhXGCAYQuFCuI9JbnnKmAi-H4DkMrcZJuaD1dfI6HDd0XrjJYyh4hlrMpUeCWUhrPHHtynbr7w2btR0JJ/s600/photo_2025-05-22_09-19-55%20(3).jpg
ដោយឡែក កាលពីថ្ងៃទី១៩ ខែមេសា កន្លងមក ក្រុមហ៊ុនចិនជាច្រើនបានបញ្ជូនមនុស្សយន្ត Humanoid ចំនួន២១គ្រឿង មកចូលរួមការរត់ពាក់កណ្តាលម៉ារ៉ាតុងជាមួយមនុស្សចំនួន១២,០០០នាក់ ជាលើកដំបូងលើពិភពលោក ក្នុងចម្ងាយ២១គីឡូម៉ែត្រ នៅតំបន់ Yizhuang ទីក្រុងប៉េកាំង ។ មនុស្សយន្តជាច្រើនគ្រឿងជួបឧបសគ្គតាំងពីពេលចាប់ផ្តើមរត់ ខណៈមនុស្សយន្តខ្លះដួល ហើយក្រោកឡើងវិញ និងមានមនុស្សយន្តតែ៦គ្រឿងប៉ុណ្ណោះរត់ទៅដល់គោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4AhZPPvRwfjj0ZMFjPAjukoGpDoNXt7Br_m-mtsmRnpR4IWJMiqFwKR9mNBjLLd0otL6MGRMUmkwLpUa_NxoZM5XdF2qB6d0lek2RpePzI2giErofdtk92SyvQ4VgfHIfBcs_mlgiLI4Q5H9yhb6KMgaAvklJkdERS4G5-AVwWNJTLhcWSHag-jO_xnSL/s600/photo_2025-05-22_09-19-55.jpg

គណៈកម្មការបានអនុញ្ញាតឱ្យមនុស្សយន្តផ្លាស់ប្តូរថ្ម ក្នុងពេលកីឡាករជាមនុស្សសម្រាកផឹកទឹក ។ ក្រុមហ៊ុនផលិតមនុស្សយន្តចិនរំពឹងថា ការវិនិយោគក្នុងឧស្សាហកម្មច្នៃប្រឌិតមនុស្សយន្តថ្មីៗនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ រីឯមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាចិន បាននិយាយកាលពីឆ្នាំ២០២៣ ថា នេះជាការប្រកួតប្រជែងបច្ចេកវិទ្យាថ្មីផ្នែកមនុស្សយន្ត ៕

សណ្ឋាគារក្នុងលំហរអាកាសដំបូងគេបង្អស់នឹងដំណើរការក្នុង 2027

0

ប្រសិនបើភ្ញាក់ពីគេងនៅក្នុងបន្ទប់សណ្ឋាគារដ៏ប្រណីតមួយ ជាមួយទិដ្ឋភាពនៃប្រព័ន្ធព្រះអាទិត្យ ឬលំហរអាកាសដែលអាចមើលឃើញតាមបង្អួច តើវានឹងមានអារម្មណ៍ដូចម្ដេច? នោះមិនមែនជាសណ្ឋាគារផ្កាយ4 ឬផ្កាយ5 ឡើយ ប៉ុន្តែគឺជាសណ្ឋាគារដែលមានផ្កាយព័ទ្ធជុំវិញតែម្ដង។ហើយ ទាំងអស់នេះនឹងមិនមែនមានតែនៅក្នុងការស្រមើស្រមៃនោះទេ វានឹងលេចរូបរាងឡើងមកនៅក្នុងពេលឆាប់ៗខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6OfApQ12AoRGt_5RDjUOAOSXE0SatXKFw4aSYAQqR015tMZaAYqOpURx_zdjTv04ygB8PMBpfWsf1hy4ysFWRzJXGSdVZZaIdlwmvn5AZV24A_evdR0BbSMDJqCQoDcgkesvF0oLkCh4WTsKAGfeM_BXK7Tj6Kf4bE2g28sKBs_Oq5pXXxWKEcZAacdRC/s1200/photo_2025-05-23_11-16-46.jpg
ក្រុមហ៊ុន Orbital Assembly Corporation (OAC) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហើបព័ត៌មានថា ពួកគេកំពុងស្ថាបនាសណ្ឋាគារអាវកាស ដើម្បីផ្ដល់បទពិសោធស្នាក់នៅថ្មីដែលមិនធ្លាប់មានពីមុនមក។ គំនិតក្នុងការបង្កើតឲ្យមាននូវសណ្ឋាគារក្នុងលំហរអាកាសនេះ ត្រូវបានគេឪ្យឈ្មោះថា «Voyager» ដែលជាការរចនាឲ្យមានជារង្វង់មូលដូចជាកង អាចផ្ទុកមនុស្សបានចំនួន 400 នាក់ ហើយនឹងបើកដំណើរការនៅឆ្នាំ 2027ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0OYTPGciou6hIxgZLGDlG-ikFFhhZ4G5QVQWbnROEW0oyipbTI_mD0U92Y5G8rSgPfJejmHQY5qXJBqGoIWnwykU7WXtl0nz9_bSDheU2kZ76nJjyTYtup8i_9ywxBR1xZWlGMx0pA_aoObrsJP6WMQvRT3ycT1b-6knIGyF5HucRV0zWz4oZ_L6ruNk0/s1050/image_2025-05-24_08-27-28%20(2).png

នៅក្នុងការចុះផ្សាយរបស់សារព័ត៌មានCNN កន្លងមកបានឲ្យដឹងថា លោក Tim Alatorre ប្រធានផ្នែកប្រតិបត្តិការរបស់ Orbital Assembly គិតថាលោកចង់ឲ្យវិស័យទេសចរណ៍អវកាសមានភាពជិតស្និទ្ធជាមួយមនុស្សលើផែនដីជាងពេលមុនៗ ។ លោកបានបន្តថា៖ «វានឹងផ្តល់ឱ្យយើងនូវឱកាស ដើម្បីឱ្យមនុស្សចាប់ផ្តើមទទួលបានបទពិសោធន៍ក្នុងលំហរអាកាសក្នុងពេលឆាប់ៗ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsPt1VNJrQZoIybz1pnnYS5TGE2ETraa6O-z1G94wF0mwEQjhcHwkLTHiTGxygPOjlxOUNEhivZRod1K4JkX3iSMKQZ4lFRGtV0UwD0MzMq7WU64H_bNl7rffs2IItc9mKu5YFQlWWgzTjqODYuAJ_QIy6ARYv3CQXzw6ehdIQKL_EYSZnQg3dtSMR0Dcr/s818/image_2025-05-24_08-27-28.png
គួររំលឹកថា កាលពីឆ្នាំ2019 លោក Alatorre ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា សណ្ឋាគារ Voyager នឹងធ្វើការដូចជារហាត់ទឹកដែលកំពុងវិលដោយខ្លួនឯង ដើម្បីបង្កើតទំទាញសិប្បនិម្មិត (ដោយប្រើកម្លាំងបាញ់ចេញមកក្រៅ) បង្កើតទំទាញប្រហែល 1/6 នៃផែនដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimNnAMuUrXASB8mGnIPtferz37Zs3tvqB96KG61OOWVqsCQJOV4uXQj2C4yO9S1NyN0l9LIAUl7bsKVlSJMsqyRW5KyzoSb1hri_5BXkdisUUJ1YIa03vuAMavWcDg_L3tXlh5I6yBimC-hyDJmmagqrpPrmq94FMSIRW0jV0DDmHiIdaYSzJGJLiqMrvL/s1280/photo_2025-05-23_11-16-42.jpg

សម្រាប់តម្លៃក្នុងការស្នាក់នៅត្រូវបានគេប្រហាក់ប្រហែលថាអាចនឹងអស់ចន្លោះពី 5ម៉ឺន ទៅ 5លានដុល្លារក្នុងម្នាក់។ បានន័យថា ប្រសិនបើអ្នកស្នាក់នៅត្រឹមពេលមួយយប់នោះ អ្នកនឹងត្រូវចំណាយចាប់ពី 5ម៉ឺន ដល់ 10ម៉ឺនដុល្លារ និងបើស្នាក់នៅរយៈពេល 3-5ថ្ងៃ នោះអ្នកអាចនឹងត្រូវចំណាយចាប់ពី 1លាន ទៅ5លានដុល្លារក្នុងម្នាក់។ តម្លៃនេះបូករួមជាមួយនឹងការធ្វើដំណើរទៅមកដោយយានអវកាស ការស្នាក់នៅក្នុងសណ្ឋាគារ និងអាហារហូបចុកផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEoeYWkepKimQb65lZj22DqvQ99CcP0ui5f044WIfkO3RRIwm8RqNOZNnBmAiOtUev0n3IPDcNTFz5Q8M6WLmdIyMdUiIdIFJC2C6IspqyBP7zVtbNllvgWOGMYWF-6Q_UnNtFS4BZgFgWgZC0JIPOoae2iHvL9lWKaVG-0HOqTqX8fI0mlOIQ9eO_fchm/s1280/photo_2025-05-23_11-16-43.jpg
នៅក្នុងសណ្ឋាគារ Voyager ត្រូវបានគេឲ្យដឹងថា មានបំពាក់នូវបរិក្ខាទំនើបៗ ដូចជា បន្ទប់សណ្ឋាគារប្រណិត, វីឡាឯកជន, មន្ទីរស្រាវជ្រាវ បន្ទប់ស្នាក់របស់បុគ្គលិក ភោជនីយដ្ឋាន បារ កន្លែងហាត់ប្រាណ បន្ទប់មើលផែនដី រោងកុន និងទីលានលេងកីឡាជាដើម។ ជាងនេះទៅទៀត ភ្ញៀវរបស់សណ្ឋាគារក៏នឹងទទួលអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលគេបានដឹកជញ្ជូនមកពីភពផែនដីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfsQgWaDCU26WlmlnEBVLJr759-BPRzq1FLho9M6m3QTGE2ZeyZl118Hh05n1T7_CE8li_zYRBpxw-pNrSnK1nt6j46CVNH85kqGhV7fx7TM0nYWaEj5OfhWaASab1PN0asOlIGlQKCfQ-NDuFBYVHySOr6F6tYwfq_FHrXq072tMl505blQhEKbPYOTsE/s1280/photo_2025-05-23_11-16-44.jpg
គួរជម្រាបផងដែរថា ក្រុមហ៊ុន OAC ក៏បានសហការគ្នាជាមួយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ផងដែរក្នុងការប្រើប្រាស់យាន Falcon 9 ឬ Starship ធ្វើជាមធ្យោបាយធ្វើដំណើរនៃអតិថិជនរបស់សណ្ឋាគារ។ ដូច្នេះដើម្បីអាចមកដល់សណ្ឋាគារ អតិថិជនទាំងអស់ត្រូវធ្វើដំណើរដោយយានហោះចេញពីភពផែនដីជាមុនសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKXpaAV4SpJN1b2riU4pGpRUxOGFybT19pM6QDgrYraIJ5hYiunJLCoNbvgPluuDWnWAhxpAS_Hc64BgVcxfkhwPuIUj072xVUNHXi8P0WjIabfmf_bLhhASspbgozOoxD0ds3kmg7X4gRUODpa1r3LUUPbNMxBMOfihyzVE2yuoQdUzJW1o6iclhPh-H1/s1280/photo_2025-05-23_11-16-46%20(2).jpg
យ៉ាងណាមិញ គម្រោងការខាងលើនេះត្រូវបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ 2020 និងគ្រោងដាក់ដំណើរការជាផ្លូវការនៅឆ្នាំ 2030 ឬ ត្រឹម2027 ប្រសិនបើកត្តាផ្នែកហិរញ្ញវត្ថុមានភាពរលូនដូចការគ្រោងទុក៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNa3ialzA6cZ6MyQpDPtnJpYcsJewONQNgkCqUvAGeB5uCx9TWFmsOhevyLExKqjfLQDpjt4x1yFjP-P9BKn-iSdU_QbfoeCkqds5vQDTQBr9ss5EGO9uThKCq6Tn9ZdWEnJq1CUK8HUsr3dBt6KdgKKXeXeylThPzyuFv_fK8gQHfjLfYCBVoSOcCaioh/s1280/photo_2025-05-23_11-16-45.jpg
ចុះសម្រាប់លោកអ្នកវិញ ប្រសិនបើមានឳកាសតើចង់សាកល្បងស្នាក់នៅក្នុងសណ្ឋាគារលើលំហរអាកាសបែបនេះដែរ ឬទេ?

លោកស្រី យីងឡាក់ ត្រូវតុលាការថៃពិន័យជាប្រាក់៣០៥លានដុល្លារ ជុំវិញការខាតបង់របស់រដ្ឋាភិបាល

0

ប្រទេសថៃ ៖ តុលាការថៃ បានសម្រេចកាត់ទោសអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ដែលបាននិរទេសខ្លួន ឱ្យបង់ជាប្រាក់សំណងចំនួន 10 ពាន់លានបាត (305 លានដុល្លារ) ជុំវិញគម្រោងសន្យាទិញស្រូវពីកសិករ ប៉ុន្តែបានធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាល ក្នុងពីអាណត្តិដែលខ្លួនដឹកនាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRXd-R9XuQCBI427BExiUq9I6TXVSxBMG7rZRXnLgeWMOlJ1-wJFX8Kto0mIGfZUzPwXo_2Ac6W4bBH0JnkD3rQ6_gFZp3u181HKkK-fcGM-oyIeBtJpo3k7wXDuFpI9jJrWtIMAYJ8C8Vsr0udpempE9bWWAeYxoIUWgD6f464wXyerk8U_bZYFA44YWp/s1280/photo_2025-05-23_09-21-20%20(2).jpg

យោងតាមសារព័ត៌មានប្រទេសថៃ នៅថ្ងៃព្រហស្បត្តិ៍នេះ តុលាការកំពូលរបស់ថៃបានចេញសេចក្ដីសម្រេចឲ្យលោកស្រី យីងឡាក់ បង់សំណងចំនួន 10 ពាន់លានបាត (ប្រហែល 305 លានដុល្លារ) សម្រាប់ការខាតបង់ដែលបណ្តាលមកពីគម្រោងទិញអង្ករនៃរដ្ឋាភិបាលរបស់នាង។ គម្រោងនេះគឺមានគោលបំណងជួយកសិករ ដោយទិញអង្ករក្នុងតម្លៃខ្ពស់ជាងទីផ្សារ ប៉ុន្តែនាំឲ្យរដ្ឋាភិបាលខាតបង់សាច់ប្រាក់យ៉ាងធំស្មើប្រហែល 178,000 លានបាត (ប្រហែល 5.5 ពាន់លានដុល្លារ) ក្នុងរយៈពេលពីរឆ្នាំ ព្រោះអង្ករ ស្រូវដែលប្រមូលពីកសិករនោះមិនអាចលក់ចេញបានគ្រប់ និងគ្មានទីផ្សារអន្តរជាតិទិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSFDy6P-_xZ2HtrdFgUL2k7ZzvNZLFqHTvshtWXwgw0298wTCmFTLm0ukYqosUiB5AoNndr8mlYT1GbvNqHA7FAK_3aUjj0pg7RqHdIEAEQxYvDVSvOg8l9EU7gKeavPkDPAfN0xu8Fsev9cdZf3PLzVH_GJks-XAddi5F7JuRV_kfE_cOIlAf1G9p-xHH/s1280/photo_2025-05-23_09-21-20.jpg

តុលាការកំពូលថៃបាននិយាយថា “ជនជាប់ចោទបានបំពេញភារកិច្ចដោយមានការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរដែលបណ្តាលឱ្យខូចខាតដល់រដ្ឋ ដូច្នេះហើយត្រូវតែសងសំណង”។ សេចក្តីសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី22 ខែឧសភា ដោយពាក្យបណ្តឹងឧទ្ធរណ៍ទៅកាន់លោកស្រី យីងឡាក់គឺដើម្បីប្រឆាំងនឹងការបង្ករការខូចខាតដល់ក្រសួងហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiytADGQpHnb8bHSanX3U9f7xV8vJymilyt4s6hBQo5wykQK15b6GWpuSh6AZB-urhRrriV3JgAdt6UMHB8CF6_kwFzeKmKViBjr7QZzvbXd9uj3M89IWvCIHW5oelX5PLyFfP1KnbjRvJ8raNKtbVvwO6lQjZrwHHCdPi99z9kgaXBi19MlRTUW7wF82c8/s1280/photo_2025-05-23_09-21-21.jpg

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ វ័យ57ឆ្នាំរូបនេះ បានឡើងកាន់អំណាចក្នុងឆ្នាំ 2011 និងបានលាលែងពីតំណែងដោយសាររដ្ឋប្រហារនៅក្នុងឆ្នាំ 2014។ នាងគឺជាម្តាយមីងរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន Paetongtarn Shinawatra និងជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោកស្រី យីងឡាក់ ធ្លាប់ត្រូវបានតុលាការកា.ត់ទោ.សកាលពីឆ្នាំ2017 ឱ្យជាប់ពន្ធនាគារ 5 ឆ្នាំ ប៉ុន្តែក្រោយមកក៏បានវ្រានចោលវិញ ហើយលោកស្រីក៏បាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkZyYt0jeJ2QydRn2z1VCSeLkD_Vc_5MTo6KXfVNJr-cA1CDtxAEthrCiEy_R9I1hl7xGRmXu7w8vHGOwPjv-wV1RSKoS5i4eAERyTinH3mb6Vo0nJb4rt0BVbGzm01x01jofQDjNRnRry9famS-pFwKmxQgvjltCwyxbuIgDqH6rbKCLfgN79C-_AhnnS/s960/photo_2025-05-23_09-21-23.jpg

ឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់តុលាការ លោកស្រី យីងឡាក់បាននិយាយថា ៖ លោកស្រីគ្មានចេតនាបង្កការខូចខាតទេ ហើយលោកស្រីថា កំពុងតែត្រូវបានគេចាប់បង្ខំឱ្យទទួលខុសត្រូវចំពោះ “បំណុលដែលដែលខ្លួនមិនបានបង្កឡើង”។ លោកស្រីបន្តថា ករណីនេះឧបាយកលនយោបាយ និងមិនយុត្តិធម៌ ហើយគម្រោងទិញស្រូវរបស់រដ្ឋាភិបាលលោកស្រីនៅសម័យនោះ គឺដើម្បីជួយកសិករ មិនមែនដើម្បីទទួលផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ៕

 

 

ចិនរកឃើញមេរោគថ្មីនៅស្ថានីយអវកាស Tiangong និងអាចធំធាត់ក្នុងលំហរអាកាស

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ចិនបានរកឃើញមេរោគថ្មីនៅស្ថានីយអវកាស Tiangong ដែលមិនធ្លាប់ស្គាល់ពីមុន ។ អវកាសយានិកចិនអះអាងថា នៅបន្ទប់ពិសោធន៍លើអវកាសនឹងក្លាយជាកន្លែងដ៏ល្អសម្រាប់មេរោគថ្មីនេះធំធាត់ ប៉ុន្តែពួកគេពុំដឹងថា តើមេរោគនេះនឹងបង្កគ្រោះថ្នា.ក់ដល់មនុស្សដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo5VyL8vbpV-HaW_J_YHoMZNlLUxhKyT-j6oTbBsTZYbiI0ABR24Y3qBBZHFAGmYt95SwtMxALCPOqrsr66fJpRbqOY1CmcvNdMkaEWmSGREbfgSvt2VlXseLfzls_-kPDh7bCrUsIpPYjhexrwX-BhCWwMf4C8zj9rossK68MIne8Zcn8iQ-kriaNQyQM/s1200/image_2025-05-24_08-18-39.png
យោងតាមអត្ថបទចុះផ្សាយក្នុងទស្សនាវដ្តី «International Journal of Systematic and Evolutionary Microbiology» របស់អ្នកវិទ្យាសាស្ត្រចិនឱ្យដឹងថា អវកាសយានិកចិនបានរកឃើញមេរោគថ្មីដែលពុំធ្លាប់ឃើញលើពិភពលោក ហើយពួកគេដាក់ឈ្មោះវាថា «Niallia Tiangongensis» ជាឈ្មោះរបស់ស្ថានីយអវកាស ។ អវកាសយានិកចិនសន្និដ្ឋាន មេរោគថ្មីនេះវិវត្តន៍ពីមេរោគមួយប្រភេទទៀតនៅក្រោមដី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-28Gr8DeU-ajDlzcq2_uPhuRDsk-mPM2ZGk_Luwy2yxOZC4GPsAET7hmeWMhc7tm-8wRsN77jW5MrftHkXu68XXOcaVCQrNkEsMHWLMJgq_LCUH5-zyVl0AJJOxumki2qmbFmoUBn5XXDJZ70ChDHAS1jwQG7z3MnsfdO6p6eNwMG8YQG4PwZvxNaSQ9U/s1920/image_2025-05-24_08-18-40.png
ការយល់ដឹងពីលក្ខណៈមេរោគថ្មីក្នុងពេលបំពេញបេសកកម្មរយៈពេលវែង គឺមានសារៈសំខាន់ណាស់ដើម្បីការពារសុខភាពរបស់អវកាសយានិកចិន និងថែទាំដំណើរការរបស់យានអវកាស ។ នេះបើតាមការដកស្រង់ខ្លឹមសារអត្ថបទដែលផ្សាយក្នុងទស្សនាវដ្ដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1w6XVWBlVzIT-_7NZPCw82e4EadEQF0XXrNp7BXirk3U5OunYUdNEld25qQUj7lVbLb9mbjQejG82Ao_acLBwbrL45iCGFU7XnotNu_1_pX6q7K7VkAbwKdgPF_BEewglDOxq8PMV0bgpaWkZmoDcxOBGdWFh3sLK_FdxzEQ9IzPXcA7T1RsOpl9DshpW/s1020/image_2025-05-24_08-18-41%20(2).png

កាលពីឆ្នាំ២០២៣ អវកាសយានិករបស់យានអវកាស Shenzhou-15 បានយកក្រណាត់មកជូតសម្អាតម៉ូឌុលរបស់ស្ថានីយអវកាស បន្ទាប់មក ក៏បង្កកក្រណាត់នេះបញ្ជូនមកផែនដី ដើម្បីពិនិត្យមើលថា វាផ្ទុកអ្វីខ្លះ ។ តាមការវិភាគបង្ហាញថា ក្នុងក្រណាត់មានមេរោគពូជថ្មី ដែលពុំធ្លាប់ស្គាល់ ។ អ្វីគួរឱ្យចាប់អារម្មណ៍បំផុត គឺមេរោគ Niallia Tiangongensis អាចសម្របខ្លួនដើម្បីរស់នៅលើលំហអាកាស, អាចការពារខ្លួនពីវិទ្យុសកម្ម និងអាចបង្កើតសារធាតុ Biofilm ដើម្បីការពារខ្លួនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUOwd8fCT35He9ZZ_1GwObohLxuytuvRYbooyAp84NeNV1q4YrsbrdbkzI9YWU_hk2A5YEPKO_LBkHXkHCPtaH_jDtiWNpbETx3_w_LjvZrLKgxeUkFPBlgx3V2AdNLt8o3M4oJUVP9UvGMx9jlEYoSKJYqyTuYPHbtTgXD7G0X_UvQ26nBdikcec0hI67/s1440/image_2025-05-24_08-18-41%20(3).png

ប៉ុន្តែអវកាសយានិកចិនពុំប្រាកដចិត្តថា តើមេរោគថ្មី Niallia Tiangongensis បានវិវត្តន៍ខ្លួនពីមេរោគ Niallia Circulans ដែលមានហ្សែនស្រដៀងគ្នាដែរឬទេ? Niallia Circulans គឺជាមេរោគក្នុងដី ទឹក និងកាកសំណល់អាហារ ហើយអាចឆ្លងក្នុងឈាមមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ។ រីឯមេរោគថ្មី Niallia Tiangongensis គេមិនដឹងថា តើវាបង្កគ្រោះថ្នាក់ដល់មនុស្សដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjAqqdOFv1cD4YYjuuqWjK2iQH_1GOcS8weBlX4xlIZTGouFpuB1Kz7ttXBmTRGZ-dQ7EMZoHXmSn68Bt3y3wUhp8wJ_dbBpzaAUQ5ialMJFmLFjtf6nNLOco0SQUQUu0g0PgvZ3evy-rrp93aHpInylfWsgXjsnj46kHtK5nY_CtZl3yNRh3d1-NbY86a/s768/image_2025-05-24_08-18-41.png
តាមការចុះផ្សាយរបស់សារព័ត៌តមាន CCTV របស់ចិន គឺមេរោគថ្មីនេះមានទំហំតូច និងលាក់ខ្លួនក្នុងបន្ទប់គ្រប់គ្រងស្ថានីយអវកាស Tiangong វារស់នៅកន្លែងគ្មានទម្ងន់ ។ អវកាសយានិកចិនបានយកមេរោគនេះពីស្ថានីយអវកាស កាលពីខែឧសភា ឆ្នាំ២០២៣ មកកាន់ផែនដីដើម្បីស្រាវជ្រាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Xs6V31Tb07zckv5xzto6myR9Z7luIL-NMKqE0XSkXyt1-3Lqr-x9VdJExGxMKPDaYNQhyphenhyphenK5h7_BeoDKjh0XRw-ijkV7qJxRhmMhMJfmT4u4iB9DHpplEUQB71zgx_ZYVConJvBF9QfCBEcui0Y_fookuL9FSUPYs2rxBoXLAoqzJmKr0nNfgeroBHOiW/s1920/image_2025-05-24_08-18-42.png

ការរកឃើញមេរោគថ្មីធ្វើឱ្យអ្នកវិទ្យាសាស្ត្រចិនយល់ដឹងកាន់តែច្បាស់ពីការវិវត្តខ្លួនរបស់មេរោគតូចៗ ដើម្បីឱ្យពួកគេផលិតយានអវកាសមានសុវត្ថិភាពសម្រាប់ជិះទៅលំហអាកាស នាថ្ងៃអនាគត ។ បច្ចុប្បន្ន ពួកគេកំពុងស្រាវជ្រាវពីមេរោគថ្មីវិវត្តន៍ខ្លួនដូចម្តេច និងអាចរស់នៅកន្លែងណាខ្លះ ៕

អង់គ្លេស ប្រគល់កោះមួយ​ឱ្យប្រទេសម៉ូរីស ក្រោយរងសម្ពាធតុលាការ

0

ចក្រភពអង់គ្លេស បានយល់ព្រមផ្ទេរប្រជុំកោះ Chagos ដែលស្ថិតនៅមហាសមុទ្រឥណ្ឌា ទៅឱ្យប្រទេសម៉ូរីស ដើម្បីរក្សាការគ្រប់គ្រងលើ Diego Garcia ដែលជាទីតាំងនៃមូលដ្ឋានយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoABlkdkwuRk8SIqnjqgMbo8xvwQkFy-cT-0pRs84cNaltKX_ATJV2MlLPR-qzW_UzOdvaoQynsiv0_t_0rT-W77ciCkAzITNR1zNXfSRh0mZL09hSi5qoiPVFjHA-KEcMgFFFFwzg53K-Qau4RYIdFMtB_JIWH5CJhqoubXj0l0lTJTPMA-kHVM4CMAA_/s960/image_2025-05-23_16-23-03.png

ការសម្រេចចិត្តប្រគល់កោះនេះធ្វើឡើងតាមសម្ពាធផ្លូវច្បាប់អន្តរជាតិ រួមទាំងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ ២០១៩ ដែលចាត់ទុកការបំបែកកោះនេះរបស់ចក្រភពអង់គ្លេសពីប្រទេសម៉ូរីស គឺជារឿងខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvZgsi7owAfZi3zDO9aZcIl3VRup3ZKMvdB0XhmfFtf16_WiMzvE9Y7XErcSmA6ZeV3WLij3p2ACBhC3uwxryCOyWFDKJIn3CrX-Zdjx0ovisNMa6inNF_UPSpLw2sgLHOVdvVt20iqvekz4ex4xjzk7ZyurizwngGYHMSUqLCmKOXmPjE5FuEJkV8ZXcY/s1050/image_2025-05-23_16-23-13%20(2).png

នៅក្រោមកិច្ចព្រមព្រៀងនេះ ចក្រភពអង់គ្លេសនឹងជួលមូលដ្ឋានទ័ព Diego Garcia រយៈពេល ៩៩ ឆ្នាំ និងបង្កើតមូលនិធិសម្រាប់បង្កើតតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQJtBFeZ52LB2VSzywXiEr8hoIn37w8rh7UPrgVvXKnK0WAN5AywTd_5J7vnIEgPR48TO-2K0I798xXVlRIOVsLaN7dJWWRiybjrTQ6kOji7sf8JaWB4Mzgrl1-tElmUSCp99g1NNp-DrjWtl12WX3e13e2W6VbRF2RqHQd1BegyPBrsOpD2oHXOsyVLED/s2560/image_2025-05-23_16-23-05%20(2).png

សូមរំលឹកថា ដើមឡើយ នៅឆ្នាំ១៩៦៥ ពោលបីឆ្នាំមុនពេលប្រទេសម៉ូរីសទទួលបានឯករាជ្យ ចក្រភពអង់គ្លេសបានបំបែកប្រជុំកោះ Chagos ពីប្រទេសម៉ូរីស ហើយបានបង្កើតជាដែនដីនៅមហាសមុទ្រឥណ្ឌារបស់អង់គ្លេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuDyiCGJ49ESsKsYKcaU0cTddm26RU2HQ5H0p1qXLZH_T5RNORuVlc4OMBNZWqan3EipufHSJndmtXzGtA4gGTXKHZhEdO2dE7tAR821mTWMb4_oWaNIC3o9I676acztBGynAkUKnGlt1F11g2vFsxjpFbGHI6Alj3CkG3ANaM1u-MSNgH4mt3dRmaI0i9/s599/image_2025-05-23_16-23-03%20(2).pngគួរបញ្ជាក់ថា អង់គ្លេស បានដាក់អណានិគមលើប្រទេសម៉ូរីសអស់រយៈពេល១៥៨ឆ្នាំ ចន្លោះពីឆ្នាំ១៨១០ ដល់១៩៦៨៕

ក្រសួងបរិស្ថាន ព្រមានបិទរោងចក្រមួយ ក្រោយរកឃើញបញ្ចេញសារធាតុបំពុល

0

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីព្រមានបិទរោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioiicp7tiRRE_Nnx5J0vQcf6-hJSZ5YLHUE4EJ7wX6zRA4s1exx3mPV9skOEY0UeHRoWiDDukirN-29EHhmtexEcn51eqpJIvpZOGBMCKc7HggDPnh6rkhdKXkzFcfNUUKq3KoFhkq0OMbCrYq9FTnLLLMEjLdzefqmpT3XVveTNnQ4k94tdxAWRoYHZK0/s1280/image_2025-05-23_15-26-13.png
ក្រសួង រកឃើញថា រោងចក្រនេះ បានបង្កឱ្យមានការបំពុល ដោយផ្សែង និងខ្លិនដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ៤០គ្រួសារនៅក្នុងមូលដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha-HERMyhe5aQB28glPYgNe2pEmw-U1uK0ky4UOxsXPOFU4T149EtENQ-R554aX4d7rD1DNxNlS-zA6UrGdsRn6rmwIDBFbBKDvIPpdM8othWa0M79_81u4S3gUsG07ks3MVG4qyiygArmlbyAMnmBb0I3P3H8Hl5kVsAqxxkIY-f_HS_EQjyiWdlEsWi7/s1280/image_2025-05-23_15-26-14.png

នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXhcCpuSTkgkdPMbz1Wx5URXFgisrMBHItEJmBEr4acDjGq8qofU-IXL9jnyNuTJv7FmkKk3_jN2IMNeJmvQY7Jq9L3_WHL93drDtvEcRO3SZM9edi6u0hXlB3RFPXwnu9_47lTT3t8P2nyBuyc9igB0eKukoCSSprewHWoYyMXB3u4sGLDcSTMhXnhgti/s1280/image_2025-05-23_15-26-15%20(2).png

លើសពីនេះ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5E8Gw6W2LR36nPKvEsc4NdXCGlgf4JAuC6cNifByWxSh1-MnsPZ_qW9GgPaNl2Nak9kX2lIJbQUw7yCPnsmtavwZQGYlXoyLJkSN6K-Dm1jogTzPNcT76-QiVOsA4_TZwZbi2sVlv-8Ck3ysU7VSd8d9lZHkXRtHPW0m2lDm8t2LSpK18oxsTnDK7IWr8/s1280/image_2025-05-23_15-26-13%20(2).png

ជុំវិញបញ្ហានេះក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដោយផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន និងពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd1YmkLP31zTq2aEUPkJz5iJMn2jcmGHhgpdUO8y45ghDCnJuSiGbIHb-jUnBlmUjWVKJpEUImAQtFofNLbfb0yfGVIVqPncM0M6TVNmbgFPw3K2Mo4D2FPQKq9QmYS0_BHhTgMsm3ZDHqWsNCescf_Nx1xh-uBntW1OoSs5ePoEpSu7k0Y2J5in_NKbet/s1280/image_2025-05-23_15-26-15.png

បន្ថែមពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង
និង ត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម បើមិនដូច្នេះទេរុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕