ប្រទេសថៃ ៖ ការទស្សន៍ទាយគឺជាអាជីពដ៏ពេញនិយម និងជាវប្បធម៌ដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ដែលបច្ចុប្បន្នសូម្បីតែនៅក្នុងសកលវិទ្យាល័យក៏មានថ្នាក់បរិញ្ញាបត្រមុខជំនាញទស្សន៍ទាយផងដែរ ដែលតម្រូវឲ្យនិស្សិតរៀនរយៈពេល៤ឆ្នាំ និងទទួលបានសញ្ញាបត្រក្លាយជាគ្រូទាយដោយស្របច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4253gdbeP3OlmCxipp3Fb-lnayPtmGrtuiqHU89HfedBT1k1RjxQTlLrTZ8vT1Gmw_Aq3rlaNDPN6TN53zk0pquq9m4qNmqCHlAK00eCiLOySzg6AK80Ie43aRRjfYbLkhp0-bGQv0ww0KFGTmq4T0wxHgugwxG9ovIoeopVq2RMprhB81uckOFIkQiOG/s748/image_2025-05-24_14-28-57.png

យោងតាមការបង្ហើបរបស់ប្រធានសមាគមន៍ហោរាសាស្រ្តអន្តរជាតិនៅថៃបានបង្ហើបថា ៖ បច្ចុប្បន្នមានសលវិទ្យាល័យមួយបានអនុម័តឲ្យមានការសិក្សាកម្រិតបរិញ្ញាបត្រខាងព្យាករណ៍ទស្សន៍ទាយ ដើម្បីឲ្យអ្នកដែលចង់រៀនជំនាញនេះអាចក្លាយខ្លួនជាគ្រូទាយស្របច្បាប់។ លោកមិនបានបញ្ចេញឈ្មោះឲ្យដឹងថាជាសកលវិទ្យាល័យណាមួយទេ ប៉ុន្តែលោកបានបន្ថែមទៀតថា ផ្នែកនេះត្រូវរៀនចំនួន ៤ឆ្នាំ និងតម្រូវឲ្យសិស្សត្រូវរៀនមុខវិជ្ជាដូចជា តារាសាស្រ្ត ចិត្តវិទ្យា គណិតវិទ្យា និងភូមិវិទ្យាផងដែរ បន្ទាប់ពីមុខវិជ្ជាហោរាសាស្រ្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiReAcSnGr4UpV6uAdDsYgW0lzh7mGMCL4Dex5ffqNLlZnJY0LUpOOkfcqCYqcM_ZcbfXiqdTW9i8cmZ6YVhS60bvvgzrfx_RJYVQttAWBr-_HvGvdl5IiaV8bZl8a6N5dty_9X_sjmBNzv6gcG_ZmvIcn1blOZB-FdYKaTxAL2c8j-UA2AHVWfC2-nW1QJ/s1280/photo_2025-05-22_16-24-41%20(2).jpg

ទោះបីជាមិនមានកម្មវិធីសិក្សាដែលមានឈ្មោះថា “ការទស្សន៍ទាយ” ជាផ្លូវការនៅសាកលវិទ្យាល័យណាមួយក៏ដោយ ប៉ុន្តែមានស្ថាប័នខ្លះផ្តល់ជូននូវវគ្គសិក្សា និងកម្មវិធីដែលទាក់ទងនឹងផ្នែកតារាសាស្រ្ត ការទស្សន៍ទាយ និងអនុវត្តន៍ជំនឿប្រពៃណីផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXWe0fnddpCNk1vLxDF0r-K3TIv9GGZYn-3qmG_K9eweprMFwmczranOfQKN2FBYwAabSaq_ZK7YUBYAPToeipE1H7iys7nrhuGdela3khZaFruyqYl4U5ZfiKiY56zckqQaB8N2r1dKpxs_nvHVd5y828ZrmjjXd-dX5mu1zproOpjYio-DXHYDSGyEnS/s1280/photo_2025-05-22_16-24-41.jpg

មនុស្សជាច្រើនបានចាប់អារម្មណ៍ និងបានសន្និដ្ឋានថានោះជា សាកលវិទ្យាល័យ Eastern University of Management and Technology ព្រោះតែនៅសកលវិទ្យាល័យនោះ មានកម្មវិធីសិក្សា វិញ្ញាបនបត្ររយៈពេលខ្លីក្នុងផ្នែកតារាសាស្រ្ត (Astrology) និងការទស្សន៍ទាយ។ វគ្គសិក្សានេះត្រូវបានរចនាឡើងដើម្បីបង្កើនចំណេះដឹងសម្រាប់បុគ្គលដែលចង់ក្លាយជាអ្នកទស្សន៍ទាយអាជីព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQN-CxvM6RuWkieGFEcZazykTW1leR-hE8MQb93Gv_y8G34OSjSYx8-k2zu731ku4sV122gEm5LDIq1un7yCjtm_zPA4BTqGev8xq-J5T_V1xSOZRBaep9TyxJC7mE2N6SNLp8QXI4WQwmHcxExAQtcQ1Qt3L1EnWb7wCwId8gPCgEGX-a83iUfapmjil/s669/photo_2025-05-22_16-24-42.jpg
ក្រៅពីនេះក៏មានសកលវិទ្យាល័យមួយចំនួនទៀតដូចជា សាកលវិទ្យាល័យ King Mongkut’s Institute of Technology Ladkrabang (KMITL), សាកលវិទ្យាល័យ Assumption University (AU) និង Uranian Astrologers Club Thailand (UACT) ក៏មានកម្មវិធីសិក្សាស្ដីពីការសង្កេតពីតារាសាស្រ្ត គោលការណ៍មើលហុងស៊ុយ ហោរាសាស្ត្របែបចិន ឬបែបថៃ និងវិធីសាស្ត្រទស្សន៍ទាយស្ថិតិស៊ីស្ទេម ដែលសិស្សានុសិស្សអាចយកមកប្រើក្នុងជីវិតប្រចាំថ្ងៃបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpNOoIW_ZUyMILUiniJ8ETpKCj346iy7lZudyTKjYhR-oywOTBm3Ol4UvJp4Jr_-8FB0CuO1CAWYSU5TUftQhpHhGqlDln-s5ihem-xrxICj1r3VhajDShH-6Kg6r_xU-i0DfrdqxETs-5WoaTJP7ywWZyANGaint1fn8Hc7Ft0_F1fdY4fEr1pHchnMq/s1280/photo_2025-05-22_16-24-43.jpg

ព័ត៌មាននេះ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងមានអ្នកចង់សិក្សាពីជំនាញនេះច្រើនផងដែរ ព្រោះអាជីពទស្សន៍ទាយនៅក្នុងប្រទេសថៃបច្ចុប្បន្នកំពុងមានការពេញនិយមខ្លាំង។ បើតាមសេដ្ឋកិច្ចវិទូរដែលបានធ្វើការវិភាគលើការចំណាយរបស់ប្រជាជនថៃជាប្រចាំរកឃើញថា មានថវិកាប្រមាណ5 ពាន់លានបាត (ប្រហែល 150 លានដុល្លារ) ដែលគេអាចប្រមូលបានពីវិស័យមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOub_aK_fczcODk4Qr6fh8U4G-AVyEhKMvbG03R_GzJgJkY0SiC_wo_h5TQymrUu4IFbtvp5hA449KGKJjc9arq42G1AuCpVq1zQEFenqJugmAtndLnNRmQ09gd6i8w4XG2U3CzgiNXQSx2JymDH2okHkXe0C2LOg7No2kUMff7U9ldSK_tD_mR-Zwa3Xa/s620/photo_2025-05-22_16-24-44.jpg
វិជ្ជាជីវៈនេះក៏បានសម្របខ្លួនទៅនឹងសម័យទំនើបផងដែរ ដោយមានគ្រូទាយជាច្រើនផ្តល់សេវាកម្មរបស់ពួកគេតាមអ៊ីនធឺណិតដូចជា ការអានបាតដៃ, ការទាយដោយសន្លឹកបៀ ឬកាត Tarot , ការមើលហោរាសាស្រ្ត ដែលធ្វើឱ្យពួកគេអាចទទួលបានចំណូលកាន់តែទូលំទូលាយ៕