ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងធម្មការ និងសាសនា ធ្វើការគ្រប់គ្រងអ្នកអះអាងថាមានបារមីកាន់ ខណៈបច្ចុប្បន្នហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។

សម្តេចធិបតី មានប្រសាសន៍ថា៖”ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមិនខុសច្បាប់នោះទេ។ ប៉ុន្តែ អ្នកយកសាសនាធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ព្រោះវាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម”។

ការណែនាំរបស់សម្ដេចធិបតី ធ្វើឡើងបន្ទាប់ពីមានវីដេអូស្រ្តីម្នាក់ តាំងខ្លួនជាអ្នកមានបារមី បានទៅប្រោសព្រំទៅលើកងទ័ពដែលឈរជើងនៅតំបន់ប្រាសាទតាមាន់។

ស្របពេលដែល ស្ត្រីម្នាក់នេះ ធ្លាប់ត្រូវបានក្រសួងស្ថាប័នជំនាញហៅមកធ្វើកិច្ចសន្យាពាក់ព័ន្ធម្ដងរួចមកហើយ ក្រោយពីសម្ដែងធ្វើជាតួអង្គព្រះនាងឥន្ទ្រទេវី៕