Home Blog Page 449

នាយករដ្ឋមន្រ្តីថៃរងការរិះគ.ន់ ក្រោយពាក់ស្បែកជើងតម្លៃខ្ទង់ពាន់ដុល្លារចុះសួរសុខទុក្ខប្រជាជន

0

ថៃ ៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនរវាងកម្ពុជា-ថៃ កាលពីថ្ងៃពុធម្សិលមិញនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមក្នុងប្រទេសថៃបានបញ្ចេញមតិរិះគ.ន់ជាថ្មីម្ដងទៀត ពាក់ព័ន្ធនឹងការពាក់ស្បែកជើងដែលមានតម្លៃថ្លៃខ្ទង់ពាន់ដុល្លារ។ នេះបើយោងតាមសារព័ត៌មានថៃ Khaosod បានចុះផ្សាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzXgV_glfCDyBibDy67DeOej78d1k992sF3E-btTch3wscZWElzS8Gq2x9TPILdtS0s2U8wvIezZQ1wtcH_ttO3Y59BdILU60RqP_ke9NYDn5qdbKMWPGgVHBd08WwBPHYK1SKybEGXRrUGiJRVOf2e8Cc4AtEOZHnNnFGtQlRS5ovHH0jGgk41G1lrj5i/s1280/photo_2025-06-12_09-38-07.jpg
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កាលពីថ្ងៃពុធ ទី១១ ខែមិថុនា បានចុះទៅបំពេញទស្សនកិច្ចនៅខេត្ត Surin ដើម្បីបង្ហាញការគាំទ្រដល់កងកម្លាំងយោធា ចំពេលមានភាពតានតឹងកើនឡើងជាមួយកម្ពុជាជុំវិញតំបន់ជម្លោះព្រំដែន។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីចាប់តាំងពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់ចុងបូក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe0UU8GughZzTrj38JUD3mXb6au-nHp3romZQYmg1AwegKf61edpRJ9ne9pIZf0MiANYRFzY-G2Se7HBFi29i4ua0GIZpLaLDwBw5QXVXU6HEJu67uwRilSEInHHjV9WxsWp5W_b8iN-shOPd3DK07PQ-1XZUZD-K_XUEaOybUxx7IFeHzAcqvx3h9EJf6/s852/photo_2025-06-12_09-38-04.jpg
ក្រៅពីសកម្មភាពចុះសួរសុខទុក្ខប្រជាជននៅតាមសហគមន៍ និងពិនិត្យមើលស្ថានភាពតាមព្រំដែន មហាជនថៃមួយចំនួនបែរជានាំគ្នាកត់សម្គាល់ទៅលើការតុបតែងខ្លួនរបស់លោកស្រី Paetongtarn ជាពិសេសពួកគេបានចាប់អារម្មណ៍ទៅលើស្បែកជើង ដែលពួកគេស្គាល់ថាជាស្បែកជើងប្រេនមានតម្លៃថ្លៃទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpYSFRKguHdsdLM_j3ZODzHl9Sw7XN-fSy2dKN0BsZdSJXeZGBw-nn-agwLmOi_2kWOiS3vG_qJijTtlR5sYtyq1417h2oHuKiMOkKThsWADaXm60Z7fdhyphenhyphen8AAxvKY_836jqktopxYKsYjG1EedvZ7sAimz1CdcK4Aj93x7jzgZt1xxyfB2cCZUhklG5LP/s1280/photo_2025-06-12_09-38-05%20(2).jpg

សារព័ត៌មានថៃ Khaosod បានសរសេថា ៖ វាជារឿងដែលពិបាកនៅពេលដែលអ្នកក្លាយជានាយករដ្ឋមន្ត្រីដ៏មានម្នាក់ ហើយវាកាន់តែពិបាកថែមទៀត នៅពេលដែលឪពុករបស់អ្នកដែលជាអតីតនាយករដ្ឋមន្ត្រីក៏ជាមហាសេដ្ឋីដែរនោះ ព្រោះមនុស្សជាច្រើននឹងយកចិត្តទុកដាក់កាន់ខ្លាំងលើអ្វីដែលអ្នកពាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5OMeYKANzLCuoqkaPX4hu057wOppGoq03SKyUHNybPcJIUcNzxIu6H28v8P6QR5snnh0QhX-N9tu51-GSBYpiWg_Rq_wBKAsiUWgp38J7TnBY5-yLKCyKnxlvI9nexqC6YZutCsSd0GexxGMEsPZYqfknF20YE6neXfhnkObujX-LSFw2Dwp9yFVSuBk/s1280/photo_2025-06-12_09-38-05.jpg

សារព័ត៌មានដដែលនេះ បានបន្ថែមទៀតថា នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ត្រូវបានគេប្រទះឃើញនៅថ្ងៃនេះ ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តសុរិន្ទ ដោយពាក់ស្បែកជើងប៉ាតាមួយគូ មានតម្លៃចន្លោះពី ៣៨,០០០ ទៅ ៤០,០០០បាត ឬជាងប្រហែល ១,២០០ដុល្លារអាមេរិក ។ ស្បែកជើងនេះ គឺជាផលិតផលមកពីប្រទេសបារាំងរបស់យីហោ Roger Vivier ហើយវាត្រូវបានគេរចនាលម្អដោយត្បូងគ្រីស្តាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTfWDzgvFUOmZESJUEm-PoIiCUncixfhdFqJJpTjzucximrSF2LaC-xHT9So0pw5bBzQ8Pr_NRW9UWwGIlU-SvOIlIuVuDvZSVrtnBshfSEBuKbGd2Y7Q9tgGZz2-XLD39yPJcQvD4Zg5Chhxs0PFjljOomd3lxpYCPfvHgDuL4ZqeBHJh4pWmhGF1Ha8u/s1280/photo_2025-06-12_09-38-06.jpg

យ៉ាងណាមិញ នៅក្នុងផ្នែកមតិយោបល់របស់ការចុះផ្សាយខាងលើនេះ ក៏មានប្រជាជនថៃមួយចំនួនឈរខាងលោកស្រីនាយករដ្ឋមន្រ្តីផងដែរ ដោយពួកគេលើកឡើងថា«វាប្រាកដណាស់ គ្មាននរណាទៅពាក់ស្បែកជើងតម្លៃត្រឹម ២០០បាត ឬ ៤-៥ដុល្លារដែលទិញមកពីផ្សារនោះទេ។» ឯអ្នកខ្លះទៀតនិយាយថា «ខ្ញុំមិនយល់ថាហេតុអ្វីបានជាមនុស្សទាំងនោះខ្វល់យ៉ាងនេះ? វាជាលុយរបស់គាត់ ហើយគាត់ចង់ចំណាយយ៉ាងម៉េចក៏បានដែរ។»៕

មូលហេតុដែល Xiao Zhan តែងតែនៅស្ងៀមពេលប្រឈមនឹងពាក្យចចា.មអារ៉ា.មថាមានទំនាក់ទំនងស្នេហា

0

ជាច្រើនលើកច្រើនសារតារាសម្តែងដ៏ស្រស់សង្ហា Xiao Zhan មានពាក្យចចាមអារ៉ាម កំពុងមានទំនាក់ទំនងជាមួយតារាស្រីចិនដូចជា Yang Zi និង Li Qin ប៉ុន្តែជាធម្មតាលោកមិនបាននិយាយចេញទេ។ បច្ចុប្បន្ន Xiao Zhan គឺជាតារាប្រុសកំពូលរបស់ចិនរាល់ គម្រោង ដែលលោក ចូលរួមទាំងអស់មានការវាយតម្លៃខ្ពស់និងមានឥទ្ធិពលខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnIZKqG557Vvs1mASkf-JNeW8UjjkSqcVnDZKgwYtnRVLGzHlc7rG_MpwQg_F2JFDgnOcX6MCX42vGLtRam0BM48Jav4vrPDLyJdnx0C4jKAwEmYR1UC-Y1XrSEV6qDht1WSOVpqkSG83ZkQUtaFkDWscUdH-1EhNTMF7DbUMjQ4tbd9LZkwnUioEj6pXy/s2048/image_2025-06-11_14-48-58.png
ភាពជោគជ័យនៃគម្រោងភាពយន្តរបស់តារាសម្តែងវ័យ៣៣ឆ្នាំរូបនេះក៏បានធ្វើឱ្យ ជីវិតឯកជន របស់លោកក្លាយជាប្រធានបទដែលទស្សនិកជនចាប់អារម្មណ៍ផងដែរ។ ជីវិតស្នេហារបស់លោកគឺជាប្រធានបទដែលអ្នកគាំទ្រនិងទស្សនិកជនចាប់អារម្មណ៍។ ពីមុន Xiao Zhan មានពាក្យចចាមអារ៉ាមថាបានណាត់ជួប ជាមួយតារាសម្តែង ស្រីដូចជា Yang Zi និង Li Qin បន្ទាប់ពីពួកគេសហការគ្នាលើគម្រោងភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOEEnHpyEc2bHrRya2AvpeRcCfROyVLbmaPIf8n4CsqjRQkpEVsOuYkjxJKZ7zc88eGBf63fdtLCgxP0B30MvJLJp5yJeQqIPb_KHAXMiWsNv0bMHNEyZr4NtEwP0mL24YmiiT0a3ZFWu_m5jEssHML93NtJ0YIW3za7YYC0LxAGjuC2DIlkdagXtUuBkC/s2048/image_2025-06-11_14-49-01.png
បន្ទាប់ពីរឿង « The oath of love » (២០២១) Xiao Zhan និង Yang Zi ត្រូវបានគេសង្ស័យជានិច្ចថាមានទំនាក់ទំនងស្នេហា។ Li Qin ក៏ស្ថិតនៅក្នុងពាក្យចចាមអារ៉ាមស្នេហា ជាមួយនឹង Xiao Zhan ដូចគ្នាបន្ទាប់ពីពួកគេបានធ្វើការជាមួយគ្នាប្រហែល ៥ដងក្នុងគម្រោងភាពយន្ត។ ដូច្នេះមិនពិបាកយល់ទេថាហេតុអ្វីបានជាអ្នកទាំងពីរមានពាក្យចចាមអារ៉ាមជានិច្ចថាមានទំនាក់ទំនងស្នេហាជាមួយគ្នា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6p5GCRteijpv2D1Nih48BdQjbYN6y_rekZ4ohwtWzHmIaeo5domRxxPiHDu0p7hvUS6HUT63AvKOpfjLIbUbigyke2cHfw2IvdzO1JIEbjw2BxExpUvPsdoZkzEV7_Jgw8rlHTjehN1qZShSDpQd1LxcAux3P8qz2MGDFkLiXYtngW94PqrWJJHVmSp-N/s1441/image_2025-06-11_14-31-11%20(2).png
ទោះជាយ៉ាងណាក៏ដោយ Xiao Zhan ភាគច្រើនបានរក្សាភាពស្ងៀមស្ងាត់អំពី ទំនាក់ទំនងទាំងនេះ។ គេដឹងថាមូលហេតុគឺដោយសារតារាប្រុសរូបនេះមិនចង់ឱ្យរឿងកាន់តែស្មុគស្មាញនិងធ្វើឱ្យមហាជននិយាយ ម្តងទៀតកាន់តែវែងឆ្ងាយ។ លើសពីនេះ Xiao Zhan តែងតែរក្សាជីវិតឯកជនរបស់គាត់ជាលក្ខណៈឯកជនលោកកម្រចែក រំលែកជីវិតផ្ទាល់ខ្លួនរបស់ខ្លួនទៅកាន់សាធារណៈជនណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRVRt9yOnBMEQTnqXGQCecDQBEVtUt8N49nRvIk-De4swxh91jb3eFpo08AOLFsHbsn3h17owg2s2JlA6cGHcHbwmgu8RsxIIGmJml0AD5c2p9Kn3Bg3wyVyX5hVuBKbtBchUb91oKNWP0E1JChnnwAJkg-hzmeBVxpcAHytXXb2dv_mFj9_qZLqnP4NWE/s1371/image_2025-06-11_14-31-11.png
តារាប្រុសរូបនេះមានអ្នកគាំទ្រ និង «ប្រឆាំង» យ៉ាងច្រើន ដូច្នេះព័ត៌មាននៃទំនាក់ទំនងស្នេហាជួបតែងតែត្រូវបានបំភ្លៃយ៉ាងងាយ ឬពិនិត្យហួសហេតុ ដែលអាចប៉ះពាល់ដល់លោកជាតារា និងសហការីយ៉ាងងាយស្រួល។ នេះក៏ជាហេតុផលដែលធ្វើឱ្យ Xiao Zhan ស្ទាក់ស្ទើរក្នុងការនិយាយឡើងទោះបីជាត្រូវបដិសេធក៏ដោយ៕

 

 

ក្នុងនាមជាអតីតម្ចាស់អាណានិគម! បារាំង ធានាផ្តល់ឯកសារ​ពាក់ព័ន្ធជម្លោះ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​

0

សម្តេចធិបតីហ៊ុន ម៉ាណែត បានលើកឡើងពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រាប់ប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដោយក្នុងនោះបារាំង សន្យានឹងផ្តល់ឯកសារនានា និងផែនទី បើសិនមានការស្នើសុំ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ១២ មិថុនា ឆ្នាំ២០២៥ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និង សហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា៖” កាលដែលសម្តេចធិបតី លើកឡើងបញ្ហាព្រំដែន ប្រាប់មេដឹកនាំបារាំង គឹដើម្បីបញ្ជាក់ពីគោលជំហររបស់កម្ពុជាតែប៉ុណ្ណោះ គ្មានគោលដៅផ្សេងនោះទេ”។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានសង្កត់ធ្ងន់ទៀតថា៖”កម្ពុជា បានសម្រេចរួចហើយ ដោយនឹងយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)”។

ក្នុងនោះ កម្ពុជា ក៏ប្រកាន់ជំហរ បន្តសហការ ជាមួយ ភាគីថៃ ដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដែលនៅសេសសល់ដោយប្រើប្រាស់យន្តការដែលដែលមានស្រាប់ យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃដដែល៕

កាណាដាបានរៀបចំយុទ្ធសាស្ត្រថ្មីៗ ដោយរំពឹងថាឈប់ខ្ចីខ្នងអាមេរិកផ្អែក

0

នៅក្នុងកិច្ចប្រជុំជាតិដ៏សំខាន់មួយប្រព្រឹត្តទៅនៅទីក្រុង Saskatoon នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបជាមួយមេរដ្ឋមន្រ្តីទាំង ១០ រដ្ឋ ដើម្បីពិភាក្សា និងផ្ដួចផ្ដើមផែនការជាតិថ្មី សម្រាប់ដំណើរការនិងអនុម័តគម្រោងឧស្សាហកម្មធំៗ ដោយគោលបំណងចម្បងដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចេញទៅសហរដ្ឋអាមេរិក និងជម្រុញការលូតលាស់សេដ្ឋកិច្ចក្នុងស្រុក។នេះបើតាមប្រភពសារព័ត៌មាន រ៉យទ័រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiopR-Rqu1FtFYmlrTq6HpV214R1j6WsxuA57yrEU3tcHxdKceRhp1t6_NZ7OmQISUb3hLUCgQNaycBqTIsxraV1ktS_qlDUL8Ykp0LX8wyaEk3yvpyos_mp657l_p-DEHrmdKKFB6rExF7BwasVX2UVYGme-SQIpNzvJCsQh5UIRqg_iYrJ6xme-eprl6S/s960/photo_2025-06-10_11-50-11%20(2).jpg
លោក Carney បាននិយាយថា ពេលវេលានៃការអនុម័តបច្ចុប្បន្នសម្រាប់គម្រោងធំៗដូចជា អភិវឌ្ឍន៍ថាមពល ការរុករករ៉ែ និងបណ្តាញដឹកជញ្ជូន អាចត្រូវការរយៈពេលពី ៥ ទៅ ១០ ឆ្នាំ មុននឹងអាចដំណើរការបាន។ ដោយឡែក លោកបានស្នើឲ្យកាត់បន្ថយពេលវេលានេះចុះមកត្រឹម ២ ឆ្នាំប៉ុណ្ណោះ សម្រាប់គម្រោងដែលត្រូវបានកំណត់ថាជាគម្រោង “ផលប្រយោជន៍ជាតិ”។ រដ្ឋាភិបាលសហព័ន្ធនឹងមានតួនាទីក្នុងការជ្រើសរើសគម្រោងទាំងនេះ ហើយសហការជាមួយរដ្ឋាភិបាលខេត្តនីមួយៗសម្រាប់ការអនុវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg79Tmai-3t2nQSO5voZkcotTT9wJ4jmnrdn5nx-dbz2TMJi3W-V4ghmI8IugbTsL9YLTzXYVS65riuw4luwSrkeDIm18gCDda9XgVdxoATyEFCiQsW1RCR9db5-YOpJF1sGo8uTJr1TW1iHUDeysMiuVqcMtxfmaJqYZbOn6xlNDCJbgqHmOEwv02S77Fd/s1280/photo_2025-06-10_11-50-11%20(3).jpg

លោក Carney បានបញ្ជាក់ថា ការបញ្ចេញយុទ្ធសាស្ត្រថ្មីនេះមិនត្រឹមតែផ្តោតលើសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាជំហានមួយក្នុងការរឹតបន្តឹងឯករាជ្យភាពនយោបាយ និងពាណិជ្ជកម្មរបស់ប្រទេសកាណាដាផងដែរ។ ការជួបប្រជុំនេះកើតឡើងក្នុងស្ថានភាពដែលសហរដ្ឋអាមេរិកកំពុងដាក់ពន្ធលើទំនិញនាំចេញពីកាណាដាជាច្រើនប្រភេទ រួមទាំងថាមពល និងធនធានធម្មជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTE2CkqWx7hs2SS_G0MoI6LQA6g-ZuTMdmoJjxfSdD8aeqp3sjKSQGSOwQMhUdUf4gbID4_LnZPy5CDAAd-qGnY-kxnJPR09nDVKc_-h5U_NJKqxqRUMpv6lLWShfmpU9pmZSeTcwXA7KGghyEKPbNRWSZGv3esNfkhISyjGteiQSFDdLG7I7xLODqLvxK/s1280/photo_2025-06-10_11-50-10.jpg
ទោះជាយ៉ាងណា ការខ្វែងគំនិតគ្នាខាងផ្នែកនយោបាយ ក្នុងចំណោមខេត្តនានាបានលេចឡើងយ៉ាងឆាប់រហ័ស។ ខេត្ត Alberta បានបញ្ជាក់ជាច្បាស់ថាពួកគេចង់អោយមានការជម្រុញនិងគាំទ្រគម្រោងបំពង់បង្ហូរប្រេង (bitumen pipeline) ទៅឆ្នេរសមុទ្រខាងលិច ដើម្បីបង្កើនសមត្ថភាពនាំចេញទៅទីផ្សារពិភពលោក។ ផ្ទុយទៅវិញ រដ្ឋ British Columbia បានសម្ដែងការប្រឆាំង ដោយលើកឡើងពីការព្រួយបារម្ភខាងបញ្ហាបរិស្ថាន និងសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTaQfVU51cKaROrm3LRG1eQIMvHYSArKRS_H8WqMY6kYqe3jEYRA1Njgvcujnj5v9qJ2ick1uyZ2v10wQnydj4f3-Bf4KbBQckRn5y2uGILWOjoALWTZ8VVvW6du0yHLLXYaFdudAiGDkfNNWyJC-juzcbL3zvmy_GHVD-Yu4PRvjOvWn513PJJ9RBZdKX/s1280/photo_2025-06-10_11-50-11.jpg

ក្រុមជនជាតិដើមនៅក្នុងប្រទេសកាណាដា ក៏បានលើកឡើងពីការបារម្ភថា ការពន្លឿនដំណើរការនេះប្រហែលជាអាចរំលោ.ភសិទ្ធិដីធ្លីដូនតារបស់ពួកគេ បើគ្មានការពិភាក្សាដែលសមរម្យនិងមានការចូលរួមពិតប្រាកដ។ ពួកគេចង់ឲ្យរដ្ឋាភិបាលធានាឲ្យមានការចូករួមប្រកបដោយអត្ថន័យ និងការគោរពយ៉ាងពេញលេញចំពោះសន្ធិសញ្ញា និងសិទ្ធិរដ្ឋធម្មនុញ្ញ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIjvvlGeXwmPagLeLNfRofEhotqedV7kk3r6loPOXf3d9i7O2P7NUH5ObzRBZnlGigoZMcvflovKDylHY7qOxBSDMEqs3PxZ54VKVK4lYQy_RuFROVLHY7cXO15JuvmDdx7aCL3kNF4el-ldnYIAbSS8mRvrmLqokwBbed2nmqy1421jdcK8WreHvXdSPw/s1280/photo_2025-06-10_11-50-13.jpg
លោក Carney បានសង្កត់ធ្ងន់ថា “កាណាដាចង់ក្លាយជាប្រទេសដែលអាចផ្គត់ផ្គង់ធនធានជាស្របច្បាប់ និងច្បាស់លាស់ទៅឲ្យពិភពលោក ប៉ុន្តែយើងត្រូវធ្វើវាក្នុងរយៈពេលសមស្រប។ យើងមិនអាចបន្តរង់ចាំរយៈពេលជាច្រើនឆ្នាំនោះទៀតទេ។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOD2BM-3o8xTEXQvI2nttsqPLUS1GPNgS4hnK4xjRTPuK2Vq-LzrSO_ywtfXsrMHrwCv5zkzU-_uiwIn2-OEbRwn77lsN-340dKXKNUdqwu88ujtZWuW11ZlQt7wi1cbwdIXMdKV2jYuI3CkALODzzPfLfcV4vGe-eet-7lR9DBoU9SOd9_JLPeQja2SgS/s1280/photo_2025-06-10_11-50-12.jpg

គួរបញ្ជាក់ថា ការចាប់ផ្ដើមនៃផែនការនេះអាចក្លាយជាចំណុចប្រែប្រួលសំខាន់មួយសម្រាប់ទិសដៅសេដ្ឋកិច្ចរបស់កាណាដា។ ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពក្នុងការសម្របសម្រួលនយោបាយ ការគោរពសិទ្ធិជនជាតិដើម និងការជ្រើសរើសគម្រោងយ៉ាងយកចិត្តទុកដាក់ នឹងជាសក្តិភាពសំខាន់សម្រាប់ភាពជោគជ័យរបស់គម្រោងទាំងនេះនៅពេលអនាគត៕

ចិនបានដាក់យុទ្ធនាការសម្អាតសម្រាមនៅរូងភ្នំ Avatar ជាបេតិកភណ្ឌពិភពលោក

0

អាជ្ញាធរចិនបានអនុវត្តយុទ្ធនាការបរិស្ថានដ៏ធំបំផុតមួយ ដោយសម្អាតសំរាមដែលជាប់នៅក្នុងរូងភ្នំ និងរូងថ្មតូចៗជាច្រើនតោននៅភ្នំ Tianzi ដែលជាចំណុចសំខាន់នៃឧទ្យានជាតិ Zhangjiajie។ តំបន់នេះត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ហើយមានឈ្មោះល្បីថាជា “ភ្នំ Avatar” ដោយសារត្រូវបានគេប្រើជាមូលដ្ឋានសម្រាប់ទីតាំងក្នុងខ្សែភាពយន្ត Avatar ឆ្នាំ ២០០៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoJuz2MaD8bBWhhYCR9ScN7KQddugIf5RWXRI4jchapr1s36EABINMVIpPDxl97bGja7A6S0EGcJ_HM38cZGJxecvTMnbllLRqvTkayxio_7p1TFV-aSzTr4MmoxQtCAExJRbfpEJJDB2PCL6jeDGe9rK58F3RlqTr7xQKibV6YUK6slrUIOtuZe158_ZP/s1280/photo_2025-06-11_11-54-43.jpg
ក្នុងរយ:ពេលជាច្រើនទសវត្សរ៍មកនេះ មានភ្ញៀវទេសចររាប់លាននាក់បានចូលទស្សនាភ្នំនេះ។ ប៉ុន្តែការធូរលុងនៃគោលការណ៍គ្រប់គ្រងសំរាមបាននាំឲ្យសំណល់ដូចជា ដបផ្លាស្ទិច ប្រអប់អាហារ និងសំណល់សម្ភារៈមិនរលាយផ្សេងៗ កកកុញក្នុងរូងភ្នំ និងជ្រោះជ្រៅជាច្រើន។ អាជ្ញាធរខេត្ត Hunan បានជម្រះបញ្ហានេះដោយចាប់ផ្ដើមយុទ្ធនាការដែលប្រើរយៈពេលជាច្រើនខែចាប់តាំងពីក្នុងឆ្នាំ ២០២៤ ហើយបានបញ្ចប់នៅដើមឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwN2-rpVePoHBwNlHtHelra0pwz47Y931LhZzAbJI8ArfzV0CxWUOPuLJl6xUC9z5e6W8SWQPlklwjWvT9UBeexMn0pNV3DYQnpO403aYseLild8ni4UNFJiLxyMOf1MrB_9TdtGb7B14gQcgg3J78ieM6sKrNTqf22nS9TLQ_hdi5642yfK50Oxw1dXMb/s800/image_2025-06-12_10-08-10.png
ប្រតិបត្តិការនៃការសម្អាតនេះ បានរៀបចំ និងការសហការរវាងរដ្ឋាភិបាល មណ្ឌលអភិរក្ស និងក្រុមស្ម័គ្រចិត្តក្នុងស្រុក និងអន្តរជាតិ។ ប៉ុន្តែតំបន់មួយចំនួនមិនអាចចូលដល់បានទេ លើកលែងតែប្រើខ្សែជំនួយ និងឧបករណ៍សម្អាតពិសេស ដើម្បីយកសំណល់ដែលជាប់នៅក្នុងច្រកភ្នំតូចៗ និងរូងភ្នំបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF_-huNkk0UdQCsSqHT4IOWIDbiaP5qjxagJz-eIIu6hFerTrdVcdzQS8089pzWRyWKKoyIa1_WvgtZdN9XSdTMfOC2eQPtYAn10_W81jAERtXtnLOHbGt3SsWunnB4kBzqyjgpfENtsZwI0j2Q43zoXP59Y33ORCwHwSwXRxm1x44jxKn324Zd0boHax5/s1200/photo_2025-06-11_11-54-42.jpg

រូងភ្នំជាច្រើននៅក្នុងតំបន់នេះមានអាយុកាលរាប់រយឆ្នាំមកហើយ ហើយសម្រាប់អ្នកអភិរក្ស វាជាប្រភពវប្បធម៌ និងប្រវត្តិសាស្ត្រដែលមិនអាចជំនួសបាន។ ការបំពុលដ៏សម្បូរបែបនេះបានជះឥទ្ធិពលទៅលើប្រព័ន្ធអេកូឡូស៊ីក្រោមដី ដូចជា កំណើនសារធាតុគីមី និងការប៉ះពាល់ដល់ប្រភពទឹកធម្មជាតិ។ អ្នកជំនាញបានព្រមានថា ប្រសិនបើគ្មានការអន្តរាគមន៍នោះទេ តំបន់នេះនឹងមានហានិភ័យរលាយផ្ទាំងថ្ម និងបាត់បង់សម្បត្តិប្រវត្តិសាស្ត្រទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVaCIMybXJV7ZeedHG6MoX0H6TgHiSXDiaso6I1P6kKyhH58dADW418pTO5KG31hCPBD-p-T5qTU4jN9k-byT_mPhSrJ57c4lJTCfL4UzLLJKOqidS0nfWEoe1kM81Ixe4fhWtvjCKJt5oZBtNZVbsXHr-ACevUtaUFFUPiQn4tcojo79bUgqwTtLHzboY/s1920/image_2025-06-12_10-08-33.png

ជាការឆ្លើយតប អាជ្ញាធរចិនបានសម្រេចបង្កើនវិធានការទប់ស្កាត់សំណល់ទេសចរណ៍ជាថ្មី ដោយចេញបទប្បញ្ញត្តិហាមចោលសំរាម បង្កើនការឃ្លាំមើល និងបង្កើតកម្មវិធីអប់រំទៅកាន់ភ្ញៀវទេសចរណដែលមកទស្សនា។ អ្នកតំណាងអាជ្ញាធរបាននិយាយថា គោលបំណងនេះមិនមែនត្រឹមតែសម្អាតរម្មណីយដ្ឋានដ៏ស្រស់ស្អាតនេះប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតទំនួលខុសត្រូវសង្គម និងការយល់ដឹងអំពីការអភិរក្សជាប្រព័ន្ធ។ លើសពីនេះសហគមន៍មូលដ្ឋានបានស្នើឱ្យអាជ្ញាធរជួយជំរុញការអភិវឌ្ឍទេសចរណ៍ចីរភាព ដូចជា បង្ហាញទស្សនកិច្ចអភិរក្ស ឬបង្កើតប្រព័ន្ធតាមដានសំណល់ដែលមានស្រាប់ និងសកម្មភាព ចេញ-ចូលក្នុងតំបន់ដ៏ចម្រូងចម្រាសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7smDjYbcn-kmb9m4x7Em75xqgfjcttNIPKYcufDI7ZijENMDA2qxjo5aMGc_MI9uIOKhK1DAoUYf8cpnxNnc2CAEu3NY52oA4K6Pg2k00MlxiCK2ass_6INzbHHlP7Fgij2bcccoQJfZ9Km3j8OB7gSELb7hbN0sls-__jT9YhyJAQLnSP4lDZ1s6uVT4/s1280/photo_2025-06-11_11-54-44.jpg

យ៉ាងណាមិញ ការសម្អាតដោយជោគជ័យនៅភ្នំ Tianzi នេះ មិនត្រឹមជាកិច្ចប្រឹងប្រែងបរិស្ថានទេ ប៉ុន្តែជាការសំដែងនូវភាពរួមចំណែករបស់សាធារណៈក្នុងការពារបេតិកភណ្ឌពិភពលោក។ វាបង្ហាញពីតម្រូវការដែលកាន់តែចាំបាច់នៃការគ្រប់គ្រងទេសចរណ៍ដោយការយល់ដឹង និងការទទួលខុសត្រូវសង្គម ដើម្បីធានាថាផលប្រយោជន៍ធម្មជាតិនេះអាចរក្សាបានសម្រាប់ជំនាន់ក្រោយៗ៕

ថៃត្រៀមរួចរាល់ក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជា ប៉ុន្តែនៅរក្សាជំហរមិនទទួលយកយុត្តាធិការរបស់ICJ​

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលថៃបានត្រៀមផែនការដោះស្រាយជាមួយបណ្ដឹ.ងICJរបស់កម្ពុជា។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលនឹងដោះស្រាយវិវាទតាមលទ្ធភាពដែលអាចធ្វើទៅបានតាមរយៈយន្តការគណៈកម្មការព្រំដែនរួម (JBC) ហើយថៃនៅតែរក្សាជំហរមិនទទួលយកយុត្តាធិការរបស់ ICJ ដដែល។ នេះបើយោងតាមសារព័ត៌មានថៃ The Nation Thailand ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibCkATDgQEOd9eH0sebpnFxbwtHWkAmo4rD7ttrjxpww2AS09UTbHritIXXeTalVZeBSpmplPQlCR0ICEm01f5xRcb6HG9OPAIrbtYT8-N4Oy5tgnYBI41s_JdibgcqvPayyEkJiht9D6ltJCqeYE8zHlmLZBLcUBRBQxu0ySVbDVKCuHMjIqLK9HnBCxQ/s2048/image_2025-06-12_10-04-03.png

ជាការឆ្លើយតបនឹងពាក្យបណ្ដឹ.ងកម្ពុជាទៅកាន់តុលាការ ICJ ជុំវិញតំបន់ជម្លោះព្រំដែន រួមមានតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី លោក Phumtham បាននិយាយថា វាជាសិទ្ធិរបស់កម្ពុជាក្នុងដំណើរការនីតិវិធីផ្លូវច្បាប់ ប៉ុន្តែសូមរំលឹកឡើងវិញថា ប្រទេសថៃមិនបានទទួលយកយុត្តាធិការរបស់ ICJ ក្នុងរឿងបែបនេះទេ ចាប់តាំងពីការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី Srettha Thavisin មកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9zyZB9CoKfJwK4NfJ9kYHa3Gnd6CVfyEbcelUERf94F0JDWDZPnRIpWqfAyGs1-FFTjqJ6y0-FPmkL_oBB198OwBKa4hWExewHbbS5uXtDGRaX2iBGGtCxGNee1JWc3mFSvOCqKTjUXcubs0Rr_C5m1nhmeQKnLbt52kjAU9sf2w9QHxHOxl25B3GCQN0/s1920/image_2025-06-12_10-04-01%20(2).png
នៅពេលត្រូវបានសួរថា «តើបញ្ហានេះនឹងប៉ះពាល់ដល់កិច្ចប្រជុំ (JBC) ដែលនឹងគ្រោងធ្វើនៅថ្ងៃសៅរ៍ ទី14 មិថុនា ដែរឬទេ?» លោក Phumtham បានទទួលស្គាល់ថាជម្លោះនេះទំនងជាមិនត្រូវបានដោះស្រាយបានឆាប់រហ័សឡើយ។ រីឯចំពោះសំណួរដែលសួរថា «តើការដាក់ឯកសារឯកតោភាគីរបស់កម្ពុជានឹងមានផលប៉ះពាល់ឬយ៉ាងណានោះ?» លោកបានឆ្លើយតបថា វាពិបាកនឹងទស្សន៍ទាយដែរ។ លោកបានបន្ថែមថា ៖ លោកមិនអាចបកស្រាយព័ត៌មានលម្អិតបានទេ ព្រោះរាល់បញ្ហាផ្លូវច្បាប់នឹងត្រូវចាត់ចែងដោយនាយកដ្ឋានសន្ធិសញ្ញា និងកិច្ចការច្បាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5_2PMX9wBRjk2kdMndEt3ZrAKdjsU_DdBVkHUSVUP-omx6fjOaZ0MB_5H93gHazVkkEDVI-kko0ifDe_fOobTgB7UxqCUB2DeOLEGfDA3u5sahWpLPdDekktQyUyvXEFasQCDGE9MbZ5L7eKZlAHhTZwJo1znOwQ_nzucxcLCenJtzNrrJPasZB4ZGRLN/s1271/image_2025-06-12_10-04-01.png

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាច្រកទ្វារអន្តរជាតិ លោក Phumtham បានសង្កត់ធ្ងន់ថា ៖ ចំពោះច្រកព្រំដែនជាមួយប្រទេសកម្ពុជា នៅមិនទាន់ត្រូវបានបិទទាំងស្រុងនោះទេ ប៉ុន្តែត្រូវបើកតាមកាលវិភាគ និងការកំណត់ចំនួនមនុស្សឆ្លងកាត់។ លោកបានបង្ហាញទំនុកចិត្តថា ស្ថានការណ៍នឹងប្រសើរឡើងជាបណ្តើរៗ ដោយលើកឡើងពីការបង្កើនទំនាក់ទំនងរវាងកងទ័ពថៃ និងកម្ពុជានៅលើតំបន់ព្រំដែន រួមជាមួយសំណើសម្រាប់ការល្បាតរួមគ្នា និងសកម្មភាពសហការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp08g-DleSepFiBAtK_7liyNdVtoe13eWYk681wq2WPrcn-9k_jR11bJmN1r206QhOcbqVT46EbcyPuQyAUCgmPUJEGNulkLMIho8hLtfhUULBH0RB1VS6wGvTHIFO_eT4Q6nskc1fvkRbELVRmu1WK9I6gzk0VU6CeyHy7MHWuzZVT3QGCgmF_LRfrrk9/s864/image_2025-06-12_10-04-04.png

យ៉ាងណាមិញ បើទោះជាបានប្រកាសសារជាថ្មីអំពីការមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិក្ដី ប៉ុន្តែប្រទេសថៃនឹងនៅតែដោះស្រាយជាមួយកម្ពុជា ព្រមទាំងបានត្រៀមរួចរាល់ជាមួយនឹងវិធានការឆ្លើយតបដ៏សមស្របផងដែរ។ ជាមួយគ្នានេះ លោក Phumtham បានបញ្ជាក់ប្រាប់អ្នកការសែតវិញថា«តើមិនឲ្យយើងត្រៀមឲ្យរួចរាល់ម៉េចនឹងកើតក្នុងពេលមានវិបត្តិជាតិដូចនេះ?»

តារា TikTok ដ៏ល្បី Khaby Lame ត្រូវបានបង្ខំឱ្យចាកចេញពីសហរដ្ឋអាមេរិក

0

Khaby Lame ដែលគេស្គាល់យ៉ាងទូលំទូលាយថាជាតារា TikTok ដ៏ល្បី មានអ្នកតាមដានច្រើនជាងគេនៅលើពិភពលោក ត្រូវបានបង្ខំឱ្យចាកចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីការឃុំខ្លួនដោយអាជ្ញាធរអន្តោប្រវេសន៍។ តារាឌីជីថលជនជាតិអ៊ីតាលី ដើមកំណើតសេណេហ្គាល់រូបនេះ ត្រូវបានជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិ Harry Reid ក្នុងទីក្រុង Las Vegas ដោយមន្ត្រីអន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) ក្រោមសេចក្តីអះអាងថាគាត់បានបំពានលើលក្ខខណ្ឌទិដ្ឋាការ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0OfD_bS_TQSb6NoROOL6MDbJD0A9kJssdFGa72dD53HL4JEd1GLrckU2AXV6B4rMu9yU1iAkFapCuyIR6uEBek84Z9pLOM-VIbu8V2BZfzVYavm3AvzAWxpiRwy09xG40oDgkpn3BIMkl9ZlcgGXfZ-cUfFC1c_lcFW0BVfoSlD6cXcs_LxbnDYxlHiQ1/s860/image_2025-06-12_09-57-36%20(2).png
Khaby បានចូលសហរដ្ឋអាមេរិកនៅថ្ងៃទី ៣០ ខែមេសា ប៉ុន្តែបានស្នាក់នៅលើសរយៈពេលដែលកំណត់ក្នុងទិដ្ឋាការ។ ICE បានបញ្ជាក់ថា គាត់បានចាកចេញពីប្រទេសដោយស្ម័គ្រចិត្តកាលពីថ្ងៃសុក្រ ក្រោយពេលត្រូវចាប់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieQcU7SQB0NZYdpGxYsDMj-qCQdiL6MwTiGlgz04IZIlgZovV8pnx1LwA_WJi8g90WyacNZQctcHe1wH1qVcGx2UbrW3hQB0NPKIw46MZh1V6CDS_iIXmeyK95F1zE6hoMZointG2-5D44hOZPs-NlFKWj10RiITwugnow8dbjB00FXu6D31SqGhpQQ_bM/s1100/image_2025-06-12_09-57-36.png
ហេតុការណ៍នេះកើតឡើងក្នុងបរិបទនៃការកើនឡើងនៃការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងក្រោមរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump។ Bo Loudon ដែលជាសកម្មជនវ័យក្មេង (Gen Z) និងអ្នកគាំទ្ររបស់ Trump បានអះអាងថាគាត់មានជាប់ពាក់ព័ន្ធក្នុងការប្រាប់អាជ្ញាធរអំពីស្ថានភាពអន្តោប្រវេសន៍របស់ Khaby។ Loudon ដែលធ្លាប់ជួយ Trump ក្នុងការប្រមូលសំឡេងឆ្នោតពីយុវជន បានអះអាងថា Lame បានរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយបានអួតអាងអំពីតួនាទីរបស់គាត់ក្នុងការចាប់ផ្តើមដំណើរការនិរទេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_ZLRbJKwYmxoAPwZQVvYvPJuLxdHfdeGjSFCqkLmPjuCZEJB1_W6uQIgeCWH3oUa_VVPO60HKOKfeIjqf3ZPO7YeP-36gkl0wukzwJiK5N3xiIjFgUQYlgsKk4qX4IJct2jbLzuKOPupLQLLUvjd_3324mN6W2VGvAldWl6qI9E9zpsmUgRmxdwJdg5w/s1200/image_2025-06-12_09-57-37.png

នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយមួយ Loudon បាននិយាយថា៖ “រឿងនេះកើតឡើងលឿនជាងអ្វីដែលខ្ញុំរំពឹងទុក”។ គាត់ក៏បានបន្ថែមថា Khaby មានទំនាក់ទំនងជាមួយមិត្តភក្តិដែលមានទស្សនៈឆ្វេងនិយម ប៉ុន្តែគ្មានភស្តុតាងសាធារណៈណាមួយបញ្ជាក់ថា Lame មានសកម្មភាពនយោបាយឬជាសមាជិកក្រុមនយោបាយឆ្វេងនិយមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFAQimQu4qm97533_zdLeGki8swbdV4fS9afL25PFTf_pW0DPorvGwEJ-9PQr7V0vwX5nhXiJ2s54NeMqCd-XD7lmV40i8HZ1cpfKT2Szi4Sk0CzRrxAqetZ_juFSqNW-3hwsQAm5bILY4vVjuUmoIrgn7gTLep5WJKjGNNLo5NeERcIBcfkwxiExTMr3j/s1440/image_2025-06-12_09-57-38%20(2).png

បើទោះជាលោក Lame មិនបានឆ្លើយតបផ្លូវការចំពោះស្ថានភាពនេះនោះក៏ដោយ គាត់នៅតែសកម្មលើបណ្តាញសង្គម។ ការបង្ហោះចុងក្រោយនៅលើ TikTok បង្ហាញថាគាត់កំពុងស្ថិតនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល។ ទោះបីគាត់នៅក្រៅសហរដ្ឋអាមេរិកក៏ដោយ Lame នៅតែបន្តទទួលការគាំទ្រច្រើនពីអ្នកប្រើប្រាស់ជាច្រើន ជាពិសេសមានអ្នកតាមដានលើ TikTok ជាង ១៦០ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6YBfdc96fsGv5PA4KGvDAICubTUctN23047NYYCgHh4M3gA3dV44slMAW8vTH5DzNfDXY2mAbIEJzU3DkaEsq_7MO5xNuTw7ipSiiVo_Z4dVQuZhB6CvN7kfwomD5FGepeAcifDFtuyTPNBPOanI-1R0Gx8QXlobNiuL0J-4oKx-OVn_BPIy3vYxWKY24/s1024/image_2025-06-12_09-57-38.png

បើទោះបីស្ថានភាពនេះនឹងមានផលប៉ះពាល់ខ្លះទៅលើវត្តមានផ្ទាល់របស់គាត់នៅសហរដ្ឋអាមេរិក ក៏ដោយ កេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់គាត់លើវិស័យឌីជីថលនៅតែខ្លាំង។ ការសហការជាមួយម៉ាកយីហោម៉ូដ ក្រុមហ៊ុនផលិតភាពយន្ត និងអ្នកផ្សាយពាណិជ្ជកម្មធំៗ បានធ្វើឲ្យ Khaby Lame បន្តជារូបតំណាងសំខាន់ម្នាក់នៃវ័យឌីជីថលជាសកល៕

កុំចេះតែហ៊ាន! យន្តហោះក្រុមហ៊ុនអាកាសចរណ៍ American Airlines ចុះចតខុសគោលដៅភ្លាមៗដោយមិនផ្តល់ដំណឹងដល់អតិថិជនមុន

0

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលមានគោលដៅហោះហើរទៅទីក្រុងណេប៉ូស ប្រទេសអ៊ីតាលី ត្រូវផ្លាស់ប្តូរគោលដៅភ្លាមៗ ដោយគោលដៅថ្មីស្ថិតនៅឆ្ងាយពីគោលដៅចាស់ប្រមាណជាង២២៥គីឡូម៉ែត្រ ។ ការផ្លាស់ប្តូរគោលដៅនេះ ដោយសារយន្តហោះមានទំហំធំជាងផ្លូវ Runway ហើយធ្វើឱ្យអ្នកដំណើរត្រូវជិះរថយន្តក្រុងជាង៣ម៉ោង ដើម្បីមកកាន់គោលដៅចាស់ ។

តាមទិន្នន័យតាមដានរបស់ FlightAware បញ្ជាក់ថា ជើងហោះហើរលេខ៧៨០ របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានផ្លាស់ប្តូរគោលដៅភ្លាមៗទៅកាន់អាកាសយានដ្ឋាន Fiumicino ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ពេលកំពុងហោះលើសមុទ្រ Tyrrhenian ។ គោលដៅថ្មីស្ថិតនៅឆ្ងាយពីគោលដៅចាស់ក្នុងទីក្រុងណេប៉ូស ប្រទេសអ៊ីតាលី ចម្ងាយជាង២២៥គីឡូម៉ែត្រ ដោយសារយន្តហោះមានទំហំធំពេកពិបាកចុះចតលើផ្លូវ Runway ។

វាជាយន្តហោះប្រភេទ Boeing 787-9 ដែលស្លាបយន្តហោះមានទំហំធំជាងស្លាបយន្តហោះ Boeing 787-8 ។ ហេតុនេះ ទើបធ្វើឱ្យយន្តហោះនេះពិបាកចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងណេប៉ូស ហើយក៏ប្តូរទៅចុះចតនៅអាកាសយានដ្ឋាន Fiumicino នៅទីក្រុងរ៉ូម ជំនួសវិញ ។

យន្តហោះបានដឹកអ្នកដំណើរចំនួន២៣១នាក់ ហើយអ្នកដំណើរទាំងអស់ត្រូវជិះរថយន្តក្រុងរយៈពេលជាង៣ម៉ោង ក្នុងចម្ងាយផ្លូវជាង២២៥គីឡូម៉ែត្រ ដើម្បីចាកចេញពីអាកាសយានដ្ឋាន Fiumicino ទីក្រុងរ៉ូម ទៅកាន់អាកាសយានដ្ឋានក្នុងទីក្រុងណេប៉ូស ។ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនសូមអភ័យទោសយ៉ាងខ្លាំងចំពោះអ្នកដំណើរទាំងអស់សម្រាប់ហេតុការណ៍ដែលកើតឡើងនេះ ។

ការធ្វើដំណើរទៅប្រទេសអ៊ីតាលីជួបឧបសគ្គ ពុំមែនទើបតែកើតឡើងលើកទី១ទេ នាពេលថ្មីៗនេះ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Ryanair មានគោលដៅទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី ក៏បានផ្លាស់ប្តូរគោលដៅដែរ ដោយសារមានខ្យល់ព្យុះ និងផ្គររន្ទះ ។ ខ្យល់ព្យុះធ្វើឱ្យអ្នកដំណើររងរបួស៨នាក់ ដោយអ្នកដំណើរបានខកជើងហោះហើរនៅប្រទេសអាល្លឺម៉ង់ និងត្រូវជិះរថយន្តក្រុងជាង៤ម៉ោង ដើម្បីទៅទីក្រុង Milan៕

Rosé បង្កើតកំណត់ត្រាយូធូបមួយទៀត

0

ការសហការគ្នារវាង Rosé សមាជិក Blackpink និង Bruno Mars បានជួយសម្រេចបាននូវសមិទ្ធិផលដែលមិនធ្លាប់មានពីមុនមកដែល MV APT បានបំបែកការមើល ១.៧ ពាន់លាននៅលើ YouTube បន្ទាប់ពីចេញបានត្រឹមតែ ២៣៥ថ្ងៃប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4RhfWrCSrR5m4sLNl_00dosaLMvrfwwjOwcenLGO60rDa9SzKOGpc2d4fpTlUH-XM8oip51dEBKRVKesse0nVJMe_PzCjqNygBkjPgu97ktOv9wTOL97Ed3XCXooRLcV4oFf35U09GGwj_NN4s5Ttncj1VJmEzIitc2D09YO7Tr6DVsEIXzf_unvhooUA/s1350/image_2025-06-11_11-39-23.png
Rosé បានបំបែកឯតទគ្គកម្ម YouTube ព្រោះនេះជា MV លឿនបំផុតរបស់សិល្បករអាស៊ី ដែលសម្រេចបាននូវស្នាដៃនេះក្នុងប្រវត្តិសាស្ត្រ និងជា MV លឿនបំផុតទី ៣ ដែលមាន អ្នកចូលមើល ១.៧ ពាន់លានដងក្នុងប្រវត្តិសាស្ត្រ YouTube ។ MV «APT» បានក្លាយជា MV លឿនបំផុតដែលឈានដល់ចំនួនអ្នកមើលក្នុង ទសវត្សរ៍នេះ ហើយ MV ទីមួយនៃឆ្នាំ ២០២៤ ដើម្បីសម្រេចបានសមិទ្ធិផលនេះ។ពីមុន MV នេះចំណាយពេលត្រឹមតែ១០៥ ថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបានការចូលមើល ១ ពាន់លាននៅលើ YouTube ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpLYfFVFDIBOspOlWrzljy_kSOJ7WZBC_Wo11hCpBofKfyLEx-2M-uWrLllzCkE2DOohR2U0CEKpUc8-498o-fMVKhkGMS9W5hOW3lPId1-3-DZCE__eQYvUDjC2AnBEMW3yjQbrc-IXcSVqkw8YZSsz1VMnQ8IP8PVh7HdSd9oIyDITRE-yEBOzQeTUA-/s1440/image_2025-06-11_11-39-19.png

«APT» បានបំបែកឯកទកម្ម ១២ ឆ្នាំនៃបទ «Gangnam Style» របស់រៀមច្បង PSY ហើយបានក្លាយជា MV លឿនបំផុតដោយសិល្បករអាស៊ីដើម្បីឈានដល់ដំណាក់ កាលនេះ។ អាល់ប៊ុម «Rosie» របស់ Rosé បានចូលរួមក្នុងចំណាត់ថ្នាក់នៃអាល់ប៊ុម K-Pop នារីដែលមានចំណាត់ថ្នាក់យូរបំផុតនៅលើតារាង Billboard 200។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglyrT1_hxv-8ZWUTrsBkSlT2yDQEfkl67andsTHLU3a0ngyfADkyejy7mJm7qnsBa7KnbDSvNpVCNtXEKw3sKo_3tRnb-slALNoX7oQqMGGnQJcR5K_tILXahDXbWgeoVz2p4BmgdjaWsY6xx-Z6hhqtJegBwnBSpn7l9I4r99iwjPnUwNleneGQnwuDtB/s1080/image_2025-06-11_11-39-20%20(2).png

គួរឱ្យដឹងថា ក្រុមចម្រៀង Blackpink ត្រូវបានគេរាយការណ៍ថា បានបញ្ចប់ការថត MV របស់ខ្លួនត្រៀមខ្លួនវិលត្រឡប់មកវិញ ដែល MV របស់អ្នកទាំង៤ ស្ថិតក្រោមការដឹកនាំរបស់អ្នកដឹកនាំអន្តរជាតិដ៏ល្បីម្នាក់។ លើសពីនេះ Blackpink ត្រៀមវិលជួបអ្នកគាំទ្រក្នុងដំណើរទេសចរណ៍ពិភពលោកផងដែរ៕

អាជីវករថៃនៅផ្សារក្បែរព្រំដែនត្អូញត្អែរពីការបាត់បង់ចំណូលដោយសារពលរដ្ឋខ្មែរលែងទិញទំនិញដូចមុន

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រោយកើតបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងកងទ័ពថៃផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនឃើញថា ការលក់ដូរទំនិញក្នុងផ្សារឆងចម ស្រុកកាបឈើង ខេត្តសុរិន្ទ មានភាពស្ងប់ស្ងាត់ខ្លាំង ។ ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរលែងមកទិញទំនិញដូចមុន ដែលធ្វើឱ្យអាជីវករថៃបារម្ភពីស្ថានការណ៍កើតឡើងធ្វើឱ្យបាត់បង់ចំណូល ។ រីឯអាជីវករខ្មែរលក់ដូរទំនិញនៅផ្សារឆងចមបានបិទទ្វារតូប និងប្រមូលរបស់របរត្រឡប់មកកម្ពុជារង់ចាំឱ្យស្ថានការណ៍ធូរស្រាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAoB8v3QLb84QxaMFGcDJF7l_QHyIgSMJx6YzMaD1G30Ue-VzegL4hJU0FT_WQ7W6Wvyt79Dtz3X4TT1wg0GNEzr0wLvm3cljiCWP7s-kXoByT-VFfD4Ru-DLI73hoMuMqhjXsDS4O13maT2eRFGZmO0pntIFArngktp5v3I9ADdkDsREAUEZTORtzCZZf/s1057/photo_2025-06-11_10-00-14.jpg
ទោះជាផ្សារឆងចមមានសភាពស្ងប់ស្ងាត់ក្តី ប៉ុន្តែអាជីវករថៃភាគច្រើននៅតែបើកតូបលក់ដូរធម្មតា ដោយរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃនឹងចរចាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ។ អាជីវករថៃត្អូញត្អែរពីប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង ដោយសារកាលពីថ្ងៃទី៧ ខែមិថុនា កន្លងមក មេបញ្ជាការកងទ័ពថៃភូមិភាគទី២ លោក ប៊ុនស៊ីន ផាគក្លាង បានបញ្ជាឱ្យកងទ័ពគ្រប់គ្រងការបើក-បិទទ្វារច្រកព្រំដែនទាំងអស់ជាប់កម្ពុជាដើម្បីសុវត្ថិភាពពលរដ្ឋថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiLbNKEF3KGtf2uOpSTekizPDxHrrZbkXCqpzjx9yVHkltQJR7l03ux7hWtc_rykPvGQIBH883rUi-nF-amM6842Pc1le5wU9fO6C5o1zz2Mw4RxYrpKY-4pgm9M-WUtZSNxazFuCslh9Onlpajz4dOgtjSTY6K5udYlj1ZFMi2CAtLBkJomnuDSe1WNCy/s1057/photo_2025-06-11_09-58-59.jpg

អាជីវករថៃ អ្នកស្រី វ៉ាន់ឌី អាយុ៦២ឆ្នាំ និយាយថា ការលក់ដូរទំនិញស្ងាត់ខ្លាំងណាស់ មិនដឹងលក់ដូរឱ្យអ្នកណាទេ ។ អ្នកស្រីចង់ឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អឡើងវិញ និងជាប្រទេសជិតខាងល្អ ពីព្រោះពេលកើតបញ្ហា ពលរដ្ឋថៃពិបាកប្រកបមុខរបរ ហើយពុំដឹងជម្លៀសទៅណាបើមានសង្គ្រាម ។ ការបិទព្រំដែនជាឯកតោភាគីរបស់ថៃធ្វើឱ្យផ្សារឆងចមមានភាពស្ងប់ស្ងាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCS5lyA4-4a-gQgPAX-fFAsRjWvsMYCVvHDhqFns60syW4UONHqpwLtz-exM0LvIhzh5mmhJNhYymynI1rSreS9Cvz8QmRZDEP06kSTJoMC1zjQWvPqc2kfeuyClNSdZlSZXMQZsZgIBU-lvxXVMlziRMU03yB-31rtA9JcPMlxnCL9lAJNz_9ThziqbVt/s1054/photo_2025-06-11_09-59-27.jpg
ចំណែកច្រកព្រំដែនអូរស្មាច់-ឆងចម (នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ) ដែលស្ថិតនៅឆ្ងាយពីផ្សារឆងចមប្រមាណ៣គីឡូម៉ែត្រ គឺមានពលរដ្ឋខ្មែរ-ថៃធ្វើដំណើរឆ្លងកាត់ព្រំដែនជាហូរហែ ប៉ុន្តែចំនួនពលរដ្ឋខ្មែរដែលឆ្លងដែនតាមច្រកអូរស្មាច់បានធ្លាក់ចុះជាងពាក់កណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitKehiQ9t26Gr8XaXJYiQYAyZyHmouInmVKDhUfiMmm2SMu64-3rX1SDO-DZ3Yvb95otZRa9ci1w0rCbCSkwm5xg7AeYLbDrK4Q2vVzxT1zZ67-jMOrcyzdleyxoSMb9UwriT9-iSNnfn7Qj6weGHElOuvxOmd9db2fyXhI17PBzf0W1tKLCYhtmsxft6z/s1056/photo_2025-06-11_09-59-45.jpg

ភាគីថៃបានសម្រេចជាឯកតោភាគីឱ្យដំណើរការច្រកព្រំដែនអូរស្មាច់-ឆងចម តែ៣ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ គឺថ្ងៃច័ន្ទ ពុធ និងសុក្រ ចាប់ពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល ខណៈកាលពីមុន ច្រកនេះបើកជារៀងរាល់ថ្ងៃ និងបិទនៅម៉ោង១០យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLiiLmgkbHVnGb1kj2JA3Jp9F9188zgA5aEARa7Ht26lxGFhT2fdaR_TFsHYmigBmQYSE1JG-3vWcLS4ER8_HFgLaxvfZDfwISn_Gmd6kebhyJRZTVJKXW5cU99PQlLMPE8i6XpU_oxANkymuEftOhsFwc_FGtP8btddNANDi3IPgMKm6IkDR5GiozSMeI/s1053/photo_2025-06-11_09-59-58.jpg

គួរបញ្ជាក់ថា ច្រកអូរស្មាច់-ឆងចមអនុញ្ញាតឱ្យពលរដ្ឋខ្មែរ-ថៃឆ្លងដែន ដោយប្រើប្រាស់លិខិតឆ្លងដែន (Passport) និងប័ណ្ណព្រំដែន (Border Pass) ប៉ុណ្ណោះ ដោយថៃរឹតបន្តឹងការដឹកទំនិញចេញ-ចូល រួមទាំងចាត់វិធានការផ្នែកថាមពលផ្អាកការបញ្ជូនអគ្គិសនីទៅកម្ពុជា ករណីកម្ពុជាបង្កើនកម្លាំងកងទ័ព ដែលថៃចាត់ទុកថាប៉ះពាល់សុវត្ថិភាពពលរដ្ឋខ្លួន ៕