នាពេលថ្មីៗនេះ ប្រទេសថៃ គ្រោងនឹងពង្រឹងវិស័យកងទ័ពជើងទឹករបស់ខ្លួនបន្ថែមទៀត ដោយបង្ហាញចំណាប់លើនាវាចម្បាំងរបស់ប្រទេសតួកគីយ៉េ។
កងទ័ពជើងថៃ បានពិចារណាទិញនាវាចម្បាំង២គ្រឿងពីក្រុមហ៊ុន ASFAT និង TAIS របស់ប្រទេសតួកគីយ៉េ ក្នុងតម្លៃ៥២០លានដុល្លារ។
នៅក្នុងការចរចានេះ ថៃទាមទារឱ្យការផលិតនាវាចម្បាំងនេះ យ៉ាងតិច២០ភាគរយ ត្រូវតែសាងសង់នៅក្នុងប្រទេសថៃ ដើម្បីគាំទ្រដល់ឧស្សាហកម្មការពារជាតិក្នុងស្រុក និងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យារវាងប្រទេសទាំង២។.png)
តែយ៉ាងណាមិញ ថៃក៏បានត្រៀមផ្លូវក្រោយរួចរាល់ហើយដែរ ក្នុងករណីការចរចាបរាជ័យ ថៃនឹងក្រឡេកទៅចរចារទិញនាវាចម្បាំងពីប្រទេសអេស៉្បាញ, សិង្ហបុរី និងកូរ៉េខាងត្បូងជំនួសវិញផងដែរ។.png)
គួរបញ្ជាក់ថា បច្ចុប្បន្ន ថៃមាននាវចម្បាំង៣គ្រឿង ក្នុងនោះ១គ្រឿងរបស់កូរ៉េខាងត្បូង និង២គ្រឿងទៀតរបស់ប្រទេសចិន៕









