(ភ្នំពេញ)៖ គិតមកត្រឹមថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ បណ្តាញសារព័ត៌មានក្នុងស្រុកថៃ និងបណ្តាញផេកផ្លូវការរបស់ភាគីថៃជាច្រើន បានបិទប្រព័ន្ធមិនឱ្យប្រជាជននៅកម្ពុជាអាចចូលមើលពីការផ្សាយព័ត៌មានរបស់ខ្លួនបាននោះទេ នេះក៏អាចដោយសារតែថៃរអៀសខ្លួន ខ្លាចគេដឹងការពិត ព្រោះកន្លងមកតែងផ្សាយព័ត៌មិនពិតបង្កាច់បង្ខូចកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា មកទល់ពេលនេះ បណ្តាញសារព័ត៌មានក្នុងស្រុកថៃ និងបណ្តាញផេកផ្លូវការរបស់ភាគីថៃជាច្រើន បានបិទប្រព័ន្ធមិនឱ្យប្រជាជនកម្ពុជាចូលមើល ដើម្បីដឹងថា ភាគីថៃបានផ្សាយព័ត៌មានមូលបង្កាច់ បំពុល និងមូលបង្កាច់កម្ពុជាយ៉ាងណានោះទេ ដែលចំណុចនេះហើយ សបញ្ជាក់ថា ភាគីថៃ រអៀសខ្លួន ដែលខ្លួនប្រព្រឹត្តតែខ្លាចគេដឹង»។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា «កម្ពុជាសូមធ្វើការទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់រាល់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យកើតឡើងនៃការបិទបាំងអំពីការរំលោភបំពានលើច្បាប់អន្តរជាតិរបស់ខ្លួន។».jpg)
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានបន្ថែមថា៖ ដោយយោងតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ នេះគឺជាសិទ្ធស្របច្បាប់របស់កម្ពុជា ក្នុងការការពារខ្លួន និងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកំរោលរបស់ភាគីថៃ។ កងយុទ្ធពលខេរភូមិន្ទរបស់កម្ពុជា បានធ្វើសកម្មភាពដោយការអត់ធ្មត់ខ្ពស់ ប្រកបដោយវិជ្ជាជីវៈ ដោយធ្វើការវា.យបកការពារខ្លួនតែប៉ុណ្ណោះ ដោយផ្តោតតែលើមូលដ្ឋានកងទ័ពតែមួយគត់ និងមិនផ្តោតលើគោលដៅជនស៊ីវិលនោះឡើយ។.jpg)
កម្ពុជានៅតែប្តេជ្ញាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈមធ្យោបាយផ្លូវច្បាប់ កាទូត ស្របតាមច្បាប់អន្តរជាតិ។ ក្រសួងការពារជាតិ ក៏បញ្ជាក់ពីការត្រៀមខ្លួនយ៉ាងពេញលេញរបស់កងយុទ្ធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជនរបស់ខ្លួន មិនថាក្នុងតម្លៃណាមួយក៏ដោយ៕










