ប្រទេសថៃ ៖ សារព័ត៌មាន Khaosod រាយការណ៍ថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បុរសជ.នជាតិថៃម្នាក់បានបា.ញ់រះក្នុងផ្សារនៅតំបន់ចាក់តុចាក់ ទីក្រុងបាងកក បណ្តាលឱ្យសន្តិសុខស្លា.ប់ជាច្រើននាក់ រួមទាំងអាជីវករផងដែរ បន្ទាប់មក ខ្មាន់កាំភ្លើង.ក៏បានបា.ញ់សម្លាប់ខ្លួនឯងតាមក្រោយដើម្បីគេចពីការចាប់ខ្លួន ។ ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកកាន់កន្លែងបា.ញ់រះដើម្បីប្រមូលភស្តុតាង និងស្រាវជ្រាវមូលហេតុពិតប្រាកដ ។
ខ្មាន់កាំភ្លើងបានពាក់អាវពណ៌ខ្មៅ ស្លៀកខោខ្លី និងស្ពាយកាបូបដើរចូលទៅកន្លែងកើតហេតុ និងបាញ់រះតែម្តង ក្រោយពីបង្កសកម្មភាពរួច ខ្មាន់កាំភ្លើងក៏បានបញ្ចប់ជីវិតរបស់ខ្លួនក្នុងផ្សារ ។ ហេតុការណ៍នេះបណ្តាលឱ្យសន្តិសុខស្លាប់ ចំនួន៤នាក់, អាជីវករស្លាប់ម្នាក់ សរុបចំនួន៦នាក់ (បូករួមទាំងខ្មាន់កាំភ្លើង) ព្រមទាំងមានស្ត្រី២នាក់រងរបួស ហើយសមត្ថកិច្ចបានបញ្ជូនស្ត្រីទាំង២ទៅព្យាបាលនៅមន្ទីរពេទ្យ ។
តាមការត្រួតពិនិត្យបឋមឃើញថា ខ្មាន់កាំភ្លើងបានដាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃជាប់ខ្លួន ឈ្មោះ ណយ អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅខេត្តនគរាជសីម៉ា ។ ខ្មាន់កាំភ្លើងធ្លាប់ធ្វើការជាសន្តិសុខក្នុងក្រុមហ៊ុនជាមួយសន្តិសុខ៤នាក់ដែលស្លាប់ ។.jpg)
សមត្ថកិច្ចពុំទាន់ប្រាប់ពីមូលហេតុពិតប្រាកដនៃការបាញ់រះទេ ប៉ុន្តែហេតុការណ៍នេះបានបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងដល់អាជីវករ និងពលរដ្ឋថៃ ហើយមានការសន្និដ្ឋានថា ខ្មាន់កាំភ្លើងជាសន្តិសុខអាចមានទំនាស់ជាមួយសន្តិសុខទាំង៤នាក់ដែលធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា ទើបឈានទៅបង្កហេតុបែបនេះ ។
បច្ចុប្បន្ន ប្រទេសថៃសម្បូរក្រុមស្ទាវ និងក្រុមជ្រុលនិយមដើរបង្ករឿងកាប់ចាក់ធ្វើបាបពលករខ្មែរស្លូតត្រង់ រហូតដល់មានការអំពាវនាវពីរដ្ឋាភិបាលថៃឱ្យក្រុមជ្រុលនិយមបញ្ឈប់សកម្មភាពជាបន្ទាន់ ។ ប៉ុន្តែហេតុការណ៍នេះ គឺជនជាតិថៃបាញ់សម្លាប់ជនជាតិថៃគ្នាឯងដោយគ្មានខ្លាចញញើតច្បាប់ និងសមត្ថកិច្ច ៕










