លោក ហេង វិសាល និង ជា ស្រីនា រួមទាំងក្រុមគ្រួសារនិងក្រុមការងារបានដឹកដៃគ្នាយ៉ាងសកម្មក្នុងការជួយទៅដល់ជនភៀសសឹកដែលរងគ្រោះដោយសារតែថៃឈ្លានពានទឹកដីកម្ពុជា។ វិលត្រឡប់មកពីផ្តល់ស្បៀង ហេង វិសាល បានបញ្ជាក់ពីស្ថានភាពនៅទីនោះគឺទទួលបានស្បៀងគ្រប់គ្រាន់ ប៉ុន្តែតំបន់ដែលទើបបង្កើតថ្មីអាចខ្វះស្បៀងតិចតួចប៉ុន្តែមិនដាច់អាហារនោះទេ។ influencer រូបនេះបានសង្កត់ធ្ងន់សូមឱ្យទុកចិត្តនិងជឿជាក់លើរដ្ឋាភិបាលមិនទុកឱ្យប្រជាពលរដ្ឋនិងកងទ័ពចោលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHSSMYxbeaDuIi9Tt1VMa3vL2j3gpB8fEQnBl_5gB4GNjn5jCt7Z7qboqtBEn_B0863bjZdZmttxwwWgLWm_1iu7sJ-ABd5gxX0BW9GgLEgomJRwR9TEiEayoxlH7r8XP1Cy6l4L1-Kk-BHPaJScp-Z_8ziIXf6c4AqXBWWFfDpb7_XiKBN0P-nFqbIEl/s2048/image_2025-07-28_09-50-51.png

នៅព្រឹកថ្ងៃទី២៨ កក្កដា លោក ហេង វិសាល បានចេញមករៀបរាប់ពីស្ថានភាពយ៉ាងដូច្នេះថា «ខ្ញុំនិងក្រុមការងារបានត្រឡប់មកពីផ្តល់ស្បៀងវិញហើយ។ រយៈពេល២ថ្ងៃនេះ ពួកយើងបានផ្តល់ស្បៀងនិងសម្ភារៈប្រើប្រាស់ ថ្នាំសង្កូវសរុបចូលគ្នាគឺជាង ១៥០តោន ដល់បងប្អូនជនភៀសសឹក និងបងៗជួរមុខនៅខាងព្រះវិហារ, ពោធិ៍សាត់, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យក៏ដូចជាបាត់ដំបង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQBOz5DMvDuJbZsiscW44QJwKap-LsacOPALx-XnOSIIpKuHsKrgv9RppaKUz7kR4JmceCbJIsu4ENPA7zDrQeSWXQ0AAPW_IpV0DQq3QaaMZMsL_F6_g_UcbBagkOQEe71h97SM1ICowrE7QIAbGCj9RDndduDa0b_G7IFA-7Q5EJNH6iKN9q9fTF9oFH/s2048/image_2025-07-28_09-50-57.png
លោក ហេង វិសាល បានបញ្ជាក់ពីស្ថានភាពថា កំឡុងពេលដែលលោកទៅតំបន់ខ្លះគឺទទួលបានស្បៀងគ្រប់គ្រាន់ ប៉ុន្តែតំបន់ខ្លះជាពិសេសដូចជាតំបន់ដែលទើបតែបង្កើតថ្មីខ្វះស្បៀងតិចតួច ប៉ុន្តែមិនដល់ដាច់អាហារទេ ព្រោះរាជរដ្ឋាភិបាលបានចាត់ចែងជូនពួកគាត់ ហើយពួកយើងក៏ដូចជាបងប្អូនខ្មែរជាច្រើនទៀត ក៏បានទៅផ្តល់ជូនជំនួយបន្ថែមដល់ពួកគាត់ផងដែរ ហើយម្សិលមិញពេលយប់នេះពួកលោកក៏បានផ្ញើទៅសរុបជាង៨០តោន ទៅកាន់ ព្រះវិហារ, ស្រីស្នំ,បាត់ដំបង(បងប្អូនពលករ) , បន្ទាយមានជ័យ, ពោធិ៍សាត់បន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSluIVFmX4oT2lIXrhcF1l3UoBSHEEXUMaeKhbrPV5MjFo7bTgHYDtXqyEn-x1-KGeQNuiKoqdHwNe-VhxOQ42YWFKs2GAZNog2-g1pKVC-0V5ec7pPuKpHcTXL75DoCiKyS_Szd5Sq1MlL0Y4FPImeWcgPw0VMRq8KH3g_n7rhq9TU-YsTR4YALGBfurH/s2048/image_2025-07-28_09-50-52.png

influencer រូបនេះបានបញ្ជាក់ទៀតថា តាមកន្លែងនីមួយៗគឺមានក្រុមគ្រូពេទ្យប្រចាំការដើម្បីមើលបងប្អូនយើង ហើយកន្លែងបងប្អូនភាសសឹកភាគច្រើនគឺនៅតាមភូមិ ដូច្នេះអ្នកភូមិយើងគឺគាត់ជួយគ្នា មានតែព្រះវិហារពោ៥០០០ប៉ុណ្ណោះដាច់ស្រយាល។ ចំណែកឯ
តាមខេត្តនីមួយៗក៏មានបងប្អូនយើងតាមខេត្ត និងខេត្តជិតនោះបានរ៉ៃអង្គាសផ្តល់នៅស្បៀងជូនបងប្អូនជនភៀសសឹកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPnKIX-S8Vc1HWwtk_6lCDFCNApeJeqZ8QBUFJ3YuxMU5rinUEzsTvEYdwSDCL3x-lg6uRYClYngqIrwyeev8VfSVaIVMWQErGIgME7eH3wQYr5gRWseWGIv0waPUYAkyt60oIkRn4g2Pr5Fdnwx3JxZoLYkco6w8QSnawxMpcSwU0OQ6_bmqrudpJlAQb/s2048/image_2025-07-28_09-50-53.png

សា្វមី ជា ស្រីនា បានបញ្ជាក់ទៀតថា ភាគច្រើនអ្នកដែលខ្វះខាតគឺបងប្អូនដែលទើបនឹងភៀសមកថ្មី មូលហេតុមានច្រើន តែ២ធំៗគឺ ១. គឺដោយសារតែជំលៀសមកច្រើនលឿនពេកក្នុងពេលតែមួយ ២. ខ្វះសម្ភារៈ ភាគច្រើនគឺតង់កៅស៊ូ។ ការបញ្ជាក់ពីស្ថានភាពខាងលើនេះ ហេង វិសាល បានអះអាងថាគឺជាអ្វីដែលលោកនិងក្រុមការងារបានចុះទៅដល់ហើយបានសាកសួរផ្ទាល់ជាមួយនឹងមន្រ្តីប្រចាំការក៏ដូចជា បងប្អូនដែលនៅទីនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrVE3azkpQOaCc8IvXVQlgrpCruq9p0MKnmh-nlRpw1T4SYTaKTw5TcpEsgjZsdVoO801MnDWBJb8QDR1Nj2HjDhNIEi8Cj3Ug4GabF4fbmWmJwcV0uf8YiVYUA9VgicJjWSoyu9NH1t26MHBdVLK3Tlr_tLKyxdXRMrMXW8ea-a-i0Urh7Q-L1qXzyW1i/s2048/image_2025-07-28_09-50-54.png
ជាមួយគ្នានេះ ហេង វិសាល បានស្នើឱ្យពលរដ្ឋទុកចិត្តហើយនឹងជឿជាក់ទៅលើរាជរដ្ឋាភិបាល ថាពួកគាត់នឹងមិនទុកបងប្អូន និងកងទ័ពយើងចោលនោះទេ គ្រាន់តែពេលខ្លះគឺពួកគាត់ត្រូវការពេលវេលាចាត់ចែង ដូច្នេះពួកយើងត្រូវមានភាពអំណត់ ហើយអ្វីដែលយើងធ្វើបានគឺនៅតែចូលរួមជួយអ្វីដែលយើងអាចជួយបាន។ លោកក៏បានបញ្ជាក់ចុងក្រោយដែរថា លោកនឹងនៅតែបន្តការប្រមូលស្បៀង និងផ្គត់ផ្គង់ស្បៀងដល់បងប្អូននិងបងៗកងទ័ពយើងបន្តទៀត ដែលកន្លែងបរិច្ចាគគឺនៅ Eat More Eden Garden ៕