Home Blog Page 448

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា និងការជួសជុលថែទាំអគារ

0

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហ គ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបាន ជ្រាបថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បី ផ្គត់ផ្គង់ ១.សម្ភារបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា ២.ការជួសជុលថែទាំអគារ (ជួសជុលដំបូល ទំហំ ៦៨ម៉ែត្រ ពិដាន ១២០ម៉ែត្រការ៉េ និងលាបថ្នាំអគារខាងក្រៅ ទំហំ ២៩០ម៉ែត្រការ៉េ) សម្រាប់ ឆ្នាំ២០២៥។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហ គ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ។ ឯកសារពិគ្រោះថ្លៃមានដាក់លក់នៅការិយាល័យក្រុមលទ្ធកម្ម នៃមន្ទីររៀបចំ ដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ដែលមានអាសយដ្ឋាននៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ចាប់ ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ តទៅ រៀងរាល់ម៉ោងធ្វើការ (ទូរសព្ទ័ទាក់ទងលេខៈ ០១២ ៣៥៤ ៧២៧, ០១២/០៦៩ ៧១៥ ១៣១)។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនក្រុមលទ្ធកម្មនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប យ៉ាងយូរត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី។

ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅការិយាល័យក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ៩:០០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែ

មួយគត់។

ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj88RoEjg2Fz5OPoR72ZH739NbWMhEpEuCf11Eq2KUzDkcGNWzZfwtK7JPEVpURDk8BK8N2dgquVzIUMLbgewjQCbKIvI6B2D-Q_OiGKPA7bIbnQ0XDk5Z7d_w7-xAcAcmttEzmFPGF3k2HX66boP_ut16hQTWn9x27pPF11m3d66HKzxU7Ufe6wMSIYlO8/s836/Screenshot%202025-06-13%20092302.png

នាយករដ្ឋមន្ត្រីថៃបញ្ជាទៅមេបញ្ជាការកងទ័ពភូមិភាគទី២ ចរចាជាមួយកម្ពុជាបើក-បិទទ្វារច្រកព្រំដែនឱ្យត្រូវគ្នា

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ 3Plus News រាយការណ៍ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានធ្វើដំណើរមកខេត្តសុរិន្ទ ហើយលោកស្រីក៏បើកកិច្ចប្រជុំនៅមន្ទីរពេទ្យកាបឈើង និងស្តាប់សេចក្តីរាយការណ៍បញ្ហាព្រំដែនពីមន្ត្រីពាក់ព័ន្ធ និងអភិបាលខេត្តសុរិន្ទ ។ លោកស្រី ផេថងថាន បានបញ្ជាទៅមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ចរចាជាមួយកម្ពុជារឿងម៉ោងបើក-បិទទ្វារច្រកព្រំដែនឱ្យត្រូវគ្នាដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb9dU9TYF5Ew4p7cuPg5Aj60vmcX3PXgX-cDW1MtEmgLC07E6EBgjjH0MR3CAdo8WTOC_PIJ3EYkpvGgZH4_UPV4FSNuE90zpxqjS8_jB8EBB5erHml04iYgytNbRaazu1dqXQULENJd7ro6MBxnBdyLOMjTQLYmf-rW_VebhmfHs4gIMFskfPD0lIRtY2/s850/photo_2025-06-12_13-43-07.jpg
លោកអភិបាលខេត្តសុរិន្ទបានរាយការណ៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃទៅកាន់នាយករដ្ឋមន្ត្រីថៃក្នុងកិច្ចប្រជុំថា ក្រោយពីថៃបានផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែននៅខេត្តសុរិន្ទ ឃើញថា វាខុសពេលវេលាជាមួយកម្ពុជា គឺថៃបើកទ្វារច្រកព្រំដែននៅម៉ោង៨ព្រឹក និងបិទម៉ោង៣ល្ងាច ប៉ុន្តែកម្ពុជាបើកម៉ោង៩ព្រឹក និងបិទម៉ោង៤ល្ងាច ។ បើកម្ពុជា-ថៃបើក-បិទទ្វារច្រកព្រំដែននាពេលវេលាដូចគ្នា វានឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋប្រទេសទាំងពីរឆ្លងដែន ហើយអភិបាលខេត្តសុរិន្ទពុំជ្រាបពីមូលហេតុដែលកម្ពុជាបើក-បិទទ្វារច្រកព្រំដែនខុសពីថៃទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnnx8e3-UVPv0KGNhtIzlxKZi0LSuj070eLpiRyErwGueReHSw3EMwk-p2ro0nVhqY4iTwsf2TuyW1yJq6WBPrYghA1JfupbdRHVSAT7ycRQN2OCIReSZ1P1yQ6oZKd4_ibhFdA6fB0IBVnv0GKScIIyOgktfDlSv2dmaJFpg3cbxPFd3KhK-G-bQlZvJS/s960/photo_2025-06-12_13-43-07%20(2).jpg
លោកស្រី ផេថងថាន ថ្លែងថា តើខាងថៃអាចទំនាក់ទំនងទៅកម្ពុជាបានទេ ដើម្បីឱ្យប្រទេសទាំងពីរបើក-បិទទ្ចារច្រកព្រំដែនក្នុងពេលវេលាដូចគ្នា? លោកស្រីក៏បញ្ជាឱ្យមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ដែលបានចូលរួមប្រជុំដែរនោះទៅចរចាជាមួយកម្ពុជា ដោយសុំឱ្យកម្ពុជាបើក-បិទទ្វារច្រកព្រំដែនត្រូវគ្នាជាមួយថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgONYxbYDgqdbV4uAg8XTxthIY2HN7nhv3yxQJImxgJYvUII8N-rf1lHSkCr5bSraXqLwBJk3bkqDB4mznQ6RkAnskd1H4BxLByul_e847-e0FuuL3B77FTCs3HOCagGxs6JfWKJrl_hP6y-YpA4JpsGQzUsZE08GmlGBwgXVMQDG7qm98g2eWbMHxooy2B/s1280/photo_2025-06-12_13-43-08.jpg
លោកស្រី ផេថងថាន បន្តថា បើយើងប្រកាន់យកផលប្រយោជន៍របស់ពលរដ្ឋ ការបើក-បិទទ្វារព្រំដែនដូចគ្នានឹងទទួលបានផលប្រយោជន៍ពាណិជ្ជកម្មស្មើគ្នា ។ សូមឱ្យថៃសាកល្បងជជែកពីពេលវេលាបើក-បិទទ្វារច្រកព្រំដែនជាមួយកម្ពុជា ពុំគួរមានបញ្ហាជាមួយគ្នាទេ ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានសំណូមពរឱ្យស្ថាប័នទាំងអស់សហការការងារ និងផ្តល់ដំណឹងទៅពលរដ្ឋឱ្យដឹងថា ស្ថាប័ននីមួយៗធ្វើអ្វីខ្លះដើម្បីឱ្យពលរដ្ឋយល់ ពីព្រោះពេលខ្លះ មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយធ្វើឱ្យពលរដ្ឋយល់ខុសបង្កភាពច្របូកច្របល់ក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqAn5VIfOlcOiSAtiuO2XaIBFIRlxdlHbq-AHnGQ5oktBVuEE83olxZ8Nf-s6QIOJeXrYPgpX53EmvWO0l8ueBg47vkv0OiObqDNPvBFIxQdgcjKrce3MEpBTzd9V6aVyisMh9izHn1E2fACuZe9V6XOlBtIj6xt8iA7ivH179jA29Pq9lK3uO5A5vxABj/s850/photo_2025-06-12_13-43-08%20(2).jpg

សារព័ត៌មានថៃរាយការណ៍ថា ការបើកទ្វារច្រកព្រំដែនរបស់កម្ពុជាយឺតជាងថៃ គឺធ្វើឱ្យរថយន្តដឹកទំនិញថៃចូលមកកម្ពុជាកកស្ទះនៅព្រំដែនរាប់រយគ្រឿង ។ ការផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនអូរស្មាច់-ឆងចម គឺថៃបានអនុវត្តដើម្បីឆ្លើយតបស្ថានការណ៍ព្រំដែនជាមួយកម្ពុជា ដោយថៃបើកព្រំដែនចំនួន៣ថ្ងៃក្នុង១សប្តាហ៍ (ថ្ងៃចន្ទ ពុធ និងសុក្រ) ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣ល្ងាច ៕

សហព័ន្ធឧស្សាហកម្មថៃព្រមានថា វិធានការបិទព្រំដែនអាចប៉ះពាល់ដល់ពាណិជ្ជកម្ម 500លានបាតក្នុងមួយថ្ងៃ

0

ប្រទេសថៃ ៖ ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បានលើកឡើងថាវិធានការដែលពាក់ព័ន្ធនឹងការបើក និងបិទច្រកព្រំដែន តាមកាលវិភាគរបស់យោធា នឹងធ្វើឱ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដែលសរុបជាទឹកប្រាក់ប្រហែល 500លានបាត ឬជាង 15លានដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1_Vbc13l3ATQNinWRSxqRlBjet_YYsDNyUI_7Cd2g01GpdFOkth-8jx599NHPwZjK7VPIiL2hQTDV9MzloEaaVGEm3kD2nE57cyq-BDA_k2XZbqSS34JzVzAKKDul6aGGk9v3Depaokg_3AxvEeywwJ0HbFpv6U5faA0lnpx6emnbpY5nzxl3hUk3a6CD/s1280/photo_2025-06-12_13-56-52.jpg
លោក Kriengkrai លោកបានពន្យល់ថា ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយកម្ពុជា មានតម្លៃប្រមាណ ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ដោយប៉ុស្តិ៍ត្រួតពិនិត្យ Aranyaprathet នៃខេត្តស្រះកែវ គ្រប់គ្រងពាណិជ្ជកម្មច្រើនបំផុត ដែលស្មើនឹងប្រមាណ ១១០ ពាន់លានបាត ឬប្រហែល ៦៤% នៃតម្លៃសរុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9MTCP0xp_COUJi0zI-QADNiLxoWm_96Zx1vErq65SJeSe_VP7dYMBBx3oY_R22anS9biBPtqRVM09SE8RHLF20wH1YCiVovHuo5-nOm0KKM-OEjgIZgMShQGwTKiSFzUY30PcULDFVGAbBRXmjDmCtEWV6d-2HmExdHAstSj7iBrco_Xsjr1CT8Q8YbDx/s768/photo_2025-06-12_13-56-53%20(5).jpg

លោកបានបន្តថា៖ «នៅពេលនេះ វាពិបាកក្នុងការវាយតម្លៃពីផលប៉ះពាល់ទាំងស្រុង ប៉ុន្តែប្រសិនបើយើងគណនាដោយផ្អែកលើតម្លៃនាំចេញសរុបប្រចាំថ្ងៃ វានឹងមានចំនួនទឹកប្រាក់ប្រហែល ៥០០ លានបាតក្នុងមួយថ្ងៃ»។ “ទោះជាយ៉ាងណាក៏ដោយ វាគួរតែត្រូវបានយល់ថា មិនមែនទាំងស្រុងនៃ 500 លានបាតនេះត្រូវបានប៉ះពាល់ទាំងអស់នោះទេ។ មានតែផ្នែកមួយនៃវាប៉ុណ្ណោះដែលត្រូវបានប៉ះពាល់ ដូច្នេះយើងអាចនិយាយបានថាវាប៉ះពាល់ខ្លះៗ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivQINhphxh3vCVRitTME_AOIjJXSubmx35FPKhiQi-DTVnrRNS_uMRHOsFe6MRo9VHcAvoQ-iDTFxHkxHyxD6L-UMPhYFrDOQrqEBO_RorbBnWmmc285aJmfGS0iBNXYLCM2Rm37yC0Zx1ZCHwUNuNSYSEp81H8m6UxghB013oPCB6142vMgcIe6tcxIUK/s1280/photo_2025-06-12_13-56-53.jpg

លោក Kriengkrai បញ្ជាក់ថា៖ មិនមានវិធានការដោះស្រាយបញ្ហានៅពេលនេះទេ ដោយសារ FTI កំពុងរង់ចាំលទ្ធផលនៃការចរចាដែលកំពុងបន្តសិន។ យ៉ាងណាក៏ដោយសង្ឃឹមថា ស្ថានការណ៍នឹងមិនអូសបន្លាយយូរពេកទេ ព្រោះការពន្យារពេលកាន់តែយូរ នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9elQgrA96hMccHMoW26PIThrA96OgxZlGzHTXeIT4oYzbaIyjU3De7_L7HdB-8BaFaETpT6BRBAneb2pJs0iR4u3S7-PNvRfHlA8qewXeYzTiRlADInfZ_i4sKs_bRpj_7l7rGt600jlwoKo0sVz3kVZc28RAM7ALnHLaiJvlW1PPukAqo7eFZjiYlspy/s750/photo_2025-06-12_15-43-45.jpg

ទន្ទឹមនឹងការអនុវត្តវិធានការកែសម្រួលម៉ោងបើក និងបិទ ក៏ដូចជាលក្ខខណ្ឌនៃការចូល និងចេញតាមច្រកព្រំដែនថៃ-កម្ពុជាបែបនេះ នឹងបង្កការខូចខាតយ៉ាងសំខាន់ដល់ភាគីទាំងសងខាង ព្រមទាំងរំខានដល់ជីវភាពប្រចាំថ្ងៃ និង ពាណិជ្ជកម្មរវាងពលរដ្ឋទាំងសងខាងយ៉ាងធ្ងន់ធ្ងរ ដែលនឹងធ្វើឱ្យខូចដល់ភាគីពាក់ព័ន្ធទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8cIfFc8GBA7sGBNnLbFRUL_2UkTHCItAPsvKdhcJNYnhF-c90r0tMRU3T3DHivJU-du1yW1kyQvyywYy78h5MAh51MlddQ5VFrfkY1bTkDOoqUivHDGfFcBu4x0x0iRuYE58_DTbYMho5fEIh68Mf9aeQGtN2uJ5anz4AXlsY2ShkZ4AGePmKhOM2P4wb/s750/photo_2025-06-12_15-43-46.jpg

គួរបញ្ចាក់ថា ថ្មីៗនេះរដ្ឋាភិបាលថៃដឹកនាំដោយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានាទៅមេបញ្ជាការទៅកាន់កងទ័ពភូមិភាគទី២ ឲ្យចរចាជាមួយកម្ពុជាដើម្បីបើក-បិទទ្វារច្រកព្រំដែនឱ្យស្របពេលគ្នា ដើម្បីការពារពាណិជ្ជកម្មរបស់ពលរដ្ឋ និងដើម្បីឲ្យទទួលបានផលប្រយោជន៍ពាណិជ្ជកម្មស្មើគ្នា ។ ជាងនេះទៅទៀត រដ្ឋាភិបាលថៃកំពុងត្រៀមចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ជាមួយកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ខណៈដែលកម្ពុជារក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

បុរសម្នាក់សុខចិត្តរស់នៅក្នុងរូងភ្នំ ៤ ឆ្នាំ ព្រោះអស់ជំនឿលើរឿងស្នេហា និងការងារ

0

បុរសវ័យ ៣៥ ឆ្នាំម្នាក់នៅប្រទេសចិន ដែលមិនជឿលើការរៀបការ និងគិតថាការងារជារឿងគ្មានប្រយោជន៍ បានបោះបង់ពីជីវិតក្នុងសង្គមស៉ីវិល័យទៅរស់នៅក្នុងរូងភ្នំអស់រយៈពេល ៤ ឆ្នាំ។ បុរសនោះឈ្មោះ Min Hengcai មកពីខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ គាត់បានកែប្រែរូងភ្នំមួយនៅភូមិដើមកំណើតរបស់គាត់ឲ្យក្លាយជាផ្ទះរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpuqf7OD2_PR0Y7BuV6cfG3Daa4fRNMXYazg2nWLs1IuvKEqw82xaw3vMbPYGTmoqIkG2hZh5jkAEnA2JlXd2x6t3zma297KUbp3akwByx-CDY3Jhsosqig6n76sARKdyk7RjyOhK4HA4jgAZ7Qcqg4fjdPTpn9gtWn7ip2Fd_jrLP9i_vJUN6V0Bj9KaA/s1024/photo_2025-06-12_15-09-06%20(2).jpg
នៅចុងឆ្នាំ ២០២១ Min បានបោះបង់ការងារជាអ្នកបើករថយន្តសេវាកម្មតាមកម្មវិធី ដែលធ្លាប់រកចំណូលបានដល់ ១០,០០០ យន់ ឬប្រហែល ១៤០០ ដុល្លារ ក្នុងមួយខែនៅទីក្រុង។ គាត់បានសម្រេចចិត្តត្រលប់ទៅភូមិកំណើតវិញ ដើម្បីរស់នៅដោយឯកឯង។ គាត់និយាយថា ការងារមិនមានន័យអ្វីឡើយ បើទោះបីជា កាលពីមុនគាត់ធ្វើការ ១០ ម៉ោង ក្នុងមួយថ្ងៃ ដើម្បីសងបំណុលដែលជំពាក់សាច់ញាតិរបស់គាត់ក៏ដោយ។

បច្ចុប្បន្ន គាត់នៅតែជំពាក់ធនាគារ និងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីប្រហែល ៣០០,០០០ យន់ (៤២,000 ដុល្លារ) ទៀត។ គាត់បានបោះបង់ក្តីសង្ឃឹមក្នុងការសងប្រាក់បំណុល ដោយនិយាយថា ទ្រព្យសម្បត្តិដែលគាត់អាចលក់សងបាន ត្រូវសាច់ញាតិរបស់គាត់លក់អស់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJeOZqQrhIs5nNyWXreR8ztCKs2-l8v_fhNyRkCm_4QPL9_zOSrFqUq52jI5v1KN7Gh9_ORBR4mvWrcfJguhM-Zg9AG1Ibd6wDuOYvemeZVOGZI1qw7yfgbdgcQeRi52CMlWxnHr4bWnzcFnMHo_UO4c1j6QUy2ibtb8Si09Q22rHRCq-ru06EBE5-1WzO/s1024/photo_2025-06-12_15-09-07%20(2).jpg

លោក Min បានប្តូរដីធំរបស់គាត់ជាមួយដីតូចរបស់អ្នកភូមិរួមម្នាក់ ដើម្បីអាចរស់នៅជិតរូងភ្នំនោះ។ គាត់បានចំណាយ ៤០,០០០ យន់ (៦,000 ដុល្លារ) ដើម្បីកែលម្អរូងភ្នំនេះឲ្យក្លាយជាផ្ទះដែលមានទំហំប្រហែល ៥០ ម៉ែត្រការ៉េប៉ុណ្ណោះ។ ជីវិតប្រចាំថ្ងៃរបស់គាត់គឺ ភ្ញាក់នៅម៉ោង ៨ ព្រឹក ហើយចំណាយពេលពេញមួយថ្ងៃដើម្បី អានសៀវភៅ ដើរលេងជុំវិញផ្ទះ និងធ្វើកសិកម្មលើដី។ គាត់ចូលគេងម៉ោង ១០ យប់ ហើយភាគច្រើនហូបបន្លែដែលគាត់ដាំបាន។ គាត់និយាយថា គាត់ចំណាយលើតែរឿងចាំបាច់ប្រចាំថ្ងៃបន្តិចបន្តួចប៉ុណ្ណោះ។

បើតាមប្រភពសារព័ត៌មាន South China Morning បានឱ្យដឹងថា នេះជារបៀបរស់នៅក្នុងក្ដីសុបិនរបស់គាត់ ចាប់តាំងពីនៅទីក្រុងមកម្លះ។ គាត់ក៏ចែករំលែកជីវិតលើបណ្តាញសង្គម ដែលមានអ្នកតាមដានប្រមាណ ៤០,០០០ នាក់។ ការផ្សាយផ្ទាល់ក៏អាចជួយគាត់រកចំណូលបានផងដែរ។ គាត់បានដាក់ឈ្មោះផ្ទះរូងភ្នំរបស់គាត់ថា “Black Hole” ឬ (ប្រហោងខ្មៅ) ដើម្បីបង្ហាញថា នេះជាពិភពលោកទាំងមូលរបស់គាត់ ហើយជារបៀបនៃការរំលឹកដល់ខ្លួនឯងថា មនុស្សគឺតូចតាចក្នុងពិភពលោកដ៏ធំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFDFOySLGe0bhORR6_tV-3uf1A8SAoSkJqdl_BiyJAypMIzqV0M10iV7Ve_OspmqF0pfuaNs_LjLDpceOCDZLfLQD5vSggqbGmUrTiHYCG5W6BptUfmDzXsR5fgJP4NEIs_O-8TaoXaMUm2IaH3NDcjJ2zXK5bgw-KpkqIWu0-Af8AYVfkTTPvtacO3YWC/s1024/photo_2025-06-12_15-09-07.jpg

Min បានប្រាប់ស្ថានីយ៍ទូរទស្សន៍ Sichuan ថា គាត់បដិសេធការរៀបការ ពីព្រោះគាត់គិតថា វាជាការខ្ជះខ្ជាយពេលវេលា និងប្រាក់។ គាត់និយាយថា «ឱកាសនៃការស្វែងរកស្នេហាដែលពិតប្រាកដ គឺទាបណាស់។ ហេតុអ្វីខ្ញុំត្រូវខិតខំធ្វើការដើម្បីអ្វីដែលកម្រមានដូចនោះ?»

ជីវិតរបស់គាត់បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញអ៊ីនធឺណិត។ មនុស្សមួយចំនួនបាននិយាយថា គាត់ជាអ្នក “Tang Ping” ដែលជាពាក្យចិនមានន័យថា “ដេកផ្អៀង” និងសំដៅទៅលើរបៀបរស់នៅបែបធម្មតា មិនប្រកួតប្រជែង និងគ្រាន់តែរស់នៅឲ្យតែមានជីវិតទៅតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7rngFxl7GaXtvQoueuqWFdGKc2uBITd54q3-ioaIc4UCFgM-PFlly_DcmX_WyLBLBFC9HPK3Vx9f0EN_FM9MuDa_T6L6AXc3yWpVfPzkxOfh_iqdhCyqP95L4Ra12CTcl8yspoZ3cf6DoGTmuxrJL51FHfN1niEjH5RTaqqsO89rEOtbOFhuIpXSquJ-p/s549/photo_2025-06-12_15-09-06.jpg

អ្នកមួយចំនួនទៀតសរសើរថា ទោះបីគាត់មិនបានរៀនចប់មធ្យមសិក្សាក៏ដោយ Min គឺជាទស្សនវិទូពិតម្នាក់។ ចំណែកអ្នកប្រើអ៊ីនធឺណិតម្នាក់សរសើរថា «នេះហើយ ជាជីវិតនៅស្ថានសួគ៌»។ រីឯអ្នកខ្លះផ្សេងទៀតវិញ មានការសង្ស័យថា តើ Min ពិតជារស់នៅឯកឯងដែរឬទេ ពីព្រោះគាត់នៅតែធ្វើការផ្សាយផ្ទាល់ និងទទួលសម្ភាសន៍ជារឿយៗ៕

ថៃអះអាងថា៖ បទល្មើសក្លែងបន្លំ និង ការជួ.ញដូរមនុស្សបានថយចុះ ក្រោយរឹតបន្តឹងច្រកព្រំដែនជាមួយកម្ពុជា

0

ថៃ៖ ទីបញ្ជាការកងយោធពលភូមិន្ទថៃ កាលពីថ្ងៃទី ១១ ខែមិថុនា បានចេញផ្សាយលទ្ធផលស្ទង់មតិពីវិធានការកំណត់ពេលវេលាឆ្លងកាត់ព្រំដែនរវាងថៃនិងកម្ពុជា ដោយបង្ហាញថា ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃដំបូង ចំនួនករណីឆបោក និងការជួ.ញដូរមនុស្សបានថយចុះ ៣១,៤៥% គួរឱ្យកត់សម្គាល់នៃករណីឧក្រិដ្ឋកម្មឆ្លងដែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU2u3ZzZBZON1jG7jB24cqLtqynIITKc5v2Uyj1UbB0B7ndbpdIs9oGGdpnzr6MgSVe0L_HUnkLakn5eHDdwbaI62Ktg0DbcrKWgFluJMH8o2WH1vS3BwvLomYPCslWwTtHyl7mD82iY8b4PxQq2G9hZ5h7hP8d0wERSn2LzKqHzEDtdfcVbiN-1mqNIzx/s768/photo_2025-06-12_13-56-53%20(4).jpg

យោងតាមការជូនដំណឹងដោយ ទីបញ្ជាការកងយោធពលភូមិន្ទថៃ (RTAFH) នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា ចំនួនករណីឆបោក និងការជួ.ញដូរមនុស្សនៅក្នុងប្រទេសថៃ ត្រូវបានកាត់បន្ថយក្នុងរយៈពេល 3 ថ្ងៃចុងក្រោយនេះ ជាមួយនឹងការបង្កើនការត្រួតពិនិត្យញឹកញាប់ និងការសម្របសម្រួលជាមួយភ្នាក់ងារសន្តិសុខ និងប៉ូលីសព្រំដែន ដែលជាលទ្ធផលវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពឧក្រិដ្ឋក.ម្មឆ្លងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMBMdboGXGcIRK2xlKJ1OR_olNT73zjfdnH3gD_2kBrL7zC0gVDUWHDrE2QR6iSYbW5fKbZ3K9JHuB4XoeWhyphenhyphenk25RoGP-qJ0Be8K-SRuJ1V9TzLT7fxVU37K0Kw5SgGtMX5AS1gj3L8Q6IHCJnU3pWlfDM7yncraxwV_eHzPLn5_9rv7STqgPROoe61jqV/s1280/photo_2025-06-12_13-56-53.jpg
ប្រភពដដែលបានបន្ថែមទៀតថា សម្រាប់ចំនួនករណីការក្លែងបន្លំតាមអ៊ីនធឺណិត (Scammer) និងការជួ.ញដូរមនុស្សបានធ្លាក់ចុះរហូត 31.45% បើធៀបនឹងរយៈពេលដូចគ្នា មុនពេលការអនុវត្តការរឹតបន្តឹងព្រំដែនថៃ-កម្ពុជា។ ការថយចុះនូវបទល្មើសឆ្លងដែននេះ គឺតំណាងឱ្យភាពជោគជ័យមួយសម្រាប់វិធានការល្បាតរបស់ប៉ូលីសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-253M6QVk2F-gc51f_WguPTk2l6JXX7Z_AipNQXJ28Mj-ZmjCET0UZBfA7Bwkqf9eWQo_A-dgopjh8hVmsugDF62kWhkHVky4piUCxlPCEb7hHgvWAe-7I7cnfWUlOM22AXODuKKWt4rs3uaaV4FMU4wSZYMeHhNRdF3vD2_uIox-kppAvGudY2rXxO4/s980/photo_2025-06-12_13-56-53%20(2).jpg

RTAFH បានបញ្ជាក់ថា ការធ្លាក់ចុះនៃស្ថិតិបែបនេះ មិនមែនគ្រាន់តែជាសមិទ្ធិផលនៃយុទ្ធសាស្ត្រព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីសុវត្ថិភាពសាធារណៈ និងរូបភាពសន្តិសុខរបស់ប្រទេសនៅលើឆាកពិភពលោកផងដែរ។ ជាងនេះទៅទៀត វិធានការទាំងនេះគឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លារវាងភ្នាក់ងារសន្តិសុខ ក្រោមពាក្យស្លោក “រួមគ្នាតែមួយយើងនឹងឈ្នះ” ព្រោះបេសកកម្មគឺការពារជាតិ យើងត្រូវរស់នៅដោយចិត្តសាមគ្គី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE5oK3pb2h3lZ4LEOhYhSoKNbvaozcubRJqUfqXMQClaUjByCMzHmH7-9q1o1XJqX836tEKgAyTNEtt9efwUsGRLoJFod3lIinGVndaoIO30cS-kWxzAGNEKKt1JaYEfVjBYQGMuKJ2XM1Al3hN0fXbzFsXINl43AoRW6iWhfN-NX3As0d3AQbmSx8YOhN/s970/photo_2025-06-12_13-56-53%20(3).jpg
គួររំលឹកថា កាលពីពេលថ្មីៗនេះថៃបានសម្រេចផ្លាស់ម៉ោងចេញ-ចូលតាមច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគី និងកំណត់រយៈពេលស្នាក់នៅសម្រាប់ពលរដ្ឋ ឬភ្ញៀវទេសចរកាន់ទិដ្ឋការខ្មែរតាមច្រកព្រំដែន ឲ្យនៅត្រឹមរយៈពេល៧ថ្ងៃប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃទី៩ ខែមិថុនា កន្លងមកថា ថៃនៅមិនទាន់ប្រាកដចិត្តថា នឹងអនុវត្តគោលការណ៍ថ្មីនេះ រហូតដល់ពេលណានោះទេ ។ ថៃនឹងរង់ចាំឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញ និងរង់ចាំឱ្យភាគីទាំងពីរបានជជែកគ្នាពីគោលការណ៍អន្តោប្រវេសន៍ម្តងទៀតជាមុនសិន ៕

ព្រះតេជគុណ គូ សុភាព សរសើរឧកញ៉ា ព្រាប សុវត្ថិ មិនចេះតបតតូងតាងចំពោះ មតិរិះគ.ន់

0

តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានព្រះតេជគុណ គូ សុភាព កោតសរសើរពីលោក ដែលមិនតបតតូងតាងទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេកប៊ុក។ ជាមួយគ្នានេះ ព្រះតេជគុណ គូ សុភាព ក៏បានណែនាំទៅដល់កូនប្រុសរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ យកឪពុកធ្វើជាគំរូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguggcp2sBJ9pEET_UmuT0h4_YnHF4N_K6gTvipYlwbMhpKPXy0lVoXkjmCMl30OdNM4YDxVB7y45hOjGBrMrvxu63UR3KadT7vdNNyPvXqP0ZLrnaavW3l5dW7Jz5oZ7FB39ESXQFSyuuokXIQ2EH9vwGow5pHye0EHIMCr-kv8JHhOHzpm_TwkSLZsIzi/s2048/image_2025-06-12_08-55-36.png
លោក ព្រាប សុវត្ថិ ដែលមានងារជាឧកញ៉ា កាលពីខែមេសា ឆ្នាំ២០២២ គឺជាតារាចម្រៀង ជើងចាស់ដ៏មានភាពល្បីល្បាញទូទាំងប្រទេសទទួលបានការស្រលាញ់យ៉ាងច្រើនពីសំណាកមហាជនរាប់មកហើយ។សកម្មភាពរបស់លោកដែលមិនចេះតបតទៅកាន់សាធារណជនដែលមានការបញ្ចេញមតិរិះគន់គឺពិតជាគួរឱ្យសរសើរទោះបីជាមានរឿងក្តៅប៉ុណ្ណាលោកនៅតែប្រកាន់ភ្ជាប់យ៉ាងស្ងប់ស្ងាត់ ហើយនេះជាឥរិយាថមួយដែលអ្នកសិល្បៈ ជំនាន់ក្រោយគួរយកឧកញ៉ា ព្រាប សុវត្ថិ ធ្វើជាគំរូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivFxUu4BaetQmDLTkFO483G2eGbA8IZeR-WTOJDVBvltdgeNNmIN95uv0T94t3Km7cVwvmXs8rffWUDg4xsZBWQEwN0h-Cl6wK-e7MgELSUQyxo1UWZWrLQwDAE1gPs-uH2HtmMcegFUDC67vNcP8C9c01UOcOHXwrm6Qg7uaZl5cDGppmJAVVeC_j8oCg/s2048/499551162_1257423089087683_408004335945499731_n.jpg

ការមិនតបតទៅកាន់អ្នកលេងបណ្តាញសង្គមដែលបញ្ចេញមតិរិះគន់នេះ ឧកញ៉ា ព្រាប សុវត្ថិ ក៏ត្រូវបានព្រះតេជគុណ គូ សុភាព កោតសរសើរចំពោះមុខតែម្តងព្រមទាំងឱ្យកូនៗ របស់តារាចម្រៀងរូបនេះយកឪពុកធ្វើជាគំរូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkFmUfvpY3Z8nMDcNgCzU81v-6_osP1paleMJy7awOwsemzhoV7B0mucQ0OO6JWMzIJmqyeg7CwuWEQOVpi04f3_O-R7N8X-xi9STM1OlxlgVbhtk5s0SNu50MxtCmCnsNOwxg0e3b5bpSoARZlp1fnGXqg-pbKacvn3QXD4HzgwZRP4fiu_zX7Ut72xev/s2048/image_2025-06-12_08-55-41.png
កាលពីពេលថ្មីៗនេះមានវីដេអូខ្លីមួយដែលសាធារណជនបានស្តាប់ឮលោកគ្រូ សុភាព បាននិយាយទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ ថា «ស្រលាញ់អត់ចេះតបតឈ្លោះអ្នកលេងហ្វេកប៊ុកញូងញាង់ កុំឈ្លោះអី បើទប់ចិត្តមិនបាន ថាខ្លះទៅ សរសើរហើយ» ។ព្រះតេជគុណ ក៏បានប្រាប់ សុវត្ថិ សិរីវុឌ្ឍ ឱ្យធ្វើតាមប៉ាដែលប្រកាន់ភ្ជាប់បែបនេះធ្វើខ្លួនឱ្យត្រជាក់ដែលជាទីគោរពរបស់មនុស្សគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikY1EBqV0HhM_n4AmPls_1D0VeVC52hK9Y2gTjGZs21bC7knoHUU4Y6zZK6knHrJLM03as4pEyc3cjjEP_yoaTsoIdIIektAw0pZzuZgwgsA1x22PGLfiE_3QA19whm62sdA1bwe_Py8Zc1gzwErAPgTH676crVBAVQvkJvbS9H1iAlvfMzE5qa_RR1mb5/s2048/image_2025-06-12_08-55-55.png

តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ មិនថាអ្នកសិល្បៈជំនាន់ណានោះទេតែងតែគោរពកោតសរសើរលោកហើយក៏ជារៀមច្បងគំរូក្នុងវិស័យសិល្បៈផងដែរ៕

ម៉ាកសញ្ញា «ម្លិះអង្គរ» និង«អង្ករផ្ការំដួល» របស់ខ្មែរ បានជាប់ក្នុងតារាងអង្ករល្អបំផុតនៅលើពិភពលោក

0

ម៉ាកសញ្ញា «ម្លិះអង្គរ» ដែលជាតំណាងឲ្យគុណភាពខ្ពស់បំផុតនៃប្រភេទអង្ករខ្មែរ បានជាប់ក្នុងតារាងជា «អ្នកផលិតអង្ករល្អបំផុតនៅលើពិភពលោក» ខណៈដែលផលិតផលអង្ករ«ផ្ការំដួល» របស់ម៉ាកសញ្ញានេះ ក៏ត្រូវបានគេទទួលស្គាល់ថាជា «អង្ករដែលល្អបំផុត» ផងដែរ។ នេះបើយោងតាមការចាត់ថ្នាក់របស់ TasteAtlas ដែលជាមាតិការអនឡាញលំដាប់អន្តរជាតិ បង្ហាញពីម្ហូបអាហារ និងគ្រឿងទេសនៅតាមប្រទេសនីមួយៗនៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim6Clj9uzwpHsG53VpfSzZnXanooQg8P7cIb63s3ZZTGaIrcd9txzIt2o8ESVC80moBWvOpQ-IFrtSnXWn3WvDBODcAqOafHQUCNNPmZDjAdEQK-w9HCNkfzFQdu6DXWUIgicFxkpT8Jsq2PzFzWhAHeQQn9DW-GiHMaqkTl04FI8gTDrrrTVY-C4lUV4c/s1280/image_2025-06-12_15-01-46.png

នៅលើអត្ថបទដែលចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា « TasteAtlas» អំពីប្រធានបទ ប្រភេទអង្ករដែលល្អបំផុតទាំង៤៩ នៅទូទាំងពិភពលោកឆ្នាំ២០២៥ បានបង្ហាញថា ម៉ាកសញ្ញា«ម្លិះអង្គរ»របស់កម្ពុជា បានឈរនៅលេខរៀងទី១ ក្នុងចំណាត់ថ្នាក់ «អ្នកផលិតអង្ករដែលល្អបំផុត» ដែលវ៉ាដាច់ម៉ាកសញ្ញារបស់ប្រទេសផ្សេងៗរួមមាន Gạo Ông Cua របស់វៀតណាម, Acquerello របស់អ៊ីតាលី, Royal Umbrella របស់ប្រទេសថៃ, Yuki Tsubaki របស់ជប៉ុន និងម៉ាកសញ្ញាជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIrVizn1FSdE5LVf7ckEnCcoy1q-CWXIJ7yW8NMiEDDEAXfBvcMxoqBM8TzGRik20Ad2ec3EVDA1iqetjmWx9Wa7gb_613jHiFmpAF_joujvQjAYn45rY0aQi30MFo8NaleAM2E54QFg3d1eQJRpmls2CkYxAzwONUdoWhXMF5vVh3cmh6z0TYGb4Rb41N/s1280/photo_2025-06-11_15-01-36.jpg

ក្នុងនោះ ផលិតផលអង្ករដែលល្អបំផុតរបស់ម៉ាកសញ្ញានេះ ត្រូវបានឲ្យដឹងថាជា «អង្ករផ្ការំដួល» ដែលជាពូជអង្ករដែលមានតម្លៃខ្ពស់ មានរសជាតិឆ្ងាញ់ ទន់ រមួត ក្លិនឈ្ងុយ និងមានជាតិផ្អែមបន្តិច។ ជាមួយនឹងលក្ខណៈពិសេសទាំងនេះ«អង្ករផ្ការំដួល» ត្រូវបានគេទទួលស្គាល់តាមរយៈការឈ្នះពានរង្វាន់ “អង្ករល្អបំផុតរបស់ពិភពលោក” និងមានកិត្យានុភាពខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI00Ya5s5Bipn3yeSKqSa3v-f06jXa1QNPV7pUXsgISd8tJv6sdBMfC1sgbWRR_Pe7bc_CVkRdmU7E_JbGqVHz_k74oHHUokki_o9WrP2WrRyPkBkv_xcPMwzZJ4Tzodt_j8TXO9UvRjWsgL_5VRX6OhiIkqDJ9JleE8goemg-I0rRMURD8_S7Yue-0n_g/s750/image_2025-06-12_15-01-45%20(2).png

គួរឲ្យដឹងថា «ម្លិះអង្គរ» គឺជាម៉ាកសញ្ញាបញ្ជាក់ពីគុណភាពអង្ករក្រអូបរបស់កម្ពុជា និងជាកម្មសិទ្ធិរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ម៉ាកសញ្ញានេះ បានធានាថាអង្ករដែលមានប្រភពមកមកពីប្រទេសកម្ពុជា គឺជាអង្ករដែលបានបំពេញតាមស្តង់ដារខ្ពស់បំផុតរបស់ពិភពលោក រួមទាំងគុណភាព រសជាតិ និងប្រភពដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifHIhHjZ4Kv9aI2uAz0dCkGjjYlidl0ViNMkgyqfdDf-ud5onagooSOuWPEdIOdcmERCsL44VY2i9E0zRuU0eRTR7RuP6jYYANSdx6D_LdsEGLlvp0Gm0JR9jtbxT7HPg72NCOzHmeiXq6MkZmGOh4T1Y4r6-_RiOxMGU1zWcawpbdL-JHUPOIf0ObBcjv/s1024/image_2025-06-12_15-01-45.png

ដោយឡែកសម្រាប់ អង្ករផ្ការំដួល ត្រូវបានគេស្គាល់ថាជាពូជស្រូវដ៏ល្អមួយនៅកម្ពុជា។ វាជាពូជស្រូវ ដែលផ្ដល់នូវប្រភេទអង្ករគ្រាប់វែង មានគុណភាព និងតម្លៃខ្ពស់។ គុណភាពរបស់អង្ករនេះ បាននាំឲ្យកម្ពុជាមានប្រភេទអង្ករដែលឈានមុខគេក្នុងការធ្វើពាណិជ្ជកម្មអង្ករនៅលើពិភពលោក។ វាជាជម្រើសដំបូងដ៏លេចធ្លោសម្រាប់អ្នកទិញអង្ករនៅទូទាំងពិភពលោក ហើយត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិក្រោមសញ្ញាប័ត្រ “ម្លិះអង្គរ (Malys Angkor) ៕

ការលក់ចំណីអាហារតាមផ្លូវនៅថៃបានបិទឈប់លក់ជាបន្តបន្ទាប់ក្រោយភ្ញៀវទេសចរចិនធ្លាក់ចុះ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថា បច្ចុប្បន្ន មុខរបរលក់ចំណីអាហារតាមផ្លូវ១ក្នុងចំណោម៣មុខរបរនៅប្រទេសថៃបានបិទលែងដំណើរការ ដោយសារពុំទទួលប្រាក់ចំណូល និងពុំអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យល្អប្រសើរក្រោយពីបាត់បង់ភ្ញៀវទេសចរចិន ។ សេដ្ឋកិច្ចថៃធ្លាក់ចុះបណ្តាលឱ្យការលក់ចំណីអាហារស្ងប់ស្ងាត់គ្មានអ្នកទិញ ពលរដ្ឋ​ជំពាក់បំណុល ដែលបញ្ហានេះនឹងមានផលប៉ះពាល់ដល់សហគ្រាសធុនតូច និងមធ្យមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUe4m2fN3nPvoxfHK_bEU03UsIqCC7XEcVK4iHd5FSjax-fCKIxv75714muFbB0Z50mZD7SdFnlQ2QlTr4uWsX9ymEpLeqfZdR80Uh1Tvo5KVo1tndoVJ1BZdd4Hkl7k3cq3Kds_6S2O9Fa-mSkxZ7NBtuumjWOnY0c6_qKHJ7bEqRgSoDjDhCFHQK6bX2/s1920/image_2025-06-12_14-07-53%20(2).png

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក សរ៉ាថេប រ៉ូផាត់ចាណារ៉ាត់សាទីព នាយកសមាគមអាជីវកម្មភោជនីយដ្ឋាន និងទីប្រឹក្សាកិត្តិយសនៃសមាគមសណ្ឋាគារថៃនិយាយថា អាជីវកម្មភោជនីយដ្ឋាននៅត្រីមាសទី២ ឆ្នាំនេះធ្លាក់ចុះខ្លាំងជាងត្រីមាសទី១ ។ ក្រៅពីនេះ អាជីវកម្មភោជនីយដ្ឋានបានជាប់ចំណាត់ថ្នាក់ក្នុងអាជីវកម្មដែលបិទលែងដំណើរការច្រើនបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqPyxBglIFj7hDvfdHJl9eI7gL_QZTn1NvXILCcfHeWxjVuEu9X0Z0i_j0gAp4SlGnHOf3X1lmGdRDsSydTi-OjHqj6ISH-Pnk2qLINhYdsxAO8c8hI0CLyu3bmn-UxE9TiZyW8gy-hSdDn6jBwxAJ-9FsRUfK53StjPzT5aYh1XiUYzTRMBaoktHq1Yyg/s900/image_2025-06-12_14-07-53.png
អ្វីគួរឱ្យភ្ញាក់ផ្អើល និងបារម្ភបំផុត គឺអាជីវកម្មលក់ចំណីអាហារតាមផ្លូវ (Street foods) បានបិទលែងដំណើរការ ឬរកស៊ីខាតច្រើនបំផុត ហើយបញ្ហានេះនឹងរាលដាលដល់សហគ្រាសធុនតូច និងមធ្យម (SMEs ) ។ យើងសង្កេតឃើញថា ហាងលក់ចំណីអាហារតាមតំបន់ទេសចរណ៍ និងកន្លែងផ្សេងៗបានដាក់ស្លាកលក់អាជីវកម្មជាច្រើន ។ ផលប៉ះពាល់សម្រាប់អាជីវកម្មភោជនីយដ្ឋាន គឺសមាគមម្ចាស់អាជីវកម្មម្ហូបអាហារបានស្នើឱ្យរដ្ឋាភិបាលដោះស្រាយតាំងពីចុងឆ្នាំ២០២៤ ពីព្រោះអាជីវកម្មអាហារនឹងបិទទ្វារបន្តបន្ទាប់ទៀត ប៉ុន្តែរដ្ឋាភិបាលគ្មានគោលនយោបាយជំរុញសេដ្ឋកិច្ច ឬជួយអាជីវកម្មអាហារទេ ។ បញ្ហាធំដែលអាជីវកម្មភោជនីយដ្ឋានប្រឈម គឺការទិញអាហាររបស់ពលរដ្ឋធ្លាក់ចុះ១៤% និងភ្ញៀវទេសចរចិនធ្លាក់ចុះ៣៥% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ui7_IYFlnCAMu4zYvn8wrYjjTFfK8HDggcUPHgksJZKTypq098yCQWjekMMhQpP8pajmSfr17PNMsRwGWTunrtih8_kLOYkHEMNYnrR9UDHJWeET_x53eaQ8aK0EPFcfVz4nyeqS8As1GLzvkVtHUlmPrCPo5LSXOuYcYa83NbWN9tF-7Eq9QtlcxUBC/s2560/image_2025-06-12_14-07-49.png
បញ្ហាសំខាន់មួយទៀត គឺតម្លៃបន្លែ ត្រីសាច់ និងគ្រឿងផ្សំអាហារកើនឡើងខ្ពស់ រហូតដល់អ្នកលក់អាហារជាច្រើនពុំអាចប្រកបរបរលក់ដូរបន្តទៀត និងបិទទ្វារជាច្រើន ហើយគ្មានភោជនីយដ្ឋានបើកថ្មី ។ បញ្ហានេះដោយសារគ្រឿងផ្សំឡើងថ្លៃ ដូចជា ៖ ប្រេងសណ្តែក ស្ករ បន្លែ សាច់ជ្រូក ស៊ុត ហើយសូម្បីតែអគ្គិសនីក៏ឡើងថ្លៃដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_qnIBEVFUERv1iqMkqibDZNd_4FSOVDUFNgFRKd-YzLtH4vV7QNIS6upGPotMjrBJ_s8ZuFlhqnF_k1QgPx3yUcYndhl0pLkVEkCm1qreYcppoPB9IbEUpsGZZ4nGl2bgvsxTXs5hW0wnkIsu1K7gIib6m3QpeXgmweer2Gp-YnDb-7rfbhwbIHtcpWP9/s1344/image_2025-06-12_14-07-52%20(2).png

មិនមែនមានតែអាជីវកម្មភោជនីយដ្ឋាន និងមុខរបរលក់ចំណីអាហារតាមផ្លូវទេដែលប្រឈមនឹងការខាតបង់ គឺអ្នកលក់ដូរទំនិញក្នុងផ្សារក៏រងផលប៉ះពាល់ដូចគ្នា ពីព្រោះភោជនីយដ្ឋានគ្មានភ្ញៀវ ទំនិញក្នុងផ្សារក៏លក់លែងដាច់ ។ លើសពីនេះ វាប៉ះពាល់ដល់បុគ្គលិកធ្វើការផ្នែកអាហារ ដូចជា ៖ បុគ្គលិកដឹកជញ្ជូនតាមម៉ូតូ ខណៈរ៉ឺម៉កកង់៣គ្មានអ្នកជិះ ឬមានភ្ញៀវតិចតួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPbn6fmUxlfClhj1HO7SWf8wBzm1vUA5t0f8ATcSgft2CUOok6et0cyFlHy04_CuUHuzjCn3CHIoI8Oj3DCpAKk28WqsyaS2WJN6llSDYzLaREFfzyrhU_H9XZUt1685p_ZPIzHrdsaqubfQ7CyzNx9iyx_CGYKWTG_vd7Kj03pxvCaICAjR99tPnANnz5/s730/image_2025-06-12_14-07-52.png

បច្ចុប្បន្ន អាជីវកម្មភោជនីយដ្ឋានពុំជួលបុគ្គលិកបន្ថែមទៀត ហើយបើមានបុគ្គលិកណាឈប់ ភោជនីយដ្ឋានពុំជ្រើសរើសបុគ្គលិកថ្មីទេ ។ វាគួរឱ្យបារម្ភណាស់ ពីព្រោះពលរដ្ឋថៃជំពាក់បំណុលរហូតដល់១០៤% ហើយពេលពលរដ្ឋគ្មានការងារធ្វើកាន់តែច្រើន វាមិនត្រឹមតែធ្វើឱ្យថៃមានបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក្លាយជាបញ្ហាសង្គម ។ នេះបើតាមការលើកឡើងរបស់លោក សរ៉ាថេប នាយកសមាគមអាជីវកម្មភោជនីយដ្ឋាន ៕

ខ្លាចខូចឈ្មោះ Single ពេជ្រ សូលីកា បញ្ជាក់ច្បាស់ៗក្រោយមហាជនចាប់អារម្មណ៍ នាងជាមួយបុរសម្នាក់

0

កាលពីកន្លងមកថ្មីៗនេះ ពេជ្រ សូលីកា បានធ្វើឱ្យស្រទាប់មហាជនចាប់អារម្មណ៍បន្ទាប់ពី តារាចម្រៀងរូបនេះនិងបុរសខ្ពស់សង្ហាម្នាក់បណ្តើរគ្នាចូលរួមកម្មវិធីមង្គលការ។ ទោះយ៉ាងណាបន្ទាប់ពីមហាជនសង្ស័យខ្លាំងពេកពីទំនាក់ទំនងស្រាប់តែ សូលីកា ចេញមកបញ្ជាក់ច្បាស់ៗតែម្តងថានាងនៅ Single ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9ke9BEJpv1tONKGcv3bPbbI3pnTMAM0rdwMlz80C2uXrjvC3TfVBpnQ1sROFSRchn2dPzl92rL8x0MYMyP0YF1RAwWS_8pGo5gHCYlNfpaAI6ZjujOJJ5e8Hf1NOlEDm47xf8EEar6FhN3oGxkls8nHwEoUztUqsPNzODH4A0SH-VZMiA8-IK5NZBMxQv/s1919/image_2025-06-09_09-47-46.png

កាលពីថ្ងៃទី១០ មិថុនា តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសំណេរមួយថា «ខ្ញុំ single ទេ កុំសង្ស័យច្រើនពេក ខូច credit ចែអស់ហើយ»។ សំណេរខ្លីមួយនេះរបស់ ពេជ្រ សូលីកា គឺជម្រះពាក្យចចាមអារ៉ាមថ្មីៗនេះបន្ទាប់ពីមហាជនមានការ សង្ស័យថានាងកំពុងមានទំនាក់ទំនងស្នេហាថ្មីបន្ទាប់ពីស្ពាយឈ្មោះជាស្រីមេម៉ាយទុកបេះដូងទំនេរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwIcL9Il8-J87_ZHgOl48eRu0iZy2ym5QmbJrlgXQ79YSibdikTAu9zCCe2b6vbubGnbSPoLbhdRLU1kR4Djvyt_JycabeOyKOkg0hx0G5NJP94zGG-gFQM-IKcZ5Gtw2QxvezZAGqbrOqDhwguwfu_F67j7LkyaCMHDaVITu0feOXllzeGwTAt66C_Sa3/s1920/image_2025-06-09_09-47-49.png

ការសង្ស័យរបស់មហាជនគឺបន្ទាប់ពីគេបានឃើញ ពេជ្រ សូលីកា និងបុរសម្នាក់បាន បណ្តើរគ្នាចូលរួមកម្មវីធីមង្គលការរបស់មិត្តសម្លាញ់គឺតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត។ វីដេអូនិងរូបភាពរបស់នាងនិងបុរសនោះត្រូវបានចែករំលែកនៅលើបណ្តាញសង្គម រហូតអ្នកមួយចំនួនបាននិយាយថាធ្លាប់ជួបអ្នកទាំងពីរនៅព្រលានយន្តហោះ ខណៈអ្នកខ្លះចែករំលែកថាអ្នកទាំងពីរគឺជាមិត្តភក្តិនឹងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjraXfJBrm023qJ-M1EPHwUqb599qameRPO6_NYnbISQHSI8NmkVUSO72YIuFx6wIPrdXYwnlmEW-lir2cRBE_WwXm-vDy1_Wizsujd0a7T41E5Md5JfZWxqrpOHWtj9xdAO3ahMNTBGPcYwWRoumIYBvavIt32Vly5zTC-nzJgd7FzHzonD1hjPUgDV2bL/s1920/image_2025-06-09_09-47-54.png
សកម្មភាពរបស់ ពេជ្រ សូលីកា ចេញមកជម្រះពាក្យចចាមអារ៉ាមបង្ហាញថាខ្លួនគ្មាន ទំនាក់ទំនងស្នេហានេះគឺដើម្បីកុំឱ្យមានរឿងវែងឆ្ងាយមហាជននៅសង្ស័យច្រើន។ ទោះយ៉ាងណា ការចេញមុខរបស់នាងគេក៏បាននឹកឃើញអំឡុងពេល ពេជ្រ សូលីកា និង ជុងយាន មានភាពស្និទ្ធិស្នាលនឹងគ្នាកាលពីឆ្នាំ២០២៣ រហូតផ្ទុះពាក្យចចាមអារ៉ាមថាមួយគូនេះកំពុងបង្កាត់ភ្លើងស្នេហ៍។ ពេលនោះ ពេជ្រ សូលីកា ហាក់បីដូចជាមិនបានចេញមកបដិសេធទេ ប៉ុន្តែបានចេញមកព្រលះវិញបន្ទាប់ពី ជុងយាន រងការរិះគន់ក្រោយបង្ហោះវីដេអូហិតក្លៀករបស់ ពេជ្រ សូលីកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYBLVl-Z5JCK9vxZfWP7dIv_cTfAs86mg0-1vRdWl0stfefVO3XXwBl7cGk20yHQbuBXA_lL9kAdNP4paNK4n5Ri6IgWTQW94OLvqdUBLvqAXER-rtFNPJt9G8sNq1f4vRw34Ad22tgwg0WMRADAcPy9CyixaGjolMyBiAcj7e3fPENfm6TAvJe8oDlE3x/s2048/image_2025-06-09_09-47-55.png

បច្ចុប្បន្ននេះ ពេជ្រ សូលីកា មិនស្ថិតក្រោមផលិតកម្មណាមួយឡើយប៉ុន្តែសន្ទុះ ប្រជាប្រិយភាព របស់នាងនៅតែមានហើយថែមទាំងមានការប្រគំតន្រ្តីផ្ទាល់ខ្លួនថែមទៀត។ បទចម្រៀង ពេជ្រ សូលីកា ទម្លាក់នៅលើទីផ្សារភាគច្រើនគឺជាបទបែបក្រៀមក្រំ ខូចចិត្តនឹងស្នេហា៕

ប្រទេសចិនគ្រោងនឹងប្រែក្លាយទីក្រុង Shenzhen ទៅជាទីក្រុងបច្ចេកវិទ្យា AI

0

ប្រទេសចិនគ្រោងនឹងប្រែក្លាយទីក្រុង Shenzhen ភាគខាងត្បូងទៅជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់បញ្ញាសិប្បនិម្មិត (AI) និងអាកាសចរណ៍ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងធំជាងមុន ដើម្បីក្លាយជាប្រទេសផ្អែកលើខ្លួនឯងបន្ថែមទៀតនៅក្នុងវិស័យបច្ចេកវិទ្យា។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបន្តដាក់កម្រិតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន។ នេះបើតាមប្រភព South China Morning Post។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih34XzeRajui-5q56SUbdCoK5fb1TrZPoUn_HYrRNh0IdG3cVMss3QXUXjoHiH-4INJiZUepDd0jIUxA_tTm9hi3wDr7DqIwIQJTaOJnQ-Jf1hyR7yzakOgmqmS8j8iWoZYeGDKnqxm78MqvVpSwDbRzYnynR01MOqlRMyNmGVElnVeCUFdFu9wwrYkBJZ/s1280/photo_2025-06-12_10-59-52.jpg
    Shenzhen ត្រូវបានគេស្គាល់ថាជាទីក្រុងបច្ចេកវិទ្យាកំពូលមួយរបស់ប្រទេសចិន។ ឥឡូវនេះរដ្ឋាភិបាលចង់ប្រែក្លាយទៅជាទីក្រុងនាំមុខគេក្នុងការអភិវឌ្ឍម៉ាស៊ីនឆ្លាតវៃ ប្រព័ន្ធកុំព្យូទ័រដែលមានសម្ថភាពចង់ចាំខ្ពស់ និងបច្ចេកវិទ្យាយន្តហោះទំនើប។ មន្ត្រីក្នុងតំបន់បានប្រកាសផែនការថ្មីក្នុងការជំរុញឧស្សាហកម្មដូចជា AI, មនុស្សយន្ត, គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មផលិតយន្តហោះជាដើម។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNjU5_qgiYt7IhpyDIABnFRM9jp_cFRLdnXp4F_aORmLWOKIo7CdbRSM5IPvb3NgDOlMrq3ytEmd1Xk_W_MMW4QRwjs7QWycZuHpSRRfI7XA5FOl7R0kLAYkXPlicE1AAQmRhmpP6X81Fe4lmxNleMUrZC-uon73jpoCXuER8HRBngMguONDioFvD4uBsk/s800/image_2025-06-12_13-50-01.png
    ផ្នែកសំខាន់មួយនៃផែនការគឺការកសាងបណ្តាញកុំព្យូទ័រទំនើបមួយដែលមានឈ្មោះថា “Pengcheng Cloud Brain”។ ប្រព័ន្ធនេះនឹងជួយអ្នកវិទ្យាសាស្ត្រ និងក្រុមហ៊ុនក្នុងតំបន់ក្នុងការបណ្តុះបណ្តាលកម្មវិធី AI កាន់តែលឿន និងមានប្រសិទ្ធភាព។ កម្មវិធីទាំងនេះអាចរួមបញ្ចូលអ្វីៗដូចជា chatbots ជំនួយការឆ្លាតវៃ រថយន្តបើកបរដោយខ្លួនឯង និងជាច្រើនទៀត។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKkRRCp-FS44j7VFmJ_FQVmUt3S9PDxV13zGT9l8Y11Ph6U6eE-6p5zbe0p3M55OKudJZezsQUJGkk35kbJbB_3DFNbrZH1RraZFWbvdqxYN7bSzxYICIq98BkcABoKXgYvj_lpOJvGTF7-0Kk7-Z1cTACoZphyphenhyphenakAtsxOGjyI8_3EVNZTyVOY2VsucnZz/s1920/image_2025-06-12_13-50-03%20(2).png
    ក្រៅពីបច្ចេកវិទ្យា AI ទីក្រុង Shenzhen ក៏នឹងផ្តោតទៅលើការក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ពិភពលោកផងដែរ។ នេះមានន័យថា ទីក្រុងនឹងពង្រីកអាកាសយានដ្ឋានរបស់ខ្លួន និងគាំទ្រការរចនា ព្រមទាំងការសាងសង់យន្តហោះ ប្រព័ន្ធម៉ាស៊ីន និងប្រព័ន្ធរុករកផងដែរ។ ក្នុងគោលបំណងគឺដើម្បីធ្វើឱ្យ Shenzhen ក្លាយជាមជ្ឈមណ្ឌលសម្រាប់ទាំងការស្រាវជ្រាវអាកាសចរណ៍ និងការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRZIPsoNcHNRYfQsuIqQA-trBJT9ovUvm3vNp7DSmwf0SJIhGdQ904EWk0uISkI0XBKy7Cw9OsOO7iQKLP1QpIKkzxDKIWIUTGJlGO4XsJql55vcildQoDaO3BuPWNia5NP-enRsIe08mal_2ENFuBlsoPIebMAg_tCy3QmrkiJAzyBzj_45WiiRulz0g5/s1022/image_2025-06-12_13-50-03.png
    ដើម្បីជួយដល់ការផ្លាស់ប្តូរនេះ រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រ ដូចជាការបញ្ចុះពន្ធ ដីពិសេសសម្រាប់រោងចក្រ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកជំនាញ។ រដ្ឋាភិបាលក៏ចង់ឱ្យឧស្សាហកម្មផ្សេងៗមានទំនាក់ទុះនងគ្នាដូចជា AI ,ឧស្សាហកម្មអាកាសចរណ៍ និងមនុស្សយន្ត ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដូច្នេះទើបពួកគេអាចរីកចម្រើនបានលឿនជាងមុន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhePJys9mwvcJ_0538s8wakWu0BveovVO4tdDHsyCTjOGIXKEhDlXWwJyF4s0L7vN7FdYnEDzCry0ha-sJQhYZaR5Y9iPA-fuw5tFHGdDgie15N82rUK5mDDxX5m6955dQpcz16qx_EZ4sWZFDZDVKhMLgh83ugJt-sgOVkQYq-jpcLvsu1LMNDHoag2mx_/s1344/image_2025-06-12_13-50-01%20(2).png
    កិច្ចខិតខំប្រឹងប្រែងនេះគឺជាយុទ្ធសាស្រ្តដ៏ធំមួយរបស់ប្រទេសចិនក្នុងការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។ ចាប់តាំងពីសហរដ្ឋអាមេរិកបានរារាំងក្រុមហ៊ុនចិនពីការទិញផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន ឥឡូវនេះប្រទេសចិនកំពុងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការបង្កើតបច្ចេកវិទ្យាទំនើបផ្ទាល់ខ្លួន។ តាមរយៈការធ្វើឱ្យទីក្រុង Shenzhen ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា AI ប្រទេសចិនសង្ឃឹមថានឹងរក្សាភាពរឹងមាំនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាពិភពលោក និងបន្តពង្រីកសេដ្ឋកិច្ចរបស់ខ្លួន បើទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ៕